ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ចិនធ្វើព្យុហយាត្រាទ្រង់ទ្រាយធំ បិទអាកាសយានដ្ឋាន និងហាងលក់ទំនិញនានា

រដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យបិទផ្លូវ និងហាងលក់ទំនិញគ្រប់ប្រភេទ ព្រមទាំងអាកាសយានដ្ឋានជាបណ្តោះអាសន្នផងដែរដើម្បីធានាដល់ការធ្វើព្យុហយាត្រាកម្លាំងយោធាទ្រង់ទ្រាយធំដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ខាងមុខនេះនៅក្នុងទីក្រុងប៉េកាំងដើម្បីរំលឹកខួប៧០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ ។ ការធ្វើព្យុហយាត្រានៅលើកនេះគឺជាលើកទី៤ហើយរបស់ប្រទេសចិនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០រៀងរហូតមក ។ អាកាសយានដ្ឋានដ៏សំខាន់ក្នុងរដ្ឋធានីត្រូវបិទជាបណ្តោះអាសន្នក្នុងរយៈពេល៣ម៉ោង, ផ្លូវជាច្រើនខ្សែ និងហាងលក់ទំនិញនានាក៏ត្រូវប្រកាសឲ្យបិទផងដែរ ។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ មេដឹកនាំលោកខាងលិចហាក់ដូចជារសាត់ខ្លួនទៅឆ្ងាយពីព្រឹត្តិការណ៍ដែលទីក្រុងប៉េកាំងកំពុងរៀបចំធ្វើឡើងនាពេលនេះ ។ កាលពី២សប្តាហ៍មុននេះផងដែរ ទីក្រុងប៉េកាំងបានធ្វើសមព្យុហយាត្រាកងកម្លាំងប្រដាប់អាវុធទ្រង់ទ្រាយធំនេះហើយ ... Read More »

មេបក្សប្រឆាំងស្និទ្ធអតីតប្រធានាធិបតីប៉ាគីស្ថានត្រូវចាប់ខ្លួន

អាជ្ញាធរប្រទេសប៉ាគីស្ថានទទួលបានបញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយបក្សប្រឆាំងដ៏ល្បីល្បាញនៅក្នុងប្រទេសនេះដែលមានភាពជិតស្និទ្ធជាមួយអតីតប្រធានាធិបតី ។ នេះបើតាមការថ្លែងរបស់គណបក្សប្រឆាំងប៉ាគីស្ថានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ។ នេះជាសកម្មភាពចាប់ និងឃុំខ្លួនអ្នកនយោបាយល្បីឈ្មោះដំបូងគេបំផុតមកពីគណបក្សប្រជាជនប៉ាគីស្ថាន ក្នុងឱកាសដែលកម្លាំងយោធានៅក្នុងប្រទេសនេះចាត់វិធានការបង្ក្រាបទៅលើទីក្រុងកំពង់ផែការ៉ាជីនោះ ។ គណបក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពចាប់ខ្លួន លោកវេជ្ជបណ្ឌិត Asim Hussain ដែលជារដ្ឋមន្ត្រីក្រសួងថាមពល ... Read More »

ចិនចាប់ខ្លួនមនុស្ស១២នាក់សង្ស័យពាក់ព័ន្ធករណីហេតុការណ៍​ផ្ទុះ​ដ៏មហាប្រល័យនៅ Tianjin

ទីភ្នាក់ងារព័ត៌មានស៊ីនហួ​បានផ្សព្វផ្សាយ​កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ថា ប៉ូលិសចិនបានចាប់ខ្លួន​មនុស្ស​១២​នាក់សង្ស័យពាក់ព័ន្ធករណីផ្ទុះ​ដ៏មហាប្រល័យ​កាលពីដើមខែនេះនៅទីក្រុងកំពង់ផៃ Tianjin ដែលបានបណ្តាលឲ្យ​ស្លាប់​មនុស្ស១៣៩នាក់នោះ ។ សេចក្តីរាយការណ៍​បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ រួមមាន​ប្រធាន និងអនុប្រធាន​ក្រុមហ៊ុន និងមន្ត្រីថ្នាក់ខ្ពស់ក្រុមហ៊ុន​ដែលស្តុកសារធាតុគីមី​ដែលនាំឲ្យភ្លើងឆាបឆេះឡើងនោះផងដែរ ។ អ្នក​​ដែលត្រូវចាប់ខ្លួនដទៃផ្សេងទៀត​មិនត្រូវបានលាតត្រដាងនោះឡើយ ។ ... Read More »

យន្តហោះបូអ៊ីង៧៧៧របស់ក្រុមហ៊ុនជប៉ុន បង្ខំចុះចតបន្ទាន់ដោយសារម៉ាស៊ីនមានបញ្ហា

អាកាសចរណ៍បានប្រកាសថា យន្តហោះបូអ៊ីង ៧៧៧មួយគ្រឿងដែលប្រតិបត្តិការដោយក្រុមហ៊ុន អាកាសចរណ៍ជប៉ុន All Nippon Airways ត្រូវបង្ខំឲ្យចុះចតជាបន្ទាន់ស្ថិតនៅអាកាសយានដ្ឋានអូសាកា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីម៉ាស៊ីនយន្តហោះមានបញ្ហា ។ ប្រភពបន្តថា ក្នុងហេតុការណ៍ចុះចតបន្ទាន់យន្តហោះបូអ៊ីង៧៧៧ ... Read More »

លោកស្រីស៊ូជី សង្ឃឹមទទួលបានសំឡេងគាំទ្រភាគច្រើនលើសលប់ ប្រសិនការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌

កាលពីថ្ងៃទី២៥ ខែសីហា លោកស្រី អ៊ុង សានស៊ូជី បានថ្លែងថា លោកស្រីមានទំនុកចិត្តថា គណបក្សប្រឆាំងរបស់លោកស្រីនឹងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រសិនបើប្រព្រឹត្តទៅប្រកបដោយសេរី និងយុត្តិធម៌ ។ ប៉ុន្តែទោះបីយ៉ាងណា លោកស្រីបានព្រមានថា ដំណើរការឆ្ពោះទៅរករបបលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនទាន់បានល្អប្រសើរណាស់ណានោះទេ ។ ... Read More »

ថៃបន្តកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមភាគខាងត្បូងនៅទីក្រុងកូឡាឡាំពួរ

មន្ត្រីប្រតិភូមួយរូបបានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ថា គណៈប្រតិភូមួយក្រុមដឹកនាំដោយទីប្រឹក្សាពិសេសអគ្គមេបញ្ជាការកងទ័ពថៃ Aksara Kerdpol បានជួបប្រជុំពិភាក្សាជាមួយតំណាងក្រុមឧទ្ទាមមកពីតំបន់ភាគខាងត្បូងប្រទេសថៃបានជួបប្រជុំពិភាក្សាគ្នានៅក្នុងទីក្រុងគូឡាឡាំពួរ រដ្ឋធានីប្រទេសម៉ាឡេស៊ី ។ នេះជាជំនួបលើកទី៣ហើយដែលបានធ្វើឡើងក្នុងការស្វែងរកសន្តិភាព ស្ថិតក្រោមការសម្របសម្រួលពីភ្នាក់ងារស៊ើបការសម្ងាត់ម៉ាឡេស៊ី ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហាររបស់កម្លាំងយោធាថៃទៅលើរដ្ឋាភិបាលស្របច្បាប់កាលពីមួយឆ្នាំកន្លងមកនោះ ។ កិច្ចពិភាក្សាលើកទីមួយបានកើតឡើងនៅក្នុងខែមេសា ហើយលើកទីពីរបានកើតឡើងនៅក្នុងខែមិថុនា ... Read More »

ចិន កូរ៉េខាងជើងបើកតំបន់សេដ្ឋកិច្ចរួមគ្នានៅក្នុងខែតុលា

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បានផ្សព្វផ្សាយ នៅក្នុងខែតុលា ឆ្នាំ២០១៥ ទីក្រុងប៉េកាំង និងទីក្រុងព្យុង នឹងបើកតំបន់សេដ្ឋកិច្ចរួមគ្នា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីលើកស្ទូយសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ បើទោះបីមានការប្រឈមមុខតានតឹងដាក់គ្នាក៏ដោយ ។ តំបន់ពាណិជ្ជកម្ម Guomenwan ... Read More »

កុមារ១០នាក់ស្លាប់ដោយសារហេតុការណ៍ផ្ទុះនៅអាហ្វហ្គានីស្ថាន

មន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារ និងក្មេងជំទង់១០នាក់បានបាត់បង់ជីវិតក្រោយកើតមានហេតុការណ៍ផ្ទុុះនៅកន្លែងស្តុកហ្គាស់ស្ថិតនៅទីក្រុង Herat ភាគខាងលិចអាហ្វហ្គានីស្ថានកាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ។ ជនរងគ្រោះដែលបាត់បង់ជីវិតទាំងនោះ គឺជាអ្នករស់នៅក្នុងជំរំអ្នកគ្មានលំនៅឋាន ឬជំរំជនអនាថា ដែលនៅជិតក្រុមហ៊ុនហ្គាស។ អ្នកនាំពាក្យមន្ទីរពេទ្យ Herat ... Read More »

យន្ដហោះបុកភ្នំធ្លាក់នៅប្រទេសកាណាដាស្លាប់៦នាក់

មានមនុស្ស៦នាក់បានស្លាប់ក្រោយ ពេលយន្ដហោះដឹកអ្នកទេសចរមួយគ្រឿង បើកបុកភ្នំនៅតំបន់ Les Bergeronnes ប្រទេសកាណាដា ។ យន្ដហោះទេសចរខាងលើជាប្រភេទយន្ដហោះធុនតូចរបស់ក្រុមហ៊ុនអាកាស ចរណ៍ Air Saguenay ដឹកអ្នកដំណើរ ៦នាក់បានបើកបុកភ្នុំជិតទីក្រុងកេប៊ិច ប្រទេសកាណាដា ។ ... Read More »

ក្រុមរដ្ឋអិស្លាមបើកការវាយប្រហារសម្លាប់ទាហានស៊ីរី៥១នាក់

កាលពីថ្ងៃទី២៤ ខែសីហា ក្រុមសង្កេតការណ៍សិទ្ធិមនុស្សបានចេញផ្សាយថា ក្រុមរដ្ឋអិស្លាម IS បានបើកការបាញ់ប្រហារសម្លាប់ទាហានស៊ីរី៥១នាក់ នៅក្នុងសកម្មភាពឡោមព័ទ្ធមួយទៅលើបន្ទាយកងទ័ពជើងអាកាសស្ថិតនៅខេត្តភាគខាងជើងទីក្រុងអាឡែប៉ូនៅក្នុងខែនេះ ។ ក្រុមសង្កេតការសិទ្ធិមនុស្សស៊ីរីមូលដ្ឋាននៅអង់គ្លេសបានបញ្ជាក់ថា កម្លាំងរដ្ឋាភិបាលស៊ីរីបានបន្តប្រតិបត្តិការវាយប្រហារពីលើដែនអាកាសប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមនៅតាមទីតាំងនានា ដែលជាហេតុធ្វើឲ្យក្រុមជីហាដនិយមបើកការវាយប្រហារតបតវិញទៅលើកម្លាំងរដ្ឋាភិបាល និងទៅលើក្រុមខ្មាន់កាំភ្លើងដទៃផ្សេងទៀតដើម្បីគ្រប់គ្រងដែនដីស៊ីរភាគខាងជើង ។ ក្រុមសង្កេតការសិទ្ធិមនុស្សដែលជាអ្នកស៊ើបអង្កេតជាក់ស្តែងក្នុងសង្គ្រាមស៊ីវិលស៊ីរីបញ្ជាក់ថា យ៉ាងហោចណាស់កងកម្លាំង៤០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់ក្រុមរដ្ឋអិស្លាម ... Read More »

ក្រោយការចរចារយៈពេល២ថ្ងៃ កូរ៉េទាំងពីរចេញសេចក្តីប្រកាសរួមបន្ថយស្ថានការតានតឹង

កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ដោយបញ្ឈប់ការប្រឈមមុខនៃការបាញ់កាំភ្លើងធុនធ្ងន់ដាក់គ្នា ដែលនាំឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែប្រឈមមុខដោយកងកម្លាំងយោធាខ្លាំងឡើងនោះ ។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងដែលបានសម្រេចឡើងកាលពីយប់ ឈានចូលថ្ងៃអង្គារ ទី២៥ ខែសីហា ក្រោយពីការចរចារយៈពេលជាង២ថ្ងៃកន្លងមកនោះ កូរ៉េខាងជើងបានប្រកាសជាឱឡារិកសោកស្តាយចំពោះហេតុការណ៍កាលពីពេលថ្មីៗដែលបានបណ្តាលឲ្យកម្លាំងទាហានកូរ៉េខាងត្បូងរងរបួសក្នុងគ្រោះថ្នាក់ផ្ទុះគ្រាប់មីន ។ ចំណែកកូរ៉េខាងត្បូងវិញបានសុខចិត្តបញ្ឈប់សកម្មភាពចាក់ឧបករណ៍បំពងសំឡេងឃោសនានៅតាមបន្ទាត់ព្រំដែនប្រឆាំងទៅលើទីក្រុងព្យុងយ៉ាងផងដែរ ... Read More »

ហេតុការណ៍ផ្ទុះនៅចិនរហូតមកដល់ពេលនេះ អ្នកស្លាប់កើន១២៩នាក់

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃទី២៤ ខែសីហាបានរាយការណ៍ថា ជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះដែលកើតឡើងជិត២សប្តាហ៍កន្លងមកនោះបានកើនដល់១២៩នាក់ហើយ ។ ហេតុការណ៍ផ្ទុះនោះបណ្តាលឲ្យកក្រើកញាប់ញ័រទូទាំងទីក្រុងកំពង់ផែ Tianjin តែម្តង ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានផ្សព្វផ្សាយថា ជនរងគ្រោះនៅបាត់ខ្លួន៤៤នាក់, ៦១០នាក់កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ ក្នុងនោះ៣៩នាក់ស្ថិតក្នុងសភាពរងរបួសធ្ងន់ ។ ... Read More »

បាតុកម្មទាមទារសិទ្ធប្រលែងដើមទ្រូងរបស់ស្ត្រីនៅទីសាធារណក្នុងទីក្រុងញ៉ូវយក

ក្រុមបុរសស្ត្រីមានគ្នាជាង៣០០នាក់បាននាំគ្នាដង្ហែក្បួនព្យុះយាត្រាដោយប្រលែងល្វែងលើទាំងស្រុងកាលពីថ្ងៃទី២៤សីហា ស្ថិតនៅលើដងផ្លូវ Manhattan ហើយស្រែកកញ្ច្រៀវប្រឆាំងនឹងការខិតខំរបស់អភិបាលក្រុងញ៉ូវយកBill De Blasio ដែលបានរៀបចំឲ្យមានសណ្តាប់ធ្នាប់នៅទីសាធារណៈ ។ នៅដងផ្លូវកណ្តាលទីក្រុងញ៉ូវយក មានមនុស្សកកកុញខុសពីធម្មតា ដោយភាគច្រើននាំគ្នាទៅមើលការដង្ហែក្បួនស្រាតល្វែងលើដែលមានស្ត្រីស្អាតៗចូលរួមមានដើមទ្រូងមូលក្រឡំគួរឲ្យចងគយគន់។ តាមសារព័ត៌មានNew york Daily បានដកស្រង់សម្តីបុរសម្នាក់ខិតខំថតរូបភាពនិយាយថា ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ សារព័ត៌មានរុស្ស៊ី៖ កូរ៉េ​ខាងជើង​ឌឺដង​ធ្វើ​ឱ្យ​អា​មេ​រិ​កបាន​ប្រយោជន៍​កាន់តែ​ច្រើន​

​ការ​ឌឺដង​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​បង្ក​ឱ្យ​មាន​ស្ថានភាព​តានតឹង​ជា​ហេតុផល​ឱ្យ​ អា​មេ​រិ​ក​បង្កើន​កម្លាំង​នៅ​ឧបទ្វីប​កូរ៉េ​ សំដៅ​ទៅ​លើ​កូរ៉េ​ខាងជើង​និង​ចិន​ ។​ ​សារព័ត៌​មា​ន្វ​ឍ​របស់​រុ​ស្ស៊ី​បាន​ផ្សាយ​ថា​ ឧបទ្វីប​កូរ៉េ​កំពុង​តែ​ក្លាយជា​តំបន់​ ដែល​មាន​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភព​ លោក​និង​ជាទី​កន្លែង​អាច​ចាប់ផ្ដើម​សង្គ្រាម​ ជា​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​លទ្ធផល​អាក្រក់​ លើ​ល​ពី​ការ​ស្មាន​។​ ​សង្គ្រាម​ឧបទ្វីប​កូរ៉េ​កាលពី​៦២​ឆ្នាំ​ មុន​បញ្ចប់​ទៅ​ដោយ​កិច្ចព្រមព្រៀង​ឈប់​ បាញ់​ ។​ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​កូរ៉េ​ ... Read More »

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនេប៉ាល់ជាង៣០នាក់ត្រូវប៉ូលិសចាប់ខ្លួន

ប៉ូលិសបង្ក្រាបបាតុកម្មនៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥បានចាប់ខ្លួនបាតុករប្រឆាំងរដ្ឋាភិបាល៣០នាក់។ ការចាប់ខ្លួននេះជាសកម្មភាពមួយដើម្បីពង្រឹងការអនុវត្តច្បាប់ទូទាំងប្រទេសរបស់កងកម្លាំងមានសមត្ថកិច្ចទៅលើក្រុមបាតុករដែលធ្វើបាតុកម្មសាជាថ្មី និងចុងក្រោយបំផុត ប្រឆាំង រដ្ឋាភិបាលដែលបង្កើតរដ្ឋធម្មនុញ្ញថ្មី ។ លោក Kamal Singh Bam អ្នកនាំពាក្យរបស់កងកម្លាំងប៉ូលិសបានថ្លែងប្រាប់ប្រភព AFP ... Read More »

ក្រោយបំផ្លិចបំផ្លាញហ្វីលីពីនហើយ ខ្យល់ព្យុះ Goni តម្រង់ទិសទៅកាន់ជប៉ុន

ខ្យល់ព្យុះ Goni កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ បានតម្រង់ទិសឆ្ពោះទៅកាន់ប្រទេសជប៉ុន ក្រោយពីខ្យល់ព្យុះនេះបំផ្លិចបំផ្លាញនៅហ្វីលីពីនសម្លាប់មនុស្ស១០នាក់ ព្រមទាំងបង្ខំឲ្យពលរដ្ឋតៃវ៉ាន់រាប់ពាន់នាក់ភៀសខ្លួនទៅរកទីសុវត្ថិភាពរួចមក ។ នៅរសៀលថ្ងៃទី២៣ ខែសីហា ខ្យល់ព្យុះនេះបាននិងកំពុងធ្វើដំណើរ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ស្ថិតនៅភាគខាងកើតរដ្ឋធានទីតៃបិ ប្រទេសតៃវ៉ាន់ ហើយកំពុងតែធ្វើដំណើរយឺតៗ ... Read More »

ប៉ូលិស​ម៉ា​ឡេ​ស៊ី​រក​ឃើញ​រណ្តៅ​សាកសព​បន្ថែម​ទៀត​នៅ​បន្ទាត់​ព្រំដែន​ថៃ​

​ប៉ូលិស​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ថា​ មានការ​រក​ឃើញ​រណ្តៅ​សាកសព​ថ្មី​បន្ថែម​ជា​ច្រើន​ទៀត​ស្ថិត​នៅ​ព្រំដែន​ខេត្ត​ Perlis​ ម៉ា​ឡេ​សី​ជាប់​ជាមួយ​ប្រទេស​ថៃ​ ។​ ​លោក​ Tan​ Sri​ Khalid​ Abu​ Bakar​ ប្រធាន​ក្រុម​ប៉ូលិស​ស៊ើបអង្កេត​បាន​បញ្ជាក់​ថា​ រណ្តៅ​សាកសព​ច្រើន​ទៀត​ ទើបតែ​បាន​រក​ឃើញ​ ... Read More »

អង់គ្លេសបើកស្ថានទូតនៅអ៊ីរ៉ង់ឡើងវិញ ក្រោយបិទរយៈពេលជាង៤ឆ្នាំ

រដ្ឋាភិបាលអង់គ្លេសបានសម្រេចបើកស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ឡើងវិញហើយ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ ។ នេះជាការបោះជំហានមួយដែលមានលក្ខណៈកត់ត្រាទុកជាប្រវត្តិសាស្ត្រស្តីអំពីទំនាក់ទំនងល្អប្រសើររវាងរដ្ឋកាន់សាសនាអិស្លាម ជាមួយនឹងប្រទេសលោកខាងលិច ។ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបញ្ជាក់ថា លោក Philip Hammon រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសបានប្រកាសបើកស្ថានទូតសាជាថ្មី ហើយទង់ជាតិត្រូវបានបង្ហូតឡើងវិញពីភូមិគ្រឹះមួយដែលសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៩ ស្ថិតនៅកណ្តាលទីក្រុងតេអេរ៉ង់ ... Read More »

គ្មានការផ្ទុះសង្គ្រាមនៅកូរ៉េដូចការព្រមាននោះទេ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរជួបពិភាក្សាគ្នាដោះស្រាយវិបត្តិដោយសន្តិវិធី

កូរ៉េខាងជើង និងខាងត្បូងបានសុខចិត្តអង្គុយចុះក្នុងតុចរចារវាងមន្ត្រីយោធាថ្នាក់ខ្ពស់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដើម្បីស្វែងរកគន្លឹះបញ្ចៀសវិបត្តិដែលនាំឲ្យកម្លាំងយោធាប្រទេសទាំងពីរបំពាក់សព្វាវុធ និងត្រៀមខ្លួនចូលសមរភូមិទៅហើយនោះ ។ ជំនួបចរចានេះបានធ្វើឡើងនៅក្នុងភូមិ Panmunjom កើតឡើងភ្លាមៗ ក្រោយពីឱសានវាទរបស់កូរ៉េខាងជើងដល់ពេលកំណត់ ។ កូរ៉េខាងជើងបានដាក់ឱសានវាទឲ្យកូរ៉េខាងត្បូងបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសនានៅតាមបន្ទាត់ព្រំដែនរយៈពេល៤៨ម៉ោងហើយដែលចូលមកដល់ពេលកំណត់នៅម៉ោង៥ល្ងាច ថ្ងៃទី២២ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ បងប្អូនកូរ៉េអាចរួបរួមគ្នាបានលុះត្រាណាតែមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី

អ្នកឯកទេសវិភាគបានបញ្ជាក់ថាកូរ៉េ ទាំងពីរអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយ ធំកើតឡើងសាជាថ្មី ទើបអាចបង្រួប បង្រួមកូរ៉េទាំងពីរឱ្យទៅជាមួយបាន ដូច អ្វីដែលអាមេរិកនិងកូរ៉េខាងត្បូងបានគិតគូរជាច្រើនទសវត្សកន្លងមក។ ទាំងនោះ ហើយបានជាអាមេរិក និងកូរ៉េខាងត្បូង មិនព្រមចុះកិច្ចព្រមព្រៀងសន្ដិភាពដោយ ចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួបបង្រួមបងប្អូននឹង កើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ក្នុងការផ្ទុះអាវុធដាក់គ្នានៅតាម់ព្រំ ... Read More »

ភោជនីយដ្ឋានជជែកគ្នាគ្មានអ្នកណារំខានហើយមិនអាចចាកចេញបានពេលខឹង

ភោជនីយដ្ឋានគ្មាន២នៅក្នុងប្រទេសចិនតុមួយអង្គុយបានតែពីរនាក់ហើយ មនុស្ស២នាក់នោះមិនអាចចាកចេញទៅ ចោលគ្នាបានឡើយ។ ប្រើសិនបើអ្នកចង់បានពេលវេលា ផ្ទាល់ខ្លួនសម្រាប់ជជែកគ្នាពីរឿងស្នេហាតែ២នាក់គ្មានអ្នកណារំខានហើយមិន ចង់ឱ្យដៃគូអាចចាកចេញបាននោះគ្មានទីណាស័ក្ដសមក្រៅពីកន្លែងនេះឡើយ។ ភោជនីយដ្ឋានខាងលើមានទីតាំងនៅ តំបន់ភ្នំដែលមានស្ទឹងធម្មជាតិដ៏ស្រស់ស្អាត បរិយាកាសបរិសុទ្ធ ស្ថិតក្នុងខេត្ដ Zhejiang ។ ភោជនីយដ្ឋានខាងលើ គោលដៅដើម្បីជួយដល់អ្នកនឿយហត់ ពីការងារមានអារម្មណ៍ស្ងប់ស្ងាត់ក្នុង ... Read More »

ឱសានវាទ៤៨ម៉ោង នឹងបញ្ចប់នៅម៉ោង៥ល្ងាចថ្ងៃទី២២នេះ តើសង្គ្រាមកូរ៉េអាចកើតឡើងដែរទេ?

ពេលវេលាដែលរដ្ឋភិបាលទីក្រុងព្យុងយ៉ាងទុកឲ្យកូរ៉េខាងត្បូងដកប្រដាប់បំពងសំឡេ ចេញពីតំបន់ព្រំដែនក្នុងរយៈពេល៤៨ម៉ោង បើមិនយកចេញទេ នឹងរងការវាយប្រហារ ។ ពេលវេលានោះនឹងត្រូវផុតនៅម៉ោង៥ល្ងាច ថ្ងៃទី២២ ខែសីហានេះ តើកូរ៉េខាងជើងអាចនឹងផ្ទុះអាវុធដែរឬទេ? ចំពោះកូរ៉េខាងត្បូងវិញ ការដកប្រដាប់បំពងសំឡេងចេញពីទីនោះ មានន័យថា បានចុះចាញ់កូរ៉េខាងជើងដោយស្វ័យប្រវត្តិ ទាំងនោះហើយកូរ៉េខាងត្បូង នឹងមិនដកចេញនោះឡើយ ... Read More »

អំពើហិង្សាសាសនានៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលស្លាប់១០នាក់

សាក្សីបានបញ្ជាក់ថា មនុស្សប្រហែល១០នាក់ត្រូវបានសម្លាប់ស្ថិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ទីក្រុង Bambari នៅក្នុងហេតុការណ៍ហិង្សាមួយដែលបានកើតឡើង ខណៈដែលក្រុមអ្នកកាន់សាសនាគ្រឹះកាត់ក្បាលយុវជនកាន់សាសនាមូស្លីមមួយរូប ដែលជាហេតុនាំឲ្យមានសកម្មភាពសងសឹកពីសំណាក់ក្រុមជនមូស្លីម ។ អំពើហិង្សានេះធ្វើឲ្យមានការរំជើបរំជួលសាជាថ្មីម្តងទៀតដល់ស្ថិរភាពនៅក្នុងប្រទេសនេះ ដែលធ្លាប់រងនូវអំពើហិង្សា បែកបាក់សាសនាបង្កឲ្យមានហិង្សាក្នុងឆ្នាំ២០១៤ ។ ក្រុមអ្នកកាន់សាសនាគ្រឹស្ទបានអំពាវនាវឲ្យមានការបណ្តេញក្រុមមូស្លីមចេញពីភូមិឋានរបស់ពួកគេស្ថិតនៅភាគខាងត្បូង ។ យុវជនកាន់សាសនាមូស្លីម២នាក់បានចាកចេញពីទីក្រុង ... Read More »

ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើរថភ្លើងល្បឿនលឿនបារាំងរបួស៣នាក់

ខ្មាន់កាំភ្លើងម្នាក់ប្រដាប់ដោយអាវុធធុនធ្ងន់បានបាញ់រះប្រហារ ដែលជាសកម្មភាពភេរវកម្ម លើរថភ្លើងល្បឿនលឿនមួយខ្សែដែលកំពុងធ្វើដំណើរពីទីក្រុង អាមស្ទើដាម ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ក្រោយពេលមានទំនាស់ជាមួយអ្នកដំណើរសញ្ជាតិអាមេរិក២នាក់ ។ ការបាញ់ប្រហារនេះ គឺគេនៅមិនទាន់ដឹងហេតុផលពិតប្រាកដភ្លាមៗនៅឡើយទេ ប៉ុន្តែទោះបីយ៉ាងណា រដ្ឋអាជ្ញាបារាំងនិយាយថា ... Read More »

ខ្យល់ព្យុះនៅហ្វីលីពីនសម្លាប់មនុស្ស៤នាក់ និងរាប់រយនាក់ភៀសខ្លួន

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតត្រូវភៀសខ្លួនចាកចេញពីលំនៅឋានកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ខណៈដែលខ្យល់ព្យុះ៣វាយប្រហារនៅចំភាគខាងជើងប្រទេស ។ ខ្យល់ព្យុះដែលមានកម្លាំងខ្លាំង និងល្បឿនលឿនឈ្មោះ Goni ក្នុងល្បឿន២០៥គីឡូម៉ែត្រក្នុងមួយម៉ោង បាននិងកំពុងបក់បោកចម្ងាយ១០០គីឡូម៉ែត្រភាគខាងកើតខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន ហើយបាននិងកំពុងធ្វើរំកិលដំណើរយឺតៗ ... Read More »

លោក បាន គីមូន អំពាវនាវឲ្យកាត់បន្ថយស្ថានការតានតឹងនៅឧបទ្វីបកូរ៉េ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ បានអំពាវនាវ ឲ្យកូរ៉េខាងត្បូង និងកូរ៉េខាងជើង ធ្វើយ៉ាងណាកុំឲ្យជ្រើសរើសយកវិធីដែលនាំឲ្យស្ថានការតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីទីក្រុងសេអ៊ូលបានច្រានចោលទទួលយកការដាក់ឱសានវាទរបស់កូរ៉េខាងជើងឲ្យបញ្ឈប់ការចាក់ឧបករណ៍បំពងសំឡេងឃោសនាយ៉ាងកងរំពងនៅតាមបន្ទាត់ព្រំដែន ហើយទីក្រុងព្យុងយ៉ាងបានបញ្ជាឲ្យកងទ័ពប្រុងប្រៀបខ្លួនធ្វើសង្គ្រាមនោះ ។ ប្រទេសទាំងពីរនេះហាក់ដូចជាកំពុងឆ្ពោះទៅរកការផ្ទុះអាវុធសាជាថ្មីទៀត ... Read More »

នាយករដ្ឋមន្ដ្រីក្រិកលាលែងពីតំណែងរៀបចំបោះឆ្នោតបន្ទាន់

នាយករដ្ឋមន្ដ្រីក្រិកបានសម្រេច ចិត្ដលាលែងចេញពីតំណែងហើយរៀបចំការបោះឆ្នោតជាបន្ទាន់មួយនៅថ្ងៃទី២៩ខែកញ្ញាខាងមុខនេះ ។ តាមប្រភពព័ត៌មានពីប្រទេសក្រិក បានឱ្យដឹងថា នាយករដ្ឋមន្ដ្រី Alexis Tsipras បានសម្រេចលាលែងចេញ ពីតំណែងកាលពីថ្ងៃទី២០ ខែសីហា ហើយ ការបោះឆ្នោតនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ ។ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ថាមពលនុយក្លេអ៊ែរដើរតួនាទីយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

ថាមពលបរមាណូអគ្គិសនីមានសារសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិ ដោយថាមពលអគ្គិសនីបរមាណូ អាចជួយសន្សំសំចៃថវិកា ព្រមទាំង ជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅ ក្នុងបរិយាកាស។ ទាំងនោះហើយបាន ធ្វើឱ្យប្រទេសជាច្រើនចាំបាច់ត្រូវតែខិតខំ ពង្រីកវិស័យអគ្គិសនីនៅក្នុងប្រទេសរបស់ ខ្លួន។ ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌា ត្រូវការជាចាំបាច់បរមាណូអគ្គិសនី។ ក្រោយទទួលបានជោគជ័យក្នុងការសាង សង់រោងចក្រអគ្គិសនីដើរដោយថាម ... Read More »

មនុស្សពីរនាក់សង្ស័យវាយប្រហារគ្រាប់បែកក្នុងក្រុងបាងកកចូលខ្លួនបំភ្លឺថាខ្លួនជាអ្នកនាំភ្ញៀវទេសចរ

សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា បុរសពីរនាក់ដែលត្រូវកាមេរ៉ាសុវត្ថិ ភាពចាប់បានហើយជាប់សង្ស័យថា ជា អ្នកវាយប្រហារគ្រាប់បែកបានចូលខ្លួនបំភ្លឺចំពោះមុខប៉ូលិសថាខ្លួនជា“ហ្គាយ” អ្នកនាំភ្ញៀវទេសចរទេ ។ បុរសទាំងពីរនាក់ខាងលើបានចេញ បំភ្លឺចំពោះមុខប៉ូលិសថៃនាថ្ងៃទី២០ ខែសីហា ហើយប៉ូលិសកំពុងតែ ធ្វើការសាកសួរអ្នកទាំងពីរ ។ បុរសទាំង ពីរនាក់នោះបានបញ្ជាក់ថា ... Read More »

ត្រីងាប់អណ្តែតពេញទន្លេ ក្រោយការផ្ទុះនៅ Tianjin

ក្រោយការផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែធៀនជៀន ធ្វើឲ្យជាតិគីមីសាយ ភាយពេញតំបន់ជុំវិញនោះ ។ នៅតាមដងទន្លេ ស្ទឹង សមុទ្រ នៅក្បែរកន្លេងកើតហេតុ មានត្រីរាប់សែនក្បាល់ងាប់សពា្រត ។ ក្នុងបរិវេណ៦គីឡូម៉ែត្រជុំវិញកន្លែងកើតហេតុ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ។ ពលរដ្ឋរស់នៅតំបន់ក្បែរនោះមិនដែលបានជួយបប្រទះត្រីងាប់ច្រើនបែបនេះឡើយ ... Read More »