ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​មាន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជា​លើក​តំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

​នាយក​រដ្ឋមន្ត្រី​ថ្មី ​ប្រទេស​អូស្ត្រាលី​ លោក​ Malcolm​ Turnbull​ បាន​ប្រកាសសមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ ក្រោយ​រយៈពេល​មួ​យស​ប្តា​ហ៍​ដែល​លោក​យកឈ្នះ​នាយក​រដ្ឋមន្ត្រី​ Tony​ Abbott​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សេរី​កាន់​អំណាច​ ។​ ការ​យកឈ្នះ​នោះ​ ជួយ​ឲ្យ​លោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ដោយ​ស្វ័យប្រវត្តិ ។​ ​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក​ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ចិន​និង​វៀតណាម​ត្រូវ​តែ​គ្រប់គ្រង​ជម្លោះដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត​

​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​ន​ពីង​ បាន​ថ្លែងប្រាប់​ប្រធាន​បក្ស​កុម្មុយនីស្ដ​ វៀតណាម​ថា​ ប្រទេស​ទាំង​២​ត្រូវ​តែ​ គ្រប់គ្រង​ជម្លោះដែនសមុទ្រ​ចិន​ភាគ​ ខាងត្បូង​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​រក្សា​សន្ដិភាព​ និង​ស្ថេ​រ​ភាព​។​ ​ប្រទេស​ទាំង​២​មាន​ទំហំ​ពាណិជ្ជកម្ម​ ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ទឹកប្រាក់​រហូត​ដល់​៥០​ពាន់់​លាន​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្ដែ​ប្រទេស​ វៀតណាម​ទោះ​យ៉ាងណា​នៅ​តែ​មាន​ អារម្មណ៍​មិន​ស្ងប់​ចំពោះ​ប្រទេស​ជិត​ ... Read More »

អតីត​នាយក​រដ្ឋមន្ដ្រី​យី​ង​ឡាក់​ត្រូវ​សង​សំណង​រាប់​ពាន់​លាន​បាត​

​ឧបនាយករដ្ឋមន្ដ្រី​ថៃ​លោក​ Wis-sanu​ Krea​ Ngam​ កាលពី​ថ្ងៃ​ទី​១៨​ ខែ​ កញ្ញា​ បាន​បញ្ជាក់​ថា​ អតីត​នាយក​ រដ្ឋមន្ដ្រី​ថៃ​លោកស្រី​យី​ង​ ឡាក់​ ស៊ី​ណា​វា​ ត្រា​និង​អតីតរដ្ឋមន្ដ្រី​មួយ​ចំនួន​ក្នុង​គណ​ រដ្ឋមន្ដ្រី​ចាស់​ត្រូវ​តែ​សង​សំណង​ជា​ទឹ​ក្រ​ បាក់​រហូត​ដល់​៥១០​ពាន់​លាន​បាត​ដោយសារ​តែ​ការ​ខាតបង់​នៅ​ក្នុង​កម្មវិធី​ជំនួយ​តម្លៃ​ទិញ​ស្រូវ​អង្ករ​ ... Read More »

ក្រុម​សង្កេតការណ៍​៖​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ដណ្តើម​គ្រប់គ្រង​បន្ទាយ​អាកាស​ស៊ី​រី​ សម្លាប់​ទាហាន​៥៦​នាក់​

​ក្រុម​អ្នក​តាមដាន​សភាពការណ៍​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​បាញ់​សម្លាប់​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​៥៦​នាក់​ ដែល​ជា​សកម្មភាព​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ​ បន្ទាប់​ពី​ក្រុម​នេះ​បាន​ដណ្តើម​គ្រប់គ្រង​បន្ទាយ​កងទ័ពអាកាស​ពី​កម្លាំង​ទាហាន​កាលពី​ដើមខែ​នេះ​ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​នោះ​ ។​ ​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ី​រី​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា​ ការ​សម្លាប់​រង្គាល​បាន​កើតឡើង​ស្ថិត​នៅ​បន្ទាយ​កងទ័ព​ជើង​អាកាស​ Abu​ al-Duhur​ នៅ​បាន​កើតឡើង​ពីរ​បី​ថ្ងៃ​កន្លង​មក​ហើយ​ ។​ ប្រភព​នេះ​បាន​ស្រង់​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​នៅ​ក្នុង​តំបន់​មក​ផ្សព្វផ្សាយ​បន្ត​ឲ្យ​ដឹង​បែប​នេះ​ទៀត​ថា​ បន្ទាយ​កងទ័ព​ជើង​អាកាស​ស្ថិត​នៅ​ក្នុង​ខេត្ត​ ... Read More »

វាយប្រហារ​គ្រាប់បែក​ភាគ​ខាងកើត​រដ្ឋធានី​កា​ប៊ូល​ស្លាប់​ជន​ស៊ី​វិល​៤​នាក់​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ ជន​ស៊ី​វិល​៤​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​គ្រាប់​កើតឡើង​នៅ​ភាគ​ខាងកើត​ជាយក្រុង​កា​ប៊ូល​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ​មន្ត្រី​ទទួលខុសត្រូវ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ រថយន្ត​មួយ​គ្រឿង​បាន​និង​កំពុង​ធ្វើ​ដំណើរ​ហើយ​ស្រាប់តែ​មាន​ហេតុការណ៍​ផ្ទុះ​កើតឡើង​បណ្តាល​មក​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ ។​ ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​៤​នាក់​ បាត់បង់​ជីវិត​ និង​៧​នាក់​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​នោះ​រង​របួសធ្ងន់​ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​ភាគ​កណ្តាល​នេ​ប៉ា​ល់​ស្លាប់​មនុស្ស​៨​នាក់​ និង​៣៧​នាក់​ទៀត​រង​របួស​

​ប៉ូលិស​ក្នុង​ប្រទេស​នេ​ប៉ា​ល់​បាន​ថ្លែង​ថា​ មនុស្ស​៨​នាក់​បាន​បាត់បង់​ជីវិត​ និង​៣៧​នាក់​ផ្សេង​ទៀត​បាន​រង​រង​របួស​ ខណៈ​ដែល​រថយន្តក្រុង​មួយ​គ្រឿង​ដឹក​អ្នកដំណើរ​បាន​ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ​នៅ​តំបន់​ជ្រលង​ភ្នំ​ ស្ថិត​ស្រុក​ Ramechhap​ ភាគ​កណ្តាល​ប្រទេស​នេ​ប៉ា​ល់​កាលពី​រសៀល​ ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ​លោក​ Makhan​ Yadav​ មន្ត្រី​អធិការកិច្ច​នៅ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ... Read More »

មិច​ស៊ី​កូ​ចាប់ខ្លួន​មនុស្ស​១៣​នាក់​ពាក់ព័ន្ធ​ការ​រត់គេច​ខ្លួន​មេ​គ្រឿងញៀន​ល្បីឈ្មោះ​ម្នាក់​

​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​មិ​ស៊ី​កូ​បាន​ចាប់ខ្លួន​មនុស្ស​១៣​នាក់​ពាក់ព័ន្ធ​ករណី​រត់​រួចខ្លួន​មេ​គ្រឿងញៀន​ម្នាក់​ ឈ្មោះ​ Joaquin​ El​ Chapo​ Guzman​ ចេញពី​ពន្ធនាគារ​ដោយ​សុវត្ថិភាព​នោះ​ ។​ ការ​ចាប់ខ្លួន​នោះ​មាន​រួម​បញ្ចូល​អតីត​ប្រធាន​ពន្ធនាគារ​ និង​មន្ត្រី​ពន្ធនាគារ​ជាន់ខ្ពស់​ផង​ដែរ​ដែល​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ពន្ធនាគារ​មិច​ស៊ី​កូ​។​ ​រហូត​មក​ដល់​ពេល​នេះ​ មន្ត្រី​សន្តិសុខ​២០​នាក់​រួច​មក​ហើយ​ត្រូវ​ចាប់ខ្លួន​ ពាក់ព័ន្ធ​ករណី​រត់គេច​ខ្លួន​ចេញពី​ពន្ធនាគារ​របស់​មេ​គ្រឿងញៀន​ម្នាក់​នេះ​ ។​ ពន្ធនាគារ​ដែល​ឃុំឃាំង​មេ​គ្រឿងញៀន​ខាងលើ​នេះ​មានការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​មិច​ស៊ី​កូ​ ... Read More »

​អ៊ី​ស្រា​អែ​ល​បាញ់ប្រហារ​ពីលើ​ដែនអាកាស​ទៅ​លើ​តំបន់​ហ្គា​ហ្សា​

​ប្រភព​ព័ត៌មាន​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា​ យន្តហោះ​ចម្បាំង​របស់​កម្លាំងយោធា​អ៊ី​ស្រា​អែ​ល​បាន​បាញ់ប្រហារ​មី​ស៊ី​ល​ពីលើ​ដែនអាកាស​ចូល​ទៅ​កាន់​តំបន់​ហ្គា​ហ្សា​ ដោយ​គោលដៅ​ជំនុំ​ហ្វឹកហាត់​របស់​ក្រុម​ ហា​ម៉ាស់​អិ​ស្លា​ម​និយម​ ក្រោយ​ពី​មានការ​បាញ់ប្រហារ​ពី​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ តំបន់​ដែល​គ្រប់គ្រង​របស់​ក្រុម​ហា​ម៉ាស់​នោះ​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ទឹកដី​អ៊ី​ស្រា​អែ​ល​ ។​ ​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ ក៏​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ ប្រតិបត្តិការ​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​វេលា​យប់​អធ្រាត្រ​ ដោយ​គោលដៅ​វាយប្រហារ​តាម​ដែនអាកាស​នេះ​សំដៅ​ទៅ​លើ​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ហា​ម៉ាស់​ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួល​រង​របួស​ផង​ដែរ​ ។​ ​កាលពី​រាត្រី​ថ្ងៃ​សុក្រ​ ស​ប្តា​ហ៍​មុន​នេះ​ ... Read More »

ជប៉ុន​ និង​រុ​ស្ស៊ី​ជួប​ពិភាក្សា​គ្នា​នៅ​ស​ប្តា​ហ៍​ខាង​មុខ​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​ឧ​ប​តោ​ភាគី​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ លោក​ Fumio​ Kishida​ នឹង​ជួប​ជាមួយ​សម​ភាគី​ប្រទេស​រុ​ស្ស៊ី​ គឺ​លោក​ Sergey​ Lavrov​ នៅ​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ដើម្បី​ពិភាក្សា​ផ្តោត​សំខាន់​ទៅ​លើ​ទំនាក់​ទំនងជា​ឧ​ប​តោ​ភាគី​ ក៏​ដូច​ជា​បញ្ចៀស​ស្ថានការណ៍​ប្រឈម​កុំ​ឲ្យ​កើតឡើង​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ លោក​ Dmitry​ Medvedev​ ទៅ​កាន់​ដែន​កោះ​កំពុង​មាន​ជម្លោះ​ ... Read More »

ប្រទេស​ថៃ​ប្រកាស​ចាត់​ទុក​តំបន់​ទេសចរណ៍​ប៉ា​តា​យ៉ា​ជា​តំបន់​រង​មហន្តរាយ​ពី​គ្រោះ​ទឹកជំនន់​

​ប្រទេស​ថៃ​បាន​ប្រកាស​ចាត់​ទុក​ខេត្ត​ឈ​ន់​បុរី​ ដែល​ក្នុង​នោះ​រួម​ទាំង​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​គឺ​រមណីយដ្ឋាន​ទេសចរណ៍​ប៉ា​តា​យ៉ា​ផង​នោះ​ថា​ ជាទី​តាំង​ដែល​ទទួល​រង​មហន្តរាយ​ពី​គ្រោះ​ធម្មជាតិ​បណ្តាល​ឲ្យ​លិចលង់​ដោយ​ទឹកជំនន់​ ខណៈ​ភ្លើង​និង​ទឹកទន្លេ​ ទឹកសមុទ្រ​កាន់តែ​កើន​ខ្លាំង​ឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ ។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ លាយឡំ​ដោយ​ខ្យល់​បក់​បោក​ជាប់​គ្នា​ជា​ច្រើន​ម៉ោង​ទៅ​លើ​តំបន់​រមណីយដ្ឋាន​កាលពី​ថ្ងៃ​ពុធ​ បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​ ធ្វើ​ឲ្យ​ទ្រព្យសម្បតិ្ត​ និង​ការ​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​មាន​សភាព​ចលាចល​ ។​ ​ការ​កើនឡើង​កម្ពស់​ទឹក​នេះ​ទៀត​សោត​ក៏​បណ្តាល​មក​ពី​ខ្យល់ព្យុះ​នៅ​តំបន់​ខ្ពង់រាប​ដែល​មានឈ្មោះ​ថា​ Vamco​ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ កូរ៉េ​ខាងជើង​មិន​អាច​ខ្វះ​ចិន​បាន​ឡើយ​បើ​ទោះ​ខិតខំ​ចាក​ចេញពី​ឥទ្ធិពល​ចិន​ក៏​ដោយ​

​រយៈពេល​កន្លង​មក​មេដឹកនាំ​កូ​រ៉​ខាង​ ជើង​បាន​ខិតខំ​ចាក​ចេញពី​ឥ​ទ្ធ​ពល​របស់​ចិន​ ដោយ​កូរ៉េ​ខាងជើង​ដកហូត​ដំណែង​ មន្ដ្រី​សំខាន់ៗ​ដែល​ជិត​ស្និទ្ធ​ជាមួយ​ចិន​ ទៀត​ផង​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មេ​ដឹក​ នាំ​កូរ៉េ​ខាងជើង​បាន​បដិសេធ​ទៅ​ចូលរួម​ខួប​គម្រប់​៧០​ឆ្នាំ​ថ្ងៃ​បញ្ចប់សង្គ្រាម​ លោក​លើក​ទី​២​តាម​ការ​អញ្ជើញ​របស់​ ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ង​ពីង​ ។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូរ៉េ​ខាងជើង​បាន​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន​ ដោយ​ទិញ​ពី​ប្រទេស​រុ​ស្ស៊ី​វិញ​មានគុណ​ ភាព​ខ្ពស់​ជាង​។​ ... Read More »

ការ​ឈឺចាប់​របស់​កុមារ​និង​ស្ដ្រី​នៅ​ ក្នុង​វិបត្ដិ​ជនភៀសខ្លួន​

​តើ​អ្នក​ណា​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​ហើយ​អ្នក​ណា​ជា​អ្នក​ទទួលខុស​ ត្រូវ​ចំពោះ​ការ​ឈឺចាប់​របស់​ស្ដ្រី​និង​កុមារ​ ដែល​មិនដឹង​អី​នោះ​? ​មេដឹកនាំ​ជា​ច្រើន​បាន​ទម្លាក់​កំហុស​ទាំង​ប៉ុន្មាន​ទៅ​លើ​អា​មេ​រិ​ក​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​ហើយ​អា​មេ​រិ​ក​ បែរជា​ទទួលយក​ជនភៀសខ្លួន​តិច​ជាង​ ប្រទេស​នា​ន​ទាំងអស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​។​ វិបត្ដិ​ជនភៀសខ្លួន​កើតឡើង​នៅ​តំបន់​ មជ្ឈិមបូព៌ា​ពិសេស​នៅ​ប្រទេស​ស៊ី​រី​បង្ក​ឱ្យ​មាន​ជនភៀសខ្លួន​ស៊ី​រី​ជាង​៤​លាន​នាក់​ រត់​ចោលផ្ទះ​សម្បែង​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដើម្បី​បាន​ទៅ​រស់នៅ​ក្នុង​ទឹកដី​អឺរ៉ុប​រួច​ផុត​ពី​ភាព​ក្រីក្រ​និង​គេច​ផុត​ពី​គ្រាប់​ កាំភ្លើង​។​ ​ពលរដ្ឋ​ស៊ី​រី​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​ គីឡូម៉ែត្រ​ដើម្បី​បាន​ទៅ​ដល់​ទឹកដី​ដែល​ ខ្លួន​ចង់ទៅ​។​ កុមារ​ជា​ច្រើន​ដែល​ស្ថិត​ នៅ​វ័យ​សប្បាយ​បែរ​ទៅ​ជា​ភ័យ​ស្លន់ស្លោ​តក់ស្លុត​និង​ប្រឈម​ឧបសគ្គ​ជា​ច្រើន​នៅ​ក្រោម​ភ្លៀង​ផ្គរ​រន្ទះ​។​ ... Read More »

​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​ឈី​លី​កើន​១១​នាក់​

​ពលរដ្ឋ​ឈី​លី​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​បាន​នាំ​គ្នា​រត់គេច​ពី​ការ​រញ្ជួយ​ដី​កម្រិត​៨.៣​រ៉ិ​ច​ទ័​រ​ បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ និង​ទ្រព្យសម្បត្តិ​ ព្រមទាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើន​១១​នាក់​ និង​បង្ខំ​ពលរដ្ឋ​១​លាន​នាក់​រត់​ភៀសខ្លួន​។​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពលរដ្ឋ​ដែល​រត់​ភៀស​ខ្លួ​នោះ​បាន​វិល​ត្រឡប់​ចូល​កាន់​លំនៅ​ឋាន​វិញ​ហើយ​ ដែល​លំនៅ​ឋាន​របស់​ពួក​គាត់​មួយ​ចំនួន​ធំ​រង​ការ​បំផ្លិចបំផ្លាញ​ពី​ការ​រញ្ជួយ​ដី​នេះ​ ​នេះ​ជា​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​តាំងពី​ឆ្នាំ​២០១០​រៀង​មក​ នៅ​ក្នុង​ប្រទេស​ស្ថិត​នៅ​ភាគ​ខាងត្បូង​អា​មេ​រិ​កមួយ​នេះ​។​ កាលពី​ឆ្នាំ​២០១០​នោះ​ មាន​ហេតុការណ៍​រញ្ជួយ​ដី​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​ធ្វើ​ឲ្យ​ខូចខាត់​ទ្រព្យសម្បត្តិ​ ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ន​អស់​ជា​ច្រើន​ ។​ ... Read More »

យន្តហោះ​គ្មាន​មនុស្ស​បើក​បាញ់​មី​ស៊ី​ល​សម្លាប់​ជនសង្ស័យ​ជា​ក្រុម​ឧទ្ទាម​៥​នាក់​

​កងកម្លាំង​សន្តិសុខ​ ក៏​ដូច​ជា​ក្រុម​លី​បង់​បាន​បញ្ជាក់​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើកបរ​មួយ​គ្រឿង​របស់​ប៉ា​គី​ស្ថាន​បាន​បើក​ការ​បាញ់ប្រហារ​ដោយ​ប្រើ​មី​ស៊ី​ល​ពីលើ​ដែនអាកាស​សម្លាប់​ក្រុម​សង្ស័យ​ថា​ជា​ក្រុម​ឧទ្ទាម​៥​នាក់​ ស្ថិត​នៅ​ព្រំដែន​ភាគ​ខាងកើត​ជាប់​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ មី​ស៊ី​ល​នេះ​បាន​ហោះ​សំដៅ​ទៅ​លើ​ជំរំ​លាក់ខ្លួន​របស់​ក្រុម​សកម្មប្រយុទ្ធ​ទាំង​ដែល​សង្ស័យ​ជា​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ ។​ ​មន្ត្រី​សន្តិសុខ​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​នៅ​តំបន់​ Nazyan​ ខេត្ត​ Nangarhar​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ... Read More »

ប៉ះទង្គិច​នៅ​ព្រំដែន​ម៉ា​លី​ជាមួយ​អាល់​ហ្សេ​រី​ស្លាប់​យ៉ាងតិច​១៥​នាក់​

​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​បាន​កើតឡើង​រវាង​ក្រុម​ប្រដាប់​អាវុធ​ដែល​ប្រឆាំង​គ្នា​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​ប្រទេស​ម៉ា​លី​ជាប់​ជាមួយ​ប្រទេស​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ហើយ​បើ​តាម​សេចក្តីរាយការណ៍​អះអាង​ថា​ ក្នុង​ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​បាត់បង់​ជីវិត​ ស្រប​ពេល​ដែល​អំពើ​ហិង្សា​តែងតែ​កើត​ឡើងជា​និច្ច​ បើ​ទោះបី​កង​រក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ នៅ​ទីនោះ​យ៉ាងណា​ក៏​ដោយ​ ។​ ​ក្រុម​ឧទ្ទាម​ដែល​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិ​ផា​ព​ដែល​ទន្ទឹងរង់ចាំ​រយៈពេល​វែង​អន្លាយ​មួយ​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ការ​ចរចា​ពិភាក្សា​អស់​រាប់​ខែ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ អ្នកសម្របសម្រួល​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព​មានការ​ស្មុគស្មាញ​លំបាក​ជាទី​បំផុត​ដើម្បី​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ​ឲ្យ​គោរព​ទៅ​លើ​សន្ធិសញ្ញា​សន្តិភាព​នេះ​ ... Read More »

បំផ្ទុះ​គ្រាប់បែក​តាម​ម៉ូតូ​ ស្លាប់​ និង​រង​របួស​មនុស្ស​ជិត​២០​នាក់​នៅ​ភាគ​ខាងត្បូង​ថៃ​

​ប៉ូលិស​ប្រទេស​ថៃ​បាន​អះអាង​ថា​ គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​ក្រុម​វាយប្រហារ​បំផ្ទុះ​ឡើង​តាម​ម៉ូតូ​អត្តឃាត​ដែល​ចត​នៅ​ខាងក្រៅ​ព្រះ​វិហារ​មួយ​ស្ថិត​នៅ​ខេត្ត​ភាគ​ខាងត្បូង​ដែល​ដាច់​ស្រយាល់​បំផុត​របស់​ថៃ​ សម្លាប់​មនុស្ស​ ២​នាក់​ និង​១៤​នាក់​ផ្សេង​ទៀត​រង​របួស​ កាលពី​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ប៉ូលិស​អះអាង​ថា​ ជន​វាយប្រហារ​នេះ​គឺជា​ក្រុម​កុលសម្ព័ន្ធ​ភាគតិច​ផ្តាច់ខ្លួន​និយម​ម៉ា​ឡេ​ស៊ី​ ។​ ​ហេតុការណ៍​វាយប្រហារ​គ្រាប់បែក​នេះ​ គឺជា​ករណី​ទី​មួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំង​៥​ដែល​បាន​ផ្ទុះ​ឡើង​នៅ​វេលា​រសៀល​ ស្ថិត​នៅ​ស្រុក​មួយ​ ... Read More »

ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ លុប​ចោល​ជើងហោះហើរ​ទៅ​កាន់​ ប្រទេស​រុ​ស្ស៊ី​

​ដោយសារ​តែ​សេដ្ឋកិច្ច​ប្រទេស​រុ​ស្ស៊ី​ធ្លាក់​ចុះ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រង​ ផល​ប៉ះ​ពល​យ៉ាង​ខ្លាំង​ពិសេស​គឺ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​ ទាំងនោះ​ហើយ​បាន​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​កាត់​បន្ថយ​ជើងហោះហើរ​ចេញចូល​ទៅ​កាន់​ ប្រទេស​រុ​ស្ស៊ី​ ។​ ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ តម្លៃ​ថោក​បំផុត​នៅ​អឺរ៉ុប​ Easyjet​ បាន​ ប្រកាស​លុប​ចោល​ជើង​ហោះ​ទាំង​អស់ពី​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស​ទៅ​កាន់​ទី​ ក្រុង​មូ​ស្គូ​ប្រទេស​រុ​ស្ស៊ី​ចាប់តាំងពី​ថ្ងៃ​ទី​២១​ខែមីនា​ ឆ្នាំ​២០១៦​ ដោយសារ​តែ​តម្រូវ​ ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យជើង​ហោះ​ទៅ​ទីនោះ​ខាត​ជា​រៀងរាល់ថ្ងៃ​ ... Read More »

អា​រ៉ាប់​រួម​ចំណាយ​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ជួយ​ដល់​ជន​រង​គ្រោះ​ស៊ី​រី​និង​ប្រឆាំង​ក្រុម​ IS

​កាលពី​ថ្ងៃ​ទី​១៦​ខែកញ្ញា​ប្រទេស​អា​រ៉ាប់​ រួម​ UAE​ បាន​ប្រកាស​ថា​ នឹង​ចំណាយ​ ប្រាក់​១​ពាន់​លាន​ដុល្លារ​ជួយ​ដល់​ជន​ភៀស​ ខ្លួន​ស៊ី​រី​និង​សង្គ្រាម​វាយប្រហារ​ទៅ​លើ​ ក្រុម​អ៊ិ​ក​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ដែល​កំពុង​ តែ​គ្រប់គ្រង​តំបន់​ធំ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ។​ ​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ដ្រី​ការ​ បរទេស​អា​រ៉ាប់​លោក​ ... Read More »

សាលារៀន​នៅ​ម៉ា​ឡេ​ស៊ី​បើកទ្វារ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ដោយសារ​បរិ​យា​ កាស​ប្រសើរ​ឡើង​វិញ​

​សារព័ត៌មាន​ Bernama​ របស់​ ម៉ា​ឡេ​ស៊ី​បាន​ផ្សាយ​ថា​សាលារៀន​ទាំង​ អស់​នៅ​ទូ​ទាំង​ប្រទេស​បាន​បើកទ្វារ​ឱ្យ​ សិស្ស​ចូល​សិក្សា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ដោយសារ​តែ​ស្ថានភាព​បរិ​យា​ កាស​ប្រសើរ​ជាង​មុន​។​ កន្លង​មក​ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ជិតខាង​គ្របដណ្ដប់​ដោយ​ ផ្សែង​ធូលី​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ ​ការ​សម្រេច​បើ​ទ្វារ​សាលា​ខាងលើ​ របស់​ក្រសួង​អប់រំ​ម៉ា​ឡេ​ស៊ី​ត្រួតពិនិត្យ​ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ហេតុ​អ្វី​បានជា​កូរ៉េ​ខាងជើង​ចេះ​តែ​គំរាម​វាយប្រហារ​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​?​

​កូរ៉េ​ខាងជើង​តែងតែ​គំរាមកំហែង​វាយ​ ប្រហារ​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ​ឬ​ វាយប្រហារ​ដោយ​គ្រាប់បែកបរមាណូ​ ទៅ​លើ​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ករាល់​ ពេល​ប្រទេស​ទាំង​ពីរ​ចាប់ផ្ដើម​ធ្វើ​ សមយុទ្ធ​រួម​គ្នា​។​ ហេតុ​អ្វី​បានជា​ទីក្រុង​ ព្យុ​ង​យ៉ាង​តែងតែ​គំរាមកំហែង​បែប​នេះ​? ​មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ ដោយ​ សារ​កូរ៉េ​ខាងជើង​មាន​គ្រាប់បែកបរមាណូ​ នៅ​ក្នុង​ដៃ​ ចំណែក​ភាគី​កូរ៉េ​ខាងត្បូង​មិន​ មាន​គ្រាប់បែក​ប្រល័យ​លោក​ ... Read More »

ប៉ា​គី​ស្ថាន​ចាប់ខ្លួន​អតីត​អ្នកបើកបរ​យន្តហោះ​កងទ័ព​ជើង​អាកាស​ពី​បទ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ឧទ្ទាម​

​អតីត​អ្នកបើកបរ​យន្តហោះ​របស់​កងទ័ព​ជើង​អាកាស​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ បន្ទាប់​ពី​សង្ស័យ​ថា​ បាន​ផ្តល់​មូលនិធិ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ និង​ក្រុម​លី​បង់​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ វា​ជា​ករណី​ដ៏​កម្រ​មួយ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ​ផ្តោត​ជា​សំខាន់​ទៅ​លើ​អ្នក​ដែល​ឧបត្ថម្ភ​គាំទ្រ​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នោះ​ ។​ ​ប៉ូលិស​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ Syed​ Sheaba​ ... Read More »

ស្លាប់ និងរបួសមនុស្សជាង១០នាក់ ដោយការរញ្ជួយដីកម្រិត៨.៣រ៉ិចទ័រនៅឈីលី

ទីភ្នាក់ងារ​ព័ត៌មានអន្តរជាតិ​បានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ថា កាលពីថ្ងៃទី១៦ ខែកញ្ញា មាន​ហេតុការណ៍រញ្ជួយដីកម្រិត៨.៣រ៉ិចទ័រ​បានកើត​ឡើង​​ស្ថិតនៅភាគកណ្តាលប្រទេសឈីលី បង្កឲ្យមាន​ពលរដ្ឋ​ជាច្រើន​នាក់​រស់នៅក្នុងតំបន់ស្ថិតតាមឈូងសមុទ្រ​នោះត្រូវភៀសខ្លួនបន្ទាន់ ព្រមទាំង​មានសញ្ញាប្រកាស​អាសន្ន​ស្តីអំពីរលកយក្សស៊ូណាមិ​ដែលអាចធ្វើឲ្យ​ញាប់ញ័រ​ទៅដល់ប្រទេសជប៉ុនផងដែរ ។ យ៉ាងហោចណាស់​មនុស្ស៥នាក់បានស្លាប់ និង១០នាក់ផ្សេងទៀត​បានរងរបួសនៅក្នុងប្រទេសឈីលី ។ ពលរដ្ឋមានការភិតភ័យនាំគ្នាចាកចេញពីលំនៅឋានទៅឈរនៅលើដងផ្លូវ​ទាំងឡាយក្នុងទីក្រុង Santiago និង​នៅតាមមហាវិថីនានាក្នុងទីក្រុងដទៃផ្សេងទៀត ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ហេតុ​អ្វី​សង្គ្រាម​ក្នុង​ប្រទេស​ស៊ី​រី​មិន​អាច​រក​ឃើញ​ទី​បញ្ចប់​?

​ការ​ព្យាករណ៍​ពី​ដំណាក់កាល​ដួល​រលំ​ រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​កាស​ដឹកនាំ​ដោយ​ លោក​ អាល​ អាសា​ដ​ របស់​លោក​ខាង​ លិច​មិន​អាច​ក្លាយទៅជា​ការ​ពិត​នោះ​ ឡើយ​ ហើយ​រដ្ឋធានី​របស់​ស៊ី​រី​មិន​ងាយ​ ដួល​រលំ​ដូច​ក្ដី​ស្រមើស្រមៃ​។​ ដូច្នេះ​តើ​ មូលហេតុ​អ្វី​បានជា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​មិន​អាច​រក​ទី​បញ្ចប់​?​ មេដឹកនាំ​ ទាំង​ប៉ុន្មាន​ដែល​រង​ផល​ប៉ះ​ពល​ដោយ​ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ មានតែបង្កើតប្រទេសថ្មីសម្រាប់ជនភៀសខ្លួនទើបអាចបញ្ចប់វិបត្ដិបាន

វិបត្ដិជនភៀសខ្លួនកំពុងតែធ្វើឱ្យតំបន់ អឺរ៉ុប ប្រឈមនឹងបញ្ហាជាច្រើន ហើយ ប្រទេសនៅក្នុងតំបន់មិនឯកភាពគ្នាក្នុងការយកទទួលជនភៀសខ្លួនដែលបានឆ្លងកាត់ព្យុះភ្លៀងចូលដល់ទឹកដីអឺរ៉ុបគ្រាន់ បានរស់នៅសុខសាន្ដជាមួយក្រុមគ្រួរសារ។ ប៉ុន្ដែក្ដីស្រម័យរបស់ជនភៀសខ្លួនត្រូវ បាត់បង់ដោយសារតែអឺរ៉ុបពិបាកទទួល ជនភៀសខ្លួនយ៉ាងច្រើនលើសលប់នោះ។ ប្រសិនបើប្រមូលផ្ដុំជនភៀសខ្លួនទាំងអស់ស្មើនឹងពលរដ្ឋក្នុងប្រទេសមួយ ដូច្នេះហើយការបង្កើតប្រទេសថ្មីមួយ សម្រាប់ជនភៀសខ្លួនជាគំនិតផ្ដួចផ្ដើម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជា ពលរដ្ឋនៅជុំវិញពិភពលោក។ នេះជាគំនិតជារបស់មហាសេដ្ឋីអេ ... Read More »

ជនល្មើសវាយប្រហារគ្រាប់បែកនៅទីក្រុងបាងកកបានគេចទៅដល់ប្រទេសទួរគី

ប៉ូលិសថៃបានបញ្ជាក់ឱ្យដឹងថា ជន វាយប្រហារគ្រាប់បែកនៅព្រះវិហារ Erawan ទីក្រុងបាងកកកាលពីខែមុន ពេលនេះបានរត់គេចខ្លួនទៅដល់ប្រទេសទួរគីហើយ ។ មន្ដ្រីថៃបានឱ្យដឹងថា ជនល្មើសរូប នោះឈ្មោះ Abudusataer Abudurehe -man ឬហៅថា Ishan ... Read More »

យន្ដហោះ២គ្រឿងដឹកអ្នកដំណើរ ៣៥១នាក់បុកគ្នានៅអាកាសយានដ្ឋានអាមេរិក

យន្ដហោះ២គ្រឿងដឹកអ្នកដំណើរដល់ទៅ៣៥១នាក់បានបុកគ្នាក្នុងពេលរំកិល ខ្លួនទៅកាន់កន្លែងហោះហើរ ស្ថិតនៅ អាកាសយានដ្ឋានអន្ដរជាតិទីក្រុងឡូស អាន់ជ័រឡេស សហរដ្ឋអាមេរិក ។ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ទើប តែបានចុះចតក៏ប៉ះទង្គិចគ្នាជាមួយយន្ដ ហោះរបស់ក្រុមហ៊ុន Alaska Airlines ... Read More »

អូស្ដ្រាលីមាននាយករដ្ឋមន្ដ្រីថ្មី

កាលពីថ្ងៃទី១៤ ខែកញ្ញានៅក្នុងការ បោះឆ្នោតរបស់គណបក្សកាន់អំណាច អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មានអូស្ដ្រាលី លោក Malcolm Turnbull បានយក ឈ្នះទៅលើនាយករដ្ឋមន្ដ្រី Tony Abbott ដោយមានសំឡេងគាំទ្ររហូតដល់៥៤ លើ៤៤ជួយឱ្យលោកក្លាយទៅជាប្រធានគណបក្សសេរីកាន់អំណាច។ លោក Malcolm ... Read More »

វាយប្រហារនៅអាហ្វហ្គានីស្ថាន ស្លាប់ជនស៊ីវិល និងទាហាន៦នាក់

អ្នកនាំពាក្យរដ្ឋបាលទទួលខុសត្រូវបញ្ហាសន្តិសុខក្នុងតំបន់បានថ្លែងថា ជនស៊ីវិល៥នាក់បានបាត់បង់ជីវិត និងទាហានម្នាក់បានស្លាប់ បន្ទាប់ពីក្រុមឧទ្ទាមបានលបវាយប្រហារទៅលើក្បួនរថយន្តរបស់កម្លាំងយោធាស្ថិតនៅភាគខាងកើតខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថានកាលពីវេលាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥។ អ្នកនាំពាក្យរដ្ឋបាលក្នុងតំបន់ លោក Shafiq Nang បានថ្លែងថា រថយន្តរបស់ជនស៊ីវិល២គ្រឿង ធ្វើដំណើរមុខក្រោយរថយន្តកម្លាំងយោធាស្ថិតនៅតំបន់ ... Read More »

សមយុទ្ធយោធាទ្រង់ទ្រាយធំនៅប្រទេសរុស្ស៊ីចាប់ផ្តើម

កម្លាំងយោធាជាច្រើនមឺននាក់ និងអាវុធយុទ្ធភ័ណ្ធជាច្រើនគ្រឿងបានចាប់ផ្តើមធ្វើសមយុទ្ធនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ។ សមយុទ្ធនេះត្រូវក្រសួងការពារជាតិរុស្ស៊ីប្រកាសឲ្យដឹងថា មានកងទ័ពចូលរួមរហូតដល់៩៥.០០០នាក់ រថពាសដែក រថក្រោះ និងរថយន្តចម្បាំងស្រុបជាង៧ពាន់គ្រឿង, យន្តហោះចម្បាំង១៧០គ្រឿង និងនាវាចម្បាំង២០គ្រឿង ដែលចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ ។ សេចក្តីថ្លែងការណ៍មួយច្បាប់ផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ ... Read More »

កូរ៉េខាងត្បូងព្រមានការសាកល្បងមីស៊ីលកូរ៉េខាងជើងថាជាការបង្ករឿង

កូរ៉េខាងត្បូងបានព្រមានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ថា សកម្មភាពបាញ់សាកល្បងកាំជ្រួចមីស៊ីលធុនទំនើបណាមួយរបស់កូរ៉េខាងជើងថែមទៀតនោះជាទង្វើមួយដែលត្រូវចាត់ទុកថាជាការបង្ករឿងយ៉ាងធ្ងន់ ក៏ដូចជាការរំលោភទៅលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Min-seok បានថ្លែងថា ការបាញ់សាកល្បងណាមួយនូវកាំជ្រូចមីស៊ីល ballistic របស់កូរ៉េខាងជើងត្រូវចាត់ទុកថាជាការបង្ករឿង។ ការថ្លែងបែបនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងហាក់បាននិងកំពុងរៀបចំបាញ់សាកល្បងកាំជ្រួចមីស៊ីស ... Read More »