ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមរដ្ឋអិស្លាមត្រូវគេសង្ស័យថាប្រើអាវុធជីវសាស្ត្រវាយប្រហារទៅលើក្រុមឃើដនៅអ៊ីរ៉ាក់

ក្រុមឧទ្ទាមមកពីក្រុមរដ្ឋអិស្លាមIS ត្រូវគេសង្ស័យថាបានប្រើប្រាស់អាវុធជីវសាស្ត្រនៅក្នុងការវាយប្រហារប្រឆាំងទៅលើក្រុមកម្លាំងប្រដាប់អាវុធជនជាតិឃើដ ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។ នេះបើតាមការលើកឡើងរបស់មន្ត្រី ។ មន្ត្រីប្រទេសអាល្លឺម៉ង់មានថ្លែងថា កងទ័ពជនជាតិឃើដមានការលំបាកនៅក្នុងការដកដង្ហើម បន្ទាប់ពីមានការវាយប្រហារនៅជិតទីក្រុងIrbil កាលពីដើមខែសីហា ឆ្នាំ២០១៥ ។ ពួកគេមិនបានលើកឡើងទេថា តើអាវុធគីមីប្រភេទអ្វីដែលត្រូវក្រុមរដ្ឋអិស្លាមប្រើប្រាស់ក្នុងការវាយប្រហារនោះទេ ។ ... Read More »

ឥណ្ឌាពង្រឹងសន្តិសុខនៅមុនពិធីខួបអនុស្សាវរីយ៍ ថ្ងៃទទួលឯករាជ្យ

រដ្ឋាភិបាលប្រទេសឥណ្ឌាបានពង្រឹងការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងជាទីបំផុត ខណៈជិតឈានចូលដល់ថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែសីហា នោះ ។ អគារពាណិជ្ជកម្ម និងអគាររដ្ឋាភិបាលសំខាន់ៗនានាត្រូវចាត់ទុកឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងនោះមានដូចជានៅតាមទីតាំងអាកាសយានដ្ឋាន ស្ថានីយអយស្ម័យយាន រោងមហោស្រព និងផ្សារទំនើបជាដើមក៏ស្ថិតក្រោមការត្រួតពិនិត្យសន្តិសុខយ៉ាងយកចិត្តទុកដាក់ផងដែរពីសំណាក់កងកម្លាំងសន្តិសុខ ។ សកម្មភាពរបស់កម្លាំងសន្តិសុខរដ្ឋាភិបាលពេលនេះកើតឡើង ក៏ដោយសារតែកាលពីពេលថ្មីៗនេះមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាម ហើយដែលគេជឿជាក់ថា ... Read More »

ប្រធានគណបក្សកាន់អំណាចនៅមីយ៉ាន់ត្រូវបណ្តេញចេញពីតួនាទី

ប្រធានសភាប្រទេសមីយ៉ាន់ម៉ា លោក Shwe Mann ត្រូវបានគេបណ្តេញចេញពីតួនាទីជាប្រធានគណបក្សកាន់អំណាច USDP នោះហើយ ខណៈដែលមានការប្រកួតប្រជែងខ្លាំងក្លាក្នុងតួនាទី និងតំណែងនោះ ។ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាជាច្រើននាក់បានធ្វើសកម្មភាពឡោមព័ទ្ធស្នាក់ការកណ្តាលគណបក្សកាន់អំណាចមីយ៉ាន់ម៉ា USDP រារាំងមិនឲ្យមន្ត្រីណាមួយចាកចេញពីទីនោះបានឡើយ ។ មីយ៉ាន់ម៉ាបាននិងកំពុងរៀបចំការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យដំបូងគេបំផុតនៅក្នុងប្រទេសនេះ ... Read More »

ចិនបញ្ជូនមន្ត្រីយោធាជំនាញគីមីទៅកាន់ទីក្រុងកំពង់ផែដែលរងការឆាបឆេះ

សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអន្តរជាតិបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសចិនបានសម្រេចបញ្ជូនមន្ត្រីយោធាដែលជំនាញខាងគីមីសាស្ត្រឲ្យទៅកាន់ភាគខាងជើងទីក្រុង Tianjin បន្ទាប់ពីហេតុការណ៍ផ្ទុះដែលមានកម្លាំងខ្លាំងរហូតបណ្តាលឲ្យមនុស្សយ៉ាងតិច៥០នាក់បាត់បង់ជីវិតរួចមកនោះ ។ ហេតុការណ៍ផ្ទុះ និងភ្លើងឆាបផ្តើមឆាបឆេះឡើងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំម២០១៥ ធ្វើឲ្យកក្រើកញាប់ញ័រអស់ទាំងកំពង់ផែឧស្សាហកម្មទាំងមូលតែម្តង ។ អគារជាច្រើនខ្នង ហាងលក់ទំនិញ ផែស្ងួតចតរថយន្តកុងតឺន័រ ព្រមទាំងរថយន្តរាប់ពាន់គ្រឿងរងការបំផ្លាញអស់គ្មានសល់ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ដល់​ពេល​ដែល​ចិន​ត្រូវ​បញ្ចេញ​ឥទ្ធិពល​យោធា​ឱ្យ​ពិភពលោក​បាន​ស្គាល់​ម្ដង​

កម្លាំងយោធា​ចិន​នា​ពេល​នេះ​ត្រូវ​បាន​ គេ​ចាត់​ទុក​ថា​ខ្លាំង​ជាងគេ​បំផុត​នៅ​ក្នុង​ តំបន់​អាស៊ី​ ក៏​ដូច​ជា​នៅ​ជុំវិញ​ពិភពលោក​ បើ​គ្មាន​អា​មេ​រិ​ក​ទេ​នោះ​ចិន​ គឺជា​ប្រទេស​ មហាអំណាច​យោធា​នៅ​លើ​ពិភពលោក​។​ ទាំងនោះ​គឺជា​ការ​ខិតខំ​របស់​ចិន​ជា​ច្រើន​ទស​វត្ស​កន្លង​មក​ ដើម្បី​សម្រេច​គោល​ ដៅ​ពង្រឹង​វិស័យសេដ្ឋកិច្ច​ និង​យោធា​។​ ​រយៈពេល​ជាង​៣​ទស​វត្ស​កន្លង​មក​ ចិន​បាន​ខិតខំ​ពង្រឹង​ទាំង​វិស័យសេដ្ឋកិច្ច​ និង​យោធា​ ហើយ​បាន​លាក់ខ្លួន​រង់ចាំ​ ... Read More »

Gruzia​ ចោទប្រកាន់​រុ​ស្ស៊ី​លួច​ដី​

​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ រដ្ឋាភិបាល​ ទីក្រុង​ Tbilisi​ បាន​ចោទប្រកាន់​ថា​ រុ​ស្ស៊ី​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ដោយសារ​តែ​បាន​បង្ខិត​បង្គោល​ព្រំដែន​នៅ​ភាគ​ខាង​ ត្បូង​ Ossetia​ ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទឹក​ ដី​ប្រទេស​នេះ​ធ្វើ​ឱ្យ​បាត់បង់​ដី​ជា​ច្រើន​ ។​ ​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​ការ​ ... Read More »

​ឥណ្ឌា​នឹង​សាងសង់​រោងចក្រ​អគ្គិសនី​បរមាណូ​ទី​ពីរ​

​ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ ថាមពលបរមាណូ​Kudankulam​ ក្នុង​ តំបន់​Tamil​ Nadu​ រដ្ឋាភិបាល​ឥណ្ឌា​មាន​ គម្រោង​សាងសង់​បន្ថែម​មួយទៀត​ដើម្បី​ បម្រើ​សេចក្ដី​ត្រូវការ​របស់​ប្រជា​ពល​ រដ្ឋ​ក្នុង​ពេល​ដែល​ពលរដ្ឋ​ឥណ្ឌា​ជាង​ពាក្យ​ កណ្ដាល​នៅ​តំបន់​ជនបទ​គ្មាន​អគ្គិសនី​ ប្រើប្រាស់​ឡើយ​។​ ​ឥណ្ឌា​និង​រុ​ស្ស៊ី​កំពុង​តែ​ជំរុញ​គម្រោង​ សាងសង់​រោងចក្រ​អគ្គិសនី​ទី​២​នៅ​ក្នុង​ រដ្ឋ​Ahdhra​ ... Read More »

កូរ៉េ​ខាងជើង​រិះគន់​សមយុទ្ធ​កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក​ និង​គំរាម​បាញ់ប្រហារ​ទៅ​កាន់​សេត​វិមាន​

​កាលពី​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ កូរ៉េ​ខាងជើង​បាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ការ​ធ្វើ​សមយុទ្ធ​របស់​កម្លាំង​ទាហាន​រាប់​ពាន់​នាក់​របស់​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​កូរ៉េ​ខាងត្បូង​ ដោយ​កូរ៉េ​ខាងជើង​អះអាង​ថា​ នោះ​ជា​សកម្មភាព​បង្ក​សង្គ្រាម​ ។​ កូរ៉េ​ខាងជើង​បាន​គំរាម​បាញ់ប្រហារ​តាម​ដែនអាកាស​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​ និង​សេត​វិមាន​ ថែម​ទៀត​ផង​ ។​ ​សមយុទ្ធ​កម្លាំងយោធា​រួម​មាន​រយៈពេល​២​ស​ប្តា​ហ៍​ដែល​មានឈ្មោះ​ថា​ Ulchi​ Freedom​ ... Read More »

អា​មេ​រិ​ក​ចាប់ផ្តើម​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ពី​ដែនអាកាស​ទួ​រ​គី​

​ប្រភព​ព័ត៌មាន​ពី​យោធា​របស់​អា​មេ​រិ​កបាន​បញ្ជាក់​ឲ្យ​ប្រភព​ព័ត៌មាន​រ៉​យ​ទ័​រ​ដឹង​ថា​ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​យុទ្ធនាការ​លើក​ដំបូង​ដោយ​យន្តហោះ​ចម្បាំង​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​ចេញពី​គោលដៅ​បន្ទាយ​អាកាស​ Incirlik​ នៅ​ក្នុង​ទឹកដី​ទួ​រ​គី​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​របស់​កម្លាំងយោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​កបាន​ចាប់ផ្តើម​បេសកកម្ម​ហោះហើរ​ទាំង​យន្តហោះ​មាន​មនុស្ស​បើក​ និង​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​ ដើម្បី​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​នៅ​ដើមខែ​នេះ​ ។​ ​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​សន្តិសុខ​របស់​ទួ​រ​គី​បាន​បញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​របស់​ទួ​រ​គី​មិន​បាន​ពាក់ព័ន្ធ​ចូលរួម​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​មាន​មនុស្ស​បើក​របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ឆ្នាំ​២០១៥​នោះ​ទេ​ ... Read More »

ផ្ទុះ​ឆេះ​នៅ​ទីក្រុង​កំពង់​ផែ​ភាគ​ខាងជើង​ប្រទេស​ចិន​ ស្លាប់​ និង​របួស​ជាង​៤០០​នាក់​

​ហេតុការណ៍​ផ្ទុះ​ដែល​មាន​កម្លាំង​ខ្លាំង​២​លើក​បាន​កើតឡើង​បន្ទាប់​មក​ក្លាយទៅជា​អគ្គិភ័យ​ស្ថិត​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​នៃ​ទីក្រុង​កំពង់​ផែ​ Tianjin​ ភាគ​ឦសាន​ប្រទេស​ចិន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៧នាក់​ និង​រង​របួស​៤០០​នាក់​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ចិន​ China​ Daily​ ។​ ​វេ​ដី​អូ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គេ​ទំព័រ​ព័ត៌មាន​របស់​ចិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បាញ់​ផ្សែង​ទៅ​លើ​លំហ​អាកាស​ខ្ពស់​រាប់រយ​ម៉ែត្រ​ ។​ នៅ​ជិត​កន្លែង​ឆេះ​នោះ​មាន​អគារ​ខ្ពស់​២​អម​សងខាង​ ។​ ពលរដ្ឋ​ ... Read More »

​(វិភាគព័ត៌មានអន្តរជាតិ)៖ ក្នុង​ក្រសែភ្នែក​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន​ តើ​ប្រទេស​ណា​មាន​ប្រជាពលរដ្ឋ​ល្អ​គួរ​ឱ្យ​ទុកចិត្ដ​ជាងគេ​?

​កូរ៉េ​ខាងជើង​ជា​ប្រទេស​មាន​អាថ៌​ កំបាំង​បំផុត​នៅ​លើ​ពិភពលោក​សូ​ម្បី​តែ​ ចារកម្ម​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ក៏​មិន​ បានដឹង​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង​នោះ​ដែរ​។​ រាល់​សកម្ម​ ភាព​នៅ​ទីនោះ​លុះត្រា​ណា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រទេស​ចេញផ្សាយ​ទើបបាន​ដឹង​ ហើយ​ ការ​ផ្សាយ​មាន​កំណត់​ លុះត្រា​ណា​តែ​មេ​ ដឹកនាំ​កូរ៉េ​ខាងជើង​អនុញ្ញាត​ទើប​អាច​ ផ្សាយ​បាន​។​ ​នយោបាយ​ដឹកនាំ​របស់​កូរ៉េ​ខាងជើង​ស្ថិត​នៅ​លើ​មនុស្ស​ម្នាក់​រាល់​ការ​សម្រេច​ អ្វីមួយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ជំទាស់​នោះ​ទេ​ ... Read More »

ប៉ូលិស​អា​មេ​រិ​ក​ចាប់ខ្លួន​មនុស្ស​១៥០​នាក់​ដែល​បង្ក​ហិង្សា​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្វឺ​ហ្គូ​ស៊ី​ន​

​មនុស្ស​១៥០​នាក់​ត្រូវ​បាន​ប៉ូលិស​ អា​មេ​រិ​ក​ចាប់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ ដោយសារ​តែ​បាន​បង្ក​អំពើ​ហិង្សា​នៅ​ ទីក្រុង​ហ្វឺ​ហ្គូ​ស៊ី​ន​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ មក​ ។​ ​ស្ថានភាព​អាសន្ន​នៅ​តែ​បន្ដ​នៅ​ក្នុង​ ទីក្រុង​ប្រទេស​នេះ​ដោយសារ​តែ​នៅ​មាន​បាតុកម្ម​នៅ​គ្រប់​ទិស​ទី​ក្នុង​ទឹកដី​អា​មេ​រិ​ក​ ប្រឆាំង​ទៅ​នឹង​ការ​ប្រកាន់​ពណ៌​សម្បុរ​ ជាតិ​សាសន៍​ ។​ ​តាម​ការ​ប្រកាស​របស់​ប៉ូលិស​នៅ​ ទីក្រុង​ហ្វឺ​ហ្គូ​ស៊ី​ន​ក្នុង​ចំណោម​មនុស្ស​ ដែល​បាន​ចាប់ខ្លួន​មាន​២២​នាក់​បំពាន​ ច្បាប់​និង​៦៣​នាក់​ទៀត​បាន​ទៅ​រារាំង​ផ្លូវ​ ... Read More »

កូរ៉េ​ខាងត្បូង​បើក​សង្គ្រាមចិត្ដសាស្ដ្រ​ទៅ​លើ​កូរ៉េ​ខាង​ជើងសា​ជា​ថ្មី​

​កម្លាំង​ទាហាន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ សង្គ្រាមចិត្ដសាស្ដ្រ​សា​ជា​ថ្មី​ទៅ​លើ​កូរ៉េ​ខាង​ ជើង​ដោយ​ដាក់​មេក្រូ​នៅ​តាម​បណ្ដោយ​ ព្រំដែន​ប្រទេស​ទាំង​ពីរ​ ។​ ការ​ដាក់​មេក្រូ​ នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​២​នេះ​ជា​លើក​ ទី​មួយ​ចាប់តាំងពី​ឆ្នាំ​២០០៤​ ។​ ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​បាន​បង្កើត​ការ​ការពារ​សន្ដិសុខ​នៅ​តាម​បណ្ដោយ​ ព្រំដែន​ប្រទេស​ទាំង​ពីរ​តាំងពី​ថ្ងៃ​ទី​១០​ ខែ​ សីហា​មក​ម្ល៉េះ​។​ ជាមួយ​ការ​ដាក់​ប្រដាប់​ បំពង​សំឡេង​នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​ ... Read More »

ធ្វើបាតុកម្មដុតសម្លាប់ខ្លួនទាមទារឲ្យជប៉ុនសុំទោសចំពោះស្រ្តីកូរ៉េខាងត្បូង

យុវជនអាយុ១៨ឆ្នាំម្នាក់បានដុតសម្លាប់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ អំឡុងពេលធ្វើបាតុកម្មទាមទារឲ្យជប៉ុនសុំទោសជាសាធារណៈចំពោះស្រ្តីកូរ៉េខាងត្បូងដែលត្រូវកម្លាំងទាហានជប៉ុនបង្ខំឲ្យធ្វើស្រីបនអំឡុងសម័យសង្គ្រាមលោកលើកទី២ ។ សកម្មភាពនេះបានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីពិធីបញ្ចប់អរិភាព ។ ការធ្វើបាតុកម្មខាងលើនេះបានកើតមានជារៀងរាល់សប្តាហ៍នៅខាងមុខស្ថានទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង នៅមុនថ្ងៃទី១៥ ខែសីហា ដែលជប៉ុនប្រារព្ធខួបទី៧០ឆ្នាំ ថ្ងៃបញ្ចប់អាណានិគមន៍ទៅលើឧបទ្វីបកូរ៉េ ។ ជាមួយការប្រារព្ធពិធីរបស់ជប៉ុននោះ ... Read More »

ស្លាប់៥នាក់ដោយសារការផ្ទុះបំពង់បង្ហូរឧស្ម័ននៅមិចស៊ីកូ

មនុស្ស៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នមួយកន្លែងរបស់ក្រុមហ៊ុន Pemex ស្ថិតនៅជាយក្រុងMonterrey ភាគខាងជើងរដ្ឋមិចស៊ីកូ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។ បន្ទាប់ពីហេតុការណ៍ភ្លាមទីតាំងនោះបានក្លាយទៅជាអណ្តាតភ្លើងឆាបឆេះតែម្តង ។ ការធ្លុះធ្លាយហៀរប្រេងចេញពីម៉ាស៊ីនជាមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើង ។ អណ្តាតភ្លើងកំពុងនៅឆាបឆេះនៅឡើយ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រង ... Read More »

បាក់ដីនៅក្នុងប្រទេសចិនបណ្តាលឲ្យបាត់ខ្លួនមនុស្ស២៦នាក់

អាជ្ញាធរនៅក្នុងតំបន់បានប្រកាសថា យ៉ាងហោចណាស់មនុស្ស២៦នាក់កំពុងនៅបាត់ខ្លួនរកមិនទាន់ឃើញ បន្ទាប់ពីហេតុការណ៍បាក់ដីស្ថិតនៅភាគពាយព្យតំបន់ Shaanxi ប្រទេសចិន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ផ្ទាំងដីទំហំធំរហូតដល់១លានម៉ែត្រគូបបានបាក់ធ្លាក់មកសង្កាត់លើលំនៅឋានរបស់កម្មករដែលធ្វើការឲ្យក្រុមហ៊ុនរ៉ែមួយមានឈ្មោះ Shaanxi Wuzhou ដែលស្ថិតនៅក្នុងខេត្ត ... Read More »

តុលាការយោធាអេហ្ស៊ីបកាត់ទោសអស់មួយជីវិតអ្នកទោស២៥៣នាក់

ទីភ្នាក់ងារព័ត៌មានគ្រប់គ្រងដោយប្រទេសអេហ្ស៊ីបបានផ្សព្វផ្សាយថា តុលាកាយោធាមួយរបស់ប្រទេសអេហ្ស៊ីបបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតទៅលើអ្នកទោស២៥៣នាក់ ដោយកម្លាំងមុខ និង២០៣នាក់ផ្សេងទៀតជាប់ទោសក្នុងរយៈពេលខ្លីដែលសវនាការនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។ ជនជាប់ចោទទាំងនោះជាប់ទាក់ទងការបំផ្លាញទៅលើអគារសាធារណៈកាលពិឆ្នាំ២០១៣ ។ ទីភ្នាក់ងារព័ត៌មាននេះមិនបានបញ្ជាក់ច្បាស់លាស់ទៅលើអ្នកទោសនីមួយៗដែលត្រូវចោទប្រកាន់ទោសឲ្យជប់ពន្ធនាគារ ក្នុងករណី២ផ្សេងគ្នានេះទេ ប៉ុន្តែសាលក្រមដែលតែងតែធ្វើឡើងទ្រង់ទ្រាយធំទៅលើសមាជិកក្រុមគណបក្សបងប្អូនអិស្លាម ដោយចោទប្រកាន់ពាក់ព័ន្ធជាមួយក្រុមគ្មានច្បាប់ទម្លាប់នោះ ជានិច្ចកាលទទួលរងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិទៅលើប្រព័ន្ធយុត្តិធម៌អេហ្ស៊ីបថា គ្មានយុត្តិធម៌ត្រឹមត្រូវ ... Read More »

វាយប្រហារគ្រាប់បែកនៅនីហ្សេរីយ៉ាស្លាប់មនុស្សជិត៥០នាក់

ប្រភពព័ត៌មានបានបញ្ជាក់ថា ការវាយប្រហារគ្រាប់បែកមួយបានកើតឡើងនៅក្នុងផ្សារមួយកន្លែងស្ថិតនៅភាគឦសានប្រទេសនីហ្សេរីយ៉ាដែលជាទីតាំងរបស់ក្រុមបូកូហារ៉ាមនោះបណ្តាលឲ្យស្លាប់មនុស្សជិត៥០នាក់កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ។ ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ម៉ោងនៅក្នុងតំបន់ ស្ថិតនៅក្នុងទីប្រជុំជន Sabon Gari រដ្ឋ Borno ដែលទីនោះហើយជាទីតាំងគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ក្រុមឧទ្ទាម ។ សមាជិកប្រជាការពារភូមិម្នាក់ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ សហរដ្ឋអាមេរិក​មិន​បាន​ប្រព្រឹត្ដ​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្សជាតិ​ដូច​ការ​ចោទប្រកាន់​ឡើយ​

​កន្លង​មក​អ្នកឯកទេស​អា​មេ​រិ​កបាន​ បញ្ជាក់​ថា​ ការ​ទម្លាក់​គ្រាប់បែក​នៅ​ ប្រទេស​ជប៉ុន​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ប្រឆាំង​មនុស្សជាតិ​ ដោយ​បាន​ទម្លាក់​ គ្រាប់បែក​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ក្នុង​ នោះ​មាន​ស្ដ្រី​ និង​កុមារ​។​ ប៉ុន្ដែ​រដ្ឋាភិបាល​ អា​មេ​រិ​ក​ធ្លាប់​បាន​បញ្ជាក់​ថា​ ការ​ទម្លាក់​ គ្រាប់​នៅ​ប្រទេស​ជប៉ុន​ គឺ​បាន​ប្រកាស​ ឱ្យ​ដឹង​ជា​មុន​ ... Read More »

​អា​មេ​រិ​ក​ស្ងើច​សរ​ឈ​សើរ​រុ​ស្ស៊ី​បាន​កសាង​រូបភាព​កម្លាំង​ទាហាន​បាន​ល្អ​

​រុ​ស្ស៊ី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​កម្លាំងយោធា​បាន​យ៉ាង​ល្អ​ ប្រសើរ​ដើម្បី​ទប់ទល់​រាល់​ការ​គំរាម​ កំហែង​ណាមួយ​ពី​សត្រូវ​ក្រោម​ការ​ដឹក​ នាំ​របស់​លោកពូ​ទី​ន​ ។​ ​សារព័ត៌មាន​ Sputniks​ របស់​រុ​ស្ស៊ី​ បាន​ដកស្រង់​អត្ថបទ​ផ្សាយ​នៅ​លើ​សារ​ ព័ត៌មាន​ Washington​ post​ ថា​ រុ​ស្ស៊ី​ បាន​ធ្វើ​ឱ្យ​រូបភាព​កម្លាំង​ទាហាន​កាន់តែ​ខ្លាំង​កា្ល​ឡើង​ ... Read More »

​ទុក​ឱ្យ​កូនក្រមុំ​ស្លាប់​ដោយ​លង់ទឹក​មិន​ឱ្យ​មនុស្ស​ប្រុស​ទៅ​ជួយ​ខ្លាច​ប៉ះ​រាង​កាយ​ខូច​កិត្ដិយស​គ្រួសារ​

​ស្រី​ក្រមុំ​វ័យ​២០​ឆ្នាំ​បាន​ស្លាប់​ដោយ​លង់ទឹក​នៅ​ឆ្នេរសមុទ្រ​ទីក្រុង​ឌូ​បៃ​ ប្រទេស​ អា​រ៉ាប់​ក្រោយ​ពេល​ឪពុក​របស់​នាង​រារាំង​ ក្រុម​ជួយ​សង្គ្រោះ​ដែល​ជា​បុរស​ទៅ​ជួយ​ ប៉ះ​រាង​កាយ​នាង​ខ្លាច​បាត់បង់​កិត្ដិយស​ គ្រួសារ​។​ ​ស្នងការ​រង​ប៉ូលិស​ទីក្រុង​ឌូ​បៃ​លោក​ Ahmed​ Burqibah​ បានឱ្យ​ដឹង​ថា​ បុរស​ ម្នាក់​បាន​នាំ​ប្រពន្ធ​និង​កូន​ទៅ​ហែល​ទឹក​ នៅ​ឆ្នេរសមុទ្រ​ក្រោយមក​កូនស្រី​របស់​គាត់​អាយុ​២០​ឆ្នាំ​ក៏​បាន​លង់ទឹក​ហើយ​ ស្រែកហៅ​ឱ្យ​គេ​ជួយ​ ។​ ... Read More »

​ខ្យល់ព្យុះ​ Soudelor​ វាយប្រហារ​នៅ​តៃវ៉ាន់​ និង​ចិន​បណ្តាល​ឲ្យ​ស្លាប់​២៤​នាក់​

​ខ្យល់ព្យុះ​ Soudelor​ បាន​បក់​បោក​ទៅ​លើ​ប្រទេស​ចិន​ និង​តៃវ៉ាន់​បណ្តាល​ឲ្យ​មនុស្ស​២៤​នាក់​បាត់បង់​ជីវិត​ ។​ ខ្យល់ព្យុះ​នេះ​បាន​វាយប្រហារ​សម្លាប់​មនុស្ស​១៧​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​នៅ​ភាគ​ខាងកើត​ចិន​ ទីក្រុង​ Wenzhou​ និង​ទីក្រុង​ Lishui​ ដែល​នៅ​ទីនោះ​ទទួល​រង​គ្រោះ​ខ្លាំង​ជាងគេ​ដោ​យារ​សារ​ខ្យល់ព្យុះ​ Soudelor​ ធ្វើ​ឲ្យ​បាក់​ដី​ រលំ​បាក់​ផ្ទះសម្បែង​ ... Read More »

ក្រុម​ឧទ្ទាម​វាយប្រហារ​អគ្គ​កុងស៊ុល​អា​មេ​រិ​ក​ និង​សម្លាប់​ទាហាន​ទួ​រ​គី​៦​នាក់​

​ប្រទេស​ទួ​រ​គី​ទើបតែ​ទទួល​រង​ការ​វាយប្រហារ​សម្លាប់​រង្គាល​នេះ​ទេ​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ដោយ​កងកម្លាំង​សន្តិសុខ​៦​នាក់​ត្រូវ​បាន​សម្លាប់​ ចំណែកឯ​អគ្គ​កុងស៊ុល​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ទីក្រុង​ អី​ស្តង់​ប៊ូល​ ក៏​ទទួល​រង​ការ​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​ផង​ដែរ​ ​អំពើ​ហិង្សា​ ដែល​អាជ្ញាធរ​ទួ​រ​គី​បាន​បន្ទោស​ទៅ​លើ​ក្រុម​រ៉ា​ឌី​កាល់​ឃើ​ដ​ និង​ក្រុម​រ៉ា​ឌី​កាល់​ ម៉ា​ក្ស​នោះ​បាន​កើតឡើង​ភ្លាមៗ​ បន្ទាប់​ពី​ទីក្រុង​អងកា​រ៉ា​ បាន​ប្រកាស​កំណត់​គោល​២​ នៅ​ក្នុង​ការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ ដោយ​គោលដៅ​ទី​មួយ​គឺ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ... Read More »

បង្ក្រាបបាតុកម្ម ប៉ូលិសនេប៉ាល់បាញ់បាតុករបណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់

ប៉ូលិសនៅក្នុងប្រទេសនេប៉ាល់បានបាញ់សម្លាប់ក្រុមបាតុករយ៉ាងតិច២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១០ ខែសីហា បន្ទាប់ពីពួកគេបានវាយប្រហារទៅលើអគារទាំងឡាយអំឡុងពេលធ្វើបាតុកម្មមួយប្រឆាំងទៅលើសេចក្តីព្រាងច្បាប់ស្តីអំពីការកែទម្រង់រដ្ឋបាល ស្ថិតនៅក្នុងរដ្ឋ Himalayan នោះ ។ ពលរដ្ឋរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានគាំទ្រគម្រោងពុះចែកខេត្តរបស់ពួកគេដែលធ្លាប់រស់នៅនោះឲ្យទៅជាពីរខេត្ត ហើយនេះដែលជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធនៅក្នុងតំបន់ស្របតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញសហព័ន្ធដែលទីក្រុង Kathmandu មានការសង្ឃឹមនឹងបញ្ចប់កិច្ចការនៅក្នុងខែនេះ ។ លោក Rajesh ... Read More »

ក្រុមរដ្ឋអិស្លាមប្រកាសទទួលស្គាល់ការវាយប្រហារនៅអ៊ីរ៉ាក់បណ្តាលឲ្យស្លាប់ និងរបួសជិត២០០នាក់

ក្រុមរដ្ឋអិស្លាម IS បានប្រកាសទទួលស្គាល់ការវាយប្រហារគ្រាប់បែក២លើកកាលពីថ្ងៃទី១០ ខែសីហា ស្ថិតនៅភាគខាងកើតប្រទេសអ៊ីរ៉ាក់បណ្តាលឲ្យស្លាប់យ៉ាងតិច៥៨នាក់ និងជាង១០០នាក់ផ្សេងទៀតរងរបួស ។ ការវាយប្រហារនេះស្ថិតនៅក្នុងខេត្តដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ាក់ ប៉ុន្តែក្រុមឧទ្ទាមរដ្ឋអិស្លាមនៅតែអាចបញ្ជ្រាបខ្លួនចូលដោយសេរីនោះ ។ កាលពីខែមករា ឆ្នាំ២០១៥ មន្ត្រីអីរ៉ាក់បានប្រកាសពីជ័យជម្នះរបស់ខ្លួនទៅលើក្រុមឧទ្ទាមស្ថិតនៅក្នុងខេត្ត Diyala ដែលមានព្រំដែនជាប់ជាមួយប្រទេសអ៊ីរ៉ង់ ... Read More »

ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ឥណ្ឌា​ស្លាប់​និង​របួស​៣៥​នាក់​

​ប៉ូលិស​ឥណ្ឌា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ថា​ មាន​ករណី​ប្រជ្រៀត​ជាន់​ លើ​គ្នា​ក្នុង​ពី​ធី​បុណ្យ​សាសនា​ហិណ្ឌូ​ក្នុង​ ទី​អា​រ៉ា​ម​ ស្ថិត​នៅ​ស្រុក​ Deogarh​ រដ្ឋ​ Jharkhand​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​ បណ្ដាល​ឱ្យ​មាន​មនុស្ស​១១​នាក់​ស្លាប់​និង​២៤​នាក់​ទៀត​រង​របួស​ ។​ ​លោក​ Subodh​ Kumar​ មន្ដ្រី​ប៉ូលិស​ ... Read More »

ខ្យល់ព្យុះ​ Soudelor​ វាយប្រហារ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ ស្លាប់​ និង​បាត់​ខ្លួន​១៨​នាក់​

​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​បាន​រាយការណ៍​ថា​ ខ្យល់ព្យុះ​ Soudelor​ បាន​វាយប្រហារ​ចូល​ទៅ​ដល់​តំបន់​ភាគ​ខាងកើត​ប្រទេស​ចិន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៤​នាក់​ និង​៤​នាក់​ផ្សេង​ទៀត​កំពុង​នៅ​បាត់​ខ្លួន​ ខណៈ​ដែល​ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស​នេះ​កំពុង​ទទួល​រង​គ្រោះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​មិន​ធ្លាប់​មាន​ក្នុង​ទសវត្សរ៍​នោះ​ ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ មនុស្ស​១២​នាក់​បាន​បាត់បង់​ជីវិត​ ស្ថិត​នៅ​ជុំវិញ​ទីក្រុង​ Wenzhou​ ខេត្ត​ ... Read More »

ខ្មាន់កាំភ្លើង​វាយប្រហារ​បាញ់​សម្លាប់​ជន​ស៊ី​វិល​បណ្តាល​ឲ្យ​ស្លាប់​១០​នាក់​ នៅ​ក្នុ​ងភូមិ​មួយ​ ភាគ​ខាងជើង​ម៉ា​លី​

​អ្នកនាំពាក្យ​របស់​កម្លាំង​ទាហាន​ម៉ា​លី​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ថា​ ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​បាញ់​សម្លាប់​ជន​ស៊ី​វិល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​១០​នាក់​ ខណៈ​ដែល​វាយប្រហារ​ទៅ​លើ​ភូមិ​មួយ​ឈ្មោះ​ Gaberi​ ស្ថិត​នៅ​ភាគ​ខាងជើង​របស់​ប្រទេស​ម៉ា​លី​ ។​ នេះ​ជា​សកម្មភាព​មួយ​ដែល​បាន​កើតឡើង​ក្រោយ​រយៈពេល​១​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​ង​ខ្មាន់កាំភ្លើង​សង្ស័យ​ថា​ជា​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ បាន​ដណ្តើម​កាន់កាប់​ដោយ​បង្ហូរឈាម​ និង​ស្លាប់​យ៉ាង​រង្គាល​ ដើម្បី​គ្រប់គ្រង​សណ្ឋាគារ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ឦសាន​រដ្ឋធានី​ម៉ា​លី​នោះ​ ។​ ​ការ​វាយប្រហារ​នេះ​ជា​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ចុង​ក្រោយ​គេ​បំផុត​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាងលិច​មួយ​ ... Read More »

អា​មេ​រិ​ក​បញ្ជូន​យន្តហោះ​ចម្បាំង​ និង​ទាហាន​ទៅ​កាន់​ទួ​រ​គី​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​

​ប្រភព​ពី​មន្ត្រី​យោធា​អា​មេ​រិ​កបាន​ថ្លែង​ថា​ សហរដ្ឋអាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ​ F-16​ ប្រាំមួយ​គ្រឿង​ និង​កង​ទាហាន​ប្រមាណ​៣០០​នាក់​ឲ្យ​ទៅ​កាន់​បន្ទាយ​កងទ័ពអាកាស​ Incirlik​ កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ទីក្រុង​Ankara​ បាន​យល់ព្រម​កាលពី​ខែ​មុន​អនុញ្ញាត​ឲ្យ​អា​មេ​រិ​ក​ប្រើប្រាស់​យន្តហោះ​ចម្បាំង​វាយប្រហារ​ពីលើ​ដែនអាកាស​ចេញពី​បន្ទាយ​ជើង​អាកាស​ទួ​រ​គី​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ នោះ​ ។​ ​មន្ទីរ​បង់​តា​ហ្គូ​ន​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ខាងលើ​នេះ​ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ ​កូរ៉េ​ខាងជើង​មិន​ទន់​ចិត្ដ​ដូច​អ៊ី​រ៉​ង់​ក្នុង​ការ​ចូលរួម​កិច្ច​ពិភាក្សា​បញ្ចប់វិបត្ដិ​

​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម​ ជុង​អ៊ុ​ន​ ប្ដេជ្ញា​មិន​ចូលរួម​រាល់​កិច្ច​ពិភាក្សា​ ណាមួយ​ស្ដី​ពី​កម្មវិធី​បរមាណូ​នៅ​ក្នុង​ ប្រទេស​នេះ​ ដើម្បី​បញ្ចប់វិបត្ដិ​នោះ​ឡើយ​។​ កិច្ច​ពិភាក្សា​ ដែល​អាច​កើតឡើង​ គឺជា​ អន្ទាក់​របស់​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​ ដើម្បី​ឱ្យ​កូរ៉េ​ខាងជើង​បោះបង់​អាវុធ​បរ​ មា​ណូ​ ដែល​ជា​សព្វាវុធ​ការពារ​ជាតិ​ ដែល​មាន​ប្រសិទ្ធភាព​គេច​ផុត​ពី​ការ​ ... Read More »