ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងមានការឆ្លងវីរុសMERS ថ្មី៧ករណីទៀតធ្វើឲ្យកើន១៤៥ករណី

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥បានប្រកាសថា មានករណីឆ្លងវីរុស MERS ៧ករណីបន្ថែមទៀតធ្វើឲ្យប្រទេសនេះកើនដល់១៤៥ករណីស្តីពីការឆ្លងវីរុសដ៏កាចសាហាវនេះ។ អង្គការសុខភាពពិភពលោកបានហៅករណីឆ្លងនៅកូរ៉េខាងត្បូងនោះថាជាចំនួនទ្រង់ទ្រាយធំ និងស្មុគ្រស្មាញជាទីបំផុត។ ករណីឆ្លងទាំងអស់នេះមានប្រភពចេញពីមន្ទីរពេទ្យ ខណៈដែលបុរសម្នាក់ដែលជាអ្នកជំនួញបានវិលត្រឡប់មកពីធ្វើដំណើរប្រទេសអារ៉ាប៊ីសាអ៊ូឌីទ ហើយចូលសម្រាកនៅក្នុងមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ មានអ្នកជំងឺ១៤នាក់បានបាត់បង់ជីវិតដោយសារតែវីរុសMERS នេះ៕ Read More »

អ្នកស្លាប់ដោយលិចនាវានៅចិនមានទាំងអស់៤៤២នាក់

ទីភ្នាក់ងាររដ្ឋចិនបានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ថា សាកសពចុងក្រោយគេបំផុតទើបតែប្រទះឃើញពីគ្រោះថ្នាក់ក្រឡាប់នាវានៅដងទន្លេ Yangtze ធ្វើឲ្យចំនួនជនរងគ្រោះបាត់បង់ជីវិតទាំងអស់៤៤២នាក់។ មានតែមនុស្ស១២នាក់ប៉ុណ្ណោះដែលរស់រានមានជីវិតបន្ទាប់ពីហេតុការណ៍នាវា Eastern Star បានក្រឡាប់លិចដោយសារតែជួបខ្យល់ព្យុះបក់បោកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ ។ នេះបើតាមការបញ្ជាក់ពីលោក Tang ... Read More »

ផ្ទុះរោងចក្រគីមីនៅចិនបង្កឲ្យមានអគ្គិភ័យជាទ្រង់ទ្រាយធំ

ហេតុការផ្ទុះរោងចក្រគីមីនៅចិនបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ស្ថិតនៅក្នុងទីក្រុងណាន់ជីង ខេត្តជៀនស៊ូ ភាគខាងកើតនៃប្រទេសចិន បង្កឲ្យមានគ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២១ម៉ោងនៅក្នុងតំបន់ ស្ថិតនៅក្នុងរោងចក្រគីមីD ynamic ក្នុងទីក្រុងណាន់ជីង ក្រោយពេលធុងផ្ទុកសារធាតុEthylene oxit ផ្ទុះបង្កឲ្យមានគ្រោះអគ្គិភ័យរាលដាលឆាប់ឆេះធុងស្រា៦មានចំណុះដល់ទៅ១.០០០ម៉ែត្រគូប។ មន្ត្រីក្នុងតំបន់បានប្រកាសឲ្យដឹងថា បច្ចុប្បន្ន ... Read More »

ក្នុងរយៈពេល២ថ្ងៃ ទាហាហានអាហ្វហ្គានីស្ថានវាយឆ្មក់សម្លាប់ក្រុមឧទ្ទាម១១៤នាក់

ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥បានប្រកាស កម្លាំងទាហានរបស់ប្រទេសនេះបានធ្វើប្រតិបត្តិការបោសសម្អាតវាយឆ្មក់ទៅលើក្រុមឧទ្ទាមរយៈពេលពីរថ្ងៃកន្លងទៅនេះបានសម្លាប់ក្រុមឧទ្ទាម១១៤នាក់ ។ ប្រភពបានបន្តទៀត ប្រតិបត្តិការបានធ្វើឡើងរយៈពេល៤៨ម៉ោងដោយសម្លាប់ក្រុមភេរវក១១៤នាក់ និងធ្វើឲ្យក្រុមនេះរងរបួស១០៣នាក់ផ្សេងទៀតផងដែរ។ ប្រភពបន្តទៀតថា ស្ថិតនៅអំឡុងពេលជាមួយគ្នានេះដែរ កងកម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្គានីស្ថាន១៤នាក់បានបាត់បង់ជីវិតដោយសារតែការដើរជាន់គ្រាប់មីន និងការបាញ់ប្រហារជាមួយកម្លាំងសត្រូវនៅទូទាំងប្រទេស។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមលីបង់ ... Read More »

ក្រុមឧទ្ទាមកូកាងមីយ៉ាន់ម៉ាប្រកាសឈប់បាញ់ជាឯកតោភាគី

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានថ្លែងកាលពីថ្ងៃទី១២ ខែមិថុនាថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នទៅលើចលនាទាហានសម្ព័ន្ធប្រជាជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា (MNDAA) ដែលប្រកាសបទឈប់បាញ់ជាឯកតោភាគីកាលពីថ្ងៃទី១០ ខែមិថុនានោះ។ នាយកខុទ្ទកាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Zaw Htay បានថ្លែងថា រដ្ឋាភិបាលនឹងត្រួតពិនិត្យកម្លាំងទាហានក្រុម MNDAA ថា ... Read More »

រដ្ឋមន្ត្រីប្រទេសអាស៊ីប៉ាស៊ីហ្វិកប្តេជ្ញាពង្រឹងដល់សង្គមស៊ីវិលប្រយុទ្ធប្រឆាំងក្រុមភេរវកម្មរដ្ឋអិស្លាម

កិច្ចប្រជុំពីរថ្ងៃចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីរបស់បណ្តារដ្ឋមន្ត្រីប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកនោះបានប្តេជ្ញាពង្រឹងក្រុមសង្គមស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋអិស្លាម IS ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រដ្ឋមន្ត្រីមកពីប្រទេស២៤ ព្រមជាមួយសហភាពអឺរ៉ុប និងអាមេរិកបានចូលរួមនៅក្នុងជំនួបនេះដោយក្នុងនោះពួកគេបានប្តេជ្ញាថា នឹងពង្រឹងសាមគ្គីកម្លាំងគ្នាជាមួយក្រុមសង្គមស៊ីវិលដើម្បីបញ្ឈប់ពលរដ្ឋកុំឲ្យទៅចូលរួមជាមួយក្រុមរដ្ឋអ៊ិស្លាម និងប្រឆាំងជាមួយក្រុមIS ផងដែរ។ ថ្នាក់ដឹកនាំអូស្ត្រាលី បានថ្លែងថា ... Read More »

កូរ៉េខាងជើងប្តឹងអង្គការសហប្រជាជាតិថា អាមេរិកមានគោលដៅវាយប្រហារអាវុធជីវសាស្ត្រមកលើទីក្រុងព្យុងយ៉ាង

រដ្ឋាភិបាលកូរ៉េខាងជើងបានប្តឹងចោទប្រកាន់អាមេរិកថាមានគម្រោងការប្រើអាវុធជីវិសាស្ត្រ anthrax ដើម្បីវាយប្រហារកូរ៉េខាងជើងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីស៊ើបអង្កេតពាក់ព័ន្ធករណីនេះ។ កូរ៉េខាងជើងបានបញ្ជាក់ថា អាមេរិកបានបញ្ជូនអាវុធជីវសាស្ត្រទៅកាន់បន្ធាយយោធារបស់ខ្លួនស្ថិតនៅក្នុងទឹកដីកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ មន្ទីរបង់តាហ្គូនបានបញ្ជាក់ថា គំរូ anthrax រស់ ដែលអាចប្រើប្រាស់ដូចអាវុធជីវសាស្ត្រនោះយ៉ាងពិតប្រាកដបញ្ជូនទៅកាន់អូស្ត្រាលី កាណាដា អង់គ្លេស កូរ៉េខាងត្បូង និងទៅកាន់មន្ទីរពិសោធន៍ទាំង១៩នៅក្នុងទឹកដីអាមេរិក ... Read More »

ចិនឃុំខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធផ្សព្វផ្សាយពាក្យចរចាមអារ៉ាមទៅលើកម្លាំងយោធា

អាជ្ញាធរចិនបានឃុំខ្លួនមនុស្ស៥នាក់បន្ទាប់ពីចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានចរចាមអារ៉ាមបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្លាំងទាហានដែលថាបានចូលរួមធ្វើបាតុកម្មជាមួយក្រុមបាតុករ និងការបំផ្លិចបំផ្លាញរូបភាពកេរ្តឈ្មោះល្អផូរផង់របស់កម្លាំងយោធាក្រុងប៉េកាំងផងដែរ ។ នេះបើតាមកាសែតផ្លូវការរបស់យោធាចិនផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥។ ប្រភពបញ្ជាក់ថា មនុស្សទាំង៩នាក់នោះបានប្រឌិត និងផ្សព្វផ្សាយពាក្យចរចាមអារ៉ាមតាមប្រព័ន្ធ អីនធើណេត។ ពួកគេប្រើប្រាស់ប្រព័ន្ធមីក្រូប្លក់ចិន និងទូរស័ព្ទចល័តផ្សព្វផ្សាយពាក្យចរចាមអារ៉ាមទាក់ទងនឹងកម្លាំងយោធា។ ប្រភពបន្តថា ក្រុមពលរដ្ឋទាំង៩នាក់នោះបានបង្ខូចកេរ្តិ៍ឈ្មោះកងទ័ពចិនដែលថាជាប់ពាក់ព័ន្ធក្នុងការការសម្លាប់រង្គាល ដូចជាការបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើក្រុមបាតុករធ្វើបាតុកម្មនោះជាដើម។ ... Read More »

យន្តហោះដឹកអ្នកដំណើររបស់វៀតណាមហោះហើរដូចយន្តហោះចម្បាំង

ទិដ្ឋភាពហោះហើររបស់យន្តហោះ Dreamliner 787-9 ជាតំណាងនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានហោះហើរត្រង់ឡើងទៅលើធ្វើឲ្យអ្នកទស្សនាស្ទើរតែគាំងបេះដូង ដោយមិនធ្លាប់ឃើញយន្តហោះដឹកអ្នក់ដំណើរហោះហើរបែបនេះ។ តាមសារព័ត៌មាន The Age នៅក្នុងឃ្លីបថ្មីរបស់ក្រុមហ៊ុនផលិតយន្តហោះ Boeing បានប្រកាសបង្ហាញឲ្យឃើញថា យន្តហោះ Dreamliner 787-9 បានហោះហើរសម្តែងយ៉ាងល្អអត់ខ្ជោះមិនខុសអ្វីពីយន្តហោះចម្បាំងនោះឡើយ ... Read More »

មន្ត្រីជាន់ខ្ពស់ចិនសុំសិទ្ធិរស់នៅអាមេរិកក្រោយពេលតាមចាប់ខ្លួនពាក់ព័ន្ធអំពើពុករលួយ

មន្ត្រីជាន់ខ្ពស់ចិនមួយរូបត្រូវបានអាមេរិកចាប់ឃុំខ្លួនក្រោយពេលសុំសិទ្ធិជ្រកកោណនៅអាមេរិក។ មន្ត្រីរូបនោះបានចេញពីប្រទេសចិនតាំងពីមុនរដ្ឋាភិបាលអនុវត្តច្បាប់ប្រឆាំងពុករលួយម្ល៉េះ។ លោកស្រីYang Xiuzhu អតីតអភិបាលរងទីក្រុងWenzhou, ខេត្តZhejiang ភាគខាងកើតប្រទេសចិនត្រូវបានចាប់ឃុំខ្លួននៅអាមេរិកកាលពីខែមុន។ សារព័ត៌មានចិនបានផ្សាយថា លោកស្រីយ៉ាងបានដាក់លិខិតឡើងទៅកាន់តុលាការអាមេរិកនៅទីក្រុងញូវយ៉កសុំរស់នៅភៀសខ្លួននៅទីនោះដើម្បីច្រៀសផុតពីការតាមចាប់របស់រដ្ឋាភិបាលចិនពាក់ព័ន្ធអំពើពុករលួយ។ លោកស្រីយ៉ានស្ថិតនៅក្នុងចំណោមមន្ត្រី១០០រូបជាប់សង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ ហើយគេចខ្លួនទៅរស់នៅបរទេស។ឈ្មោះរបស់លោកស្រីស្ថិតនៅក្នុងបញ្ចីតាមចាប់ខ្លួនរបស់ប៉ូលិសអងទែប៉ូល។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកហុងលីបានបញ្ជាក់ថារដ្ឋាភិបាលអាមេរិកនិងចិនបានសហការគ្នាយ៉ាងល្អក្នុងការទប់ស្កាត់អំពើពុករលួយ ដូច្នេះអាមេរិកនឹងបញ្ជូនមន្ត្រីចិនប្រព្រឹត្តពុករលួយមកស្រុកវិញតាមការចង់បានរបស់ចិន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ លោកហុងលីបានបញ្ជាក់ទៀតថាអាមេរិកគួរតែបញ្ជូនលោកស្រីមកកាន់ប្រទេសចិនវិញកាន់តែឆាប់កាន់តែប្រសើរដើម្បីឲ្យច្បាប់ប្រទេសចិនដាក់ទោសលោកស្រីទៅតាមទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត។ ... Read More »

អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញចុះចត់បន្ទាន់ ម៉ាស៊ីនមានបញ្ហា

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានរាយការណ៍ថា យន្តហោះម៉ាឡេស៊ីអ៊ែរឡាញ Airbus A330 មួយគ្រឿងបានចុះចតជាបន្ទាន់បន្ទាប់ពីការហៀរប្រេងចេញពីម៉ាស៊ីនកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិមែលបោន ។ ប្រភពបន្តថា ជើងហោះហើរលេខ MH148 បានហោះវិលជុំនៅមុនពេលចុះចតបន្ទាន់ ។ ទីភ្នាក់ងារព័ត៌មាន ... Read More »

ប្រតិភូអ.ស.ប.នៅប៉ូរ៉ាន់ឌីលាលែងពីតំណែង ខណៈជម្លោះនយោបាយបន្តកើតមាន

អ្នកនាំពាក្យអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃទី១១ ខែមិថុនា ថា ប្រតិភូពិសេសតំណាងអង្គការសហប្រជាជាតិប្រចាំនៅតំបន់ Great Lake Regions លោក Said Djinnit ដែលទទួលបន្ទុកកិច្ចការសម្របសម្រួលការចរចាសន្តិភាពនៅប៉ូរ៉ាន់ឌីនោះបានលាលែងពីតំណែងរបស់ខ្លួនហើយ។ ប្រភពបន្តថា លោក Said Djinnit ... Read More »

អង់គ្លេសផ្តល់ជូនមេដាយជាង៣ពាន់ដល់អ្នកប្រយុទ្ធប្រឆាំងវីរុសអេបូឡា

ប្រភពព័ត៌មានរបស់ចក្រភពអង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ថា រដ្ឋាភិបាលបានប្រគល់មេដាយជាង៣ពាន់ដល់ពលរដ្ឋដែលតស៊ូក្លាហាន ជួយប្រយុទ្ធប្រឆាំងទប់ស្កាត់វីរុសអេបូឡាដែលផ្ទុះឡើងនៅតំបន់អាហ្រិ្វកភាគខាងលិចនោះ។ មេដាយជាង៣ពាន់នេះនឹងប្រគល់ជូនពលរដ្ឋអង់គ្លេសដែលធ្វើដំណើរចាកចេញពីអង់គ្លេស ឆ្ពោះទៅកាន់តំបន់ប្រឈមគ្រោះថ្នាក់ខ្ពស់ដើម្បីបញ្ឈប់ការឆ្លងរាលដាលវីរុសអេបូឡា។ វិមាន Downing Street បានបញ្ជាក់នៅក្នុងលិខិតថា នេះជាលើកទីមួយហើយដែលមានការបង្កើតមេដាយច្រើនបែបនេះប្រគល់ជូនដល់ពលរដ្ឋដែលក្លាហាន ហ៊ានប្រឈមគ្រោះថ្នាក់ដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុសសម្លាប់មនុស្ស។ ប្រភពបន្តថា មេដាយនឹងប្រគល់ជូនចំពោះជនស៊ីវិល ... Read More »

ហិង្សានៅប៉ាគីស្ថានស្ថាប់ជនស៊ីវិល៥នាក់ និងរបួស១៣នាក់

មន្ត្រីបានប្រកាសថា ជនស៊ីវិល៥នាក់បានបាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកនៅលើដងផ្លូវមួយស្ថិតនៅភាគខាងត្បូងអាហ្វហ្គានីស្ថាន ខេត្ត Helmand កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ។ អ្នកនាំពាក្យអភិបាលខេត្តក្នុងតំបន់លោក Omar Zwak បានប្រាប់ស៊ីនហួថា រថយន្តដឹកអ្នកដំណើរធុនតូចមួយគ្រឿងធ្វើចរាចរនៅតាមផ្លូវក្នុងភូមិ ... Read More »

អាមេរិកពិចារណាដាក់បន្ទាយយោធាបន្ថែមនៅក្នុងទឹកដីអ៊ីរ៉ាក់

មន្ត្រីយោធាជាន់ខ្ពស់អាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា បានប្រកាសថា អាមេរិកកំពុងពិចារណាការដាក់បន្ទាយយោធាអាមេរិកបន្ថែមទៀតនៅក្នុងទឹកដីអ៊ីរ៉ាក់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម ។ ផែនការនេះទំនងជាត្រូវការកងទ័ពអាមេរិកច្រើនទៀតឲ្យមានវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់។ មួយថ្ងៃបន្ទាប់ពីសេតវិមានប្រកាសបញ្ជូនទាហាន៤៥០នាក់បន្ថែមទៀតទៅកាន់អ៊ីរ៉ាក់ដើម្បីជួយហ្វឹកហ្វឺន និងផ្តល់យុទ្ធសាស្ត្រី ប្រឹក្សាដល់កម្លាំងទាហានអ៊ីរ៉ាក់នៅក្នុងខេត្តអានបានោះរួចមក, នាយសេនាធិការយោធាអាមេរិក លោក Martin Dempsey បានថ្លែងថា ... Read More »

ប៉ាគីស្ថានឃុំខ្លួនជនជាតិថៃ៥នាក់ដែលធ្វើដំណើរមានអាវុធជាប់ជាមួយ

កាលពីថ្ងៃទី១១ ខែមិថុនា មន្ត្រីប៉ាគីស្ថានបានប្រកាសថា បានឃុំខ្លួនជនជាតិថៃ៥នាក់ដែលព្យាយាមឡើងលើយន្តហោះមួយគ្រឿង ហើយប្រដាប់ដោយអាវុធជាប់នឹងខ្លួន។ ប្រភពបញ្ជាក់ថា សមត្ថកិច្ចប៉ាគីស្ថានបានត្រួតពិនិត្យជើងហោះហើររបស់អាកាសចរណ៍ថៃ អ៊ែរវ៉េរនៅអាកាសយានដ្ឋានអន្តរជាតិ Iqbal ស្ថិតនៅភាគខាងកើតទីក្រុង Lahore កាលពីដើមសប្តាហ៍នេះហើយបានរកឃើញកាំភ្លើងខ្លី និងគ្រាប់ភ្ជាប់ជាមួយគ្នាផងដែរ។ កម្លាំងសន្តិសុខអាកាសយានដ្ឋាន ASF ... Read More »

កូរ៉េខាងត្បូងមានករណីឆ្លងវីរុស MERS កើន១២៦នាក់

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ថា កូរ៉េខាងត្បូងមានករណីឆ្លងវីរុស MERS កើនដល់១២៤នាក់ហើយ។ កូរ៉េខាងត្បូងជាប្រទេសដែលឆ្លងរាលវីរុសដ៏កាចសាហាវច្រើនជាងគេបង្អស់ ប្រៀបធ្រៀបប្រទេសក្រៅពីអារ៉ាប៊ីសាអ៊ូឌីត។ មនុស្ស១០នាក់បានបាត់បង់ជីវិតដោយសារការធ្វើតេស្តរកឃើញវីរុស MERS នៅកូរ៉េខាងត្បូង៕ Read More »

ពលរដ្ឋជប៉ុនជំទាស់ទៅនឹងទីតាំងយោធាអាមេរិកនៅលើកោះអូគីណាវ៉ា

កន្លងមកពលរដ្ឋជប៉ុនបានដង្ហែក្បួនបាតុកម្មប្រឆាំងទៅនឹងទីតាំងយោធាអាមេរិកនៅលើកោះអូគីណាវ៉ា ដោយសារតែទីតាំងយោធាទាំងនោះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ ការទាមទាររបស់ពលរដ្ឋនៅលើកោះនោះកន្លងមកមិនត្រូវបានរដ្ឋាភិបាលជប៉ុនដោះស្រាយ បញ្ចប់ក្តីកង្វល់ដល់ប្រជាពលរដ្ឋ មិនថានៅក្នុងរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីណាមួយនោះឡើយ។ ចំណុចទាំងនោះហើយបានជាពលរដ្ឋជប៉ុនជាង 2,200 នាក់នៅជុំវិញមូលដ្ឋានកងទ័ពម៉ារីន អាមេរិក បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋាភិបាល ដោយសាតែពួកគាត់ទទួលរងការរំខាន ពិសេសសំឡេងរំខានដោយយន្តហោះ ពីមូលដ្ឋាននោះបានរំខានដល់ការគេង និងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេជាខ្លាំង។ ... Read More »

អ្នកសារព័តមានឥណ្ឌាត្រូវគេដុត ទាំងរស់ដោយសារតែផ្សាយព័ត៌មានស្ដីអំពីអំពើពុករលួយ

អង្គការលើកលែងទោសអន្ដរជាតិ AL កាលពីថ្ងៃទី១០ ខែមិថុនា បានអំពាវ នាវដល់ឥណ្ឌាបើកការស្រាវជ្រាវចំពោះករណីអ្នកសារព័ត៌មាននៅភាគខាងជើងប្រទេសឥណ្ឌាត្រូវគេដុតទាំងរស់បន្ទាប់ពីបានផ្សព្វផ្សាយអត្ថបទថ្កោលទោស មន្ដ្រីក្នុងតំបន់ប្រព្រឹទ្ធអំពើពុករលួយ។ លោក Jagendra Singh អ្នកសារព័ត៌ មានឯករាជបានស្លាប់កាលពីថ្ងៃទី៨ ខែ មិថុនា គឺក្រោយរយៈពេលមួយសបា្ដហ៍ ... Read More »

កូរ៉េខាងត្បូងមានករណីឆ្លងវីរុស MERS ថ្មី១៤ករណីបន្ថែមទៀត

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែមិថុនា បានប្រកាសពីករណីឆ្លងវីរុស MERS ថ្មីបន្ថែម១៤ករណីទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្វើឲ្យប្រទេសនេះមានអ្នកផ្ទុកវីរុសកើនដល់១២២ករណីហើយ។ ក្នុងចំណោមរបាយការណ៍ថ្មីស្តីអំពីការឆ្លងវីរុសដ៏កាចសាហាវនោះមានរួមបញ្ចូលស្រ្តីមានទម្ងន់ដែលកំពុងស្ថិតនៅមន្ទីរសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យទីក្រុងសេអ៊ូល និងមានមនុស្សច្រើននាក់ដែលបានប៉ះពាល់ជាមួយអ្នកជំងឺម្នាក់នេះ ។ ការរាលដាលជំងឺនេះធ្វើឲ្យកូរ៉េខាងត្បូងជ្រួលច្របល់ជាខ្លាំងពីសំណាក់សាធារណជន និងជាហេតុនាំឲ្យលោកស្រីផាក យុងហេពន្យារការធ្វើដំណើរទស្សនកិច្ចទៅកាន់អាមេរិក ខណៈដែលក្រសួងសុខាភិបាលទទួលរងការរិះគន់ពីមតិសាធារណៈថាអសមត្ថភាពនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសដ៏កាចសាហាវនេះ។ អង្គការសុខភាពពិភពលោក សហការជាមួយកូរ៉េខាងត្បូងធ្វើបេសកកម្មភាព ... Read More »

ទុយនេស៊ីសង្គ្រោះជនភៀសខ្លួន៣៥០នាក់ដែលធ្វើដំណើរតាមទូកពីលីប៊ីទៅកាន់អ៊ីតាលី

ទីភ្នាក់ងារកាកបាទក្រហមទុយនេស៊ីបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកទុយនេស៊ីបានជួយសង្គ្រោះជនភៀសខ្លួនប្រមាណជាង៣៥០នាក់ដែលធ្វើដំណើរតាមទូកពីប្រទេសលីប៊ីឆ្ពោះទៅកាន់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ។ ក្រុមអ្នករត់ពន្ធមនុស្សតាមទូតតែងតែប្រើប្រាស់ឈូងសមុទ្រទុយណេស៊ីដែលនៅជិតខាងអ៊ីតាលីនោះដើម្បី ដឹកជនភៀសខ្លួន។ អាជ្ញាធរទុយនេស៊ីបានសង្គ្រោះជនភៀសខ្លួនរាប់សិបនាក់កន្លងមកហើយដែលផ្សងព្រេងធ្វើដំណើរតាមទូកកាលពីអំឡុងខែថ្មីៗនេះ។ លោក Abd el Karim Rguiyi តំណាងកាកបាទក្រហមក្នុងតំបន់បានប្រាប់រ៉យទ័រថា កម្លាំងទាហានជើងទឹក ... Read More »

អាមេរិកបញ្ជូនកងទ័ពបន្ថែមទៅអ៊ីរ៉ាក់ប្រឆាំងក្រុមរដ្ឋអិស្លាម

កាលពីថ្ងៃទី១០ ខែមិថុនា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានយល់ព្រមការបញ្ជូនយោធាបន្ថែម៤៥០នាក់ទៀតឲ្យទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីជួយផ្តល់ប្រឹក្សានិងហ្វឹកហ្វឺនដល់កម្លាំងទាហានអ៊ីរ៉ាក់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាម IS ខណៈដែលក្រុមនេះកំពុងតែមានកម្លាំង និងសមត្ថភាពខ្លាំងក្លាជាងមុននោះ។ សេតវិមានបានបញ្ជាក់ថា កងទ័ពអាមេរិកទាំងនេះនឹងចូលរួមជាមួយក្រុមបេសកម្មដែលមានស្រាប់រួចហើយចំនួន៣.១០០នាក់ដើម្បីហ្វឹកហ្វឺន ផ្តល់ប្រឹក្សា និងជួយដល់ទាហានអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធសាន់នីនៅក្នុងការវាយប្រហារជាមួយក្រុមរដ្ឋអិស្លាម IS ... Read More »

ពលរដ្ឋស៊ីរីរាប់ពាន់នាក់រត់ភៀសខ្លួនទៅកាន់ទួរគី ខណៈក្រុមឃើដវាយប្រយុទ្ធជាមួយក្រុមរដ្ឋអិស្លាម

មនុស្សរាប់ពាន់នាក់ កាលពីថ្ងៃទី១០ ខែមិថុនា បានភៀសខ្លួនឆ្លងកាត់តាមព្រំដែនពីប្រទេសស៊ីរីចូលទៅកាន់ទួរគី ខណៈដែលមានការប្រយុទ្ធគ្នាបីបួនក្រុមដំណាលគ្នា គីក្រុមឧទ្ទាមរដ្ឋអិស្លាមប្រយុទ្ធជាមួយក្រុមខ្មាន់កាំភ្លើងជនជាតិឃើដ និងរវាងក្រុមទាហានរដ្ឋាភិបាលលោកបាសាអាល់អាសាដ នឹងខ្មាន់កាំភ្លើងប្រឆាំងរដ្ឋាភិបាលស៊ីរី ស្ថិតនៅតាមព្រំប្រទល់ទីក្រុង Tel Abyad ។ ភ្នាក់ងារយកព័ត៌មានរ៉យទ័រដែលស្ថិតនៅកន្លែងកើតហេតុបានបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ ក្នុងចំណោមនោះមានស្រ្តី ... Read More »

ប៉ូលិសអេហ្ស៊ីបទប់ស្កាត់ទាន់ពេលវេលាការប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅព្រះវិហារ

ប៉ូលិសអេហ្ស៊ីបបានថ្លែងកាលពីថ្ងៃទី១០ ខែមិថុនាថា ពួកគេបានទប់ស្កាត់ទាន់ពេលវេលាការប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារទៅលើព្រះវិហារ Karnak ស្ថិតនៅតំបន់ Luxor ដែលជាតំបន់មួយទាក់ទាញបានអ្នកទេសចរណ៍ដ៏មានប្រជាប្រិយបំផុតនោះ។ បុរស៣នាក់ត្រូវគេរាយការណ៍ថា បានទម្លុះរបាំងឆ្លងកាត់ផ្លុវចូលទៅកាន់បរិវេណព្រះវិហារកាលពីព្រឹកថ្ងៃ១០ ខែមិថុនា ។ នៅពេលប្រឈមជាមួយប៉ូលិស ជនម្នាក់ក្នុងចំណោមនោះបានចាប់ផ្តើមរត់ ហើយកណ្តឹងដែលចងនៅនឹងបុរសនោះបានផ្ទុះឡើងតែម្តង ។ ... Read More »

អាស៊ីប្រឈមនឹងភាពតានតឹងដោយសារតែជំងឺឆ្លងតាមផ្លូវដង្ហើម

បើទោះបីមានការខិតខំយកចិត្តទុកដាក់យ៉ាងក្តី ក៏រដ្ឋាភិបាលកូរ៉េខាងត្បូងនៅតែទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយសារតែជំងឺឆ្លងតាមផ្លូវដកដង្ហើមបានសម្លាប់មនុស្ស៩នាក់ និង១០៣នាក់បានឆ្លង ។ ការឆ្លងរាលដាលយ៉ាង ឆាប់រហ័សនេះបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាង ដែលអាចឆ្លងពីកូរ៉េខាងត្បូងតាមរយទេសចរណ៍។ គិតមកត្រឹមថ្ងៃទី១០ ខែមិថុនា មានអ្នកស្លាប់៩នាក់ដោយសារតែវីរុសមឺស៍ និង១០៣បានឆ្លងមេរោគនេះ។ ពេលនេះមានពលរដ្ឋជាង៣០០នាក់ត្រូវបានកាត់ផ្តាច់ឲ្យនៅម្តុំដើម្បីតាមដានដោយសារតែអ្នកទាំងនោះជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងអ្នកជំងឺ។ សាលារៀនជាង២.២០០កន្លែងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ ការភ័យខ្លាចរបស់ពលរដ្ឋកាន់តែខ្លាំងឡើងនៅពេលដែលមានការវិវឌ្ឍវិរុសមឺស៍គួរឲ្យបារម្ភ ... Read More »

ក្រុមអ៊ិជស្លាមបង្កើតរដ្ឋលក់ស្ដ្រីសម្រាប់ធ្វើជាទាសករផ្លូវភេទក្នុងតម្លៃស្មើនឹងបារីមួយកញ្ចប់

ប្រភពព័ត៌មានពីអង្គការសហប្រជាជាតិ(អ.ស.ប)បានប្រកាសរបាយការណ៍ សើបអង្កេតនៅអ៊ីរ៉ាក់និងស៊ីរីបង្ហាញឱ្យ ឃើញថា ក្រុមអ៊ិរស្លាមបង្កើតរដ្ឋ IS បានចាប់ស្ដ្រីនៅអ៊ីរ៉ាក់និងស៊ីរីជាច្រើន យកទៅលក់សនៅក្នុងទីផ្សារសម្រាប់ធ្វើជាទាសករផ្លូវភេទក្នុងតម្លៃស្មើនឹងបារី មួយកញ្ចប់។ តាមសារព័ត៌មាន The Guardian បានដកស្រង់សម្ដីឧប្បការី អ.ស.ប ប្រចាំ នៅអ៊ីរ៉ាក់និងស៊ីរីលោកស្រី ... Read More »

ប៉ូលិសឥណ្ឌាបាញ់សម្លាប់ឧទ្ទាមម៉ៅនិយម១២នាក់

អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមិថុនា កម្លាំងប៉ូលិសឥណ្ឌាបានបាញ់ប្រហារក្រុមឧទ្ទាមម៉ៅនិយម១២នាក់ដែលសង្ស័យថា ជាអ្នកកំហែងយកប្រាក់ពីក្រុមហ៊ុនរុករករ៉ែមួយស្ថិតនៅភាគខាងកើតប្រទេសនោះ។ ប៉ូលិសបានដាក់កម្លាំង រឹតបន្តឹងសន្តិសុខនៅតាមផ្លូវឆ្ពោះទៅកាន់ទីតាំងក្រុមហ៊ុនរ៉ែ ហើយនៅពេលដែលក្រុមសង្ស័យជិះរថយន្តមកដល់ចំណុចឆែកឆេរ កម្លាំងប៉ូលិសក៏បើកប្រតិបត្តិការតែម្តង ។ អ្នកនាំពាក្យប៉ូលិស លោក Pradhan បានបញ្ជាក់ថា យើងបានរកឃើញសាកសពក្រុមឧទ្ទាម១២នាក់នៅកន្លែងកើតហេតុ ... Read More »

បាញ់ប្រហារសម្លាប់រង្គាលនៅប្រទេសចិន

សារព័ត៌មានចិនបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា ជនជាតិចិនម្នាក់ប្រដាប់ដោយអាវុធក្នុងដៃបានសម្លាប់មនុស្ស៤នាក់ ក្នុងនោះមានប៉ូលិស២នាក់ផងដែរស្ថិតនៅក្នុងខេត្តភាគខាងជើង Hebei ។ នេះជាអំពើហិង្សា កើតឡើងដោយសារតែការប្រើអាវុធលើកដំបូងបំផុតនៅក្នុងប្រទេសដែលមានច្បាប់តឹងរ៉ឹងទៅលើអាវុធ ជាតិផ្ទុះនោះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានផ្សព្វផ្សាយថា ជនសង្ស័យ Liu Shuangrui បានធ្វើសកម្មភាពបាញ់ប្រហារទៅលើពលរដ្ឋក្នុងភូមិ២នាក់ និង៣នាក់ទៀតរងរបួស ។ ... Read More »

ហ្វីលីពីន និងជប៉ុនធ្វើសមយុទ្ធកងទ័ពជើងទឹកលើកទីពីរនៅក្នុងឆ្នាំនេះ

ប្រភពពីយោធាហ្វីលីពីនបានបញ្ជាក់កាលពីថ្ងៃទី៩ ខែមិថុនាថា កម្លាំងទាហានជើងទឹកហ្វីលីពីន និងកម្លាំងទាហានជើងទឹកជប៉ុន នៅក្នុងឆ្នាំនេះនឹងមានការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាលើកទីពីរ។ ប្រទេសដែលជាសត្រូវជាមួយគ្នាកាលពីសម័យសង្គ្រាមលោកលើកទី២ ប៉ុន្តែបែរជារឹតចំណងសាមគ្គីក្នុងការការពារសន្តិសុខជាមួយគ្នាបែបនេះក៏ព្រោះតែមានការប្រឈមតានតឹងជាមួយចិនក្នុងជម្លោះដែនកោះសមុទ្រចិនខាងត្បូង។ អ្នកនាំពាកម្លាំងទាហានជើងទឹកហ្វីលីពីន លោក Edgard Arevalo បានថ្លែងថា ការធ្វើសមយុទ្ធរួមគ្នាម្តងទៀតរវាងកម្លាំងទាហានជើងទឹកហ្វីលីពីន នឹងជប៉ុនគឺប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ... Read More »

ម៉ាឡេស៊ីត្រូវការថវិកា២.៧លានដុល្លារដើម្បីស្ថាបនាប្រទេសក្រោយរងការរញ្ជួយដី

រដ្ឋាភិបាលម៉ាឡេស៊ី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Najib Razak បានថ្លែងកាលពីថ្ងៃទី៩ ខែមិថុនា ថា រដ្ឋាភិបាលត្រូវការថវិកាជំនួយ២.៧លានដុល្លារដើម្បីស្ថាបនាឡើងវិញហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារតែការរញ្ជួយដីស្ថិតនៅក្នងតំបន់ សាបា កាលពីសប្តាហ៍កន្លងមកនោះ។ លោក Najib ក៏បានបញ្ជាក់ប្រាប់ទៅកាន់អ្នករិះគន់លោកមួយចំនួនដែលថានាយករដ្ឋមន្ត្រី មិនបានធ្វើដំណើរទៅកាន់ទីតាំងដែលរងការរញ្ជួយដីទេ ប៉ុន្តែបែរជាធ្វើដំណើរទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអ៊ូឌីតវិញ។ ... Read More »