ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បាតុកម្មស្វាគមន៍ដំណើរទស្សនកិច្ចលោកដូណាល់ ត្រាំ

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសអង់គ្លេស លោកប្រធានាធិបតី អាមេរិកដូណាល់ ត្រាំរងការធ្វើបាតុកម្ម ប្រឆាំងយ៉ាងខ្លាំងពីពលរដ្ឋអង់គ្លេស ។ ក្រៅពីនេះ អ្នកនយោបាយជើងចាស់អង់ គ្លេស គឺអតីតសមាជិកព្រឹទ្ធសភា បាន និយាយថា«លោកត្រាំ ធ្វើខ្លួនដូច ... Read More »

អង្គការអូតង់មានការឯកភាពកាន់តែខ្លាំងនៅក្រោយជំនួបកំពូលបើទោះមានចំណុចមិនចុះសម្រុងគ្នា

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានបញ្ជាក់ថា អូតង់មានឯកភាព និងកាន់តែខ្លាំងនៅក្រោយជំនួបកំពូល រួចបញ្ជាក់ ថា លោកត្រាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញា ចិត្តនិងឆន្ទៈរបស់ខ្លួនដែលចង់ឃើញអូតង់ខ្លាំង។ កាលពីថ្ងៃ ទី១២ ខែកក្កដា អង្គការអូតង់បានបិទបញ្ចប់ជំនួបកំពូលរយៈពេល ២ថ្ងៃ ក្នុងទីក្រុងប្រ៊ុចសែល ... Read More »

អេហ្ស៊ីបកាត់ទោសប្រហារជីវិតក្រុមបងប្អូនអិ៊ស្លាមជាច្រើននាក់

កាលពីថ្ងៃទី១២ខែកក្កដាតុលាការអេហ្ស៊ីបបានសម្រេចកាត់ទោស ប្រហារជីវិតសមាជិកក្រុមអិ៊ស្លាម៣១នាក់ ដោយជាប់ពាក់ព័ន្ធករណីសម្លាប់ប៉ូលិស និងបុគ្គលិកសន្តិសុខកាលពីឆ្នាំ២០១៥ និងករណី ហែកគុកផ្សេងទៀតនៅឆ្នាំ២០១៦។ តុលាការនៅក្នុងស្រុក El Zagazig បានកាត់ទោសប្រហារជីវិត មនុស្ស១៨ នាក់ពីបទ សម្លាប់ សន្តិសុខ នៅក្នុងតំបន់នេះ។តាមសាលក្រមរបស់តុលាការ ... Read More »

ថៃនឹងផ្តល់សញ្ជាតិដល់សមាជិក៤រូបនៃក្រុមកីឡាទើបរំដោះចេញពីរូងភ្នំ

រដ្ឋាភិបាលថៃ នឹងផ្តល់សញ្ជាតិដល់កីឡាករ៣នាក់ និងគ្រូបង្វឹកម្នាក់ ក្នុងក្រុមកីឡា «ជ្រូកព្រៃ» ដែលទើបតែរំដោះចេញពីរូងភ្នំថាំលួង។ សារព័ត៌មាន The Guardian បានដកស្រង់សម្តីលោក Venus Rirsuk ប្រធាននាយកដ្ឋានចុះឈ្មោះនៃក្រសួងមហាផ្ទៃថៃកាលពីថ្ងៃទី១២ ខែកក្កដា បានបញ្ជាក់ថា ... Read More »

Barcelonaបង្ហាញខ្សែបម្រើថ្មីវ័យ២១ឆ្នាំដែលទើបទិញបានពីប្រេស៊ីល

ក្លិបBarcelonaម្ចាស់ជើងឯកអេស្ប៉ាញ La Liga បានធ្វើពិធីបង្ហាញជាផ្លូវការពីការមកដល់របស់ខ្សែបម្រើ Arthur របស់ក្រុមGremioនៅក្នុងប្រទេសប្រេស៊ីល។ ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យBarcelonaរយៈពេល៦ឆ្នាំដោយមានតម្លៃខ្លួន២៧,៥លានផោន។ ខ្សែបម្រើរូបនេះបាននិយាយប្រាប់ទូរទស្សន៍Barca TVថា “ខ្ញុំពិតជារីករាយណាស់ដែលក្តីសុបិនរបស់ខ្ញុំបានក្លាយទៅជាការពិត។ ខ្ញុំតែងតែស្រមៃចង់ពាក់អាវ FC Barcelona ហើយពិសេសនោះគឺឈ្នះពានរង្វាន់ជាមួយនឹងក្លិបដ៏អស្ចារ្យមួយនេះ” ។ ... Read More »

Cristiano Ronaldo តារារះលើប្រទេសជាច្រើនៅអឺរ៉ុប

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាតារាបាល់ទាត់ដែលរះនៅលើបណ្តាលប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប។ Ronaldo ផ្តើមចេញពីយុវជនដ៏មានទេពកោសលបាល់ទាត់លេងឲ្យក្រុម Sporting Lisbon ក្នុងប្រទេសព័រទុយហ្គាល់ ហើយបានផ្លាស់ទៅកាន់ក្លិប Manchester United របស់អង់គ្លេសដោយទទួលបានជោគជ័យខ្លាំងខ្លាំងអស់រយៈពេល៦ឆ្នាំទើបចាកចេញចេញពីកីឡដ្ឋាន Old ... Read More »

ផ្ទុះនៅសួនឧស្សាហកម្មភាគនិរតីប្រទេសចិនស្លាប់១៩នាក់ និងរបួស១២នាក់

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដាថា ហេតុការណ៍ផ្ទុះនៅក្នុងសួនឧស្សាហកម្មមួយកន្លែងនៅខេត្តភាគនិរតី ប្រទេសចិនបានសម្លាប់មនុស្ស ១៩នាក់ និងរងរបួស១២នាក់។ ការផ្ទុះនេះបានកើតឡើងនៅរោងចក្រ Yibin Hengda Technology Co ដែលជារោងចក្រគីមីមួយ នៅក្នុងសួនឧស្សាហកម្ម ក្នុងទីក្រុង ... Read More »

ការធ្វើកំណែទម្រង់របស់អង្គការអូតង់(ណាតូ)ជាចំណុចបង្កឲ្យមានវិវាទ

ការធ្វើកំណែទម្រង់របស់អង្គការអូតង់ ក៏ដូចជាការបង្កើនចំណាយរបស់ប្រទេសជាសមាជិក សម្រាប់ស្ថាប័នយោធាកំពូល មួយនេះ កំពុងក្លាយទៅជាវិវាទយ៉ាងធំរវាងអាមេរិកនឹងអូតង់ ក្នុងពេលដែលអាមេរិក មិនលើកលេងពន្ធដល់អឺរ៉ុប ហើយថែម ទាំងបង្ខំឲ្យអឺរ៉ុបចំណាយ ជាច្រើនទៅលើ សម្ពន្ធមិត្តយោធានេះ។ កំណែទម្រង់លើរចនាសម្ព័ន្ធរបស់អង្គការដែលមានចំណាស់ជិត ៧០ឆ្នាំដោយរៀបចំរចនាសម្ព័ន្ធថ្មីដើម្បីសម្របខ្លួនឲ្យត្រូវនឹងស្ថានការណ៍ពិភពលោកសព្វថ្ងៃ។ ស្ថានការណ៍ពិភពលោកសព្វថ្ងៃកំពុងទទួលរងការគំរាមកំហែងពីអង្គការរដ្ឋអ៊ិស្លាម ហើយការដែលក្រុមប្រទេសមហាអំណាចកំពុងចាប់ផ្តើមបញ្ចេញធ្មុងដាក់គ្នាជាថ្មីគឺដូចក្នុងសម័យសង្រ្គាមត្រជាក់។ ... Read More »

អង់គ្លេស បញ្ជាក់ពីសម្ពន្ធមិត្តយ៉ាងរឹងមាំជាមួយអាមេរិក ក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់ទីក្រុងឡុង

នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទៅកាន់ អង់គ្លេស រដ្ឋាភិបាលទីក្រុងឡុងបានបញ្ជាក់ជាថ្មីពីសម្ពន្ធមិត្តយ៉ាងរឹងមាំជាមួយអាមេរិក។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថាទីក្រុងឡុងជាសម្ពន្ធមិត្តដ៏រឹងមាំបំផុតរបស់អាមេរិក។ ការប្រកាសខាងលើរបស់នាយករដ្ឋ មន្ត្រីអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា «នៅពេលដែលយើងចាកចេញពីសហគមន៍អឺរ៉ុប យើងចាប់ផ្តើមបង្កើនទម្រង់ថ្មីសម្រាប់ អង់គ្លេស ... Read More »

មន្ត្រីម្នាក់ទៀតហើយរងការបាញ់សម្លាប់នៅហ្វុីលីពីន

អភិបាលរងនៅទីក្រុងភាគខាងត្បូង ប្រទេសហ្វុីលីពីន កាលពីថ្ងៃទី១១ ខែ កក្កដា ត្រូវបានខ្មាន់កាំភ្លើងជិះម៉ូតូបាញ់ សម្លាប់។ ការបាញ់សម្លាប់ខាងលើបានធ្វើឲ្យមន្ត្រីក្នុងតំបន់រងការធ្វើឃាតកើនឡើងដល់៤នាក់ហើយក្នុងរយៈពេលមិនដល់២សប្តាហ៍ផងនោះ។ មន្ត្រីដែលទើបតែរងការធ្វើឃាតមានឈ្មោះ Al Rashid Mohammad Ali ជា អភិបាលរង ... Read More »

កិច្ចប្រជំុណាតូ សម្ពន្ធមិត្តអាមេរិក អាល្លឺម៉ង់ ប្រេះឆា?

កិច្ចប្រជំុកំពូលណាតូ លើកទី២៦ បាន ចាប់ផ្តើមនៅទីក្រុងប្រុ៊ចសែល ប្រទេស បែលហ្សុិក កាលពីថ្ងៃទី១១ ខែកក្កដា បានបញ្ចប់ទៅដោយ បន្សល់ទុកនូវបញ្ហា មិនចុះសម្រុងគ្នាជាច្រើន ។ ប៉ុន្តែមេដឹក នាំប្រទេសសមាជិកណាតូ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្នុងនោះមានចំណុចសំខាន់ៗមួយចំនួនដែលបានស្របគ្នា។ ... Read More »

ក្រូ​អាត ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-១

ក្រុម​ជម្រើស​ជាតិ​ក្រូ​អាតបានឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 ជា​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុមកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ២-១ ក្នុងជំនួប​ដែល​ឈានដល់​ការបន្ថែម​ម៉ោង​​ពីរដង នា​កីឡដ្ឋាន Luzhniki  ប្រទេសរស្សី។​ កីឡាករ Kieran Trippier ... Read More »

«ចាក់សាំងបន្ថែមចូលភ្លើងកំពុងឆេះ» សង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹង

រដ្ឋាភិបាលអាមេរិកបានចាក់សាំង បន្ថែមចូលក្នុងភ្លើងកំពុងតែឆេះ ខណៈ កាលពីថ្ងៃទី១០ខ ែកក្កដា ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ បានឡើងគម្រោង ដំឡើងពន្ធ២០០ពាន់លានដុល្លារដល់ ទំនិញនាំចូលពីប្រទេសចិន ។ ប្រសិនបើ ទទួលបានការឯកភាពនោះច្បាប់ដំឡើង ពន្ធថ្មីរបស់លោកត្រាំទៅលើទំនិញចិននឹង ... Read More »

ដំណើរការចាកចេញពីអឺរ៉ុបមិនរងផលប៉ះពាល់នោះឡើយទោះបីមន្ត្រីជាន់ខ្ពស់អង់គ្លេសបន្តលាលែងតំណែងក៏ដោយ

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា ដំណើរការ ចាកចេញពីអឺរ៉ុបនៅតែបន្តដដែល បើទោះ បីក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នមានមន្ត្រីជាច្រើនបានចាកចេញក្តី ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅ រសៀលថ្ងៃពុធ ទី១១ ខែកក្កដា ... Read More »

វាយប្រហារគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជិត៧០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស១៣ នាក់ស្លាប់ និង៥៤នាក់រងរបួសនៅក្នុងហេតុ ការណ៍វាយប្រហារគ្រាប់បែកអត្តឃាតនៅ ទីតាំងឃោសនាបោះឆ្នោត ស្ថិតនៅតំបន់ ភាគខាងជើងប៉ាគីស្ថាន កាលពីថ្ងៃទី១០ ខែកក្កដា ។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភ យ៉ាងខ្លាំងពីសន្តិសុខក្នុងពេលបោះឆ្នោត ដែលត្រូវធ្វើឡើងនៅចុងខែកក្កដានេះ។ ការវាយប្រហារខាងលើ គឺសំដៅទៅ ... Read More »

ចិនក្តាប់យកឱកាសវាយលុកនៅអឺរ៉ុបក្នុងពេលដែលអឺរ៉ុប និងអាមេរិកមានបញ្ហាពាណិជ្ជកម្ម

រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងតែបោះ ជំហានចូលទៅក្នុងទឹកដីដែលជាទីលាន ពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិកគឺអឺរ៉ុប។ ប៉ុន្តែក្រោយពេលដែលអាមេរិកមិនលើក លែងពន្ធដល់អឺរ៉ុបបានធ្វើឲ្យតំបន់នេះបាត់ បង់ទំនុកចិត្តលើអាមេរិកដោយងាកទៅរក ចិនវិញម្តង។ ឱកាសដ៏ពិសេសនេះចិន បានចាប់ផ្តើមបណ្តាក់ទុនជាច្រើននៅក្នុង ការសាងសង់ទីក្រុងទំនើប ឬហៅថាទីក្រុង​ឆ្លាតវៃដំបូងនៅអឺរ៉ុប ។ ទីក្រុងនេះនឹងសាង សង់ឡើងនៅក្នុងទីក្រុងសូហ្វៀរ ប្រទេស ... Read More »

ភាពរីករាយគ្រប់ដណ្តប់ទូទាំងប្រទេសថៃនិងពិភពលោក ប៉ុន្តែបានបង្កប់នូវទុក្ខក្រៀមក្រំ១៣គ្រួសារទទួលបានក្តីសុខតែមួយគ្រួសារមានកូនតូចត្រូវបាត់បង់ឪពុកជារៀងរហូត

មិនថាតែពលរដ្ឋថៃប៉ុណ្ណោះទេ ដែល មានភាពរីករាយ ក្រោយរំដោះកុមារទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នំ ដែលជាប់នៅខាងក្នុងអស់រយៈពេល១៧ថ្ងៃ។ នៅពេលកីឡាករចុងក្រោយ បាន បញ្ជូនចេញពីរូងភ្នំប្រហែលជាម៉ោង៦បានធ្វើឲ្យក្តីរំភើប ពេញលេញកើតឡើងចំពោះគ្រួសារក្រុមកីឡាករ ក៏ដូចជាពលរដ្ឋទាំង មូល។ ប៉ុន្តែភាពសប្បាយរីករាយដែល បានជួបជុំគ្រួសារវិញ ... Read More »

ប្រទេសអង់គ្លេសនឹងបញ្ជូនទាហានបន្ថែមចំនួន៤៤០នាក់ទៅកាន់អាហ្វហ្គានីស្ថាន

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May សន្យាថា នឹងបញ្ជូនទាហានបន្ថែមចំនួន 440 នាក់ឲ្យទៅកាន់អាហ្វហ្គានីស្ថាន ។ ការសន្យានេះធ្វើឡើងក្នុងអំឡុងជំនួបកំពូល NATO នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ... Read More »

មាន់គក​បារាំង​ឡើង​ទៅ​កៅអី​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​រង់​ចាំ​ក្រុម​ឈ្នះ​រវាង​អង់គ្លេស និង​ក្រូអាត

មួយ​គ្រាប់​​តែត​ចូល​ទី​របស់​ខ្សែ​ការពារ​ Sumuel Umtiti គ្រប់​គ្រាន់​ជួយ​ឲ្យ​បារាំង​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​បែលហ្ស៊ិក​ដោយ​លទ្ធផល​ ១-០។​ ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ខ្លាំង​​សម្រាប់​រយៈ​ពេល​៤៥​នាទី​ដំបូង​ដែល​ធ្វើ​ឲ្យ​ជម្រើស​ជាតិ​បារាំង​​បុក​ពោះ​មិន​ស្ទើរ​ទេ។ បែលហ្ស៊ិក​ទទួល​បាន​ឱកាស​ស៊ុត​​ជា​ច្រើន​លើក​​ដែរ​​ ប៉ុន្តែ​ការពារ​បារាំង​រឹង​មាំ​ល្អ។ ចំពោះ​បារាំង​វិញ​ក៏​មិន​បណ្តោយ​ឲ្យ​បែលហ្ស៊ិក​​វាយ​លុក​តាម​អំពើ​ចិត្ត​ដែរ​គឺ​បាន​ព្យាយាម​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់​​ដែរ​ ប៉ុន្តែ​ឱកាស​ចំ​គោល​ដៅ​ប៉ុន្មាន​ជើង​ត្រូវ​បាន​អ្នក​ចាំ​ទី​បែលហ្ស៊ិក​សង្គ្រោះ​បាន។ ជា​ពិសេស​ចុង​វគ្គ​ទី​១​ខ្សែ​ការពារ​វ័យ​ក្មេង​បារាំង​ Pavard ក៏​​បាន​ឱកាស​ស៊ុត​ម្នាក់​ឯង​កៀក​សំណាញ់​ទី​ តែ​បះ​ជើង​របស់​អ្នក​ចាំ​ទី ... Read More »

មនុស្សដែលជាប់គាំងក្នុងរូងភ្នំថាំលួង ត្រូវរំដោះចេញដោយសុវត្ថិភាពអស់ហើយ

ក្មេងកីឡាករថៃ និងគ្រូបង្វិក សរុប១៣នាក់ជាប់ក្នុងរូងភ្នំថាំលួង ខេត្តឈៀងរ៉ាយ ថ្ងៃនេះវេលាម៉ោង18.07 នាទីថ្ងៃទី១០ ខែកក្កដា ត្រូវ បានយកចេញមកដល់ដោយសុវត្ថិភាព ហើយនាំបញ្ជូនទៅមន្ទីរពេទ្យឈៀងរ៉ាយ។ ប្រតិបត្តិការ របស់ ក្រុមសង្រ្គោះ ធ្វើឡើងរយៈពេល ៣ ... Read More »

ហេតុអ្វីបានជាព័ត៌មានស្តីពីការជួយរំដោះកុមារថៃចេញពីរូងភ្នំទាក់ទាញការចាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោក?

នៅក្នុងបណ្តាញសង្គម ក្នុងប្រទេស មួយចំនួន មិនពេញចិត្តដោយសារតែមិន ជួយផ្សព្វផ្សាយ រឿងដែលកើតឡើងនៅ ក្នុងប្រទេសរបស់ខ្លួន បែរជាជួយផ្សព្វផ្សាយ រឿង ក្រុមកីឡាករថៃវ័យក្មេង១៣នាក់ជាប់នៅក្នុងរូងភ្នំទៅវិញ។ សូម្បីតែការលិចនាវាដឹកអ្នកដំណើរស្លាប់ជិត៥០នាក់និងបាត់ខ្លួនជាច្រើន នាក់ ក៏មិនមានការផ្សព្វផ្សាយ ល្បី នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ទីក្រុងព្យុងយ៉ាងគួរតែយកគំរូតាមវៀតណាម

វៀតណាមនិងអាមេរិកគឺជាសត្រូវ នឹងគ្នាដោយអាមេរិកបានវាយប្រហារវៀតណាម រយៈពេលជាច្រើនឆ្នាំ តែអាមេរិក បានបរាជ័យនៅក្នុងសង្គ្រាមនោះ ។ តែ ពេលនេះទំនាក់ទំនងអាមេរិក-វៀតណាម មានភាពល្អប្រសើរនឹងគ្នា ដោយបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ទុកការកាប់សម្លាប់កាលពីសម័យសង្គ្រាមមួយឡែក ដើម្បីអនាគត។ ពាក់ព័ន្ធនឹងសកម្មភាពដូចគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក លោក ... Read More »

ចិនអនុវត្តយ៉ាងតឹងតែងក្នុងការធ្វើឲ្យបរិស្ថានល្អប្រសើរឡើង

រដ្ឋាភិបាលទីក្រុងប៉េកាំង បានអនុវត្តច្បាប់យ៉ាងតឹងតែងដល់បណ្តាក្រុមហ៊ុន ដែលបំពុលបរិស្ថាន ធ្វើឲ្យទីក្រុងធំៗដែលមានពលរដ្ឋរស់នៅច្រើនស្ថិតនៅក្នុងភាព អាប់អួ គ្រប់ដណ្តប់ដោយផ្សែងពុល។ ក្រៅពីនេះ មន្ត្រីក្នុងតំបន់ដែល មិនអាចទប់ស្កាត់ការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសរបស់បណ្តាក្រុមហ៊ុន ក៏នឹងត្រូវទទួល ទោសដូចគ្នា។ នៅពេលនេះ ក្រសួងបរិស្ថានចិន បាននិយាយក្នុងកិច្ចប្រជុំដ៏ថ្មីបំផុត នៃសង្គ្រាម ... Read More »

ប្រធានាធិបតីទួរគីតែងតាំងកូនប្រសាកាន់តំណែងក្រសួងហិរញ្ញវត្ថុ

សកម្មភាពរបស់ប្រធានាធិបតីទួរគី លោក អីដូហ្គាន បានធ្វើឲ្យពលរដ្ឋ កាន់ តែបាត់បង់ទំនុកចិត្ត នៅពេលដែលលោក បានសម្រេចជ្រើសរើស កូនប្រសារបស់ ខ្លួនឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញ​វត្ថុ ។ កាលពីថ្ងៃទី ៩ខែកក្កដា ប្រធានាធិប តីទួរគី ... Read More »

គ្រោះទឹកជំនន់នៅជប៉ុនស្លាប់និងបាត់ខ្លួនកើនឡើងជិត១៣០នាក់

គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀង ធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុនមិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ជិត១៣០នាក់ហើយ និងមានអ្នកបាត់ខ្លួនជិត៧០នាក់ទៀត។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែកក្កដានេះ ច្រើនជាង៣ដងបើប្រៀបធៀបនឹងឆ្នាំមុន។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជួយសង្គ្រោះដែលមានទាំងកម្លាំងទាហាន បានខិតខំទៅជួយដល់ពលរដ្ឋដែលរងការលិចលង់ជាប់គាំងនៅក្នុងផ្ទះដើម្បីនាំទៅកាន់តំបន់មានសុវត្ថិភាព។ មកទល់ពេល នេះ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កើតដោយភ្លៀង ... Read More »

អង់គ្លេសប្រកាសតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេសថ្មីជំនួសលោក Boris Johnson

កាលពីថ្ងៃទី៩ ខែកក្កដា នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បាន តែងតាំងលោក Jeremy Hunt ធ្វើជារដ្ឋ មន្ត្រីក្រសួងការបរទេសថ្មីជំនួស លោក Boris ... Read More »

សហព័ន្ធបាល់ទាត់ពិភពលោកបង្ហាញអោយឃើញពីកីឡាករ៣រូបជាបេក្ខភាពឈ្នះស្បែកជើងមាស

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលធ្វើឡើងនៅរុស្សី បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ហើយ ក្នុងនោះដែរ សហព័ន្ធបាល់ទាត់ពិភពលោកក៏បានបង្ហាញអោយ ឃើញពីកីឡាករដែលមានវត្តមានមកដល់ពេលនេះអាចនឹងមានឱកាសឈ្នះនៅស្បែកជើងមាសចំនួន៣រូបដែលលេចធ្លោខ្លាំង ។ 1-Harry Kane (អង់គ្លេស) Harry ... Read More »

សម្លៀកបំពាក់ប្រភេទណាលក់ដាច់ជាងគេនៅរដូវ World Cup 2018?

ការប្រកួតបាល់ទាត់ពិភពលោកដែលប្រទេសរុស្សុីធ្វើជាម្ចាស់ផ្ទះបានឈានដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រហើយ គឺមានតែ៤ក្រុមប៉ុណ្ណោះដែលនឹងប្រកួតប្រជែងទៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានោះក្រុមខ្លាំងៗមួយចំនួនបានហាលអាវ និងត្រឡប់ទៅប្រទេសរបស់ខ្លួនជា បណ្តើរៗហើយ ប៉ុន្តែអ្នកគាំទ្រជាច្រើនលាននាក់នៅលើភពលោកមិនប្រាកដថា គាំទ្រក្រុម ទាំង៤ខាងលើនេះទាំងអស់នោះទេ ហើយក្រុមទាំង៤មានតែអង់គ្លេសមួយគត់ដែលមានអ្នក ទិញអាវច្រើនជាងគេ។ តាំងពីប្រកួតវគ្គជម្រុះរហូតមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានអ្នកគាំទ្រ រាប់រាប់រយលាននាក់តែងតែទិញអាវយឺតកីឡារបស់ក្រុមជម្រើសជាតិរបស់ខ្លួន ឬក្រុមណាដែលខ្លួនចូលចិត្តបំផុត ហើយមានក្រុមហ៊ុនផលិតសម្ភារកីឡា ... Read More »

ក្រូអាតប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រជាមួយអង់គ្លេសនៅ World Cup 2018

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្សុី បានឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នេះគឺក្រុមឡើងជើងក្រូអាតប៉ះជាមួយក្រុមខ្លាំងអង់គ្លេសនាវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី១១ឈានចូលថ្ងៃទី១២ ខែកក្កដា ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Stadion Luzhniki (Moskva) ... Read More »

កតាដែលទួលបានជោគជ័យ ក្នុងការសង្គ្រោះកុមារថៃចេញពីរូងភ្នុំគឺ «កងជំនួយរឹងមាំ»

ក្រុមអ្នកមុជទឹកយ៉ាងស្ទាត់ជំនាញ នាំមុខនៅក្នុងការជួយសង្គ្រោះកុមារថៃជាប់គាំនៅក្នុងរូងភ្នុំថាំលួងដោយជោគជ័យ ប៉ុន្តែកតាសំខាន់បំផុត ដែលមកនៅជោគជ័យទាំងនោះ គឺ កងជំនួយរឹងមាំ។ នៅក្នុងសកម្មភាពជួយសង្គ្រោះដំណាក់កាលទីពីរ ចាប់ផ្តើមនៅវេលាម៉ោង១១ ថ្ងៃទី៩ ខែកក្កដា កម្លាំងជួយសង្គ្រោះថៃ និងអន្តរជាតិ បានបញ្ជូនកុមារ៤នាក់ទៀតចេញក្រៅរូងភ្នុំដោយជោគជ័យ ។ នៅថ្ងៃតំបូង ... Read More »