ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នមានព្រះសង្ឃក្លែងក្លាយនៅប្រទេសកម្ពុជា

សូមប្រុងប្រយ័ត្នមានព្រះសង្ឃក្លែងក្លាយនៅប្រទេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញដែលជា “ព្រះសង្ឃចិន” គឺសំគាល់លើការមើលឃើញ: ពួកគេបានពាក់ខោអាវនិងស្បែកជើងនៅក្រោមការរបស់ពួកគេហើយពួកគេបានស្នើសុំការបរិច្ចាគនៅពេលវេលានៃថ្ងៃនោះទេ។ ពួកគេមិនអាចនិយាយភាសាខ្មែរបានទេ ភាសាអង់គ្លេសនៅមានកម្រិតនិងទើសទាល់និយាយចិន ។ បើយោងតាមក្រសួងធម្មការនិងសាសនាវាជាបញ្ហាកើនឡើងនេះ។ Read More »

ស្ថានទូត​កូរ៉េ​ រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រីបុរាណ​ ​

ភ្នំពេញ​៖​ ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រីបុរាណ​ដើម្បី​រិ​ត​ចំណងមិត្តភាព​រវាង​ប្រទេស​កូរ៉េ​ នឹង​កម្ពុជា​។​ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២០​ ខែមិថុនា ​ឆ្នាំ​២០១៥ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ (CKCC)​ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា ​មន្ត្រី​អគ្គរាជទូត ​និង​ឯកអគ្គរដ្ឋទូត​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​ ​លេខា​ទី​២​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​ Park​ ... Read More »

ក្រុមហ៊ុនចិនមកវិនិយោគ គ្រោងនាំផលិតផលផ្ទាល់ពីកម្ពុជាទៅកាន់ទីផ្សារចិន

ភ្នំពេញ: ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសក្តានុពលខ្ពស់ ទៅលើវិស័យសេដ្ឋកិច្ច បានធ្វើឲ្យអ្នកវិនិយោគិន ជាច្រើនសសំឡឹងមើលទីផ្សារនាំចេញ-នាំចូល ដោយដាក់ទុនមកវិនិយោគជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក៏មានអ្នកវិនិយោគចិន គ្រោងនំាផលិតសំខាន់ៗ ផ្ទាល់ពីកម្ពុជា មានដូចជា អង្ករ និងផ្លែឈើជាដើម ទៅកាន់ទីផ្សារចិនផងដែរ ។ ... Read More »

បង្ក្រាប​មុខ​ស​ញ្ញ​រក្សា​ទុក​គ្រឿងញៀន​ ចាប់ខ្លួន​៣​នាក់​នៅ​ក្រុង​តា​ខ្មៅ​ ​

ខេត្តកណ្តាលៈ​ មុខសញ្ញា​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​តាម​គោលដៅ​២​ផ្សេង​គ្នា​ដោយ​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​២​កញ្ចប់​តូច​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ ​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​ទី​១-​ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២៣​និង​៣៥​នាទី​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្លូវ​បេតុង​ ... Read More »

ចាប់​ស្ត្រី​អ្នក​ជួញដូ​ថ្នាំ​ញៀន​ម្នាក់​នៅ​ស្រុក​ទឹកផុស​ ​ ​

​ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ ឃាត់ខ្លួន​ជាមួយនឹង​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ ក្នុង​ពេល​ដែល​ជនសង្ស័យ​ដែល​ជា​ស្ត្រី​រូប​នេះ​បាន​ជិះ​ម៉ូតូ​ចេញ​ធ្វើ​សកម្មភាព​កាលពី​វ​លា​ម៉ោង​៤​ រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​១០៤​ ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្រាំង​ស្គារ​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ... Read More »

កម្មករ​សំណង់​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​បុរី​ឆាយ​ណា​ថោ​ន​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​ជា​កម្មករ​សំណង់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​មុង​ក្នុង​ សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ សង្ស័យ​ខ្យល់គ​ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុង​បុរី​ឆាយ​ណា​ថោ​ន​ ភូមិ​ព្រៃ​ព្រី​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ម្នាក់​នោះ​ ឈ្មោះ​លី​ ធី​ អាយុ​៤៣​ឆ្នាំ​ ... Read More »

ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​បញ្ជូន​ទៅ​តុលាការ​

​ខេត្តកំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់​បាន​ភ្លាមៗ​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​ដែល​ទើប​មាន​អាយុ​៦​ឆ្នាំ​ ដែល​ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ស្វាយ​រំពា​ ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ។​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ... Read More »

ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​បើករថយន្ត​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​សមត្ថកិច្ច​រាយការណ៍​ ឱ្យ​ដឹង​ថា​ បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ ហើយ​ គេ​សង្ស័យ​ថា​ប្រធាន​មណ្ឌល​សុខភាព​រូប​នោះ​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ បន្ទាប់​ពី​គេ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ រ​យន្ត​បង្ក​ក៏​ជ្រុល​ទៅ​បុក​ដើម​ដូង​ ១​ដើម​ទើប​ទៅ​មុខ​លែង​រួច​ ។​ ​ហេតុការណ៍​កើតឡើង​កាល​ ពី​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤​ ខែមិថុនា​ ... Read More »

ឃាត់ខ្លួន​បាន​ម្នាក់​ពាក់​ព័​ន្ឋ​ការ​រក្សា​ទុក​ ចែកចាយ​សារធាតុ​ញៀន​ ​

ខេត្ត​ព្រះ​សីហ​នុ​៖​យុវជន​ម្នាក់​ជាប់​ពាក់​ព័​ន្ឋ​ ការ​រក្សា​ទុក​ ចែកចាយ​សារធាតុ​ញៀន​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​កំលាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃ​ទី​០៤​ខែមិថុនា​ឆ្នាំ​២០១៥​ត្រង់​ចំនុច​ក្នុង​ក្រុម​១៧​ភូមិ​១​សង្កាត់​៤​ក្រុងព្រះសីហនុ​ ។​ ​យោង​តាម​លោក​អនុសេនីយ៍ទោ​ លុយ​ ហាង​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​លេខ​៤​បាន​គូសបញ្ជាក់​ បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក​ ឧត្តមសេនីយ៍​ជួន​ ណា​រិ​ន្ឋ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ការ​ទប់ស្កាត់​ ... Read More »

ចោរឆក់​ខ្សែ​ក​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ ត្រូវ​នគរបាល​ចាប់ខ្លួន​

​ខេត្តកំពង់ចាមៈ​ យុវជន​ជា​ចោរប្លន់​ឆក់​ខ្សែ​កម្នា​ក់បាន​ធ្លាក់​ពីលើ​ម៉ូតូ​ ខណៈ​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ឆក់​ខ្សែ​ក​កាលពី​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ផ​ន​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ជ័យ​យោ​ ឃុំ​បុស​ខ្ចុ​ល​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ត្រូវ​នគរបាល​ស្រុក​ព្រៃឈរ​ ... Read More »

អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១

​ភ្នំពេញ​ ៖​ ដើម្បី​ចូលរួម​ទិវា​សម្អាត​បរិស្ថាន​ពិភពលោក​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​រស់​ សុ​ភ័ក្ដ្រ​ អភិបាលរង​តំណាង​លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ដឹកនាំ​កម្លាំង​២​សង្កាត់​ រួម​មាន​សង្កាត់​ព្រែក​ឯង​ និង​សង្កាត់​ក្បាលកោះ​ ចុះ​សម្អាត​បរិស្ថាន​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១​ ដោយ​ដុត​កម្ទិច​កាក​សំណល់​ស្ងួតៗ​ ដូច​ជា​សំរាម​ជាដើម​។​ ... Read More »

រថយន្ត​ធុន​ធំ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​គ្លិ​ក​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់ជីវិត

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គ្លិ​ក​ ពណ៌​.​ស​ លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD5194​ ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់​នៅ​កំណាត់​ផ្លូវ​៣៧១​ ក្រុម​ទី​១៥​ ភូមិ​ត្នោត​ជុំ​៤​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ... Read More »

ដោយសារ​ជីវភាព​ក្រីក្រ​ពេក​ នារី​ម្នាក់​បែកគំនិត​ឆក់​ទូរស័ព្ទ​

​ភ្នំពេញៈ​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្សារ​ឈូក​មាស​ ភូមិ​ក្រាំង​អ​ង្រ​ង​ សង្កាត់​ក្រាំង​ឃ្នង​ ខណ្ឌ​សែន​សុខ​ បន្ទាប់​ពី​មានការ​ដេញចាប់​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ ប៉ុន្តែ​មិនបាច​សម្រេច​ ម្ចាស់​ចាប់​ទាន់​។​ ​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​ ហើយ​រក​មើល​ទិញ​ម្ហូបអាហារ​ ... Read More »

លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​ព្រៃវែង​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ ... Read More »

សាលា​ខណ្ឌ​៧​មក​រា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​

​ភ្នំពេញៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​លី​ម​ សុភា​ អភិបាល​ខណ្ឌ​៧​មក​រា​ បាន​រៀបចំ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ដឹកនាំ​ដោយ​លោក​អ៊ី​ សុខ​ឡេ​ង​ អភិបាលរង​ខណ្ឌ​ និង​មានការ​សហការ​ចូលរួម​ពី​ក្រុម​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​៧​មក​រា​ ក្រុម​កាយ​រិ​ទ្ធ​សាលា​បាក់​ទូក​ កម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្សារ​អូ​ឫស្សី​ ព្រមទាំង​ប្រជា​ពលរ​ដ្ធ​ សិស្សានុសិស្ស​ជា​ច្រើន​នាក់​ ... Read More »

ស្នងការ​ ខេត្តកំពង់ចាម​ រក​ឃើញ​កេ្ម​ង​ស្រី​ និង​យុវតី​ ២​នាក់​ដែល​បាត់​ខ្លួន​វិញ​ហើយ​ ​

ខេត្តកំពង់ចាម​៖​ អគ្គស្នងការ​នគរបាល​ ខេត្តកំពង់ចាម​ លោក​ឧត្តមសេនីយ៍​ បែន​ រ័​ត្ន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​កម្លាំង​មាន​ស​ត្ថ​កិច្ច​របស់​ក្រុម​នគរបាល​ខេត្តកំពង់ចាម​ បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ... Read More »

​មក​ពី​ដើរ​លេង​ ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្ទះ​បងស្រី​យក​ឆ្នាំង​សាក​ទូរស័ព្ទ​ត្រូវ​ចោរ​មួយ​ក្រុម​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​

​ភ្នំពេញ​ ៖​ គូសង្សារ​វ័យក្មេង​២​នាក់​ ទើបតែ​ចេញពី​ក្លឹ​ប​ត្រឡប់​មក​ផ្ទះ​បងស្រី​យក​ឆ្នាំង​សាក​ទូរស័ព្ទ​ត្រូវ​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុ​យ​សី​គី​ណិ​ច​បាន​សម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ទល់មុខ​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប្រលាយ​លូ​ ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ក្នុង​ក្រុម​ទី​៦​ ភូមិ​ភ្នា​ត​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ កាលពី​វេលា​ម៉ោង​១​ ... Read More »

​នារី​៣​នាក់​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​ត្រូវ​ក្មេង​ស្ទាវ​ដេញ​តាម​គៀរ​ ហើយ​បាន​ព្យាយាម​គេច​ជ្រុល​បុក​រថយន្ត​បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​

​ភ្នំពេញ​ ៖​ នារី​វ័យក្មេង​៣​នាក់​ទើបតែ​ចេញពី​ក្នុង​ក្លឹ​ប​ជិះ​ម៉ូតូឌុប​គ្នា​បំណង​ត្រឡប់​ទៅ​ផ្ទះ​ ត្រូវ​ក្មេង​ស្ទាវ​ដែល​ចេញពី​ក្លឹ​ប​ដូច​គ្នា​ ជិះ​ម៉ូតូ​ដេញ​តាម​គៀរ​ រួច​ពួក​នាង​ជិះ​គេច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​ នៅ​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ កែង​នឹង​ផ្លូវ​លេខ​១៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​១១​នឹង​៣៥​នាទី​យប់​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ... Read More »

​ជនសង្ស័យ​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​ MSX​ពី​គូស្នេហ៍​មួយ​គូ រួចគេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ ​

ភ្នំពេញ​៖​ ក្រុម​ជន​ស្ស័​យ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​២​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​MSX​ ពី​គូស្នេហ៍​មួយគូ​ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​ ខណៈ​ជន​រង​គ្រោះ​មក​ពីលើ​លេង​ហើយ​យក​ម៉ូតូ​មក​ផ្ញើរ​។​ ​ជន​រង​គ្រោះ​ឈ្មោះ​ស៊ី​ហួត​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ រៀន​នៅ​សាលា​រូ​ល​ ... Read More »

ខ្សិបដាក់ត្រចៀក ៖ មន្រ្តីជាន់ខ្ពស់ម្នាក់ កាងកាស៊ីណូ​កោះ​មាស​បើកទ្វារ​ចំហរ​ស្វាគមន៍​ភ្ញៀវ​ខ្មែរ​

​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​លួច​ខ្សិ​ប​ប្រាប់​នគរវត្ត​ថា​ កាស៊ីណូ​កោះ​មាស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​១៦​ ភូមិ​៤​ សង្កាត់​លេខ​៤​ ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ក​ការ​លំបាក​ចំពោះ​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​ ក៏​ព្រោះតែ​កាស៊ីណូ​នេះ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​,​ មន្ត្រីរាជការ​ខ្មែរ​,​ កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ ចូល​លេង​ដោយ​សេរី​ ដែល​កាស៊ីណូ​នេះ​ត្រូវ​គេ​ខ្សិ​ប​បន្ត​ថា​ កាង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ ។​ ​ក្នុង​នាម​អ្នក​ប្រតិបត្តិ​ច្បាប់​ ... Read More »

​ឆេះ​ឡត៍​ដុត​កម្តៅ​ម៉ាស៊ីន​ស្ទី​ម​ សូ​ណា​ ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ បង្ក​ជា​អណ្តាតភ្លើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ផ្អើល​ប្រជា​ ពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​កណ្តាលអធ្រាត្រ​ ​

ភ្នំពេញ​ ៖​ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​បុគ្គលិក​ គឺ​បាន​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ចេញពី​ក្នុង​ឡត៍​ដុត​កម្តៅ​ម៉ា​ស៊ី​ស្ទី​ម​ សូ​ណា​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ បាញ់​ពន្លត់​ភ្លាមៗ​ នៅ​ក្នុង​ម​ជ្ឍ​មណ្ឌល​ស្ព​ត​ក្លឹ​ប​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​១២​នឹង​៥០​ នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ... Read More »

​កាច់ករ​ម៉ូតូ​បាន​សម្រេច​ តែ​សំណាងអាក្រក់​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​ ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ សល់​តែ​ដង្ហើមចង្រិត​ ទើប​សម្រេច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​រូបគេ​ ធ្វើ​សកម្មភាព​កាច់ករ​ម៉ូតូ​ បាន​សម្រេច​ទៅ​ហើយ​តែ​សំណាងអាក្រក់​ត្រូវ​គេ​តាម​ទាន់​ ។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​ និង​១០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​គ្មាន​លេខ​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​២​ ... Read More »

មួយ​យប់​មាន​ករណី​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​២​ករណី​ក្នុង​ក្រុងភ្នំពេញ​

​ភ្នំពេញៈ​ ហេតុការណ៍​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​២​ករណី​បាន​កើតឡើង​ក្នុង​ក្រុងភ្នំពេញ​ ដែល​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភ្នំពេញ​ មានការ​ភ័យ​ព្រួយ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​ជា​ខ្លាំង​ដោយសារ​ថា​ ក្រុម​ចោរ​សុទ្ធតែ​មាន​កាំភ្លើង​ ហើយ​ពេល​ធ្វើ​សកម្មភាព​ម្តងៗ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ឡើយ​។​ ប្រជាពលរដ្ឋ​អះអាង​ថា​ សមត្ថកិច្ច​ឥឡូវ​អន់​ជាង​ក្រុម​ចោរ​ទៅ​ទៀត​។​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ មាន​ករណី​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ ... Read More »

​ចៅក្រម​ស៊ើបសួរ​ លោក​ អ៊ុំ​ ចាន់​ថុ​ល​ សម្រេច​ចេញ​ឃុំខ្លួន​កូនប្រុស​ លោក​ ជា​ ឆេ​ង​ អ្នកម៉ៅការ​ផ្សារ​ ៧​មក​រា​ដាក់​ពន្ធនាគារ​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ហើយ​ ​

ខេត្តកំពង់ចាម​៖​ជនសង្ស័យ​ជា​កូនប្រុស​ លោក​ ជា​ ឆេ​ង​ ដែល​គេ​គ្រប់​គ្នា​ស្គាល់​ថា​ ជា​ថៅកែ​ដើរ​ម៉ៅ​ការ​ភា​សី​ុ​ផ្សារ​ស្ទើរ​គ្រប់កន្លែង​ ក្នុង​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ​ ឥឡូវ​ត្រូវ​បាន​ លោក​ អ៊ុំ​ ចាន់​ថុ​ល​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ ខេត្តកំពង់ចាម​ សម្រេច​ឃុំខ្លួន​ ដាក់​ពន្ធនាគារ​ ... Read More »

ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​លើក​ព្រំ​បំពាន​ចូល​ដី​ប្រជាពលរដ្ឋ​៦០​គ្រួសារ​នៅ​ស្រុក​ស្អាង​

​ខេត្តកណ្តាលៈ​ យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​៦០​គ្រួសារ​ដែល​ជា​ម្ចាស់​ដី​ទំហំ​៩១៨​ហិ​កតា​ ស្ថិត​នៅ​ក្នុងភូមិ​៤​ ឃុំ​ប្រាសាទ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​បាន​ដាក់​ពាក្យ​ប្តឹង​ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ ទៅ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ដែល​មាន​ប្រជាពលរដ្ឋ​៤​នាក់​ជា​តំណាង​ចោទប្រកាន់​ថា​ ឧកញ៉ា​ឡោក​ ហ៊ួ​រ​ បាន​យក​គ្រឿងចក្រ​ជីក​ប្រឡាយ​លើក​ព្រំ​ដី​ ... Read More »

ភាពរាំងស្ងួត​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​ក្នុងស្រុក​ម៉ា​ឡៃ​គ្មាន​ទឹក​ប្រើប្រាស់​

​ខេត្តបន្ទាយមានជ័យ​៖​ ភាពរាំងស្ងួត​នៅ​ក្នុង​រដូវវស្សា​ត្រូវ​គេ​មើលឃើញ​ថា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ គឺ​ភូមិ​ ខ្លា​ងាប់​ ភូមិ​បន្ទាយ​ទី​១​ និង​ភូមិ​អភិវឌ្ឍ​ ក្នុង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ សរុប​ជាង​៥០០​គ្រួសារ​ បាន​ប្រឈម​និង​គ្មាន​ទឹក​ប្រើប្រាស់​ គ្រា​ដែល​ទឹក​អណ្តូង​ និង​ទឹកស្រះ​ របស់​ពួក​គាត់​សម្រាប់​ផ្គត់ផ្គង់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មានការ​រាំង​ស្ងួត​ហួតហែង​អស់​ទៅ​ហើយ​នោះ​។​ ​ភាពរាំងស្ងួត​ត្រូវ​គេ​និយាយ​ថា​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ខណៈ​គេ​មើលឃើញ​ថា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក​កំពុង​តែ​ប្រឈម​និង​រលក​កំ​ដៅ​ ការ​រញ្ជួយ​ដី​ ... Read More »

ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​២​នាក់​នៅ​កៀនស្វាយ​ ដកហូត​បាន​ថ្នាំ​ញៀន​ ១០​កញ្ចប់​ ​

ខេតកណ្តាល​ :​ មុខសញ្ញា​ចែកចាយ​ថ្នាំ​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ​ចាប់ខ្លួន​នៅ​គ្រា​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន​ទៅ​ចែកចាយ​ឲ្យ​អ្នកទិញ​។​ ​ករណី​ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២,៤៥​នាទី​ថ្ងៃត្រង់​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំនុចរ​ម្មណី​ដ្ឋា​ន​កៀនស្វាយក្រៅ​ ស្ថិត​ក្នុង​ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​ ​ជនសង្ស័យ​មានឈ្មោះ​កាំ​ង​ លីរ​ដ្ថា​ ហៅ​ម៉ា​ប់​ ភេទ​ប្រុស​ ... Read More »

​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ចុះ​ផ្អាក់​ ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​សាងសង់​រំលោភ​ចិ​ញ្ជឹ​ម​ផ្លូវ​

​ភ្នំពេញ​៖​ គណៈ​បញ្ជាការ​ឯកភាព​ ខណ្ឌទួលគោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​ផ្អាក់​ ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​សាងសង់​រំលោភ​ចិ​ញ្ជឹ​ម​ផ្លូវ​ ដោយ​អោយ​រុសរើ​ ចេញ​វិញ​ភ្លាមៗ​តែ​ម្ដង​ពីព្រោះ​ការ​សង​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​។​ ​ការ​ចុះ​អនុវត្តន៍​ដើម្បី​ទប់ស្កាត់​ការ​សាងសង​រំលោភ​លើ​ផ្លូវ​សាធារណៈ​ខាងលើ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​ នាទី​រសៀល​ ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​៣១៣​ ... Read More »

សំណុំរឿង​បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត​សម្រាប់​អ្នក​ក្រុងព្រះសីហនុ​ អាជ្ញាធរ​នៅ​តែ​ទទួល​ការ​រិះគន់​

ខេត្ត​ព្រះ​សីហ​នុ​៖ ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ ភាព​ស្ងប់ស្ងាត់​នៃ​ការ​ចាក់​ដី​រំលោភ​បំពាន​ផ្ទៃ​បឹង​ព្រែក​ទប់​ប្រភព​ទឹក​ស្អាត​សម្រាប់​អ្នក​ក្រុងខព្រះសីហនុ​ ស្រាប់តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ដើមខែ​ឧសភា​ ឆ្នាំ​២០១៥​នេះ​បាន​កម្រើក​ឡើង​វិញ​ ដោយ​មាន​សំអាង​លើ​លេស​ ស​.​ជ​.​ណ​.​របស់​សាលាខេត្ត​ព្រះ​សីហ​នុ​ទើបនឹង​ចេញ​ឲ្យ​។​ ប៉ុន្តែ​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​លេខ​១៨២​ស​ជ​ណ​/១៥​របស់​សាលាខេត្ត​ពេល​នេះ​វា​ផ្ទុយ​ទៅ​នឹង​ ​ការ​អនុវត្ត​ផ្ទាល់​របស់​អ្នក​ស្នើ​សុំ​ ដោយ​ ខ្លឹម​សារបាន​បញ្ជាក់​ថា​ ស្នើ​សុំ​ចាក់​ដី​បំពេញបន្ថែម​និង​ដាំ​កូន​​ឈើ​ បំពេញបន្ថែម​ តាម​សេចក្តីជូនដំណឹង​លេខ​៤៩៤​ស​ជ​ណ​/១២​របស់​ទីស្តីការ​គ​ណះ​រដ្ឋមន្ត្រី​។ ​ប៉ុន្តែ​​អ្វី​ដែល​ជា​ការ​កត់សំគាល់​ ... Read More »

ស្នងការ​នគរបាល​ខេត្តតាកែវ​បញ្ជា​ឲ្យ​លោក​អធិការ​ស្រុក​គី​រី​វង់​កោះហៅ​ថៅកែ​ហាង​បម្រើ​វា​សេ​កម្ម​ផ្លូវភេទ​ពីរ​នាក់​ផ្អាក់​អាជីវកម្ម​ជា​បន្ទាន់​

​ខេត្តតាកែវ​៖​លោក​ឧត្ដមសេនីយត្រី​អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ដាក់​បញ្ជា​ទៅ​លោក​យុគ​ សា​រ៉ាត់​ អធិការ​នគរបាល​ស្រុក​គី​រី​វង់​ឲ្យ​កោះហៅ​ម្ចាស់​ហាង​ដែល​បើក​បម្រើ​សេវាកម្ម​ផ្លូវភេទ​ពីរ​អ្នក​មក​ធ្វើ​កិច្ចសន្យា​ប​ញ្ឃ​ប់​អាជីវកម្ម​ជា​បន្ទាន់​ បើ​ពុំ​ដូច្នេះ​ទេ​ នឹង​ប្រឈម​មុខ​តាម​ផ្លូវ​តុលាការ​។​ ​លោក​ឧត្ដមសេនីយ៍ត្រី​បាន​បន្ត​ថា​ ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​បាន​ចេញផ្សាយ​រួច​មក​ លោក​បាន​ឲ្យ​លោក​អធិការ​ស្រុក​គី​រី​វង់​បិទ​ហាង​បម្រើ​សេ​កម្ម​ផ្លូវភេទ​ ពីរ​ជា​បន្ទាន់​ ព្រោះ​ពេល​កន្លង​មក​ លោក​តែង​បាន​ ណែនាំ​ម្ចាស់​ហាង​ខាងលើ​ ពីរ​ដង​រួច​មក​ហើយ​ ... Read More »