ព័ត៌មានទាន់ហេតុការណ៍៖

Cellcard រក្សាទំនាក់ទំនងនៅកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាទទួលរងពីបញ្ហាកម្រិតទឹកទាប គេរំពឹងថាការដាច់ចរន្តអគ្គិសនីនឹងកើតមានក្នុងរយៈពេលជាង 2 ខែ

ចែករំលែក៖

ភ្នំពេញ៖ Cellcard រក្សាទំនាក់ទំនងនៅកម្ពុជា
ស្របពេលដែលប្រទេសកម្ពុជាទទួលរងពីបញ្ហាកម្រិតទឹកទាប គេរំពឹងថាការដាច់ចរន្តអគ្គិសនីនឹងកើតមានក្នុងរយៈពេលជាង 2 ខែ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសែលកាតនឹងនៅតែបន្តនាំមុខក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អដល់អតិថិជនរបស់យើង។

នៅក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទទុកចិត្តបំផុតរបស់អតិថិជន ក្រុមហ៊ុនសែលកាត នឹងបន្តធ្វើយ៉ាងណាដើម្បីធានាថាអតិថិជនរបស់យើងនៅតែអាចរក្សាទំនាក់ទំនងបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទរបស់ខ្មែរតែមួយគត់នៅកម្ពុជា យើងមានទំនួលខុសត្រូវក្នុងការភ្ជាប់ទំនាក់ទំនងគ្រួសារ និងអាជីវកម្ម ឲ្យកាន់តែជិតស្និទ្ធិជាមួយមនុស្សជាទីស្រលាញ់ និងអនុញ្ញាតអោយប្រជាជនកម្ពុជាទាំងអស់អាចភ្ជាប់ទៅកាន់សេវាកម្ម និងបណ្ដាញដែលឈ្នះពានរង្វាន់របស់យើង មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។

សែលកាត ក្នុងការចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការប្រើប្រាស់ថាមពលបៃតង បានប្រើប្រាស់ថាមពលប្រមាណជាង 70% នៃបណ្តាញរបស់យើងដោយថាមពលពន្លឺព្រះអាទិត្យ ដែលនេះមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យប្រជាជនប្រើបណ្តាញរបស់យើងដោយគ្មានការរំខានផងដែរ។ បន្ថែមពីលើការគាំទ្រក៏ដូចជាជួយរក្សាទំនាក់ទំនងដល់អតិថិជនរបស់យើង នៅក្នុងតំបន់ដែលគ្មានថាមពលពន្លឺព្រះអាទិត្យ យើងបានដាក់ពង្រាយម៉ាស៊ីនភ្លើងចល័តដើម្បីធានាថាអតិថិជនរបស់យើងនៅតែអាចប្រើបណ្តាញទូរស័ព្ទរបស់សែលកាតដោយគ្មានការរំខាន។

ម៉ាស៊ីនភ្លើងជាច្រើនកំពុងត្រូវបានតម្លើងជារៀងរាល់ថ្ងៃ ដើម្បីធានាដល់ស្ថេរភាពនៃការផ្ដល់សេវាដល់អតិថិជនរបស់យើង។ ទន្ទឹងនឹងនេះ ដើម្បីធានាដល់ការភ្ជាប់បណ្ដាញសេវាល្អ ក្រុមការងារបច្ចេកទេស បាននឹងកំពុងធ្វើការសង្កេតមើលយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃនឹងសម្រាប់ខែខាងមុខផងដែរ។
ដោយសារភាពរអាក់រអួលនៃការផ្គត់ផ្គង់ចរន្តអគ្គីសនី យើងយល់ច្បាស់ពីតម្រូវការចាំបាច់របស់អតិថិជន ដូចនេះហើយទើបក្រុមការងារបច្ចេកទេសបណ្ដាញសេវារបស់សែលកាត ធ្វើការយ៉ាងសកម្ម 24/7 ដើម្បីបញ្ចប់ការតម្លើងបណ្ដាញសេវាបម្រុងរបស់យើង។ ក្រុមការងារចុះផ្ទាល់របស់យើងព្យាយាមធ្វើការមិនគិតនឿយហត់ ដើម្បីជញ្ជូនឧបករណ៍បច្ចេកទេសសម្រាប់តម្លើងទោះបីជាស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដែលមានសភាពលំបាក និងដាច់ស្រយាលយ៉ាងណាក៏ដោយ។

ដោយសារការខិតខំប្រឹងប្រែងយើងក៏ទទួលលទ្ធផលដ៏ល្អប្រសើរជាច្រើន យ៉ាងណាម៉ិញយើងក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនសែលកាតទាំងអស់ដែលបានបន្តការគាំទ្រយ៉ាងខ្លាំងក្លាក្នុងពេលកន្លងមក។ រយះពេលជាង៧ ថ្ងៃបន្ទាប់ពីការចាប់ផ្ដើមគម្រោងនេះ យើងក៏បានទទួលនូវការផ្ដល់ដំណឹងអំពីការផ្គត់ផ្គង់សេវាទូរស័ព្ទ នឹងអ៊ីនធើណិតបានល្អបំផុត យ៉ាងលើសលប់ពីសំណាក់អតិថិជនរបស់យើងពីតាមបណ្ដាខេត្តនានាផងដែរ។ ការគាំទ្រជាវិជ្ជមានរបស់អតិថិជនរបស់យើងគឺជាកម្លាំងចិត្តយ៉ាងខ្លាំងក្លា ហើយយើងនឹងព្យាយាមដើម្បីបម្រើសេវាដល់អតិថិជនឱ្យបានកាន់តែប្រសើរ ជារៀងរាល់ថ្ងៃតាមអ្វីដែលយើងអាចធ្វើបាន។

ដើម្បីធានាដល់ភាពងាយស្រួល និងការពេញចិត្តដល់អតិថិជនគ្រប់រូប ជាមួយបណ្ដាញសេវារបស់យើង រាល់ការដាច់បណ្ដាញសេវាទាំងអស់បើទោះបីជានៅដោយសារការដាច់ចរន្តអគ្គីសនីក៏ដោយ អតិថិជននឹងទទួលបានសំណងពី សែលកាតវិញផងដែរ។

សូមអតិថិជនសែលកាតទាំងអស់កុំមានការព្រួយបារម្ភ ក្រុមការងារសែលកាតទាំងអស់នៅទីនៅដើម្បីអ្នក។

យើងជាសែលកាត យើងមានមោទនភាពជាខ្មែរ រក្សាទំនាក់ទំនងជាតិសាសន៍ដ៏ អស្ចារ្យរបស់យើងឱ្យបានល្អបំផុត៕

អត្ថបទ៖ ថមសន

 

 


ចែករំលែក៖