ព័ត៌មានទាន់ហេតុការណ៍៖

Chelsea នៅតែចង់បាន Griezmann ដែលមានតម្លៃខ្លួន៨៦លានផោន

ចែករំលែក៖

ក្លិបតោខៀវដែលកំពុងនាំមុខនៅលីកកំពូលអង់គ្លេសតោខៀវ Chelsea ទើបតែបានចុះឈ្មោះចូលប្រជែង ជាមួយនឹងក្លិបបិសាចក្រហម ក្នុងការទិញយកកីឡាករ ខ្សែប្រយុទ្ធបារាំង ដែលកំពុង មានតម្លៃកប់ដល់ទៅ៨៦លានផោនពីក្លិប Atletico Madrid សម្រាប់ដូវកាលក្រោយ។

Griezmann

កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Griezmann ដែលជាគោលដៅជាយូរមកហើយ សម្រាប់ក្លិបបិសាចក្រហម Man United ក៏ដូចជាគ្រូបង្វឹកលោក Jose Mourinho នោះ កំពុងតែបានក្លាយទៅជាគោលដៅ ដ៏សំខាន់ សម្រាប់ក្លិបតោខៀវផងដែរ ក្នុងការបង្កើនប្រសិទ្ធភាពខ្សែប្រយុទ្ធ ដើម្បីប្រជែងពានរង្វាន់ ជាច្រើនខាងមុខ។

ក្លិបបានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះ ដល់ទៅ៨៦លានផោន ដែលមានន័យថា ភ្នាក់ងារលក់ និងកីឡាករ ផ្ទាល់អាចបើកការពិភាក្សា ដោយសេរី ជាមួយនឹងក្លិបណា ដែលគេចាប់អារម្មណ៍។

លោក Antonio Conte គ្រូបង្វឹកក្រុមតោខៀវត្រូវបានគេរាយការណ៍ថា បានបដិសេធឱកាស ក្នុងការនាំយក Neymar មកកាន់ Chelsea ទោះបីជាម្ចាស់ក្លិប Roman Abramovich បានយល់ព្រមនឹងតម្លៃខ្លួនជាមួយ Barcelona យ៉ាងណាក៏ដោយ ។

ប្រធានក្លិបរូបនេះ ក៏បានសម្រេចចិត្តតាមលោក Antonio Conte ទាំងអស់ ដែលលោកបានលើកឡើងថា ចង់បានកីឡាករថ្មីៗបន្ថែមទៀត ក្រោយចប់រដូវកាលនេះ ប៉ុន្តែលោកបែរជាបដិសេធមិនចាប់អារម្មណ៍ Neymar ដែរជាកីឡាករឆ្នើមទៅវិញ។

លោក Abramovich កំពុងតែមានការព្រួយបារម្មណ៍ជាខ្លាំងដែលខ្លាចក្លិប Inter Milan ឆក់យកលោក Conte ពីទឹកដី Stamford Bridge ព្រោះពួកគេថា នឹងផ្តល់ឱកាសឲ្យរូបលោក ទិញកីឡាកររូបណាក៏បាន ដែលលោក Conte ពេញចិត្ត។

Suspended-Neyma3820

បើយោងទៅតាមសាសែត Tuttosport បានចុះផ្សាយថា Chelsea បានទទួលបានជោគជ័យហើយ ក្នុងការឈានទៅដល់ការចុះហត្ថលេខា ទិញយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅក្នុងតម្លៃ១៥៥.៥លានផោន។ ទោះជាយ៉ាងក៏ដោយ លោក Conte បានរាយការណ៍មកថា ការលេងរបស់ Neymar គឺមិនអាចសម្របខ្លួនជាមួយនឹងក្រុមបានទេ។

ការសម្រេចចិត្តរបស់លោក Conte នេះហើយដែលជាហេតុនាំឲ្យលោកចាប់អារម្មណ៍ខ្សែប្រយុទ្ធ Griezmann ខ្លាំងជាងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ៕ ដេវីត

 


ចែករំលែក៖