ព័ត៌មានទាន់ហេតុការណ៍៖

Chrome បានដាស់តឿនអ្នកនៅពេលវាយអ្វីចូលក្នុងតំបន់គ្មានសុវត្ថិភាព

ចែករំលែក៖

ការស្វែងរករបស់ក្រុមហ៊ុន Google បានបណ្ដាលឱ្យគេហទំព័រទាំងអស់ ត្រូវប្រើសេចក្ដីណែនាំ HTTPS ដើម្បីអោយមានសុវត្ថិភាពបន្ថែមទៀត Chrome 62 នឹងបញ្ចេញការដាស់តឿនឬបំរាមបន្ថែមទៀត នៅពេលអ្នកចុចចូលទៅក្នុងបណ្ដាញរបស់ HTTP ។

ប៉ុន្មានខែកន្លងទៅនេះ Chrome 56 បានចាប់ផ្តើមដាក់ស្លាកក្នុងគេហទំព័រដែលមិនបានបញ្ចូលពត៌មានជាកូដសំងាត់ “not secure” នៅខាងស្ដាំជាប់នឹង URLs នៅក្នុងបន្ទាត់អាស័យដ្ឋាន (address) ប្រសិនបើពួកគេកំពុងស្នើសុំពាក្យសម្ងាត់និងសេចក្តីលម្អិតសម្រាប់កាតឥណទាន (credit card) ។

ជាការប្រកាសកំណត់ហេតុបណ្ដាញរបស់ក្រុមសន្ដិសុខ Chrome បាននិយាយថាទោះបីជាពាក្យសម្ងាត់និងលេខកាតឥណទានគឺមិនមែនជាប្រភេទនៃទិន្នន័យការពារទេ។ នោះហើយជាមូលហេតុនៅពេលដែល Chrome 62 បញ្ចេញនៅខែតុលា អ្នកនឹងមើលឃើញការដាស់តឿនលេចឡើងនៅពេលអ្នកវាយអ្វីនៅក្នុងគេហទំព័រ HTTP មួយ។

ប្រសិនបើអ្នកស្ថិតក្នុងនាមជាជនអនាមិក អ្នកមិនត្រូវវាយអ្វីនោះទេ។ Chrome នឹងសន្មត់ដោយស្វ័យប្រវត្តិដែលអ្នកមានការបំណងមិនល្អអ្វីមួយ ដូច្នេះវានឹងដាក់ flag ចូលទៅក្នុង HTTP ដែលអ្នកចូលមើល។

ចាប់តាំងពី Google គ្រោងដាក់ flag លើអ្វីគ្រប់យ៉ាងនៅលើវេបសាយដែលមិនបានប្រើការបញ្ចូលពត៌មានជាកូដសំងាត់ នោះអ្នកនឹងមើលឃើញពីបំណងល្អរបស់ Chrome និងការ ក្រើនរំលឹកជាច្រើនប្រភេទទៀត នៅពេលអនាគត ៕ ហេង លក្ខិណា


ចែករំលែក៖