ព័ត៌មានទាន់ហេតុការណ៍៖

Claudio Ranieri នឹងចាកចេញពី Nantes ភ្លាមបើមានឱកាសដឹកនាំជម្រើសជាតិអ៊ីតាលី

លោក Claudio Ranier ដែលធ្លាប់បានដឹកនាំក្រុម Leicester Cityឈ្នះជើងឯកអង់គ្លេស Premier Leagueបានថ្លែងថា គាត់នឹងលាលែងពីតំណែងគ្រូបង្វឹកក្លិប Nantes ប្រសិនបើមា នឱកាដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។

គ្រូបង្វឹកវ័យ៦៦ឆ្នាំរូបនេះ ស្ថិតនៅក្នុងចំណោមគ្រូបង្វឹកជាច្រើននាក់ទៀតដែលមាន ឱកាសដឹកនាំក្រុមជម្រើសជាតិអ៊ីតាលបន្ទាប់ពីការចាកចេញរបស់គ្រូបង្វឹកចាស់ Gian Piero Ventura ដែលមិនអាចជួយក្រុមអ៊ីតាលីទៅលេង World Cup នៅប្រទេសរុស្ស៊ីបាន។ បេក្ខជនសំខាន់ៗផ្សេងទៀតមានដូចជាAntonio Conte, Carlo Ancelotti និង Roberto Mancini ។

លោក Claudio Ranier បាននិយាយប្រាប់សារព័ត៌មាន Sky Sport របស់អ៊ីតាលីថា “គ្រប់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីទាំងអស់ប្រាកដជាចង់ដឹកនាំក្រុមជម្រើសជាតិណាស់។ ខ្ញុំនៅសល់កិច្ចសន្យារយះពេល២ឆ្នាំទៀតជាមួយនឹងក្រុម Nantes ហើយក៏មិនទាន់ទទួល បានការទាក់ទងមកកាន់រូបខ្ញុំដែរ។ ប្រសិនបើមានការទាក់ ទងមកខ្ញុំដើម្បីទៅដឹកនាំមែនខ្ញុំនឹងស្នើលាលែងពីក្រុមNantesភ្លាម” ៕ ដេវីត