ព័ត៌មានទាន់ហេតុការណ៍៖

COROLLAបុកម៉ូតូPCXពេញញទំហឹងរបួសធ្ងន់ធ្ងរម្នាក់នៅតាមផ្លូវលេខ១៥១

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​យន្ត ​នឹង​ម៉ូតូ នៅត្រង់ចំណុច​បង្គោល​ភ្លើង​លេខ P876-202 លើផ្លូវ​លេខ​១៥១ ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ។​

​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក COROLLA ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-7719 ធ្វើដំណើរ​លើផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ សេង រ៉ា​ទី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​បឹង​ប្រិ​យ៍ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ។​ លុះ​មកដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​គ្រឿង​ម៉ាក HONDA PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HA-2132 ធ្វើដំណើរ​លើផ្លូវ​លេខ​១៥១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ ព្រំ សុភា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាមៗ​ផងដែរ ។​

​បច្ចុប្បន្ន មធ្យោបាយ​ទាំងពីរ​គ្រឿង និង​អ្នកបើកបរ​រថយន្ត សមត្ថកិច្ច​នាំយកទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕ ចាន់ធឿន


ចែករំលែក៖