ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo ចង់បានកូនច្រើនដល់ម្លឹងផង

ចែករំលែក៖

កីឡាករ Cristiano Ronaldo កំពូលខ្សែប្រយុទ្ធរបស់ក្លិប Real Madrid បានបង្ហើប ប្រាប់ថាគាត់ចង់បានកូនរហូតដល់ទៅ៧នាក់។

បន្ទាប់ពីទទួលបានកូនភ្លោះប្រុសមួយស្រីមួយ កីឡាករវ័យ៣២ឆ្នាំរូបនេះ នេះបានប្រកាសថា មិត្តស្រីរបស់ខ្លួនដែលជាតារាបង្ហាញម៉ូត Georgina Rodriguez កំពុងតែមានផ្ទៃពោះ។

សរុបចំនួនកូនទាំងនៅក្នុងផ្ទៃនេះគឺ Ronaldoជាឪពុករបស់ក្មេង៤ នាក់ ប៉ុន្តែគាត់បានប្រាប់ថាតាមគំរោង គាត់ចង់បានកូនរហូត ដល់ទៅ៧នាក់។

ការចង់បានរហូត៧នាក់នេះគឺវាជាគោលបំណងរបស់កូនប្រុសច្បង Cristiano Jr ហើយដោយសារលេខ៧គឺជាលេខអាវ និងជាម៉ាកផលិតផល CR7របស់ Ronaldo ផង ៕ ដេវីត


ចែករំលែក៖