ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo ចង់នៅលេងបាល់ទាត់ឲ្យបានមួយទសវត្សរ៍ទៀត

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហើបឲ្យដឹងថាគាត់ពុំទាន់ចង់ចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ឡើយនៅពេលបច្ចុប្បន្ន ។

កីឡាកររបស់ក្លិប Real Madrid នេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងប្រទេសអង់គ្លេសនិងអេស្ប៉ាញក្នុងអាជីពបាល់ទាត់ ពិសេសបានក្លាយទៅជាកីឡាករ ស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Champions League ។
កីឡាករវ័យ៣១ឆ្នាំ Cristiano Ronaldoស៊ុតបាល់បាន១១៨គ្រាប់ក្នុងចំណោម ២៩១ប្រកួតឲ្យក្រុមបិសាចក្រហម Manchester United ហើយបន្តទម្រង់លេងល្អ ឥតខ្ចោះឲ្យក្រុម Real Madrid ដោយរកបាន៣៦៧គ្រាប់ក្នុងចំណោម៣៥៤ប្រកួត ។

ជោគជ័យធំៗនៅក្នុងអាជីពរបស់ Ronaldo មានដូចជាឈ្នះជើងឯកអង់គ្លេស Premier League ចំនួន៤ដងឈ្នះជើងឯកអេស្ប៉ាញ La Liga ម្តងជើងឯក Champions League បីដង និងឈ្នះជើងឯកយូរ៉ូជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ម្តងនៅឆ្នាំ ២០១៦នេះផងដែរ ។

Cristiano Ronaldoបាននិយាយនៅ ក្នុងពេលបើកសម្ពោធសណ្ឋាគារថ្មីរបស់ខ្លួននៅក្នុងទីក្រុង Lisbonថា “ជីវិតរបស់ខ្ញុំមិនមែនលេងតែបាល់ទាត់រហូតទេ។ ទោះបីជាបាល់ទាត់គឺជាអ្វីដែលខ្ញុំចូលចិត្តខ្លាំងជាងគេបំផុតតែវាដល់ពេលខ្ញុំចាប់ផ្តើមគិតពី អនាគតហើយ។ ខ្ញុំអត់មានពេលច្រើននៅសល់សម្រាប់លេងបាល់ទាត់ទេគឺប្រហែលជា១០ឆ្នាំឬតិចជាងនេះ ហេតុដូចនេះខ្ញុំចាប់ផ្តើមសម្លឹងមើលអ្វីផ្សេងសម្រាប់អនាគត” ៕ ដេវីត

 

14569772_1222403197816139_934220980_n 14585308_1222403194482806_1935480039_n

 


ចែករំលែក៖