ព័ត៌មានទាន់ហេតុការណ៍៖

David Moyes ប្រមានកូនក្រុមថានឹងធ្លាក់ពី Premier League ប្រសិនបើបន្តចេញ

អ្នកចាត់ការទូទៅក្លិបញញួរធំ West Ham United លោក David Moyes បានប្រមានកូនក្រុមរបស់គាត់ថាពួកគេនឹងធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសប្រសិនបើនៅតែបន្តលេងអន់ដូចបច្ចប្បន្នទៀត។

ក្រោយបរជ័យយ៉ាងធ្ងន់ធ្ងរលើក្រុម Liverpool និង Swansea City ដោយលទ្ធផល 4-1 ដូចគ្នា ក្រុមWest Ham United ឈរពីលើក្រុមដែលត្រូវកាត់ចោលតែ៣ពិន្ទុប៉ុណ្ណោះ។

អ្នកចាត់ការសញ្ជាតិស្កុតឡេនDavid Moyesបានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំបានប្រាប់ពួកគាត់ហើយថាពួកគេស្ថិតនៅឆ្ងាយពីលទ្ធផលដែលយើងចង់បានណាស់។ ប្រសិនបើពួកគេបន្តលេងអន់និងចាញ់ទៀត នោះពួកគេនឹងមិននៅទីនេះ(Premier League) ទៀតទេ រដូវកាលក្រោយ” ។

អតីតអ្នកចាត់ការក្រុម Everton និង Man United រូបនេះក៏បានបង្ហាញពីជំនឿរចិត្តថា ២ប្រកួតពេលប៉ះក្រុមBurnley និង Southampton អាចកំណត់ជោគវាសនាកូន ក្រុមរបស់គាត់នៅក្នុងរដូវកាលនេះ ៕ ដេវីត