ព័ត៌មានទាន់ហេតុការណ៍៖

Dell អួតបង្ហាញពីម៉ូដែល XPS 13 នាពេលខាងមុខរបស់ខ្លួនដែលមានពណ៌ស

ចែករំលែក៖

ក្រុមហ៊ុន Dell បានបង្ហាញជាលើកដំបូងនូវម៉ូដែល Laptop XPS 13 ថ្មីរបស់ខ្លួនដែលជាកុំព្យូទ័រ ultrabook 13 អ៊ីញ ពណ៌សដែលមានលក្ខណៈពិសេសរបស់ក្រុមហ៊ុន Infinity Edge display ។ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងបង្ហាញបន្ថែមទៀត អំពីម៉ូដែលនេះក្នុងអំឡុងពេលពិព័រណ៍ CES 2018 នៅក្នុងខែមករា ប៉ុន្តែក្រុមហ៊ុន Dell បានបង្ហាញការមើលមុនទៅ TechRadar ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៃការបោះពុម្ភផ្សាយទីស្នាក់ការរបស់ខ្លួន នៅក្នុងរដ្ឋតិចសាស់។

កុំព្យូទ័រ Laptop របស់វាគឺស្តើងខ្លាំងណាស់ ហើយតួខ្លួនរបស់វាក៏ស្លីមស្រាលផងដែរ។ រន្ធ USB 3.0 ត្រូវបានជំនួសដោយច្រក USB-C ចំនួន 3 ហើយឧបករណ៍ SD card reader ត្រូវបានផ្លាស់ប្តូរសម្រាប់រន្ធដោត microSD ។ Web camera ឥឡូវនេះស្ថិតនៅចំកណ្តាលនៃផ្នែកខាងក្រោមដែលមានលក្ខណៈប្រសើរជាង ដាក់នៅជ្រុងខាងឆ្វេងនៃអេក្រង់ដូចទៅនឹងម៉ូដែលមុនដែរ។ ត្រលប់ទៅខែសីហាវិញ Dell បាន update XPS 13 ជាមួយ Intel Core ជំនាន់ទី 8 ។

TechRadar កត់សម្គាល់ថា មានកញ្ចក់កាមេរ៉ាពីរដែលអាចមានន័យថាការគាំទ្រសម្រាប់ Windows Hello លក្ខណៈពិសេសដែលកំពុងបាត់។ ជាក់ស្តែងម៉ូដែល XPS 13 ក៏មានលក្ខណៈពិសេសនៃការដាក់បាតដៃធ្វើពីសារធាតុសរសៃកញ្ចក់ថ្មីដែល TechRadar ពណ៌នាថាជា “ទន់ភ្លន់ទាន់សម័យ” ៕ ហេង លក្ខិណា


ចែករំលែក៖