
អ្នកទេសចរណ៍អេស្ប៉ាញ៦នាក់ត្រូវគេរំលោភនៅម៉ិកស៊ិក
通過 : ម៉ែវ សាធី 日期 06 កុម្ភះ 2013時間 11:14:28
អ្នកទេសចរណ៍អេស្ប៉ាញ៦នាក់ត្រូវ គេចាប់រំលោភនៅជិតរមណីយដ្ឋាន អាកាផូលកូ នៅម៉ិកស៊ិក ។ សារព័ត៌មានប៊ីប៊ីស៊ីបានដកស្រង់ សម្ដីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ជន ល្មើសប្រដាប់ដោយអាវុធជាច្រើននាក់ បានសម្រុកចូលជំរំបណ្ដោះអាសន្ន សម្រាប់ក្រុមទេសចរណ៍នៅឆ្នេរសមុទ្រ Playa Bonfil ហើយចាប់រំលោភស្ដ្រី៦ នាក់ដែលកំពុងតែដេកលក់កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៣ ។ នោះជាការវាយ ប្រហាររំលោភផ្លូវភេទដ៏សាហាវព្រៃផ្សៃ នៅតំបន់អាមេរិកកណ្ដាល ។
ភ្លាមៗនោះប៉ូលិសក៏បានឡោមព័ទ្ធ នៅកន្លែងកើតហេតុ ។ សារព័ត៌មានក្នុង តំបន់បានឱ្យដឹងថា ក្នុងក្រុមដែលវាយ ប្រហាររំលោភសេពសន្ថវៈ នោះមាន ទាំងស្ដ្រីម៉ិកស៊ិកូម្នាក់ផងដែរ ។ ក្រុមជន ល្មើសបានចងនិងបិទមាត់ជនរងគ្រោះ មិនឱ្យស្រែក រួចរំលោភតែម្ដង។ ក្រោយ ការរំលោភជនរងគ្រោះក៏បានទៅកាន់ ស្នងការប៉ូលិសដើម្បីប្ដឹងពីហេតុការណ៍ ខាងលើ ។
អំពើហិង្សាមិនមែនជារឿងចម្លែក នោះឡើយនៅក្នុងរដ្ឋម៉ិកស៊ិក ប៉ុន្ដែរម ណីយដ្ឋានឆ្នេរសមុទ្រមានភាពល្បីល្បាញ ពីសុវត្ថិភាពនៅទីនោះ ប៉ុន្ដែការរំលោភ បំពានទៅលើក្រុមទេសចរណ៍នេះប្រាកដ ជាជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកដែលមាន បំណងទៅសម្រាកលំហែកាយនៅទីនោះ ៕
