
ឃាត់ខ្លួនមុខសញ្ញាបង្ខាំងមនុស្ស៣នាក់សង្ស័យទារប្រាក់និងរំដោះជនជាតិថៃ២នាក់
通過 : វណ្ណា 日期 06 កុម្ភះ 2013時間 12:01:48
ក្រុងប៉ោយប៉ែតៈ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ បន្ទាប់ពីទទួលបទបញ្ជាលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងអ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការអ.ហខេន្ទាត្តបយមានជ័យបានឆ្មក់ចូលផ្ទះសំណាក់បឹងមាសមានទីតាំងចម្ងាយពីផ្លូវជាតិលេខ៥ប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួនមុខសញ្ញា៣នាក់បង្ខាំងមនុស្សសង្ស័យទារប្រាក់ ហើយរំដោះជនជាតិថៃបាន២នាក់ផងដែរ។
តាមប្រភពពីមន្ត្រីអ.ហក្រុងប៉ោយប៉ែតបានឲ្យដឹងថាមេការផ្ទះសំណាក់បឹងមាសជាស្ត្រីត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរផងដែរ។ព័ត៌មានលំអឹតរង់ចាំអានកាសែតនគរវត្ត ៕
