រញ្ជួយ​ដី​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​

通過 : ម៉ែវ​ សាធី 日期 06 កុម្ភះ 2013時間 13:40:51

​រញ្ជួយ​ដី​កម្រិត​៨​វ៉ិ​ច​ទ័​រ​ វាយប្រហារ​ កោះ​ Solomons​ បំផ្លាញ​ផ្ទះសម្បែង​ជា​ ច្រើន​ និង​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​ ដែល​អាច​បំផ្លាញ​បណ្ដា​ប្រទេស​តាម​ បណ្ដោយ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​នា​ថ្ងៃ​ទី​៦​ កុម្ភៈ​ ។​ ​តាម​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ រញ្ជួយ​ ដី​ក្នុង​ជម្រៅ​៥,៨​គីឡូម៉ែត្រ​ ស្ថិត​នៅ​តំបន់​ ប្រជុំ​កោះ​សេន​តា​គ្រូ​ស​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ កុម្ភៈ​ ក្រោយមក​ក៏​មានការ​រញ្ជួយ​ដី​កម្រិត​ ៦,៤​វ៉ិ​ច​ទ័​រ​ និង​៦,៦​វ៉ិ​ច​ទ័​រប​ន្ដ​ទៀត​ ។​

​រលក​យក្ស​ស៊ូ​ណា​មិ​កម្ពស់​០,៩​ម៉ែត្រ​ បាន​បក់​បោក​ចូល​ដល់​ផ្នែក​មួយ​នៃ​កោះ​ Solomons​ ហើយ​ឥទ្ធិពល​របស់​វា​អាច​ រាលដាល​ដល់​កោះ​ហា​វ៉ៃ​ ។ មជ្ឈមណ្ឌល​ ប្រកាស​អាសន្ន​ប៉ា​ស៊ី​ហ្វិ​កបាន​ប្រកាស​ពី​ រលក​យក្ស​ស៊ូ​ណា​មិ​ទៅ​ដល់​ប្រជុំ​កោះ​ Solomons,​ Vanuatu,​ Nauru,​ Papua​ New​ Guinea,​ Tuvalu,​ New​ Caledonia,​ Kosrae,​ Fiji,​ Kiribati,​ Walis​ និង​ Futuna​ ។​ រង្វាន់​ទឹកសមុទ្រ​បាន​បង្ហាញ​ឱ្យ​ ឃើញ​ថា​ រលក​យក្ស​ស៊ូ​ណា​មិ​បាន​កើត​ ឡើង​ហើយ​មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ ពីរ​លក​យក្ស​ស៊ូ​ណា​មិ​នៅ​ហា​វ៉ៃ​ ក៏​បាន​ ប្រកាស​អាសន្ន​ពី​កម្រិត​នៃ​ការ​បំផ្លាញ​ ដោយ​រលក​យក្ស​ស៊ូ​ណា​មិ​នោះ​ ។​

​បុគ្គលិក​សុខាភិបាល​នៅ​សេន​តា​គ្រូ​ស​ បានឱ្យ​ដឹង​ថា​ “​តាម​ព័ត៌មាន​ដែល​យើងខ្ញុំ​ ទទួល​បាន​ ភូមិ​-​ស្រុក​ស្ថិត​នៅ​បណ្ដោយ​ ឆ្នេរសមុទ្រ​នៅ​ភាគ​ត្បូង​ និង​ភាគ​ខាង​ លិច​កោះ​ឡា​តា​ រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរ​ តែ​ទាំងស្រុង​ដោយ​រលក​យក្ស​ស៊ូ​ណា​មិ​ ប៉ុន្ដែ​មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​អាច​ សន្និដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​ពី​ព័ត៌មាន​ ខាងលើ​នៅឡើយ​ ៕