ធ្លាប់​ប្រកប​របរ​រកស៊ី​២០-៣០​ឆ្នាំ​ត្រូវ​គេ​ប្រជែង​យក​គ្មាន​អាណិត​

通過 : ព្រហ្ម សុផៃ 日期 06 កុម្ភះ 2013時間 13:45:01

​ខេត្ដតាកែវ​ ៖​ ទំនាស់​រឿង​រកស៊ី​មួយ​ កន្លែង​ជាប់មាត់​ស្ទឹង​ ស្ថិត​ក្នុងភូមិ​អង្គរ​ ឃុំ​ព្រែក​ផ្ទោល​ ស្រុក​អង្គរបុរី​ ត្រូវ​បាន​ អាជ្ញាធរ​ស្រុក​ដោះស្រាយ​ តែ​ជា​លទ្ធផល​ ជន​រង​គ្រោះ​ទទួល​បាន​ភាព​អយុត្ដិធម៌​ដដែល​ ។​

អ្នកស្រី​ សុខ​ ស៊ឹ​ម​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូ​មិ​-​ឃុំ​ខាងលើ​បាន​និយាយ​ទាំង​ សេចក្ដី​ក្ដុកក្ដួល​ថា​ កន្លែង​នេះ​អ្នកស្រី​បាន​ ធ្វើ​ស្ពានឈើ​សម្រាប់​ឱ្យ​កម្មករ​លី​ស្រូវ​ដាក់​ទូក​ នៅ​ពេល​ឈ្មួញ​វៀតណាម​ចូល​ ទិញ​តាំងពី​បែក​សម័យ​ប៉ុ​ល​ពត​មក​ម្ល៉េះ​ មិន​មានរឿង​អ្វី​កើតឡើង​ទេ​ ។​ ដល់​ពេល​ នេះ​ស្រាប់តែ​អ្នកស្រី​ ងាង​ ច​ន្នី​ ហៅ​ខ្នឹ​ង​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​កន្លែង​កើតហេតុ​ បាន​ធ្វើ​ទ​បង្ហូរ​ស្រូវ​ចុះទូក​ដោយ​មិន​ចាំ​ បាច់​ប្រើ​កម្មករ​លី​ស្ពាន​របស់​កាត់​ទាំង​បំពាន​ ។​

​អ្នកស្រី​ សុខ​ ស៊ឹ​ម​ បន្ដ​ថា​ វា​ពិតជា​ អយុត្ដិធម៌​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គេ​ មក​បំពាន​ទាំង​ស្រស់​បែប​នេះ​ ហើយ​ អ្នកស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ភូមិ​-​ឃុំ​ ហើយ​លោក​មេឃុំ​ជួយ​អន្ដរាគមន៍​ ក៏​ អ្នកស្រី​ អាង​ ច​ន្នី​ ហៅ​ខ្ញឹង​ មិន​ស្ដាប់​ដែរ​ ថែម​ទាំង​បោះពាក្យ​ថា​ ទៅ​ប្ដឹង​ដល់​ណា​ ក៏​មិន​ខ្លាច​ដែរ​ ។​

អ្នកស្រី​ សុខ​ ស៊ឹ​ម​ បន្ថែម​ថា​ គាត់​សុខចិត្ដ​ចុះចាញ់​អ្នកស្រី​ដែល​ ដណ្ដើម​ឆ្នាំងបាយ​គាត់​ គេ​អាង​អ្នកមាន​ អំណាច​ក្នុងស្រុក​អង្គរបុរី​នៅ​ពីក្រោយ​ ដូច្នេះ​គាត់​ដុត​ធូ​ង​លើកដៃ​សំពះ​សុខចិត្ដ​ ដកខ្លួន​ចេញ​ ហើយនឹង​បន្ដ​អាជីព​ថ្មី​បេះ​ ត្រកួត​ព្រលិត​លក់​ចិញ្ចឹម​កូនៗ​របស់​ គាត់​វិញ​ ។​

​យោង​តាម​លោក​ណុ​ប​ ឌុ​ល​ មេឃុំ​ ព្រែក​ផ្ទោល​ បានឱ្យ​ដឹង​ថា​ ជុំវិញ​ករណី​ខាង​ លើ​លោក​បាន​សម្របសម្រួល​រួច​ហើយ​ ដោយ​អ្នកស្រី​ សុខ​ ស៊ឹ​ម​ សុចិត្ដ​ចាកចេញ​ ទៅ​រក​កន្លែង​ផ្សេង​ ។​ លោក​បន្ដ​ថា​ អ្នកស្រី​ អាង​ ច​ន្នី​ ហៅ​ខ្ញឹង​ កន្លង​មក​ធ្លាប់​យក​បន្លា​ លួស​មក​ព័ទ្ធ​យក​ដី​ចំណី​ស្ទឹង​នេះ​ម្ដង​ ហើយ​ តែ​ត្រូវ​បាន​អាជ្ញាធរ​អន្ដរាគមន៍​ តែ​បច្ចុប្បន្ន​អ្នកស្រី​ អាង​ ច​ន្នី​ បែរជា​ធ្វើ​ទ​ នៅ​លើ​ដី​ចំណី​ស្ទឹង​នេះ​ ដោយ​ដណ្ដើម​ពី​ អ្នកស្រី​សុខ​ ស៊ឹ​ម​ វិញទៀត​ ។ លោក​បញ្ជាក់​ថា​ ក្នុង​នាម​លោក​ជា​ មេឃុំ​ដូច​ជា​ម៉ែឪ​ បាន​ត្រឹមតែ​សម្រប​ សម្រួល​ប៉ុណ្ណោះ​ ពុំ​មាន​សិទ្ធិ​លើស​ពី​នេះ​ ទេ​ ។​

លោក​ពួយ​ រ​ដ្ឋា​ អភិបាលរង​ស្រុក​ អង្គរបុរី​ឱ្យ​ដឹង​ថា​ លោក​បាន​ទទួល​ដំណឹង​ នេះ​ហើយ​ចុះ​ទៅ​សម្របសម្រួល​ដោយ​ អ្នកស្រី​សុខ​ ស៊ឹ​ម​ ព្រម​ចាក​ចេញពី​កន្លែង​ ដែល​ស្ពានឈើ​ចាស់​របស់​គាត់​ទុក​ឱ្យ​ អ្នកស្រី​អាច​ ច​ន្នី​ ហៅ​ខ្ញឹង​ ធ្វើ​ទ​បង្ហូរ​ស្រូវ​ តែ​រឿង​យុត្ដិធម៌​ អយុត្ដិធម៌​អាស្រ័យ​លើ​ គាត់​គិត​ ។​

ជុំវិញ​ករណី​ខាងលើ​នេះ​ នគរវត្ដ​មិន​ អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី​អាង​ ច​ន្នី​ ហៅ​ ខ្ញឹង​ បាន​ទេ​ ដេ​យា​គាត់​មិន​នៅផ្ទះ​ និង​ គ្មាន​លេខ​ទូរស័ព្ទ​ ។​ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ អង្គរបុរី​ ឃុំ​ព្រែក​ផ្ទោល​ជា​ច្រើន​គ្រួសារ​ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ មិន​គួរ​ណា​ អាជ្ញាធរ​ស្រុក​បង្ខំ​ឱ្យ​អ្នកស្រី​សុខ​ ស៊ឹ​ម​ ចាក​ចេញពី​កន្លែង​ដែល​គាត់​ធ្លាប់​រកស៊ី​ រាប់​ឆ្នាំ​មក​ហើយ​ទៅ​ឱ្យ​អ្នក​ថ្មី​សោះ​នេះ​ ប្រហែលជា​មាន​លាភសក្ការៈ​អ្វីមួយ​ ហើយ​ទើប​ផ្ដល់​ភាព​អយុត្ដិធម៌​ដល់​អ្នកស្រី​ សុខ​ ស៊ឹ​ម​ បែប​នេះ​ ៕