កម្ពុជា​មិន​ដក​ពាក្យបណ្ដឹង​រង់ចាំ​ ICJ​ សម្រេច​សិន​

通過 : ហេង សូរិយា 日期 06 កុម្ភះ 2013時間 16:41:51

​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ជំរុញ​ ទាំងឡាយ​ណា​ពី​ភាគី​ថៃ​ឱ្យ​ដក​ពាក្យបណ្ដឹង​ សំណុំរឿង​ព្រះ​វិហារ​ ដោយ​ថា​រង់ចាំ​តុលា​ ការ​យុត្ដិធម៌​អន្ដរជាតិ​ (ICJ)​ ស​ម្រ​ច​ជា​ ផ្លូវការ​សិន​ ។​

​លោក​ កុយ​ គួ​ង​ អ្នកនាំពាក្យ​ក្រសួង​ ការ​បរទេស​កម្ពុជា​បាន​ថ្លែងប្រាប់​ក្រុម​ អ្នកកាសែត​ថា​ “​រឿង​អស់ហ្នឹង​កំពុង​តែ​ ស្ថិត​នៅ​ក្នុង​ដៃ​នីតិវិធី​របស់​តុលាការ​ ទីក្រុង​ឡា​អេ​ ដូច្នេះ​ខ្ញុំ​យល់​ថា​ គ្រប់​ភាគី​ ទាំងអស់​គួរតែ​រក្សា​ភាព​ស្ងប់ស្ងាត់​ ហើយ​ រង់ចាំ​មើល​ដំណើរការ​នោះ​ទៅ​”​ ។​

​ប្រតិកម្ម​បែប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ ពី​គណបក្ស​ភឿ​ថៃ​ បាន​ដាក់​លិខិត​ជំរុញ​ ឱ្យ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ នាយក​រដ្ឋមន្ដ្រី​ថៃ​មក​ចរចា​ជាមួយ​កម្ពុជា​ ដើម្បី​ដក​ពាក្យបណ្ដឹង​ដែល​កម្ពុជា​បាន​ដាក់​ នៅ​ ICJ​ ហើយ​អភិវឌ្ឍ​ន៏​រួម​គ្នា​នៅ​លើ​ផ្ទៃ​ ដី​៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ​ ។​

​គួរ​បញ្ជាក់​ថា​ នៅ​ខែមេសា​ ខាង​មុខ​ នេះ​ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទីក្រុង​ ឡា​អេ​នឹង​ផ្ដើម​សវ​នា​លើ​សំណុំរឿង​ ប្រាសាទ​ព្រះ​ហើយ​ ។​ ភាគី​ថៃ​ និង​កម្ពុជា​ បាន​យល់ព្រម​ថា​ នឹង​ពុំ​មានការ​ផ្ទុះ​ អាវុធ​ដាក់​គ្នា​អំឡុង​ពេល​នោះ​ទេ​ ៕