​ឆក់​កាបូប​ប៉ះ​ចំ​អ្នក​ស្គាល់​ប្ដឹង​នគរបាល​ចាប់​ដាក់​ខ្នោះ​ទាល់តែ​បាន​

通過 : សដារ៉ា 日期 07 កុម្ភះ 2013時間 08:46:00

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់​យក​ទៅ​ប្រគល់​ ឱ្យ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​បឹង​កក់​២​ ចាត់ការ​តាម​នី​តី​វិធី​បន្ទាប់​ពី​ជន​ សង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​ កាបូប​របស់​គាត់​ តែ​ចៃដន្យ​គាត់​ ចំណាំ​មុខ​ច្បាស់​ ហើយ​២​ថ្ងៃក្រោយ​ មក​ក៏​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ តែ​ម្ដង​ទៅ​ ។​
​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​ ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ នៅ​ ផ្លូវ​លេខ​៣១៧​ ក្រុម​១៨​ ភូមិ​៤​ សង្កាត់​ បឹង​កក់​២​ ខណ្ឌទួលគោក​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ ឈ្មោះ​ឃួ​ម​ កំហែង​គិរី​ ហៅ​ចក់​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​ នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​លេខ​៥៩៨​ ភូមិ​ ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​សំ​ កូ​កា​នី​កា​ ភេទ​ ស្រី​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ ស្នាក់​នៅ​ ផ្ទះ​លេខ​១១A​ ផ្លូវ​លេខ​៦១៨​ សង្កាត់​  បឹង​កក់​២​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​  បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​  ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ រូប​គាត់​បាន​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​អាយ​ខន​ចេញពីផ្ទះ​ សំដៅ​ទៅ​សាលារៀន​ លុះ​មក​ដល់​ចំណុច​ កើតហេតុ​មុខ​ផ្ទះ​លេខ​៥១​ ផ្លូវ​លេខ​៣១៧​ ភូមិ​៥​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​  ស្រាប់តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ ជិះ​ម៉ូតូ​ ម៉ាក​យ៉ា​ម៉ា​ហា​ហ្វី​ណូ​ ពណ៌​ក្រហម​ឆ្នូត​ទឹក​ ប្រាក់​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ កាបូប​របស់​គាត់​ហើយ​ពួក​គេ​ជិះ​ម៉ូតូ​ គេចខ្លួន​បាត់​ទៅ​ ។​ នៅ​ក្នុង​កាបូប​នោះ​ មាន​អត្ដសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​១​ សន្លឹក​ លុយ​ខ្មែរ​៥​ម៉ឺន​រៀល​ លុយ​អា​មេ​រិ​ក​ ២០​ដុល្លារ​ និង​ទូរស័ព្ទ​ម៉ាក​LG១​គ្រឿង​ ។​

​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា​ លុះ​ មក​ដល់​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ស្រាប់​ តែ​រូប​គាត់​ឃើញ​ជនសង្ស័យ​ឈ្មោះ​ ឃួ​ម​ កំហែង​គី​រី​ ដែល​គាត់​ស្គាល់​ថា​ជា​អ្នក​ឆក់​ កាបូប​កាលពី​ថ្ងៃ​ទី​៣​  ខែកុម្ភៈ​នោះ​ កំពុង​ ធ្វើ​ដំណើរ​នៅ​ផ្លូវ​លេខ​៣១៧​ ភូមិ​៤​ សង្កាត់​ បឹង​កក់​២​ ខណ្ឌទួលគោក​ ក៏​ឃាត់ខ្លួន​រួច​ នាំ​យក​ទៅ​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ បឹង​កក់​២​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​  ប៉ុស្ដិ៍​បឹង​កក់​២​ ជនសង្ស័យ​រូប​នេះ​បាន​ សារភាព​ថា​ ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្ម​ ភាព​ឆក់​យក​កាបូប​ពី​នារី​រង​គ្រោះ​ជាមួយ​មិត្ដភក្ដិ​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​ ប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​កំពុង​ឃាត់​ ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​ គោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ដ​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ តាម​ច្បាប់​ ៕