សង្វៀន​ភ្នាល់​ប៊ូល​ដ៏​ធំ​មួយ​កំពុង​ដំណើរការ​នៅ​ភូមិ​ថ្មី​សង្កាត់​ដង្កោ​

通過 : ហេង សូរិយា 日期 07 កុម្ភះ 2013時間 10:02:43

​ភ្នំពេញ​ ៖​ ទីតាំង​លេង​ប៊ូល​ភ្នាល់​ដ៏​ល្បី​ មួយ​កំពុង​ដំណើរការ​នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដែលអ្នកលេង​ជា​ច្រើន​ជា​មន្ដ្រីរាជការ​នៅ​ សាលាសង្កាត់​ និង​សាលា​ខណ្ឌ​ ។​ សង្វៀន​នេះ​ត្រូវ​គេ​ពិពណ៌នា​ថា​ មាន​លក្ខណៈ​ស្ដង់ដារ​ក្នុង​ការ​ភ្នាល់​ ពីព្រោះ​តម្លៃ​នៃ​ ការ​ភ្នាល់​រាប់​សិប​ម៉ឺន​រៀល​ ។​

​អ្នកលេង​ក៏​ភ្នាល់​ អ្នក​ទៅ​មើល​ក៏​ភ្នាល់​  ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ វា​កំពុង​ទាក់​ ទាញ​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​មហាជន​ ទូទៅ​ ហើយ​ចំណូល​ថ្មី​ដែល​ទៅ​អើត​ឈ្ងោក​ នៅ​ទីនោះ​ក៏​តែងតែ​ជះ​ទ្រព្យសម្បត្ដិ​ចោល​ មិន​ស្ទើរ​នោះ​ដែរ​ ។​ របៀប​នៃ​ការ​គាប​ ស៊ី​កំពុង​កើត​មាននៅ​ក្នុង​តារាង​ប៊ូល​នៅ​ ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ។​

​កន្លែង​ភ្នាល់​ប៊ូល​ខាងលើ​នេះ​ បើ​គេ​ ពិនិត្យ​ពី​ខាងក្រៅ​ហាក់ដូចជា​កន្លែង​ហាត់​ ប្រាណ​ ឬ​កន្លែង​លេង​កីឡា​ធម្មតា​ ពីព្រោះ​ អ្នក​ដែល​ទៅ​លេង​នៅ​ទីនោះ​ភាគច្រើន​ ជាម​ន្ដ្រី​នៅ​សាលាសង្កាត់​ ប៉ុន្ដែ​នៅ​ពេល​ ទៅ​ដល់​កន្លែង​លេង​ ទើប​ដឹង​ថា​ ជា​វេទិកា​ ភ្នាល់​ដ៏​ធំ​មួយ​ ។​

​អ្នក​រស់នៅ​ជិតខាង​ទីតាំង​ខាងលើ​នេះ​ បានឱ្យ​ដឹង​ថា​ ពួក​អ្នកលេង​ភ្នាល់​ប៊ូល​ទាំង​ នោះ​ស្រែក​ហ៊ោកញ្ជ្រៀវ​មើលទៅ​គួរ​ឱ្យ​ សប្បាយ​រីករាយ​សម្បើម​ណាស់​ ។​ គេ​មិន​ ដឹង​ថា​ តើ​អាជ្ញាធរ​សង្កាត់​ដង្កោ​បានដឹង​ អំពី​ចំណុច​អសកម្ម​នេះ​ឬ​យ៉ាងណា​ទេ​ ?​ ៕