ឈ្មួញ​កាយ​ដី​ភ្នំ​រាប​តំបន់​ឧទ្យាន​ជាតិ​រាម​ដឹក​យក​មក​ចាក់​តំបន់​ព្រៃ​លិច​ទឹក​

通過 : ឆ្លាមសមុទ្រ 日期 07 កុម្ភះ 2013時間 14:01:54

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ សកម្មភាព​កាយ​ថ្ម​ និង​ដី​ចេញពី​តំបន់​ភ្នំ​រាប​ក្នុង​ឧទ្យាន​ជាតិ​ រាម​បាន​កើត​មាន​ប្រមាណ​ជិត​១​ស​ប្ដា​ហ៍​ ដែល​គ្មាន​អាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ ណាមួយ​ពិនិត្យ​លើ​ច្បាប់​អនុញ្ញាត​ ហើយ​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា​ ឈ្មួញ​ទាំងនោះ​ អាច​នឹង​មានការ​ឃុបឃិត​គ្នា​ណាមួយ​ ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ ឬ​មន្ដ្រី​ជំនាញ​ ។​

​ករណី​កាយ​ដី​ភ្នំ​រាប​ក្នុង​តំបន់​ឧទ្យាន​ ជាតិ​រាម​ គឺ​ឋិត​នៅ​ចំណុច​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​ បើ​ទោះ​ ជា​គេ​មិន​បាន​បញ្ជាក់​ថា​ តើ​ឈ្មួញ​មួយ​ ណា​ដែល​ថ្លើមធំ​កាយ​ដី​និង​ថ្មភ្នំ​រាប​ដើម្បី​ ធ្វើ​អាជីវកម្ម​នេះ​ក៏​ដោយ​ ប៉ុន្ដែ​ប្រភព​ ចេញពី​ខេត្ដ​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៣​ លោក​ ស្បោង​ សា​រ៉ាត​ អភិបាលខេត្ដ​ព្រះ​ សីហ​នុ​ បាន​ចេញ​លិខិត​លេខ​០៣០​ស​ជ​ណ​ -១៣​ បាន​អនុញ្ញាត​ឱ្យ​លោក​អៀង​ រតនា​ ដែល​ស្នាក់​នៅផ្ទះ​លេខ​៤៣២​ ក្រុម​២​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ ភ្នំពេញ​ ចាក់​ដី​លើ​ដី​ដែល​មានកម្ម​សិទ្ធិ​ លេខ​CII171,​ CII172​ ចុះ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១២​ ដែល​មា​នទី​តាំងនៅ​ភូមិ​អុង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ដើម្បី​សាងសង់​ ភោជនីយដ្ឋាន​ និង​កន្លែង​លំហែកាយ​ទុក​ សម្រាប់​ទទួលភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​ក្នុង​ ដំណើរ​កម្សាន្ដ​ ក៏​ដូច​ជា​ចូលរួម​អភិវឌ្ឍន៍​ វិស័យ​ទេសចរណ៍​ ។​

​តាម​រយៈ​លិខិតស្នើ​សុំ​របស់​ អៀង​ រតនា​ អាជ្ញាធរ​ខេត្ដ​ពុំ​ជំទាស់​ទេ​ ប្រ​សិន​ បើ​ចាក់​ដី​ទៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​ ដូចដែល​បាន​ស្នើ​សុំ​ ប៉ុន្ដែ​គេ​បាន​រាយ​ ការណ៍​មក​ថា​ លោក​ អៀង​ រតនា​ បាន​ត្រឹម​ តែ​យក​លិខិតអនុញ្ញាត​ខាងលើ​ធ្វើ​ជា​ការ​ បិទ​បាំង​ចំពោះ​អំពើ​មិន​ប្រក្រតី​របស់​ខ្លួន​ ដោយសារ​តែ​ការ​ចាក់​ដី​ដែល​ដឹក​មក​ពី​ ភ្នំ​រាប​ តំបន់​ឧទ្យាន​ជាតិ​រាម​ គឺ​យក​មក​ ចាក់​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ ។​ នេះ​បើ​តាម​ ការ​អះអាង​ពី​មន្ដ្រី​ជលផល​ ហើយ​តំបន់​ ទាំងនោះ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ រដ្ឋបាល​ជលផល​ ចំណែក​ភ្នំ​រាប​ក៏​ឋិត​នៅ​ ក្រោម​ការ​គ្រប់គ្រង​របស់​ឧទ្យាន​ជាតិ​រាម​ ដូច្នេះ​ លោក​ អៀង​ រតនា​ ធ្វើ​លិខិតស្នើ​ សុំ​គ្រាន់តែ​ជា​រូបភាព​បិទ​បាំង​អំពើអាក្រក់​ របស់​ខ្លួន​ប៉ុណ្ណោះ​ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​ នគរវត្ដ​ មិន​ អាច​ទាក់ទង​បាន​ទេពី​លោក​ លិ​ន​ សា​រិ​ន​ មេឃុំ​រាម​ ដោយ​ទូរស័ព្ទ​របស់​គាត់​នៅ​ ក្រៅ​តំបន់​សេវា​ ប៉ុន្ដែ​លោក​ ទិ​ត​ វុ​ទ្ធី​ អភិ​ បាល​ស្រុក​ព្រៃ​នប់​ បាន​មាន​ប្រសាសន៍​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ លោក​មិន​ ទាន់​រឿង​កាយ​ដី​ភ្នំ​រាប​ ក៏​ដូច​ជា​ចាក់​ដី​ប៉ះ​ ពាល់​ទៅ​នឹង​តំបន់​ព្រៃ​លិច​ទឹក​ ពីព្រោះ​ដី​ ទាំងនោះ​ឋិត​ក្រៅ​តំបន់​ការ​គ្រប់គ្រង​រដ្ឋ​ បាល​របស់​អាជ្ញាធរ​ស្រុក​ព្រៃ​នប់​ ដោយ​ លោក​បញ្ជាក់​ថា​ គឺ​គ្រប់គ្រង​ដោយ​ឧទ្យាន​ជាតិ​ និង​រដ្ឋបាល​ជលផល​ ។​

​លោក​អភិបាល​បន្ដ​ថា​ កន្លង​មក​ អាជ្ញាធរ​ស្រុក​បាន​ដាក់​លិខិតស្នើ​សុំ​ដើម្បី​ ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​ មាន​សិទ្ធិ​ គ្រប់គ្រង​ដី​ជា​លក្ខណៈ​ស្របច្បាប់​ ដក​ចេញ​ ពី​ការ​គ្រប់គ្រង​របស់​ឧទ្យាន​ជាតិ​ និង​ឱ្យ​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​ ផ្ទេរ​ ឬ​ បែងចែក​ជា​លក្ខណៈ​ស្របច្បាប់​បាន​ ។​
​លោក​ អៀង​ រតនា​ ដែល​ជា​អ្នក​សុំ​ ច្បាប់​អនុញ្ញាត​ពី​សាលាខេត្ដ​ចាក់​ដី​លុប​ តំបន់​ព្រៃ​លិច​ទឹក​ រង​នូវ​ការ​រិះគន់​ពី​ប្រជា​ ពលរដ្ឋ​ តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ លោក​មិន​បាន​ធ្វើ​ អត្ថាធិប្បាយ​អ្វី​ទាំងអស់​ រួច​ក៏​បិទ​ទូរស័ព្ទ​ ទូរស័ព្ទ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អុង​ ឃុំ​រាម​ បានឱ្យ​ដឹងផង​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៣​ ពួក​គាត់​បានឃើញ​មន្ដ្រី​ អាជ្ញាធរ​ជា​ច្រើន​នាក់​បាន​ទៅ​ដល់ទី​តាំង​ ខាងលើ​ និង​ហាមឃាត់​មិន​ឱ្យ​ដំណើរការ​ ទាំង​ករណី​កាយ​ដី​ភ្នំ​ ក៏​ដូច​ជា​យក​ដី​មក​ ចាក់​តំបន់​ព្រៃ​លិច​ទឹក​ ។​

​ដូច្នេះ​ ករណី​កាយ​ដី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ ជាតិ​រាម​មក​ចាក់​តំបន់​ព្រៃ​លិច​ទឹក​ ត្រូវ​ បាន​គេ​ដឹង​ថា​ ឈ្មួញ​ អៀង​ រតនា​ ពិតជា​ បាន​ស្នើ​សុំ​ទៅ​សាលាខេត្ដ​ ប៉ុន្ដែ​ការ​ស្នើ​សុំ​ នេះ​គ្រាន់តែ​ការ​បំភ័ន្ដ​ភ្នែក​ថ្នាក់លើ​ ព្រោះ​បាន​ច្បាប់​អនុញ្ញាត​ភ្លាម​ បែរជា​ដឹក​ ដី​ទៅ​ចាក់​តំបន់​ព្រៃ​លិច​ទឹក​ ទើប​អាជ្ញាធរ​ បន្ដ​ស៊ើបអង្កេត​ក្នុង​ករណី​នេះ​ ៕