
អ្នកបើករថយន្ដដឹកទំនិញឈប់បត់ជើងអ្នកបើករថយន្ដដឹកអំបិលសង្ស័យងងុយដេកបុកពីក្រោយស្លាប់ម្នាក់
通過 : ព្រហ្ម សុផៃ 日期 07 កុម្ភះ 2013時間 14:41:38
ខេត្ដតាកែវ ៖ បុរសម្នាក់បានស្លាប់ នៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយកាលពីវេលាម៉ោង២៣និង ២០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ស្ថិតក្នុងភូមិត្រញំង ត្រកៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ គ្រាដែលរថយន្ដដឹកទំនិញ១គ្រឿងឈប់ ឈឺនោម ។
អធិការរងស្រុកត្រាំកក់ទទួលបន្ទុក សណ្ដាប់ធ្នាប់ចរាចរលោក ឃី វណ្ណា បានឱ្យដឹងថា ជនរងគ្រោះដល់ជីវិតមាន ឈ្មោះ អេង សំណាង ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិញ្រំង ឃុំក្រាំអំពិល ក្រុង ខេត្ដកំពត មានមុខរបរជាថៅកែអំបិល។ លោកអធិការរងបានឱ្យដឹងទៀតថា អ្នក បើករថយន្ដដឹកទំនិញ និងអ្នកបើករថយន្ដ ដឹកអំបិលរួមដំណើរជាមួយជនរងគ្រោះជាថៅកែអំបិល បានរត់គេចខ្លួនក្រោយ ពីមានឧបទ្ទវហេតុនេះកើតឡើង ។
លោកអធិការរងបានឱ្យដឹងទៀតថា រថយន្ដដឹកទំនិញម៉ាកហ្វីណូពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-3458 ចំណុះ ១០តោន នៅលើរថយន្ដមានផ្ទុះរថយន្ដ ចាប់ហួយ បើកបរពីទិសខាងត្បូងមក ជើង។ ចំណែករថយន្ដដឹកអំបិលដែលមក បុករថយន្ដដឹកទំនិញពីក្រោយបណ្ដាល ឱ្យស្លាប់ថៅកែអំបិលម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពត 3A-0043 រថយន្ដ ទាំង២មានទិសដៅស្របគ្នា ។
តាមសាក្សីនៅកន្លែងកើតហេតុបាន ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើត ហេតុរថយន្ដដឹកទំនិញ បានបើកមកឈប់ ចតនៅចំណុចកើតហេតុ ហើយអ្នកបើក បរមិនត្រូវបានគេស្គាល់អត្ដសញ្ញាណចុះ ទៅឈឺនោមក្បែរចិញ្ចើមថ្នល់ ។ លុះ បន្ដិចក្រោយមក រថយន្ដដឹកអំបិលបើក បរក្នុងល្បឿនលឿន ក៏បុករថយន្ដដឹកទំនិញ ពីក្រោយពេញទំហឹង លាន់ស្នូរដូចគ្រាប់ ផ្លោងបណ្ដាលឱ្យថៅកែអំបិលជិះក្នុងកាប៊ីន មុខស្លាប់មួយរំពេច ។
សាក្សីបានបញ្ជាក់ថា ក្រោយពីកើត ហេតុអ្នកបើកបររថយន្ដដឹកថៅកែអំបិល បានបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ដោយ បន្សល់ទុករថយន្ដនិងជនរងគ្រោះនៅនឹង កន្លែងកើតហេតុ ។ ចំណែកអ្នកបើក រថយន្ដដឹកទំនិញបានបើកទ្វាររថយន្ដរួច បញ្ឆេះម៉ាស៊ីនបើកចេញពីកន្លែងកើត ហេតុ ក្នុងបំណងបើករត់ ប៉ុន្ដែបាន ចម្ងាយប្រមានជា២គីឡូម៉ែត្រ ក៏ឈប់ រថយន្ដរួចរត់គេចខ្លួនបាត់ផងដែរ ។
លោកអធិការរង ឃី វណ្ណា បាន សន្និដ្ឋានថា រថយន្ដដឹកទំនិញពេលឈប់ ចតឈឺនោមមានបើកភ្លើងសញ្ញាត្រឹម ត្រូវ តែរថយន្ដដឹកអំបិលសង្ស័យអ្នក បើកបរងងុយដេក ទើបបើកទៅបុករថយន្ដ ដឹកទំនិញពីក្រោយបែបនេះ ។
បច្ចុប្បន្នរថយន្ដដឹកទំនិញនិងរថយន្ដ ដឹកអំបិលត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ដតាកែវ ចំណែកសពជន រងគ្រោះប្រគល់៌ឱ្យក្រុមគ្រួសារសាច់ញាតិ ហើយអ្នកបើកបររថយន្ដដឹកទំនិញនិងអ្នក បើកបររថយន្ដដឹកអំបិល នគរបាល កំពុងស្វែងរកអត្ដសញ្ញាណ ៕
