
លោកយាយអាយុ៨០ឆ្នាំ បញ្ជាយន្ដហោះចុះចតដោយសុវត្ថិភាព ខណៈស្វាមីស្លាប់ក្នុងពេលកំពុងបើកបរ
Par : សាធី Date 04 មេសា 2012Temps 13:38:01
លោកយាយអាយុ៨០ឆ្នាំជនជាតិ អាមេរិកដែលគ្មានបទពិសោធន៍ក្នុងការ បើកបរយន្ដហោះបង្ខំចិត្ដត្រូវតែបញ្ជា យន្ដហោះឱ្យចុះចតជាបន្ទាន់ ពេលដែល ស្វាមីរបស់លោកយាយទទួលមរណភាព ពេលកំពុងតែបើកបរនោះ ។
លោកយាយ ហាឡែន ខូលីន អាយុ ៨៩ឆ្នាំ មានស្មារតីរឹងមាំ បានបញ្ជាយន្ដ ហោះធុនតូចប្រភេទ SESSA ចុះចតជា បន្ទាន់នៅអាកាសយានដ្ឋានជឺរីឡែន ពេលដែលលោកយាយឃើញស្វាមីរបស់ ខ្លួនទទួលមរណភាពពេលកំពុងបញ្ជាយន្ដ ហោះនោះ ។
លោកយាយ ខូលីន ធ្លាប់បានឆ្លងកាត់ វគ្គសិក្សាមូលដ្ឋានស្ដីពីការបញ្ជាយន្ដ ហោះឡើងនិងចុះចតកាលពី៣០ឆ្នាំមុន។ កូនប្រុសរបស់លោកយាយ ខូលីន បាន និយាយប្រាប់សារព័ត៌មាន AP ថា គាត់ កំពុងរៀនបើកបរយន្ដហោះបានណែនាំ ម្ដាយដែលនៅលើយន្ដហោះនោះបញ្ជា ចុះចតជាបន្ទាន់តាមរយៈទូរស័ព្ទ ។ ពេល ចុះចតដល់ដី ក៏ជាពេលដែលយន្ដហោះ ត្រូវអស់ថាមពលផងដែរ នៅសល់តែ ម៉ាស៊ីនមួយប៉ុណ្ណោះដែលដំណើរការ ។ យន្ដហោះបានរអិលនៅលើផ្លូវចុះចត ចម្ងាយ៣០៥ម៉ែត្រទើបឈប់ ។
កូនប្រុសរបស់លោកយាយឈ្មោះ ជេមខូលីន បានបញ្ជាក់ថា “ម្ដាយរបស់ ខ្ញុំមានស្មារតីយ៉ាងរឹងមាំក្នុងការដោះ ស្រាយទៅតាមនីតិវិធី ។ គាត់មានស្មារតី រឹងមាំជាងយើងខ្ញុំដែលនៅខាងក្រោមទៅ ទៀត ហើយរឿងដែលអស្ចារ្យនោះ គឺ ម្ដាយរបស់ខ្ញុំបញ្ជាយន្ដហោះចុះចតនៅ ពេលដែលយន្ដហោះនៅសល់តែម៉ាស៊ីន តែមួយប៉ុណ្ណោះកំពុងដំណើរការ ចំណែក ម៉ាស៊ីនមួយទៀតបានអស់ថាមពលទៅ ហើយ ។ អាកាសយានិកដែលគ្មានបទ ពិសោធន៍ប្រាកដជាមិនអាចធ្វើរឿងនោះ បានឡើយ ” ។
លោក ជេមខូលីន កើតទុក្ខយ៉ាងខ្លាំង ពេលដឹងថា ឪពុករបស់ខ្លួនបាត់បង់ជីវិត នៅលើអាកាស ដោយគាត់មិនចង់ឱ្យ បាត់បង់ទាំងម្ដាយ ។ ពេលនោះក្ដីសង្ឃឹម របស់គាត់ជួបមុខម្ដាយនៅរស់នៅមាន តិចតួចណាស់ ដោយម្ដាយមិនប៉ិនប្រសប់ ក្នុងការយន្ដហោះនោះឡើយ ប៉ុន្ដែរឿង រ៉ាវដែលបានកើតឡើងពិតជាអស្ចារ្យ មិនអាចស្មានដល់ ។
លោកតានិងលោកយាយ ខូលីន ធ្វើ ដំណើរត្រឡប់ពីសម្រាកលំហែកាយនៅ ផ្លរីដា ក៏ស្រាប់តែស្វាមីរបស់លោកយាយ សម្លាប់ដោយជំងឺបេះដូងពេលកំពុង បើកបរ ។ ពេលនោះលោកយាយចាំបាច់ ត្រូវតែបញ្ជាយន្ដហោះចុះចតជាចាំបាច់។ ក្រោយចុះចតដោយសុវត្ថិភាព លោកយាយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ដោយរបួសស្រាលត្រង់ខ្នងនិងឆ្អឹងជំនី ៕
