​ក្រុម​ស៊ី​រី​បដិសេធ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​

Par : ម៉ែវ​ សាធី Date 06 កុម្ភះ 2013Temps 13:42:24

​គណៈកម្មាធិការ​ជាតិ​បណ្ដោះអាសន្ន​ របស់​ស៊ី​រី​ SNC​ កាលពី​ថ្ងៃ​ទី​៥​ កុម្ភៈ​ បាន​ ច្រានចោល​កិច្ច​ពិភាក្សា​ជាមួយរ​ដ្ឋា​ភិ​ បាល​ស៊ី​រី​ តាម​ការ​ស្នើ​សុំ​ពី​សម្ពន្ធមិត្ដ​ ប្រឆាំង​នៅ​បរទេស​ ។​ ការ​ប្រកាស​របស់​ SNC​ បាន​បញ្ជាក់​ថា​ “​គណៈកម្មាធិការ​នេះ​បាន​ប្រកាស​ជា​ មួយ​ប្រជាជន​ពី​ការ​ធ្វើ​បដិវត្ដន៍​ និង​សន្យា​ អនុវត្ដ​ទៅ​តាម​ច្បាប់ទម្លាប់​ និង​គោល​ ដៅ​របស់​ខ្លួន​ ដោយ​ផ្ដួលរំលំ​ទាំងស្រុង​នូវ​ របប​ដឹកនាំ​របស់​ប្រធានាធិបតី​ស៊ី​រី​ ដោយ​បដិសេធ​រាល់​កិច្ច​ពិភាក្សា​ណាមួយ​ ក្នុង​ការ​ការពារ​របប​របស់​រដ្ឋាភិបាល​ នោះ​ឡើយ​ ។​

​កាលពី​សបា្ដហ៍​កន្លង​មក​មេដឹកនាំ​ ក្រុមប្រឆាំង​របស់​ស៊ី​រី​ លោក​អាល់​ខា​ទី​ហ្វ​ បាន​ប្រកាស​ថា​ នឹង​ត្រៀម​ពិភាក្សា​ជា​ មួយ​រដ្ឋាភិបាល​ស៊ី​រី​ អាល់​អា​សាត​ ក្នុង​ លក្ខខណ្ឌ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​លែង​ អ្នកទោស​១៦០​ពាន់​នាក់​ ត្រូវ​រដ្ឋាភិបាល​ ចាប់​ឃុំ​ ។​

​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​អគ្គ​លេខា​ ធិ​ការ​សម្ព័ន្ធ​អា​រ៉ាប់​បាន​ប្រកាស​គាំទ្រ​ ការ​អំពាវនាវ​របស់​លោក​ខា​ទី​ហ្វី​ ស្ដី​អំពី​ កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ ដា​ម៉ា​កាស​ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ អូស​បន្លាយ​រយៈពេល​២៣​ខែ​កន្លង​មក​ ។

​ប្រធានាធិបតី​អ៊ី​រ៉​ង់​បំពេញ​ទស្សនកិច្ច​អេ​ហ្ស៊ី​ប​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​

​ប្រធានាធិបតី​អ៊ី​រ៉​ង់​ ម៉ា​ម៉ូ​ដ​ អា​ម៉ា​ឌី​ ណេ​ចាត​ កាលពី​ថ្ងៃ​ទី​៥​ កុម្ភៈ​ បាន​ចាក​ ចេញពី​ទីក្រុង​តេ​អេ​រ៉​ង់​ ចាប់ផ្ដើម​ដំណើរ​ ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ទៅ​កាន់​ប្រទេស​ អេ​ហ្ស៊ី​ប​ ។​ នេះ​ជា​ទស្សនកិច្ច​ដំបូង​គេ​ បង្អស់​របស់​ប្រធានាធិបតី​អ៊ី​រ៉​ង់​ ចាប់​តាំង​ ពី​ការ​ធ្វើ​បដិវត្ដន៍​អ៊ិំ​ស្លា​ម​នៅ​ឆ្នាំ​១៩៧៩​ ។​

​តាម​សារព័ត៌មាន​ IRNA​ របស់​អ៊ី​រ៉​ង់​ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ប្រធានាធិបតី​ នឹង​ចូលរួម​កិច្ចប្រជុំ​នៃ​អង្គការ​សហ​ប្រ​តិ​ ប​ត្ដិ​ការ​អ៊ិ​ណ​ស្លា​ម​ដែល​រៀបចំ​ឡើង​នៅ​ ទីក្រុង​កាយ​រ៉ូ​ និង​ជួប​ពិភាក្សា​ជាមួយ​មន្ដ្រី​ ជាន់ខ្ពស់​របស់​ប្រទេស​អេ​ហ្ស៊ី​ប​ផង​ដែរ​ ។​

​មាន​ប្រសាសន៍​មុន​ពេល​ចាកចេញ​ ពី​ទីក្រុង​តេ​អេ​រ៉​ង់​ ប្រធានាធិបតី​អា​ម៉ាត​ ឌី​ណេ​ចាត​ បង្ហាញ​ក្ដី​សង្ឃឹមថា​ ដំណើរ​ ទស្សនកិច្ច​នេះ​គឺជា​ការ​ចាប់ផ្ដើម​ឱ្យ​មាន​ ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើង​វិញ​រវាង​អ៊ី​រ៉​ង់​ នឹង​អេ​ហ្ស៊ី​ប​ ។​

​ចាប់​តាំង​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ លោក​ម៉ូ​ហា​ម៉េ​ត​ ម៉ូ​ស៊ី​ ឡើង​កាន់​តំណែង​ នៅ​ឆ្នាំ​២០១២​ អេ​ហ្ស៊ី​ប​តែងតែ​ប្រុង​ ប្រយ័ត្ន​ចំពោះ​ការ​ខិតខំ​កែ​លម្អ​នូវ​ទំនាក់​ ទំនង​ទ្វេភាគី​ដែល​តែងតែមាន​ចំណុច​ ផ្ទុយ​គ្នា​ស្រឡះ​ក្នុង​វិបត្ដិ​នៅ​ប្រទេស​ស៊ី​រី​ ។​ ​គេ​សង្ឃឹមថា​ ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​ជួយ​ឱ្យ​ប្រទេស​ទាំង​២​កាន់តែ​ខិត​មក​ កៀក​គ្នា​ ពិសេស​គឺ​ទទួល​បាន​សំឡេង​ ឯកភាព​រួម​ស្ដី​ពី​ដំណោះស្រាយ​វិបត្ដិ​ក្នុង​ ប្រទេស​ស៊ី​រី​ ៕