​ទំនាស់​ផ្ទៃក្នុង​វិទ្យាល័យ​១០​ មក​រា​ ១៩៧៩​ធ្លាយ​រឿង​ពុក​រលួយ​របស់​លោកនាយក​សាលា​

Par : ​ ឡាំ​ សុធា​ Date 07 កុម្ភះ 2013Temps 08:51:59

​ខេត្ដសៀមរាប​ ៖​ លោក​ កែវ​ សូ​ នាយក​វិទ្យាល័យ​១០​មក​រា​១៩៧៩​ ត្រូវ​បាន​លោក​ ស៊ី​ ណា​ គ្រូបង្រៀន​ផ្នែក​ភាសា​អង់គ្លេស​ថ្នាក់​ទី​១១​ និង​ទី​១២​នៅ​ក្នុង​ វិទ្យាល័យ​នេះ​គ្រោង​ដាក់​ពាក្យបណ្ដឹង​ទៅ​មន្ទីរ​អប់រំ​ខេត្ដសៀមរាប​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ខណៈ​ដែល​លោក​ កែវ​ សូ​ បាន​ដក​​តួនាទី​របស់​លោក​ និង​ បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​យ៉ាងច្រើន​ នៅ​ក្នុង​វិទ្យាល័យ​មួយ​នេះ​ ។​

​លោក​ ស៊ី​ ណា​ បាន​រៀបរាប់​ថា​ ការ​ដែល​លោក​ កែវ​ សូ​ ដក​រូប​លោក​ចេញ​ ពី​ប្រធាន​ក្រុមបច្ចេកទេស​នេះ​ ដោយ​ ចោទ​រូប​លោក​ថា​មិន​បាន​យកចិត្ដ​ទុក​ ដាក់​ក្នុង​ការ​បង្រៀន​ និង​ថា​ លោក​បាន​បង្រៀន​សិស្ស​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​ ស្រាប់តែ​ទារ​លុយ​ពី​សិស្ស​ក្នុង​ម៉ោង​ បង្រៀន​រដ្ឋ​ និង​ចោទ​លោក​ទៀត​ថា​បាន​ ណែនាំ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ តែ​នៅ​មិន​ព្រម​ស្ដាប់​ ។​

​លោក​ ស៊ី​ ណា​ បាន​បន្ដ​ថា​ ការ​ដែល​ លោក​ កែវ​ សូ​ ចោទ​រូប​លោក​មិន​យក​ ចិត្ដ​ទុកដាក់​ក្នុង​ការ​បង្រៀន​សិស្ស​គឺជា​ រឿង​មួយ​មិន​ពិត​ទេ​។​ កន្លង​មក​លោក​ បាន​ខិតខំ​ប្រឹងប្រែង​បង្រៀន​សិស្ស​យ៉ាង​ យកចិត្ដទុកដាក់​បំផុត​ និង​ទៀងទាត់​ពេល​ វេលា​ដើម្បី​កិត្ដិយស​ និង​ទទួល​ការ​សរសើរ​ ពី​សិស្ស​ថា​ រូប​លោក​ជា​គ្រូ​ល្អ​ម្នាក់​ បើ​ មិន​ពិត​អាច​សួរ​សិស្ស​របស់​លោក​បាន​។​  ម្យ៉ាងទៀត​លោក​ កែវ​ សូ​ ចោទប្រកាន់​ លោក​ថា​ ចូល​បង្រៀន​មិន​បាន​ប៉ុន្មាន​ នាទី​ពិត​ក៏​ស្រាប់តែ​ទារ​លុយ​សិស្ស​ក្នុង​ ម៉ោង​បង្រៀន​រដ្ឋ​ ចំណុច​នេះ​រឹតតែ​ខុស​ពី​ ការ​ពិត​ថែម​ទៀត​ គឺ​និយាយ​បង្ខូច​កិត្ដិ​ យស​របស់​លោក​ដើម្បី​យក​លេស​ដក​ តួនាទី​លោក​តែ​ប៉ុណ្ណោះ​ ដោយ​ភាព​រើសអើង​ ។​

​តាម​ពិត​ក្នុង​នាម​លោក​ជា​គ្រូបង្រៀន​ ម្នាក់​ លោក​មាន​ឧត្ដមគតិ​ស្រឡាញ់​ កិត្ដិយស​ រូប​លោក​មិន​បាន​ធ្វើ​បែប​នេះ​ ទេ​ គឺ​មាន​តែ​ស្រឡាញ់​ និង​មានធម៌​មេត្ដា​ ដល់​សិស្ស​ក្រីក្រ​ ហើយ​ខិតខំ​បង្រៀន​ ដោយ​យកចិត្ដទុកដាក់​បំផុត​ ដើម្បី​ឱ្យ​ សិស្ស​មាន​ចំណេះដឹង​ផ្នែក​ភាសា​អង់​ គ្លេ​សយ​ក​ទៅ​ប្រើ​ការ​នា​ពេល​អនាគត​ ។​

​ម្យ៉ាងទៀត​ពាក្យ​ដែល​លោក​ កែវ​ សូ​ ថា​ បាន​ហៅ​លោក​ទៅ​ណែនាំ​អស់​រយៈ​ ពេល​៣​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​មិន​ព្រម​ស្ដាប់​ នោះ​គឺជា​រឿង​បំផ្លើស​ទាំងស្រុង​ ធាតុ​ពិត​ លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​ ហើយ​ លោក​កែវ​ សូ​ ក៏​មិន​ដែល​បាន​ហៅ​លោក​ ទៅ​ណែនាំ​សូ​ម្បី​តែ​មួយ​ដង​ ព្រោះ​លោក​ គ្មាន​កំហុស​ ។​
​លោក​ ស៊ី​ ណា​ បាន​បន្ដ​ថា​ ចាប់​តាំង​ ពី​រូប​លោក​ឈាន​ចូល​មក​បង្រៀន​នៅ​ វិទ្យាល័យ​នេះ​មាន​ឋានៈ​ជា​គ្រូ​ធម្មតា​ម្នាក់​ រហូត​លោកគ្រូ​អ្នកគ្រូ​ស្រឡាញ់​រូប​លោក​ បោះ​ឆ្នោត​ឱ្យ​លោក​ធ្វើ​ជា​ប្រធាន​ក្រុម​បច្ចេកទេស​ ។​

​លោក​ ស៊ី​ ណា​ បាន​បន្ដ​ទៀត​ថា​ មាន​គ្រូ​មួយ​ចំនួន​បង្រៀន​ខ្វះ​ម៉ោង​រដ្ឋ​ តែ​បែរជា​មានឈ្មោះ​បង្រៀន​លើស​ម៉ោង​ ដោយសារ​ការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ ពេញទី​របស់​លោកនាយក​សាលា​ ឈ្មោះ​ កែវ​ សូ​ នេះ​ ។​

​ចំពោះ​សិស្ស​ដាក់​ពាក្យ​ចូល​រៀន​ លោកនាយក​សាលា​រូប​នេះ​តម្រូវ​ឱ្យ​ សិស្ស​បង់ប្រាក់​ក្នុង​ម្នាក់​៥.០០០​រៀល​ ដោយ​ យក​លេស​ថា​ យក​ប្រាក់​ទៅ​ឧបត្ថម្ភ​នេះ​ ឧបត្ថម្ភ​នោះ​មិន​ចេះ​ចប់​ជា​រៀង​រាល់​ឆ្នាំ​។​ ចំណែក​សិស្ស​ដែល​ផ្ទេរ​ការ​សិក្សា​ពី​ សាលា​ផ្សេង​ចូល​មក​វិទ្យាល័យ​១០​មក​រា​ ១៩៧៩​ គាត់​(​នាយក​សាលា​)​តម្រូវ​ឱ្យ​ សិស្ស​បង់ប្រាក់​ក្នុង​ម្នាក់​១៥​ដុល្លារ​ ហើយ​ សិស្ស​ដែល​មាន​លុយ​ចង់​ប្ដូរ​ថ្នាក់រៀន​ត្រូវ​ ចំណាយ​លុយ​ពី​១០​ទៅ​២០​ដុល្លារ​ក្នុង​ សិស្ស​ម្នាក់​ ។​ ចំពោះ​សិស្ស​ដែល​ជា​កូន​ អ្នកមាន​ លោក​ កែវ​ សូ​ បាន​ប្រមូលផ្ដុំ​ ឱ្យ​បក្ខពួក​របស់​គាត់​បង្រៀន​ដោយ​មាន​ លេស​ថា​ គ្រូ​ទាំងនេះ​គេ​ខំប្រឹង​ប្រែង​ធ្វើ​ ការ​ល្អ​ តាម​ពិត​អ្នក​ដែល​បង្រៀន​ល្អ​ និង​ មាន​មនសិការ​ការងារ​ពិតប្រាកដ​មិន​ ដែល​បាន​ទៅ​បង្រៀន​ថ្នាក់​កូន​អ្នកមាន​ ទាំងនោះ​ទេ​ គឺ​នាយក​សាលា​ឱ្យទៅ​បង្រៀន​ថ្នាក់​ កូន​អ្នក​ក្រីក្រ​ដែល​មាន​ចំនួន​សិស្ស​៣០​ នាក់​ ប៉ុន្ដែ​ថ្នាក់​A,​ B​ សម្រាប់​កូន​អ្នក​ មាន​រៀន​ គឺ​មាន​សិស្ស​ច្រើន​ចាប់ពី​៧០​ នាក់​ទៅ​៨០​នាក់​ ។​

​ដោយឡែក​ចំពោះ​ថវិកា​ PB​ (​ពី​មុន​ ហៅ​ PAP​ )​ ចាប់តាំងពី​លោក​ កែវ​ សូ​ ឡើង​ធ្វើ​ជានា​យកសា​លាមក​មិន​ដែល​ បាន​ផ្សព្វផ្សាយ​ ឬ​ផ្ដល់​ដំណឹង​ដល់​លោក​ គ្រូ​អ្នកគ្រូ​បានដឹង​ឡើយ​ គឺ​ថវិកា​នេះ​ លោក​ កែវ​ សូ​ អត្ដ​នោ​ម័ត​ចាយវាយ​ តែ​ម្នាក់ឯង​ដូច​ជា​ថវិកា​ផ្ទាល់ខ្លួន​ និង​ បាន​យក​លុយ​ចំណូល​ពី​តូប​លក់ដូរ​នៅ​ក្នុង​ បរិវេណ​សាលារៀន​ក្នុង​មួយ​ឆ្នាំ​ជាង​១​ម៉ឺន​ ដុល្លារ​មក​ចាយវាយ​ យក​ធ្វើ​សម្ភារ​បាញ់​ ស្លាក​PB​ បន្ដិចបន្ដួច​ដើម្បី​បន្លំ​ភ្នែក​ លោកគ្រូ​ អ្នកគ្រូ​ និង​ជា​លេស​មួយ​ងាយ​ ស្រួល​ដោះស្រាយ​នៅ​ពេល​ដែល​ក្រសួង​ អប់រំ​ចុះ​មក​ពិនិត្យ​ម្ដងៗ​ ។​

​លោក​ ស៊ី​ ណា​ បាន​បញ្ជាក់​ទៀត​ថា​ ជាក់ស្ដែង​ចាប់តាំងពី​លោក​ កែវ​ សូ​ ឡើង​ធ្វើ​ជានា​យកសា​លាមក​មិន​ដែល​ បាន​ផ្សព្វផ្សាយ​នូវ​ថវិកា​ចំណូល​ចំណាយ​ ឱ្យ​លោកគ្រូ​ អ្នកគ្រូ​បានដឹង​នោះ​ទេ​ គឺ​មួយ​ ថ្ងៃៗ​រូប​គាត់​គិតតែ​ពី​រក​ល្បិច​ធ្វើ​ឯកសារ​ ក្លែងក្លាយ​ដើម្បី​បន្លំ​ភ្នែក​ក្រសួង​ ។​

​ចំពោះ​ប្រាក់​បាន​មក​ពី​ការ​ផ្ញើ​កង់​ ម៉ូតូ​ពី​មុន​ធ្លាប់​ឧបត្ថម្ភ​លោកគ្រូ​អ្នកគ្រូ​ ខ្លះ​ ប៉ុន្ដែ​ក្នុងឆ្នាំនេះ​គ្មាន​ទេ​ ហើយ​ដំឡើង​ ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​ ដែល​កង់​ពី​មុន​ផ្ញើ​តែ​១០០​ រៀល​ តែ​ពេល​នេះ​ឡើងថ្លៃ​២០០​រៀល​ និង​ម៉ូតូ​ពី​មុន​២០០​រៀល​ ពេល​នេះ​ឡើង​ ថ្លៃ​៣០០​រៀល​ ស្រប​ពេល​ដែល​លោក​ នាយក​សាលា​រូប​នេះ​ជិត​ចូល​និវត្ដន៍​នា​ ពេល​ខាង​មុខ​ ។​ ថិ​វ​កា​ដែល​បាន​មក​ពី​ការ​ ផ្ញើ​កង់​ ម៉ូតូ​ ក្នុង​មួយ​ខែ​ពី​៨-៩​លាន​ រៀល​លោកនាយក​ចាយ​តែ​ម្នាក់ឯង​ ។​

​លោក​ ស៊ី​ ណា​ បាន​បន្ថែម​ថា​ ចំពោះ​ សិស្ស​ថ្នាក់​ទី​១២​ បើ​អវត្ដមាន​ពី​៣០​ទៅ​ ៤០​ដង​គ្មាន​ឈ្មោះ​ប្រឡង​ឆមាស​ ប៉ុន្ដែ​ បើ​ចង់​ប្រឡង​ទាល់តែ​មាន​លុយ​ពី​៧០​ ទៅ​៨០​ដុល្លារ​ឱ្យ​លោកនាយក​ ទើបបាន​ ប្រឡង​។​ ចំ​ពោះ​សិស្ស​ប្រឡង​កុង​គួ​ បើ​អវត្ដមាន​មិន​បាន​មក​ប្រឡង​ទាល់តែ​ឱ្យ​ លុយ​លោកនាយក​ពី​១០០-២០០​ដុល្លារ​ ទើប​អាច​មានឈ្មោះ​ប្រឡង​ឡើង​ថ្នាក់​ បាន​ ចំពោះ​សិស្ស​ថ្នាក់​ទី​៧,​ ៨​ ,១០​ និង​ ថ្នាក់​ទី​១១​  ។​

​បើ​តាម​ប្រភព​ពី​លោកគ្រូ​អ្នកគ្រូ​ មួយ​ចំនួន​ដែល​បង្រៀន​នៅ​វិទ្យាល័យ​១០​ មក​រា​ ១៩៧៩​បាន​និយាយ​ថា​ រាល់​ការ​ប្រជុំ​ ម្ដងៗ​ លោក​ កែវ​ សូ​ និយាយ​គ្មាន​ទិស​ តំបន់​តែ​ម្នាក់ឯង​ដោយ​មិន​អនុញ្ញាត​ឱ្យ​ លោកគ្រូ​ អ្នកគ្រូ​បញ្ចេញយោបល់​ឡើយ​ និង​មាន​ពេល​ខ្លះ​និយាយ​វាយតម្លៃ​ការ​ គ្រប់គ្រង​នៅ​តាម​សាកលវិទ្យាល័យ​CUS​ បោះពាក្យ​សុំ​អាហារូបករណ៍​ចោល​នៅ​ មុខ​អង្គប្រជុំ​ និង​គំរាម​លោកគ្រូ​អ្នកគ្រូ​ ណា​ដែល​ហ៊ាន​យកសម្ដី​ទៅ​ចុះ​ផ្សាយ​ តាម​កាសែត​គាត់​នឹង​បញ្ជូន​ឈ្មោះ​ទៅ​ឱ្យ​ ក្រសួង​លុបឈ្មោះ​ចោល​តែ​ម្ដង​ ។​

​ទាក់ទិន​នឹង​អំពើ​ពុក​រលួយ​នៅ​វិទ្យា​ ល័យ​១០​មក​រា​១៩៧៩​ ខេត្ដសៀមរាប​ នេះ​ លោក​កែវ​ សូ​ បានឱ្យ​អ្នក​យក​ព័​ត៌​ មាន​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ថា​ ការ​ដក​លោក​ ស៊ី​ ណា​ ចេញពី​ប្រធាន​ក្រុមបច្ចេកទេស​ គឺ​មានការ​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ជិត​២០​ នាក់​ ដែល​បាន​អនុម័ត​ឱ្យ​ដក​ចេញ​ គឺ​មិន​ បាន​ដក​តាមតែ​ចិត្ដ​លោក​នោះ​ទេ​។​ ចំណែក​គេ​ចោទ​លោក​ពុក​រលួយ​នោះ​ លោក​មិន​ខ្លាច​កាសែត​ចុះ​ផ្សាយ​ឡើយ​ ហើយ​លោក​នឹង​រង់ចាំ​មើល​អ្នក​ណា​ផ្ដល់​ ព័ត៌មាន​ឱ្យ​អ្នកកាសែត​ផ្សាយ​លោក​នឹង​ កាន់​កាសែត​ប្ដឹង​បុគ្គលិក​ដែល​ផ្ដល់​ព័​ត៌​ មាន​នោះ​តែ​ម្ដង​ ។​

​ចំណែក​លោក​ អ៊ុ​ង​ សេរី​ឌី​ ប្រធាន​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ដ​សៀម​ រាប​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​ចោទ​ ប្រកាន់​អំពើ​ពុក​រលួយ​ខាងលើ​នេះ​បាន​ ទេ​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ តែ​គ្មាន​អ្នក​ទទួល​ ៕