
ថ្ងៃទី៧ ៖ ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋចូលព្រះបរមរាជវាំង
Par : Date 07 កុម្ភះ 2013Temps 09:47:37
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែ បុស្ស ឆ្នាំរោង ព.ស២៥៥៦ ត្រូវនឹងថ្ងៃ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ គឺជាព្រះរាជពិធី ដង្ហែព្រះបរមអដ្ឋិចូលព្រះបរមរាជវាំង ដែលមានកម្មវិធីដូចតទៅ ៖
ម៉ោង៧៖៣០- ជួបជុំព្រះរាជវង្សានុវង្ស សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ នាម៉ឺន សព្វមុខមន្ដ្រី ទាហាន ស៊ីវិល មន្ដ្រីកិត្ដិ យសនៅក្នុងវេទិកា និងដង្ហែព្រះបរមអដ្ឋិ។
-សម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី និងលោក ជំទាវ, សម្ដេចអគ្គមហាសេនាបតីតេជោ និងលោកជំទាវកិត្ដិព្រឹទ្ធបណ្ឌិត, សម្ដេច ចៅហ្វាវាំង និងលោកជំទាវ អញ្ជើញដល់។ (កងកិត្ដិយសនិងត្រែទ័ពជូនវន្ទនកិច្ច) ។
ម៉ោង៨៖០០-ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្ដ វិញ (កងកិត្ដិយសនិងត្រែទ័ពថ្វាយព្រះ រាជវន្ទនកិច្ច) ។
-និមន្ដព្រះសង្ឃ៩០អង្គ ស្វាធ្យាយ ព្រះសត្ដប្បករណ៍ ។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឬតំណាងក្រុមបារគូ១រូបយាងព្រះកោដ្ឋ ព្រះបរមរតនកោដ្ឋ ចុះពីមហាបញ្ចា ។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋគង់ លើព្រះទីនាំង យាងដង្ហែជាក្បួនចូលព្រះ បរមរាជវាំង ។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ យាងព្រះកោដ្ឋព្រះបរម រតនកោដ្ឋទៅតម្កល់លើព្រះមហាបញ្ចា ក្នុងព្រះទីនាំងមហាមន្ទីរ (ក្រុមបារគូ ថ្វាយស័ង្ខ) ។
-និមន្ដព្រះសង្ឃ៩០អង្គ ស្វាធ្យាព្រះ សត្ដប្បករណ៍ ។
-ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រះរាជវង្សានុវង្ស នាម៉ឺន សព្វមុខមន្ដ្រីដែលតាមដង្ហែ លុតជង្គង់ ក្រាបថ្វាយបង្គំលាព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ៕
