
ឈ្មួញកាយដីភ្នំរាបតំបន់ឧទ្យានជាតិរាមដឹកយកមកចាក់តំបន់ព្រៃលិចទឹក
Par : ឆ្លាមសមុទ្រ Date 07 កុម្ភះ 2013Temps 14:01:54
ខេត្ដព្រះសីហនុ ៖ សកម្មភាពកាយថ្ម និងដីចេញពីតំបន់ភ្នំរាបក្នុងឧទ្យានជាតិ រាមបានកើតមានប្រមាណជិត១សប្ដាហ៍ ដែលគ្មានអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ណាមួយពិនិត្យលើច្បាប់អនុញ្ញាត ហើយប្រជាពលរដ្ឋចាត់ទុកថា ឈ្មួញទាំងនោះ អាចនឹងមានការឃុបឃិតគ្នាណាមួយ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឬមន្ដ្រីជំនាញ ។
ករណីកាយដីភ្នំរាបក្នុងតំបន់ឧទ្យាន ជាតិរាម គឺឋិតនៅចំណុចភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ បើទោះ ជាគេមិនបានបញ្ជាក់ថា តើឈ្មួញមួយ ណាដែលថ្លើមធំកាយដីនិងថ្មភ្នំរាបដើម្បី ធ្វើអាជីវកម្មនេះក៏ដោយ ប៉ុន្ដែប្រភព ចេញពីខេត្ដព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ លោក ស្បោង សារ៉ាត អភិបាលខេត្ដព្រះ សីហនុ បានចេញលិខិតលេខ០៣០សជណ -១៣ បានអនុញ្ញាតឱ្យលោកអៀង រតនា ដែលស្នាក់នៅផ្ទះលេខ៤៣២ ក្រុម២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ចាក់ដីលើដីដែលមានកម្មសិទ្ធិ លេខCII171, CII172 ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ដែលមានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ដើម្បីសាងសង់ ភោជនីយដ្ឋាន និងកន្លែងលំហែកាយទុក សម្រាប់ទទួលភ្ញៀវជាតិ និងអន្ដរជាតិក្នុង ដំណើរកម្សាន្ដ ក៏ដូចជាចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍ ។
តាមរយៈលិខិតស្នើសុំរបស់ អៀង រតនា អាជ្ញាធរខេត្ដពុំជំទាស់ទេ ប្រសិន បើចាក់ដីទៅលើដីកម្មសិទ្ធិស្របច្បាប់ ដូចដែលបានស្នើសុំ ប៉ុន្ដែគេបានរាយ ការណ៍មកថា លោក អៀង រតនា បានត្រឹម តែយកលិខិតអនុញ្ញាតខាងលើធ្វើជាការ បិទបាំងចំពោះអំពើមិនប្រក្រតីរបស់ខ្លួន ដោយសារតែការចាក់ដីដែលដឹកមកពី ភ្នំរាប តំបន់ឧទ្យានជាតិរាម គឺយកមក ចាក់ក្នុងតំបន់ព្រៃលិចទឹក ។ នេះបើតាម ការអះអាងពីមន្ដ្រីជលផល ហើយតំបន់ ទាំងនោះឋិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលជលផល ចំណែកភ្នំរាបក៏ឋិតនៅ ក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិរាម ដូច្នេះ លោក អៀង រតនា ធ្វើលិខិតស្នើ សុំគ្រាន់តែជារូបភាពបិទបាំងអំពើអាក្រក់ របស់ខ្លួនប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីខាងលើ នគរវត្ដ មិន អាចទាក់ទងបានទេពីលោក លិន សារិន មេឃុំរាម ដោយទូរស័ព្ទរបស់គាត់នៅ ក្រៅតំបន់សេវា ប៉ុន្ដែលោក ទិត វុទ្ធី អភិ បាលស្រុកព្រៃនប់ បានមានប្រសាសន៍ ប្រាប់នគរវត្ដតាមទូរស័ព្ទថា លោកមិន ទាន់រឿងកាយដីភ្នំរាប ក៏ដូចជាចាក់ដីប៉ះ ពាល់ទៅនឹងតំបន់ព្រៃលិចទឹក ពីព្រោះដី ទាំងនោះឋិតក្រៅតំបន់ការគ្រប់គ្រងរដ្ឋ បាលរបស់អាជ្ញាធរស្រុកព្រៃនប់ ដោយ លោកបញ្ជាក់ថា គឺគ្រប់គ្រងដោយឧទ្យានជាតិ និងរដ្ឋបាលជលផល ។
លោកអភិបាលបន្ដថា កន្លងមក អាជ្ញាធរស្រុកបានដាក់លិខិតស្នើសុំដើម្បី ឱ្យប្រជាពលរដ្ឋចំនួន៤ភូមិ មានសិទ្ធិ គ្រប់គ្រងដីជាលក្ខណៈស្របច្បាប់ ដកចេញ ពីការគ្រប់គ្រងរបស់ឧទ្យានជាតិ និងឱ្យ ប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ ផ្ទេរ ឬ បែងចែកជាលក្ខណៈស្របច្បាប់បាន ។
លោក អៀង រតនា ដែលជាអ្នកសុំ ច្បាប់អនុញ្ញាតពីសាលាខេត្ដចាក់ដីលុប តំបន់ព្រៃលិចទឹក រងនូវការរិះគន់ពីប្រជា ពលរដ្ឋ តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ លោកមិនបានធ្វើ អត្ថាធិប្បាយអ្វីទាំងអស់ រួចក៏បិទទូរស័ព្ទ ទូរស័ព្ទ ។
ប្រជាពលរដ្ឋនៅក្នុងភូមិអុង ឃុំរាម បានឱ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០១៣ ពួកគាត់បានឃើញមន្ដ្រី អាជ្ញាធរជាច្រើននាក់បានទៅដល់ទីតាំង ខាងលើ និងហាមឃាត់មិនឱ្យដំណើរការ ទាំងករណីកាយដីភ្នំ ក៏ដូចជាយកដីមក ចាក់តំបន់ព្រៃលិចទឹក ។
ដូច្នេះ ករណីកាយដីភ្នំក្នុងតំបន់ឧទ្យាន ជាតិរាមមកចាក់តំបន់ព្រៃលិចទឹក ត្រូវ បានគេដឹងថា ឈ្មួញ អៀង រតនា ពិតជា បានស្នើសុំទៅសាលាខេត្ដ ប៉ុន្ដែការស្នើសុំ នេះគ្រាន់តែការបំភ័ន្ដភ្នែកថ្នាក់លើ ព្រោះបានច្បាប់អនុញ្ញាតភ្លាម បែរជាដឹក ដីទៅចាក់តំបន់ព្រៃលិចទឹក ទើបអាជ្ញាធរ បន្ដស៊ើបអង្កេតក្នុងករណីនេះ ៕
