
មីយ៉ាន់ម៉ាតែងតាំងមន្ដ្រីប្រឆាំងកាន់តំណែងគណៈរដ្ឋមន្ដ្រី
Par : ថាច់ យ៉ាត Date 07 កុម្ភះ 2013Temps 14:34:01
សារព័ត៌មានមីយ៉ាន់ម៉ាបានផ្សាយ ថ្ងៃពុធនេះថា ប្រធានាធិបតីមីយ៉ាម៉ាបានតែង តាំងតំណាងរាស្ដ្រមកពីគណបក្សប្រឆាំងមួយរូបឱ្យចូលកាន់ការណ៍នៅក្នុងទីស្ដី ការគណៈរដ្ឋមន្ដ្រីធ្វើឱ្យមានសំឡេងប្រកួតប្រជែង ក្នុងគោលនយោបាយកែទម្រង់ របស់រដ្ឋាភិបាល ។
លោក ទិន ស្វេ (Tin Shwe) សមាជិកសភាជាន់ខ្ពស់មកពីគណបក្សកម្លាំងប្រជាធិបតេយ្យជាតិ (NDF) ត្រូវបានប្រធានាធិបតី ថេន សេន តែងតាំងជាអនុរដ្ឋមន្ដ្រី ក្រសួងទេសចរណ៍និងសណ្ឋាគារដែលការតែងតាំងនេះធ្វើឱ្យមានការមិនសប្បាយ ចិត្ដពីប្រធានបក្ស NLF ផងដែរ ។
លោក Khin Maung Swe បានប្រាប់ប្រភពAFPថា «មិនមានការពិភាក្សា ជាមួយគណបក្សនោះឡើយ ហើយយើង មិនបានដឹងទេថា វាមានមានគោលបំណង អ្វីទេ។ យើងនឹងជំទាស់រាល់អ្វីដែលមិនមែនជាផលប្រយោជន៍ចំពោះប្រជាជន» ។
លោក ទិន ស្វេ ជាសាស្ដ្រាជើងចាស់អាយុ៦៧ឆ្នាំនឹងលាលែងពីតំណែងសមាជិក សភាដើម្បីទៅចូលរួមការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ៕
