
ក្រុមស៊ីរីបដិសេធពិភាក្សាជាមួយរដ្ឋាភិបាល
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 13:42:24
គណៈកម្មាធិការជាតិបណ្ដោះអាសន្ន របស់ស៊ីរី SNC កាលពីថ្ងៃទី៥ កុម្ភៈ បាន ច្រានចោលកិច្ចពិភាក្សាជាមួយរដ្ឋាភិ បាលស៊ីរី តាមការស្នើសុំពីសម្ពន្ធមិត្ដ ប្រឆាំងនៅបរទេស ។ ការប្រកាសរបស់ SNC បានបញ្ជាក់ថា “គណៈកម្មាធិការនេះបានប្រកាសជា មួយប្រជាជនពីការធ្វើបដិវត្ដន៍ និងសន្យា អនុវត្ដទៅតាមច្បាប់ទម្លាប់ និងគោល ដៅរបស់ខ្លួន ដោយផ្ដួលរំលំទាំងស្រុងនូវ របបដឹកនាំរបស់ប្រធានាធិបតីស៊ីរី ដោយបដិសេធរាល់កិច្ចពិភាក្សាណាមួយ ក្នុងការការពាររបបរបស់រដ្ឋាភិបាល នោះឡើយ ។
កាលពីសបា្ដហ៍កន្លងមកមេដឹកនាំ ក្រុមប្រឆាំងរបស់ស៊ីរី លោកអាល់ខាទីហ្វ បានប្រកាសថា នឹងត្រៀមពិភាក្សាជា មួយរដ្ឋាភិបាលស៊ីរី អាល់អាសាត ក្នុង លក្ខខណ្ឌរដ្ឋាភិបាលត្រូវតែដោះលែង អ្នកទោស១៦០ពាន់នាក់ ត្រូវរដ្ឋាភិបាល ចាប់ឃុំ ។
ក្នុងថ្ងៃជាមួយគ្នានោះដែរអគ្គលេខា ធិការសម្ព័ន្ធអារ៉ាប់បានប្រកាសគាំទ្រ ការអំពាវនាវរបស់លោកខាទីហ្វី ស្ដីអំពី កិច្ចពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុង ដាម៉ាកាស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល២៣ខែកន្លងមក ។
ប្រធានាធិបតីអ៊ីរ៉ង់បំពេញទស្សនកិច្ចអេហ្ស៊ីបជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ
ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាម៉ូដ អាម៉ាឌី ណេចាត កាលពីថ្ងៃទី៥ កុម្ភៈ បានចាក ចេញពីទីក្រុងតេអេរ៉ង់ ចាប់ផ្ដើមដំណើរ ទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេស អេហ្ស៊ីប ។ នេះជាទស្សនកិច្ចដំបូងគេ បង្អស់របស់ប្រធានាធិបតីអ៊ីរ៉ង់ ចាប់តាំង ពីការធ្វើបដិវត្ដន៍អ៊ិំស្លាមនៅឆ្នាំ១៩៧៩ ។
តាមសារព័ត៌មាន IRNA របស់អ៊ីរ៉ង់ ក្នុងដំណើរទស្សនកិច្ចនោះប្រធានាធិបតី នឹងចូលរួមកិច្ចប្រជុំនៃអង្គការសហប្រតិ បត្ដិការអ៊ិណស្លាមដែលរៀបចំឡើងនៅ ទីក្រុងកាយរ៉ូ និងជួបពិភាក្សាជាមួយមន្ដ្រី ជាន់ខ្ពស់របស់ប្រទេសអេហ្ស៊ីបផងដែរ ។
មានប្រសាសន៍មុនពេលចាកចេញ ពីទីក្រុងតេអេរ៉ង់ ប្រធានាធិបតីអាម៉ាត ឌីណេចាត បង្ហាញក្ដីសង្ឃឹមថា ដំណើរ ទស្សនកិច្ចនេះគឺជាការចាប់ផ្ដើមឱ្យមាន ទំនាក់ទំនងល្អប្រសើរឡើងវិញរវាងអ៊ីរ៉ង់ នឹងអេហ្ស៊ីប ។
ចាប់តាំងប្រធានាធិបតីអេហ្ស៊ីប លោកម៉ូហាម៉េត ម៉ូស៊ី ឡើងកាន់តំណែង នៅឆ្នាំ២០១២ អេហ្ស៊ីបតែងតែប្រុង ប្រយ័ត្នចំពោះការខិតខំកែលម្អនូវទំនាក់ ទំនងទ្វេភាគីដែលតែងតែមានចំណុច ផ្ទុយគ្នាស្រឡះក្នុងវិបត្ដិនៅប្រទេសស៊ីរី ។ គេសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យប្រទេសទាំង២កាន់តែខិតមក កៀកគ្នា ពិសេសគឺទទួលបានសំឡេង ឯកភាពរួមស្ដីពីដំណោះស្រាយវិបត្ដិក្នុង ប្រទេសស៊ីរី ៕
