
កម្ពុជាមិនដកពាក្យបណ្ដឹងរង់ចាំ ICJ សម្រេចសិន
ដោយ ៖ ហេង សូរិយា ថ្ងៃទី 06 កុម្ភះ 2013ម៉ោង 16:41:51
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន ច្រានចោលទាំងស្រុងចំពោះការជំរុញ ទាំងឡាយណាពីភាគីថៃឱ្យដកពាក្យបណ្ដឹង សំណុំរឿងព្រះវិហារ ដោយថារង់ចាំតុលា ការយុត្ដិធម៌អន្ដរជាតិ (ICJ) សម្រចជា ផ្លូវការសិន ។
លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេសកម្ពុជាបានថ្លែងប្រាប់ក្រុម អ្នកកាសែតថា “រឿងអស់ហ្នឹងកំពុងតែ ស្ថិតនៅក្នុងដៃនីតិវិធីរបស់តុលាការ ទីក្រុងឡាអេ ដូច្នេះខ្ញុំយល់ថា គ្រប់ភាគី ទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ ហើយ រង់ចាំមើលដំណើរការនោះទៅ” ។
ប្រតិកម្មបែបនេះបានធ្វើឡើង បន្ទាប់ ពីគណបក្សភឿថៃ បានដាក់លិខិតជំរុញ ឱ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រីថៃមកចរចាជាមួយកម្ពុជា ដើម្បីដកពាក្យបណ្ដឹងដែលកម្ពុជាបានដាក់ នៅ ICJ ហើយអភិវឌ្ឍន៏រួមគ្នានៅលើផ្ទៃ ដី៤,៦គីឡូម៉ែត្រក្រឡានោះ ។
គួរបញ្ជាក់ថា នៅខែមេសា ខាងមុខ នេះ តុលាការយុត្ដិធម៌អន្ដរជាតិទីក្រុង ឡាអេនឹងផ្ដើមសវនាលើសំណុំរឿង ប្រាសាទព្រះហើយ ។ ភាគីថៃ និងកម្ពុជា បានយល់ព្រមថា នឹងពុំមានការផ្ទុះ អាវុធដាក់គ្នាអំឡុងពេលនោះទេ ៕
