រៀប​ការ​បាន​៣​ឆ្នាំ​បង​ដោះដៃ​លែង​រវល់​ចាកចោល​ផ្ទះ​និង​កូនស្រី​

ដោយ​ ៖ សហការី|ថ្ងៃទី 06 កុម្ភះ 2013 ម៉ោង 16:45:29

​ខេត្ដកំពង់ធំ​ ៖​ ស្នេហា​វ័យក្មេង​១​គូ​ ដែល​ឈាន​រហូត​ដល់​ចាស់ទុំ​ទាំង​សងខាង​ ផ្សំផ្គុំ​រួច​រៀប​ចំការ​ឱ្យ​ក្លាយទៅជា​ប្ដី​ប្រពន្ធ​ តែ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​នោះ​ បុរស​ធ្លាប់​ តែ​ប្រើ​ពាក្យ​សម្ដី​ផ្អែមល្ហែម​ថា​បង​ ស្រឡាញ់​អូន​ និង​ស្មោះត្រង់​អស់​មួយ​ជីវិត​ បែរជា​ចាកចោល​ប្រពន្ធ​របស់​ខ្លួន​ និង​ កូន​ ថែម​ទាំង​លែង​ចូល​ផ្ទះ​រហូត​មក​ដល់​ បច្ចុប្បន្ន​នេះ​ ។​

​រឿងរ៉ាវ​ស្នេហា​វ័យក្មេង​១​គូ​ដែល​បាន​ រួមរស់​ជាមួយ​គ្នា​មួយ​ដង្ហើមចង្រិត​ រួច​ ក៏​បាន​បែកបាក់​ទៅ​វិញ​ដោយ​គេ​មិនដឹង​ ថា​ជា​កំហុស​របស់​អ្នក​ណាមួយ​នោះ​ឈាន​ រហូត​ដល់​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ កាន់​សាលាដំបូង​ខេត្ដកំពង់ធំ​ដើម្បី​ចាត់​ ការ​ទៅ​បុរស​ជា​ប្ដី​ ដែល​គេចវេះ​ពី​ការ​ ទទួលខុសត្រូវ​និង​បាន​គំរាមកំហែង​សម្លាប់​ ប្រពន្ធ​និង​កូន​ ។​

​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ជុំវិញ​ ស្ដ្រី​មេម៉ាយ​រូប​នេះ​បានឱ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​នាង​បាន​ចំណងដៃ​កូនស្រី​១​រូប​ ដែល​ទើបតែ​អាយុ​មិន​ទាន់​បាន​១​ខួប​ផង​ ស្រាប់តែ​ប្ដី​របស់​ខ្លួន​បាន​ចាកចេញ​ និង​ ចុះ​ពី​ផ្ទះ​ដោយ​គ្មាន​ទទួលខុសត្រូវ​សូ​ម្បី​ តែ​បន្ដិច​ ។​

​ស្ដ្រី​មេម៉ាយ​រូប​នេះ​បាន​រៀប​ការ​ជា​ មួយ​នឹង​បុរស​ជា​ប្ដី​តាម​ទំនៀមទម្លាប់​ ប្រពៃណី​ និង​មាន​ចាស់ទុំ​អាជ្ញាធរ​ទទួល​ ស្គាល់​នៅ​ក្នុងភូមិ​-​ឃុំ​-​ស្រុក​នៃ​ខេត្ដ​ កំពង់ធំ​ ។​ ស្ដ្រី​មេម៉ាយ​ដែល​ដាក់​ពាក្យបណ្ដឹង​ ទៅ​សាលាដំបូង​ខេត្ដកំពង់ធំ​ដើម្បី​ឱ្យ​ជួយ​ អន្ដរាគមន៍​រក​យុត្ដិធម៌​នេះ​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ភិន​ វ​លក្ខណ៍​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កំពង់​រទេះ​ ក្រុង​ ស្ទឹង​សែន​ ខេត្ដកំពង់ធំ​ រីឯ​បុរស​ដែល​ជា​ ប្ដី​កំហូច​ចាកចេញ​ចោល​លំនៅ​ឋាន​ និង​ កូន​ប្រពន្ធ​ដោយ​មិន​ទទួលខុស​ត្រូវជា​មេ​ គ្រួសារ​នេះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ងី​ គឹ​ម​សាន​ អាយុ​៣៥​ឆ្នាំ​ ។​

​ប្រភព​ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​គ្រួសារ​ វ័យក្មេង​នេះ​បានឱ្យ​ដឹង​ថា​ កាលពីដើម​ ឡើយ​រវាង​អ្នក​ទាំង​២​មាន​ភាព​ល្អូកល្អិន​ ស្អិតរ​មួ​ត​ដូច​ស្ករ​តាំង​ម៉ែ​ តែ​អស់​រយៈ​ ពេល​ជិត​៣​ឆ្នាំ​ ចំណងដៃ​របស់​អ្នក​ទាំង​២​ បានកូន​ស្រី​១​រូប​ ស្រាប់តែ​ជីវិត​គ្រួសារ​ មួយ​នេះ​បាន​ចាប់ផ្ដើម​ប្រេះឆា​ល្វីង​ជូរ​ ចត់​ទៅ​វិញ​ រហូត​ដល់​រកាំរកូស​ទាស់​ ពាក្យ​ទាស់សម្ដី​ និង​ពេល​ខ្លះ​បុរស​ជា​ប្ដី​ ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​ ខុស​ពី​ពាក្យ​សន្យា​កាលពី​បង​រៀប​ការ​ជា​ មួយ​អូន​ ។​

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​មក​ការ​រស់នៅ​ជាមួយ​គ្នា​កាន់តែ​ មិន​ចុះសម្រុងៗ​ ប្ដី​ឈ្មោះ​ងី​ គឹ​ម​សាន​ ចាប់ផ្ដើម​បែកគំនិត​ និង​លែងរ​វីរ​វល់​ នៅ​ក្នុង​បន្ទុកគ្រួសារ​បង្ក​ជា​ហិង្សា​ជា​ញឹកញាប់​ទាត់​ធាក់​វាយដំ​ប្រពន្ធ​ ជេរ​ប្រមាថ​ ពិសេស​ថែម​ទាំង​គំរាម​សម្លាប់​កូន​ដែល​ ឈាម​របស់​ខ្លួន​ចោល​ទៀត​ ។​ គ្រួសារ​ មួយ​នេះ​បាន​ចាប់ផ្ដើម​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ ងងឹត​អាប់អួរ​ ដោយសារ​តែ​ការ​មិន​ទទួល​ ខុស​ត្រូវ​របស់​ខាង​ប្រុស​ចុះ​ចេញ​តាំងពី​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​មក​ម្ល៉េះ​ រហូត​មក​ ដល់​បច្ចុប្បន្ន​ប្ដី​ឈ្មោះ​ងី​ គឹ​ម​សាន​ ក៏​មិន​ ដែល​វិល​មក​រកប្រពន្ធ​និង​កូន​ឡើយ​ ។​ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​បែប​នេះ​លែង​បាន​ស្ដ្រី​ ជា​ប្រពន្ធ​ក៏​បាន​ពកូន​ស្រី​ដែល​ជា​ឈាម​ របស់​ខ្លួន​ខ្លះ​រួម​ជាមួយ​ប្ដី​នោះ​ស្វះស្វែង​ រក​ការ​អន្ដរាគមន៍​រហូត​ឈាន​ទៅ​ដល់​ការ​ ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​សាលាដំបូង​ ខេត្ដ​ឱ្យ​ជួយ​អន្ដរាគមន៍​ជុំវិញ​រឿងរ៉ាវ​ខាង​ លើ​នេះ​ ។​ ប៉ុន្ដែ​លុះដល់​ខែធ្នូ​ ឆ្នាំ​២០១២​ សំណុំរឿង​បាន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើប​ សួរ​សាលាដំបូង​ខេត្ដ​ ក៏​បាន​ចេញ​ដីកា​ បង្គាប់​ឱ្យឈ្មោះ​ងី​ គឹ​ម​សាន​ ដែល​ជា​ប្ដី​ ចូលខ្លួន​មក​បំភ្លឺ​ជុំវិញ​ពាក្យបណ្ដឹង​ និង​ ការ​ចោទប្រកាន់​របស់​ស្ដ្រី​ជា​ប្រពន្ធ​ ។​ តែ​ពេល​នោះ​បុរស​ជា​ឈ្មោះ​គឹ​ម​សាន​ មិន​បាន​ចូល​តាម​ការ​បង្គាប់​ លោក​ចៅ​ ក្រម​សាលាដំបូង​ខេត្ដ​ក៏​បាន​ចេញ​ដីកា​ឱ្យ​ ចូល​បំភ្លឺ​ជា​លើក​ទី​២​ តែ​គឹ​ម​សាន​ នៅ​តែ​ មិន​ចូល​ដដែល​ ហើយ​រឿងរ៉ាវ​នេះ​ក៏​បាន​ អូស​បន្លាយ​ពី​១​ថ្ងៃ​ទៅ​១​ខែ​រហូត​ដល់​ឆ្លង​ ឆ្នាំ​២០១២​ ឈាន​ចូល​ឆ្នាំ​២០១៣​ ដល់​ ខែកុម្ភៈ​នេះ​ ក៏​ឈ្មោះ​គឹ​ម​សាន​ មិន​ចូល​ តាម​ការ​កោះ​របស់​ចៅក្រម​នោះ​ដែរ​ ។​ ស្ដ្រី​ដែល​ជា​ប្រពន្ធ​បាន​ទទូច​ និង​អង្វរ​សុំ​ ការ​អន្ដរាគមន៍​ពី​មន្ដ្រី​គ្រប់​លំដាប់ថ្នាក់​ ឱ្យ​ជួយ​ដល់​រូប​នាង​ផង​ ព្រោះ​សព្វ​ថ្ងៃនេះ​ គាត់​ពិបាក​ណាស់​ទាំង​ជីវភាព​ និង​ការ​ថែ​ ទាំ​កូនស្រី​អាយុ​ទើបតែ​១​ខួប​នេះ​ ៕