
បារាំងនឹងបង្កើនជំនួយពី៣០ម៉ឺនដល់៥០ម៉ឺនអឺរ៉ូសម្រាប់សាលាក្ដីខ្មែរក្រហមក្នុងឆ្នាំ២០១៣
ដោយ ៖ សហការី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 11:02:52
ភ្នំពេញ ៖ សាធារណរដ្ឋបារាំងនឹងបង្កើនជំនួយរបស់ខ្លួនពី៣០ម៉ឺនអឺរ៉ូដល់ ៥០ម៉ឺនអឺរ៉ូសម្រាប់សាលាក្ដីខ្មែរក្រហម ក្នុងឆ្នាំ២០១៣នេះ។ លោក SERGE MOSTURA ឯកអគ្គរដ្ឋទូតបារាំងទើប តែងតាំងបានថ្លែងដូច្នេះក្នុងជំនួបជា មួយអ្នកសារព័ត៌មានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣នៅស្ថានទូតបារាំង។
លោកបានឱ្យដឹងទៀតថាក្នុងឆ្នាំ ២០១២កន្លងមកនេះ ប្រទេសបារាំង បានផ្ដល់ជំនួយដល់កម្ពុជាមានចំនួន ទឹកប្រាក់៦៥លានដុល្លារអាមេរិក ហើយ ក្នុងឆ្នាំ២០១៣នេះ ជំនួយនឹងមានការ កើនឡើងទៀត ។ ជំនួយរបស់បារាំង ក៏មានដូចជាការផ្ដល់ប្រាក់កម្ចីផងដែរ ដែលប៉ុន្មានសបា្ដហ៍ខាងមុខនេះនឹងមាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដី ពីការផលិតទឹកស្អាតដែលមានតម្លៃ រហូតដល់៤០លានដុល្លារអាមេរិក រវាង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងរដ្ឋាករ ទឹកស្វយ័តរាជធានីភ្នំពេញហើយរោង ចក្រចម្រោះទឹកស្អាតនោះមានទីតាំង នៅសង្កាត់និរោធ ខណ្ឌមានជ័យ ។
លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងទៀតថា ក្នុងជំនួបរបស់លោកនាយករដ្ឋមន្ដ្រី បារាំង ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងខណៈដែលលោកដឹកនាំគណៈប្រតិភូ មកចូលរួមព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះមហាវីរក្សត្រនោះ លោកនាយករដ្ឋមន្ដ្រីបារាំងបានលើក ឡើងអំពីការលើកស្ទួយកិច្ចសហប្រតិ បត្ដិការដូចជាការបណ្ដុះបណ្ដាលនាយ ទាហានកម្ពុជាដោយសារកម្ពុជាបាន បញ្ជូនកងទ័ពរបស់ខ្លួនមួយចំនួនទៅ បំពេញបេសកកម្មនៅប្រទេសលីបង់ , ស៊ូដង់ ការចូលរួមវិភាគទានរបស់ប្រទេស បារាំងក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្សរបស់កម្ពុជាក្នុងនោះមានគម្រោង នៃការគាំទ្រ ទៅដល់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលមានអ្នកទទួលបាន អាហារូបករណ៍១០០នាក់ក្នុងមួយឆ្នាំ ។
ក្រៅពីនេះក៏មានគម្រោងជួយដល់ ការលើកស្ទួយវិស័យសុខាភិបាលផងដែរ។ ជាមួយនេះ លោកនាយករដ្ឋមន្ដ្រីបារាំង ក៏បានបង្ហាញឆន្ទៈអំពីគម្រោងវិនិយោគ របស់ប្រទេសបារាំងទៅលើវិស័យអគ្គិសនីដើរដោយហ្គាសនៅតាមខេត្ដមាត់ សមុទ្រផងដែរ 9 សហការី
