បុរស​ខ្មែរ​អនិកជន​ម្នាក់​ចង​.​ក​ធ្វើ​អត្ដឃាត​មិនដឹង​មូលហេតុ​

ដោយ​ ៖ សដារ៉ា|ថ្ងៃទី 07 កុម្ភះ 2013 ម៉ោង 13:09:15

​ភ្នំពេញ​ ៖​ បុរស​ខ្មែរ​អនិកជន​ម្នាក់​បាន​លួច​ចង​.​ក​សម្លាប់​ខ្លួន​ ដោយ​ពុំ​ដឹង​មូលហេតុ​ ខណៈ​នៅផ្ទះ​ម្នាក់ឯង​ ប្រពន្ធ​ចេញ​ទៅ​លក់ដូរ​ ។​ ហេតុការណ៍​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្ទះ​លេខ​១៤៥​ ផ្លូវ​លេខ​១៣៨Z​ ក្រុម​៧​ ភូមិ​២​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ ។​

​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ​ ស៊ុំ​ សា​រឺ​ន​ អាយុ​៤៥​ឆ្នាំ​ មន្ដ្រី​ក្រសួង​វប្បធម៌​ ជាម្ចាស់ផ្ទះ​និងត្រូវជា​មិត្ដ​របស់​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ ឈ្មោះ​ ស៊ុំ​ សាវ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ជាអនិកជនខ្មែរ​នៅ​អា​មេ​រិ​ក​ មក​ស្រុក​ខ្មែរ​ជាង​១​ឆ្នាំ​មក​ហើយៗ​បាន​មក​រស់នៅ​ផ្ទះ​របស់​គាត់​នៅ​ជាន់​ទី​១​ និង​បាន​រៀបចំ​ការ​ជាមួយ​នារី​អាយុជាង​២០​ឆ្នាំ​ នៅ​អរិយ​ក្សត្រ​ ឈ្មោះ​ កក្កដា​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ ជា​រៀង​រាល់​ព្រឹក​ ជន​រង​គ្រោះ​តែង​ចុះ​មក​ហូរ​អាហារ​នៅ​ខាងក្រោម​ តែ​នៅ​ថ្ងៃ​កើតហេតុ​ម៉ោងជាង​១០​ព្រឺ​ក​ មិនឃើញ​គាត់​ចុះ​មក​ ក៏​មានការ​សង្ស័យ​គោះ​ទ្វារ​ហៅ​ តែ​គ្មាន​ការ​ឆ្លើយ​តប​ ក៏​បាន​ហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ​ទម្លុះ​ទ្វារ​ ក៏​ឃើញ​ជន​រង​គ្រោះ​យក​ខ្សែ​នីឡុង​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​ ។​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល​វិច័យ​លើ​សាកសព​​ ៕