
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅប៉ាគីស្ថានសម្លាប់មនុស្ស៣៤នាក់
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 07 កុម្ភះ 2013ម៉ោង 13:13:40
រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសឱ្យ ដឹងថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើន ថ្ងៃកន្លងមកបង្កទៅជាទឹកជំនន់ បណ្ដាល ឱ្យមានមនុស្ស៣៤នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។
តាមតួលេខរបស់រដ្ឋាភិបាលបានឱ្យ ដឹង នៅតំបន់ភាគពាយ័ព្យនៃប្រទេស ប៉ាគីស្ថាន មានមនុស្ស២៥នាក់បាត់បង់ ជីវិត និង៥៧នាក់រងរបួស ដោយសារ ភ្លៀងធ្លាក់ខ្លាំង ។ ក្នុងនោះនៅទីក្រុង Peshawar កុមារ៣នាក់បាត់បង់ជីវិត ដោយសារតែបាក់ផ្ទះ ។
ក្រៅពីនេះនៅតាមបណ្ដាខេត្ដភាគ កណ្ដាលប៉ាគីស្ថាន ក៏មានមនុស្ស៩នាក់ បាត់បង់ជីវិតដោយភ្លៀងធ្លាក់ខ្លាំង និង ត្រូវរន្ទះបាញ់ ។ នៅតំបន់ភាគពាយ័ព្យ ប្រទេសនេះ ទាហានប៉ាគីស្ថាន៣នាក់បាត់ បង់ជីវិត ដោយសារតែបាក់ព្រឹល ។ ភ្លៀង ធ្លាក់ខ្លាំងបានជះឥទ្ធិពលអាក្រក់ដល់សកម្ម ភាពចរាចរណ៍ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវដែកនៅប្រទេសប៉ាគីស្ថាន ៕
