
សពបុរសម្នាក់អណ្ដែតទឹកទន្លេតាំងពីយប់ស្រង់ដាក់លើគោកម៉ោង១០ទើបចប់
โดย : អារុណរះ วันที่ 06 កុម្ភះ 2013เวลา 13:48:58
ភ្នំពេញ ៖ សាកសពបុរសម្នាក់បានអណ្ដែតតែលតោលតាមខ្សែទឹកទន្លេសាប តាំងតែពីយប់រហូតទល់នឹងភ្លឺ ហើយត្រូវ បានប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅ យកវេចខ្ចប់យកមកដាក់លើគោកដើម្បី ធ្វើការពិនិត្យថាការស្លាប់របស់ជនរង គ្រោះខាងលើនេះផ្ដើមឡើងមកពីមូល ហេតុអ្វី ។
ករណីប្រទះឃើញសាកសពបុរស ម្នាក់អណ្ដែតទឹកទន្លេខាងលើនេះបានភ្ញាក់ ផ្អើលឡើងតាំងពីម៉ោង៧ព្រឹក ថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្រុម១០ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះមិនត្រូវបាននរណាម្នាក់ ស្គាល់ពីអត្ដសញ្ញាណ និងទីលំនៅពិត ប្រាកដនោះទេ តែនៅលើខ្លួនប្រាណជនរង គ្រោះមានស្លៀកខោខ្មៅជើងខ្លីត្រឹមជង្គង់ ពាក់អាវយឺតដៃខ្លី សក់ស្លូត មាឌធំ មាន កម្ពស់ប្រហែលជា១,៦៥ម៉ែត្រ ។
អ្នកឈរមើលសាកសពជនរងគ្រោះ បាននិយាយឱ្យដឹងថា សពនេះបានអណ្ដែត តែលតោលអស់រយៈពេលជាច្រើនម៉ោង នៅតាមបណ្ដោយទឹកទន្លេ តែដោយសារ នៅកណ្ដាលគ្មានអ្នកណាទៅយកតាំងពី ព្រឹករហូតថ្ងៃត្រង់ ទើបសាកសពជនរង គ្រោះត្រូវបានទឹករលក និងខ្យល់វាយបក់ មកច្រាំង ក៏រាយការណ៍ទៅប្រាប់សមត្ថ កិច្ចមូលដ្ឋានឱ្យដឹង និងលើកយកទៅ ពិនិត្យឱ្យបានច្បាស់លាស់ថា ការស្លាប់ របស់ជនរងគ្រោះ គឺផ្ដើមចេញពីមូល ហេតុអ្វី ។
ប្រជាពលរដ្ឋដែលចោមរោមឈរ មើលបានឱ្យដឹងទៀតថា សាកសពនេះ ពួកគាត់បានប្រទះឃើញតាំងពីម៉ោង៦ និង៣០នាទីព្រឹក ហើយត្រូវបានសមត្ថ កិច្ចស្រង់ឡើងពីទឹកដល់គោក រួចវេចខ្ចប់ ទៅដាក់នៅវត្ដប្រជុំសាគរ ដើម្បីពិនិត្យ រហូតដល់ថ្ងៃត្រង់ ហើយក៏ពុំមានអ្នក ស្រុកបានស្គាល់ជនរងគ្រោះនេះដែរ ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីខាងលើនេះមិនមែនជាករណីឃាត កម្មនោះទេ គឺជនរងគ្រោះអាចធ្វើឃាត សម្លាប់ខ្លួនដោយលោតទឹក កាលពី៣-៤ ថ្ងៃមុន រួចទើបតែផុសឡើងតែប៉ុណ្ណោះ ៕
