
និស្សិតសាកលវិទ្យាល័យអង្គរចងកសម្លាប់ខ្លួននៅក្នុងវត្ត
โดย : ជា ស្រស់ วันที่ 06 កុម្ភះ 2013เวลา 14:02:08
ខេត្តសៀមរាប ៖ យុវជនម្នាក់ជានិស្សិត រៀនឆ្នាំទី២ នៃសាកលវិទ្យាល័យអង្គរ សម្រេចចិត្តយកខ្សែអង្រឹងចងកបញ្ចប់ជីវិតខ្លួនឯងនៅក្នុងវត្តគោកធ្លក ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែល ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពី ជនរងគ្រោះមានជំងឺប្រចាំកាយ។
និសិត្សរូបនេះមានឈ្មោះ សៀង ប៉ូឡូ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតខេត្តកណ្តាល ស្នាក់នៅក្នុងវត្តខាងលើ ដើម្បីបន្តការសិក្សា។
នាយប៉ុស្តិ៍នគរបាលសង្កាត់គោកចក លោកអនុសេនីយ៍ទោ ឈុម សំបាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីយប់ម្ល៉េះ ប៉ុន្តែនៅម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ ទើបមានការភ្ញាក់ផ្អើល ។ លោកបន្តថា ក្រោយធ្វើអត្តឃាត សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំមួយច្បាប់ នៅក្នុងហោប៉ៅរបស់ជនរងគ្រោះ ដែលក្នុងលិខិតបានសរសេរយ៉ាងខ្លីថា សុំទោសទាំងអស់គ្នា ខ្ញុំឈឺក្បាលណាស់ ខ្ញុំរស់ពិបាកជាងស្លាប់ទៅទៀត ។
លោកនាយប៉ុស្តិ៍បន្តថា យោងតាមលិខិតបណ្តាំ រួមទាំងការធ្វើកោសលវិច័យ សមត្ថកិច្ចសន្និដ្ឋានថា និស្សិតរូបនេះអាចមានរោគប្រចាំកាយ ទើបធ្វើអត្តឃាតខ្លួនឯង ពុំមែនជារឿងឃាតកម្មនោះទេ។
ចំពោះករណីខាងលើ ទាំងព្រះសង្ឃ និងយាយជី តាជី និងមិត្តភក្តិរបស់ជនរងគ្រោះ នៅក្នុងវត្ត កើតហេតុ បានសម្តែងនូវការសោកស្តាយចំពោះទង្វើរបស់យុវជនរងគ្រោះដែលមិនគួរគិតខ្លីបែបនេះ ៕
