​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​៣៤​នាក់​

โดย : ម៉ែវ​ សាធី วันที่ 07 កុម្ភះ 2013เวลา 13:13:40

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​ប្រកាស​ឱ្យ​ ដឹង​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ជា​ច្រើន​ ថ្ងៃ​កន្លង​មក​បង្ក​ទៅ​ជា​ទឹកជំនន់​ បណ្ដាល​ ឱ្យ​មាន​មនុស្ស​៣៤​នាក់​បាត់បង់​ជីវិត​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​តាម​តួលេខ​របស់​រដ្ឋាភិបាល​បានឱ្យ​ ដឹង​ នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ ប៉ា​គី​ស្ថាន​ មាន​មនុស្ស​២៥​នាក់​បាត់បង់​ ជីវិត​ និង​៥៧​នាក់​រង​របួស​ ដោយសារ​ ភ្លៀង​ធ្លាក់​ខ្លាំង​ ។​ ក្នុង​នោះ​នៅ​ទីក្រុង​ Peshawar​ កុមារ​៣​នាក់​បាត់បង់​ជីវិត​ ដោយសារ​តែ​បាក់​ផ្ទះ​ ។​

​ក្រៅពី​នេះ​នៅ​តាម​បណ្ដា​ខេត្ដ​ភាគ​ កណ្ដាល​ប៉ា​គី​ស្ថាន​ ក៏​មាន​មនុស្ស​៩​នាក់​ បាត់បង់​ជីវិត​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ ត្រូវ​រន្ទះបាញ់​ ។​ នៅ​តំបន់​ភាគ​ពាយ័ព្យ​ ប្រទេស​នេះ​ ទាហាន​ប៉ា​គី​ស្ថាន​៣​នាក់​បាត់​ បង់ជីវិត​ ដោយសារ​តែ​បាក់​ព្រឹល​ ។​ ភ្លៀង​ ធ្លាក់​ខ្លាំង​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សកម្ម​ ភាព​ចរាចរណ៍​ទាំង​ផ្លូវអាកាស​ ផ្លូវគោក​ និង​ផ្លូវដែក​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ ៕