កូ​រ៉ូ​ឡា​បុក​របាំង​ថ្ម​បាក់​អស់​៩​ផ្ទាំង​ ម្ចាស់​ដាក់​មេ​ផាយ​បាត់​ស្រមោល​ ​

Bởi : យ៉ាត & ស.ដារ៉ា Ngày 19 មេសា 2012Thời gian 20:27:38

ភ្នំពេញៈ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​ផ្ទាំង​ថ្មី​បាក់បែក​អស់​៩​ផ្ទាំង​ បន្ទាប់​ពី​ត្រូវ​រថយន្ត​កូ​រ៉ូ​ឡា​ ដែល​អ្នកបើកបរ​ទំនង​ស្រវឹងស្រា​ ទើប​បើក​បុក​ផ្ទាំង​ថ្ម​បែប​នេះ​។​ ទោះ​យ៉ាង​  ណា​ក៏​ដោយ​ ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​អ្វី​ធ្ងន់​ឡើយ​ គ្រាន់តែ​ខូចខាត់​រថយន្ត​ និង​បាក់​របាំង​ថ្ម​ប៉ុណ្ណោះ​។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១២​ រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿង​ ស៊េរី​ឆ្នាំ​១៩៩៨​ ពណ៌​ទឹកមាស​ ពាក់​ ស្លាក​លេខ​ ភ្នំពេញ​ 2K-8029​ បាន​បើក​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ លុះ​មក​ដល់​ ក្រុមហ៊ុន​សូ​នី​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ស្រាប់តែ​រថយន្ត​នេះ​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​៩​ផ្ទាំង​ ទើប​ទៅ​មុខ​លែង​រួច​។

ប្រភព​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​  គេ​បានឃើញ​បុរស​២​នាក់​បើកទ្វារ​ដើរ​ចេញពី​រថយន្ត​ក្នុង​អាការ​ ស្រវឹងស្រា​ រួច​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​ដោយ​សុវត្ថិភាព​ ហើយ​មិនយូរ​ប៉ុន្មាន​សមត្ថកិច្ច​បាន​ចុះ​ ទៅ​ វាស់វែង​កន្លែង​កើតហេតុ​ និង​បាន​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ​រង់ចាំ​អ្នក​បង្ក​ ចូលខ្លួន​ដោះស្រាយ​តាម​ច្បាប់​៕