រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ឧទ្ទាម​កា​ជី​ន​

Bởi : ថាច់ យ៉ាត Ngày 06 កុម្ភះ 2013Thời gian 11:13:25

​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ និង​ឧទ្ទាម​ជន​ ជាតិ​ភាគតិច​កា​ជី​ន​បាន​ឈាន​ដល់​ ដំណោះស្រាយ​ក្នុង​កិច្ចព្រមព្រៀង​មួយ​ ដែល​អាច​ជា​វិ​ថី​មួយ​ឆ្ពោះទៅ​រក​ការ​ បញ្ចប់​ជម្លោះ​អូស​បន្លាយ​រយៈពេល​ច្រើន​ ឆ្នាំ​របស់​ពួក​គេ​ ។​ ​ចិន​ជា​អាជ្ញាកណ្ដាល​នៅ​ក្នុង​កិច្ច​ ពិភាក្សា​ដែល​ធ្វើ​ឡើង​នៅ​ភាគ​ខាងត្បូង​ ទីក្រុង​ Ruili​ ប្រទេស​ចិន​ ខណៈ​ដែល​ខ្មាន់​ កាំភ្លើង​ក្រុម​ឧទ្ទាម​និង​ទាហាន​រដ្ឋាភិបាល​ កំពុង​តែ​បន្ដ​ការ​ប្រយុទ្ធ​គ្នា​ឥត​ឈប់​ ។​

​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​បញ្ចៀស​ ភាព​តានតឹង​ខាង​យោធា​,​ យល់ព្រម​ឱ្យ​ មានការ​ទំនាក់ទំនង​គ្នា​និង​បើក​កិច្ច​ ប្រជុំ​រក​ដំណោះស្រាយ​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៣​នេះ​ ។​ កម្លាំង​ទាហាន​ឯករាជ្យ​កា​ជី​ន​(KIA)​ បាន​ក្រោក​ប្រឆាំង​វាយ​ប្រយុទ្ធ​ទាមទារ​ បំបែក​រដ្ឋ​ជាមួយ​កម្លាំង​រដ្ឋាភិបាល​ មី​យ៉ា​ន់​ម៉ា​អស់​រយៈពេល​៥០​ឆ្នាំ​ធ្វើ​ឱ្យ​ ពលរដ្ឋ​បាត់បង់​ជីវិត​ ខូចខាត​ទ្រព្យ​ សម្បត្ដិ​ និង​បាត់បង់​ទីជម្រក​ ។​

​ប្រភព​ព័ត៌មាន​ AP​ បាន​រាយការណ៍​ថា​ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​បង្កើត​ ឱ្យ​មាន​កិច្ច​ពិភាក្សា​លើ​បញ្ហា​នយោបាយ​  និង​បង្កើត​«​ប្រព័ន្ធ​ត្រួតពិនិត្យ​»​មួយ​ដែល​ អាច​ឱ្យ​ពួក​គេ​អនុវត្ដ​បាន​នូវ​បទ​ឈប់​បាញ់​គ្នា​ ។ ​ការ​ព្រមព្រៀង​ព្រ​ង​នេះ​ក៏​ជា​ការ​សាង​ ទំនុកចិត្ដ​រវាង​ភាគី​ទាំង​សងខាង​ដើម្បី​ ឈាន​ដល់​ការ​ពិភាក្សា​ប្រកបដោយ​ផ្លែ​ផ្កា​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​នៅ​ក្នុង​ជម្លោះ​តានតឹង​ រវាង​ទាហាន​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នឹង​ ក្រុម​ឧទ្ទាម​កា​ជី​ន​នា​ពេល​កន្លង​មក​ បណ្ដាល​ឱ្យ​មានការ​ចាប់ខ្លួន​ និង​ពល​ រដ្ឋ​បាត់បង់​ទីជម្រក​រាប់​ពាន់​នាក់​ ។​ កាល​ ពី​ប៉ុន្មាន​សបា្ដហ៍​មុន​នេះ​កងទ័ព​មី​យ៉ា​ន់​ ម៉ា​បាន​ចាប់ខ្លួន​មេ​ឧទ្ទាម​សំខាន់ៗ​នៅ​ទី​ ប្រជុំជន​ឡាយ​ហ្សា​ ដែល​ជាទី​ចាត់តាំង​ កណ្ដាល​របស់​ក្រុម​ឧទ្ទាម​កា​ជី​ន​។​ ជា​មួយ​គ្នា​នេះ​បទ​ឈប់​បាញ់​ត្រូវ​បាន​ប្រកាស​ជា​បន្ដបន្ទាប់​ ប៉ុន្ដែ​នៅ​តែ​មានការ​រំលោភ​ ញឹកញាប់​ពី​ភាគី​ពាក់​ពន្ធ​ដដែល​ ។​

​តាម​ការ​ប៉ាន់​ប្រមាណ​មួយ​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​រហូត​ដល់​ខ្ទង់​ម៉ឺន​នាក់​បាន​បាត់បង់​ទីជម្រក​នៅ​ក្នុង​សមរភូមិ​ក្រោយ​រយៈ​ ពេល​១៧​ឆ្នាំ​មិន​ចុះសម្រុង​នឹង​គ្នា​។​ ការ​ចរចា​ជា​ច្រើន​លើក​ត្រូវ​បាន​បង្កើត​ឡើង​  ប៉ុន្ដែ​មិន​បាន​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ ព្រៀង​អ្វី​នោះ​ឡើយ​ ៕