
ធ្លាប់ប្រកបរបររកស៊ី២០-៣០ឆ្នាំត្រូវគេប្រជែងយកគ្មានអាណិត
Bởi : ព្រហ្ម សុផៃ Ngày 06 កុម្ភះ 2013Thời gian 13:45:01
ខេត្ដតាកែវ ៖ ទំនាស់រឿងរកស៊ីមួយ កន្លែងជាប់មាត់ស្ទឹង ស្ថិតក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ត្រូវបាន អាជ្ញាធរស្រុកដោះស្រាយ តែជាលទ្ធផល ជនរងគ្រោះទទួលបានភាពអយុត្ដិធម៌ដដែល ។
អ្នកស្រី សុខ ស៊ឹម អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបាននិយាយទាំង សេចក្ដីក្ដុកក្ដួលថា កន្លែងនេះអ្នកស្រីបាន ធ្វើស្ពានឈើសម្រាប់ឱ្យកម្មករលីស្រូវដាក់ទូក នៅពេលឈ្មួញវៀតណាមចូល ទិញតាំងពីបែកសម័យប៉ុលពតមកម្ល៉េះ មិនមានរឿងអ្វីកើតឡើងទេ ។ ដល់ពេល នេះស្រាប់តែអ្នកស្រី ងាង ចន្នី ហៅខ្នឹង អាយុ៤៧ឆ្នាំ រស់នៅកន្លែងកើតហេតុ បានធ្វើទបង្ហូរស្រូវចុះទូកដោយមិនចាំ បាច់ប្រើកម្មករលីស្ពានរបស់កាត់ទាំងបំពាន ។
អ្នកស្រី សុខ ស៊ឹម បន្ដថា វាពិតជា អយុត្ដិធម៌ខ្លាំងណាស់នៅពេលដែលគេ មកបំពានទាំងស្រស់បែបនេះ ហើយ អ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅភូមិ-ឃុំ ហើយលោកមេឃុំជួយអន្ដរាគមន៍ ក៏ អ្នកស្រី អាង ចន្នី ហៅខ្ញឹង មិនស្ដាប់ដែរ ថែមទាំងបោះពាក្យថា ទៅប្ដឹងដល់ណា ក៏មិនខ្លាចដែរ ។
អ្នកស្រី សុខ ស៊ឹម បន្ថែមថា គាត់សុខចិត្ដចុះចាញ់អ្នកស្រីដែល ដណ្ដើមឆ្នាំងបាយគាត់ គេអាងអ្នកមាន អំណាចក្នុងស្រុកអង្គរបុរីនៅពីក្រោយ ដូច្នេះគាត់ដុតធូងលើកដៃសំពះសុខចិត្ដ ដកខ្លួនចេញ ហើយនឹងបន្ដអាជីពថ្មីបេះ ត្រកួតព្រលិតលក់ចិញ្ចឹមកូនៗរបស់ គាត់វិញ ។
យោងតាមលោកណុប ឌុល មេឃុំ ព្រែកផ្ទោល បានឱ្យដឹងថា ជុំវិញករណីខាង លើលោកបានសម្របសម្រួលរួចហើយ ដោយអ្នកស្រី សុខ ស៊ឹម សុចិត្ដចាកចេញ ទៅរកកន្លែងផ្សេង ។ លោកបន្ដថា អ្នកស្រី អាង ចន្នី ហៅខ្ញឹង កន្លងមកធ្លាប់យកបន្លា លួសមកព័ទ្ធយកដីចំណីស្ទឹងនេះម្ដង ហើយ តែត្រូវបានអាជ្ញាធរអន្ដរាគមន៍ តែបច្ចុប្បន្នអ្នកស្រី អាង ចន្នី បែរជាធ្វើទ នៅលើដីចំណីស្ទឹងនេះ ដោយដណ្ដើមពី អ្នកស្រីសុខ ស៊ឹម វិញទៀត ។ លោកបញ្ជាក់ថា ក្នុងនាមលោកជា មេឃុំដូចជាម៉ែឪ បានត្រឹមតែសម្រប សម្រួលប៉ុណ្ណោះ ពុំមានសិទ្ធិលើសពីនេះ ទេ ។
លោកពួយ រដ្ឋា អភិបាលរងស្រុក អង្គរបុរីឱ្យដឹងថា លោកបានទទួលដំណឹង នេះហើយចុះទៅសម្របសម្រួលដោយ អ្នកស្រីសុខ ស៊ឹម ព្រមចាកចេញពីកន្លែង ដែលស្ពានឈើចាស់របស់គាត់ទុកឱ្យ អ្នកស្រីអាច ចន្នី ហៅខ្ញឹង ធ្វើទបង្ហូរស្រូវ តែរឿងយុត្ដិធម៌ អយុត្ដិធម៌អាស្រ័យលើ គាត់គិត ។
ជុំវិញករណីខាងលើនេះ នគរវត្ដមិន អាចសុំការបំភ្លឺពីអ្នកស្រីអាង ចន្នី ហៅ ខ្ញឹង បានទេ ដេយាគាត់មិននៅផ្ទះ និង គ្មានលេខទូរស័ព្ទ ។ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិ អង្គរបុរី ឃុំព្រែកផ្ទោលជាច្រើនគ្រួសារ បានលើកឡើងស្រដៀងគ្នាថា មិនគួរណា អាជ្ញាធរស្រុកបង្ខំឱ្យអ្នកស្រីសុខ ស៊ឹម ចាកចេញពីកន្លែងដែលគាត់ធ្លាប់រកស៊ី រាប់ឆ្នាំមកហើយទៅឱ្យអ្នកថ្មីសោះនេះ ប្រហែលជាមានលាភសក្ការៈអ្វីមួយ ហើយទើបផ្ដល់ភាពអយុត្ដិធម៌ដល់អ្នកស្រី សុខ ស៊ឹម បែបនេះ ៕
