​ដេក​ក្រោម​ដើម​ស្វាយ​សុខៗ​ងើបឡើង​យក​ខ្សែ​គោ​ចងក​ស្លាប់​

Bởi : ស្អាងជ័យ|Ngày 06 កុម្ភះ 2013 Thời gian 16:51:04

​ខេត្ដកណ្ដាល​ ៖​ មានការ​ភ្ញាក់ផ្អើល​ មួយ​បាន​កើតឡើង​នៅ​ក្នុង​រង្វង់​គ្រួសារ​ មួយ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់​ កោង​ ឃុំ​ទួល​ពេជ្រ​ ស្រុក​អង្គស្នួល​ ខេត្ដ​ កណ្ដាល​ ខណៈ​ដែល​ប្អូន​និង​ឪពុក​ម្ដាយ​ជន​ រង​គ្រោះ​បាន​ប្រទះ​ឃើញ​បង​និង​កូន​ចងក​ ស្លាប់​នៅ​ដើម​ស្វាយ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ ។​

​ការ​ធ្វើ​អត្ដឃាត​របស់​ជន​រង​គ្រោះ​ ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១១​និង​៤០​នាទី​ ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៣​ ស្ថិត​នៅ​ចំណុចដើម​ស្វាយ​ខាង​ មុខ​ផ្ទះ​របស់​ខ្លួន​ក្នុង​ឃុំ​ទួល​ពេជ្រ​ ស្រុក​ អង្គស្នួល​ ។​

​ជន​រង​គ្រោះ​ដែល​គិត​ខ្លី​ធ្វើ​អត្ដឃាត​ ដោយ​ចងក​ខ្លួនឯង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ណា​ង​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ហើយ​បច្ចុប្បន្ន​ពុំ​មាន​ប្រពន្ធ​នោះ​ទេ​ ។​ សេចក្ដីរាយការណ៍​ព័ត៌មាន​បានឱ្យ​ ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ ជន​រង​គ្រោះ​ដេក​លេង​នៅ​ក្រោម​ដើម​ ស្វាយ​ដ៏​ធំ​មួយ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​បាន​ មួយសន្ទុះ​ក៏​ក្រោក​ឡើង​ដើរទៅ​ខាងក្រោយ​ ផ្ទះ​ រួច​យក​ខ្សែ​គោ​កាន់​ជាប់​នៅ​នឹង​ដៃ​ ដើរ​ត្រឡប់​មក​រក​ដើម​ស្វាយ​មុខ​ផ្ទះ​វិញ​ ។​ ខណៈនោះ​ប្អូនបង្កើត​របស់​ជន​រង​គ្រោះ​ក៏​ បាន​ប្រទះ​ឃើញ​ក៏​សួរ​ទៅ​កាន់​បង​ខ្លួនឯង​ថា​“​បង​យក​ខ្សែ​គោ​ទៅ​ណា​?”​ ជន​រង​គ្រោះ​ ក៏​ឆ្លើយ​តប​ទៅ​ប្អូន​វិញ​យ៉ាង​ប្រញាប់​ដោយ​ សម្ដីទុន​ថា​បង​យក​ទៅ​ចង​គោ​ ។​ ប្រភព​ ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ដើរ​ ផុត​ពី​ប្អូន​ ឪពុក​ម្ដាយ​ដែល​នៅ​នឹង​ក្នុងផ្ទះ​ មិន​បាន​ចាប់អារម្មណ៍​នឹង​ជន​រង​គ្រោះជា​ កូន​នោះ​ទេ​ ក៏​បាត់​ជន​រង​គ្រោះ​មួយសន្ទុះ​ ធំ​ឪពុក​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពីផ្ទះ​ មក​ខាង​មុខ​ក្រឡេក​ចុះឡើងៗ​ស្រាប់តែ​ ប្រទះ​ឃើញ​ជើង​របស់​កូន​សំយុង​ចុះ​មក​ ខាងក្រោម​បើកភ្នែក​កាន់តែ​ធំ​សម្លឹង​ មើល​យ៉ាង​យូរ​ទើប​ដឹង​ថា​ មនុស្ស​ដែល​ នៅ​លើ​ដើម​ស្វាយ​នោះ​គឺជា​កូនបង្កើត​ របស់​ខ្លួន​ ក៏​ចាប់ផ្ដើម​ស្រែក​ឆោឡោ​ផ្អើល​ ទាំង​ប្រពន្ធ​ កូនចៅ​ ព្រមទាំង​អ្នកស្រុក​រត់​ មក​ជួយ​ស្រ​វេ​ស្រវា​ទៅ​លើក​ដោះ​យក​ ជន​រង​គ្រោះ​ តែ​ជា​អកុសល​រូបគេ​បាន​ ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ជុំវិញ​រឿងរ៉ាវ​ដែល​ធ្វើ​អត្ដឃាត​របស់​ យុវជន​រូប​នេះ​ បើ​តាម​ការ​អះអាង​របស់​ ឪពុក​ម្ដាយ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ពួក​ គាត់​មិន​ដែល​ស្ដីបន្ទោស​អ្វី​ធ្ងន់ធ្ងរ​នោះ​ ទេ​ ហើយ​កូនប្រុស​របស់​គាត់​ក៏​មិន​ដែល​ ធ្វើ​អ្វី​មិន​គប្បី​នៅ​ក្នុង​រង្វង់​គ្រួសារ​ឡើយ​ ។​ ពួក​គាត់​មានការ​សោកស្ដាយ​បំផុត​ដោយ​ នឹក​ស្មាន​មិន​ដល់​ថា​កូន​របស់​គាត់​គិត​ បែប​នេះ​ទាល់តែ​សោះ​ ។​ ដោយឡែក​បើ​ តាម​សម្ដី​អ្នកស្រុក​នៅ​ទីនោះ​បាន​នាំ​គ្នា​ និយាយ​តាម​បែប​ជំនឿ​សាសនា​ថា​ការ​ ធ្វើ​អត្ដឃាត​របស់​ជន​រង​គ្រោះ​អាច​បណ្ដាល​ មក​ពី​ខ្មោច​នាំ​ទៅ​ចងក​ តែ​ការ​អះអាង​ របស់​អ្នកស្រុក​ខាងលើ​នេះ​វា​មិន​មាន​ ប្រភព​ណា​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ នោះ​ទេ​ ៕