ថ្ងៃ​ទី​៧​ ៖​ ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​ចូល​ព្រះ​បរមរាជវាំង​

Bởi : Ngày 07 កុម្ភះ 2013Thời gian 09:47:37

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ១១​រោច​ ខែ​ បុស្ស​ ឆ្នាំរោង​ ព​.​ស​២៥៥៦​ ត្រូវ​នឹង​ថ្ងៃ​ ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ គឺជា​ព្រះរាជ​ពិធី​ ដង្ហែ​ព្រះ​បរម​អដ្ឋិ​ចូល​ព្រះ​បរមរាជវាំង​ ដែល​មានកម្ម​វិធី​ដូច​តទៅ​ ៖

​ម៉ោង​៧៖៣០-​ ជួបជុំ​ព្រះរាជ​វង្សានុវង្ស​  សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ រដ្ឋសភា​  រាជរដ្ឋាភិបាល​ អនុរដ្ឋលេខាធិការ​ នាម៉ឺន​  សព្វ​មុខមន្ដ្រី​ ទាហាន​ ស៊ី​វិល​ មន្ដ្រី​កិត្ដិ​ យស​នៅ​ក្នុង​វេទិកា​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ​។​

-​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ និង​លោក​ ជំទាវ​,​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​  និង​លោក​ជំទាវ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​,​ សម្ដេច​ ចៅ​ហ្វា​វាំង​ និង​លោក​ជំទាវ​ អញ្ជើញ​ដល់​។​ (​កងកិត្ដិយស​និង​ត្រែទ័ព​ជូន​វ​ន្ទ​ន​កិច្ច​)​ ។​

​ម៉ោង​៨៖០០-​ព្រះករុណា​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ស្ដេច​យាង​និវត្ដ​ វិញ​ (​កងកិត្ដិយស​និង​ត្រែទ័ព​ថ្វាយ​ព្រះ​ រាជ​វ​ន្ទ​ន​កិច្ច​)​ ។​

-​និមន្ដ​ព្រះសង្ឃ​៩០​អង្គ​ ស្វាធ្យាយ​ ព្រះ​សត្ដប្បករណ៍​ ។​

-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​  ឬ​តំណាង​ក្រុម​បារគូ​១​រូប​យាង​ព្រះ​កោដ្ឋ​ ព្រះ​បរម​រតន​កោដ្ឋ​ ចុះ​ពី​មហា​បញ្ចា​ ។​

-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​  យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​គង់​ លើ​ព្រះ​ទីនាំង​ យាង​ដង្ហែ​ជា​ក្បួន​ចូល​ព្រះ​ បរមរាជវាំង​ ។​

-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​  និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​ មាតា​ជាតិខ្មែរ​ យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​ រតន​កោដ្ឋ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ ក្នុង​ព្រះ​ទីនាំង​មហា​មន្ទីរ​ (​ក្រុម​បារគូ​ ថ្វាយ​ស័ង្ខ​)​ ។​

-​និមន្ដ​ព្រះសង្ឃ​៩០​អង្គ​ ស្វា​ធ្យា​ព្រះ​ សត្ដប្បករណ៍​ ។​

-​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​ មាតា​ជាតិខ្មែរ​ ព្រះរាជ​វង្សានុវង្ស​ នាម៉ឺន​ សព្វ​មុខមន្ដ្រី​ដែល​តាម​ដង្ហែ​ លុតជង្គង់​ ក្រាបថ្វាយបង្គំ​លា​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​ ៕