
បុរសខ្មែរអនិកជនម្នាក់ចង.កធ្វើអត្ដឃាតមិនដឹងមូលហេតុ
Bởi : សដារ៉ា Ngày 07 កុម្ភះ 2013Thời gian 13:09:15
ភ្នំពេញ ៖ បុរសខ្មែរអនិកជនម្នាក់បានលួចចង.កសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុ ខណៈនៅផ្ទះម្នាក់ឯង ប្រពន្ធចេញទៅលក់ដូរ ។ ហេតុការណ៍បង្កឱ្យមានភាពភ្ញាក់ផ្អើលខាងលើនេះ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ១៤៥ ផ្លូវលេខ១៣៨Z ក្រុម៧ ភូមិ២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ស៊ុំ សារឺន អាយុ៤៥ឆ្នាំ មន្ដ្រីក្រសួងវប្បធម៌ ជាម្ចាស់ផ្ទះនិងត្រូវជាមិត្ដរបស់ជនរងគ្រោះ បានឱ្យដឹងថា ឈ្មោះ ស៊ុំ សាវ៉ាន់ ភេទប្រុស អាយុ៦៤ឆ្នាំ ជាអនិកជនខ្មែរនៅអាមេរិក មកស្រុកខ្មែរជាង១ឆ្នាំមកហើយៗបានមករស់នៅផ្ទះរបស់គាត់នៅជាន់ទី១ និងបានរៀបចំការជាមួយនារីអាយុជាង២០ឆ្នាំ នៅអរិយក្សត្រ ឈ្មោះ កក្កដា ។
ប្រភពបន្ដទៀតថា ជារៀងរាល់ព្រឹក ជនរងគ្រោះតែងចុះមកហូរអាហារនៅខាងក្រោម តែនៅថ្ងៃកើតហេតុម៉ោងជាង១០ព្រឺក មិនឃើញគាត់ចុះមក ក៏មានការសង្ស័យគោះទ្វារហៅ តែគ្មានការឆ្លើយតប ក៏បានហៅអ្នកជិតខាងឱ្យមកជួយទម្លុះទ្វារ ក៏ឃើញជនរងគ្រោះយកខ្សែនីឡុងចង.កស្លាប់បាត់ទៅហើយ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច័យលើសាកសព ៕
