
អត្ថន័យនៃព្រះមេរុនិងការថ្វាយព្រះភ្លើងព្រះមហាក្សត្រខ្មែរ
Bởi : Ngày 07 កុម្ភះ 2013Thời gian 13:29:35
ភ្នំពេញ ៖ ក្នុងសង្គមបុរាណកាសាង សង់ព្រះមេរុ ឬព្រះមេន គឺជាព្រះរាជពិធីមួយដ៏សំខាន់សម្រាប់មហាក្សត្រខ្មែរថៃ និងឡាវ ។ ក្នុងជីវិតរបស់ម្ចាស់ជីវិតនិងផែនដី (ស្ដេច) មានព្រឹត្ដិការណ៍តែពីរទេ ដែលសំខាន់ជាងគេបំផុត គឺពិធីរាជ ភិសេក និងពិធីបុណ្យព្រះសព។ ការ ប្រកាន់នូវប្រពៃណីបរមសព ។ ការ ប្រកាន់នូវប្រពៃណីបរមបុរាណនេះ ត្រូវ បានគេទទួលស្គាល់ថា ជាធាតុមួយចាំ បាច់នៃរបបរាជានិយម ។ ហេតុនេះ ហើយទើបយើងឃើញមានការសាង សង់ព្រះបរមមេរុសម្រាប់តម្កល់ព្រះ សពនិងសម្រាប់ថ្វាយព្រះភ្លើងព្រះបរម សព នៅពេលដែលអតីតព្រះមហាក្សត្រ ទ្រង់យាងចូលព្រះទិវង្គត ដូចអតីតព្រះ មហាក្សត្រខ្មែរ ព្រះបាទនរោត្ដមទី១ នៅ ខែមករា ឆ្នាំ១៩០៦ និងព្រះបាទស៊ីសុវត្ថិ នៅខែមីនា ឆ្នាំ១៩២៨ជាដើម ។
ដូច្នេះបច្ចុប្បន្នក៏ដូចជាអតីតកាលដ៏យូរលង់មហារុងរឿងថ្កើងថ្កានផងដែរ ការសាងសង់ព្រះមេរុ ឬព្រះមេនដើម្បី ប្រារឰព្រះរាជពិធីតម្កល់ព្រះសពនិងថ្វាយ ព្រះភ្លើងព្រះបរមសព ព្រះបាទ នរោត្ដម សីហនុ (១៩២២-២០១២) ជាទីគោរព សក្ការដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ បាន ទទួលការយកចិត្ដទុកដាក់ និងការទទួល ខុសត្រូវខ្ពស់បំផុតពីសំណាក់ប្រមុខដឹក នាំនៃព្រះរាជាណាចក្រកម្ពុជាទី២។
ការសាងសង់ព្រះមេរុ ត្រូវប្រើរយៈ ពេលយូរនិងថវិកាជាតិច្រើន ហើយ សំណង់ដ៏ស្កឹមស្កៃនេះតុបតែងលម្អដោយ បុស្បុកអមដោយអគារឧបសម្ព័ន្ធជាច្រើន ជុំវិញ។ ព្រះមេរុមានកម្ពស់ប្រមាណជា ៤៦ម៉ែត្រ ប្រកបដោយក្បូរក្បាច់រចនា យ៉ាងល្អប្រណីត គឺជាមោទនភាពជាតិ ខ្មែរយើងទាំងមូល ហើយដូចបុរាណា កាលដែរ ដើម្បីឱ្យការសាងសង់ព្រះមេរុ ខាងលើនេះដំណើរការល្អពិធីក្រុងពាលី ក៏ត្រូវបានប្រារឰឡើងនៅវាលព្រះមេរុ យ៉ាងអ៊ឹកធឹកក្រៃលែង ក្រោមការទទួល ខុសត្រូវខ្ពស់ពីអាជ្ញាធរពាក់ព័ន្ធ។ ដើម្បី ស្វែងយល់អំពីអត្ថន័យទាក់ទងនឹងនិមិត្ដ រូបនៃសំខាន់ស្ថាបត្យកម្មទំនើប ក៏ដូចជា ពិធីថ្វាយព្រះភ្លើងព្រះបរមសព នៃព្រះ អតីតព្រះមហាវីរក្សត្រខាងលើគួរគប្បី យើងត្រូវថយទៅក្រោយបន្ដិចសិន។
ជាបឋម សូមកុំភ្លេចថា ពាក្យព្រះ មេរុ ឬព្រះមេន ដែលជាពាក្យកម្លាយ គឺ ជាពាក្យផ្សំរវាងពាក្យព្រះជាភាសាខ្មែរ និងពាក្យមេរុ ឬ សិនេរុ សំស្ក្រឹត។ ពាក្យ នេះ គឺជាឈ្មោះនៃភ្នំដ៏ពិសិដ្ឋមួយនៅព្រៃ ហិមពាន្ដនៃលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ ហើយក៏ជាសំណង់ធ្វើអំពីឈើសម្រាប់ បូជាព្រះសពព្រះមហាក្សត្រដែរ ។ ការ សាងសង់សំណង់សម្រាប់ថ្វាយព្រះភ្លើង ព្រះមហាក្សត្រនេះ ត្រូវអនុលោមតាម ក្រឹត្យក្រមនៃលោកធាតុវិទ្យានៃលទ្ធិ ព្រហ្មសាសនា។
សូមរំលឹកឡើងវិញថា ក្នុងលោក ធាតុវិទ្យានៃលទ្ធិព្រហ្មសាសនាបានចែង ថា ពិភពលោកយើងមានរាងបួនជ្រុង សំប៉ែតស្មើ ដែលនៅចំកណ្ដាលមាន ទ្វីបមួយយ៉ាងធំឈ្មោះថា ជម្ពូទ្វីប។ ជម្ពូ ទ្វីបមានទ្វីបតូចចំនួនប្រាំមួយទៀត ព្រម ទាំងមហសមុទ្រដែលហ៊ុមព័ន្ធជុំវិញ ដោយជួរភ្នំជាកំពែង។ នៅចំកណ្ដាល ជម្ពូទ្វីបគេឃើញមានភ្នំមួយខ្ពស់ជាង គេ គឺភ្នំព្រះសុមេរុជាចន្ទល់ ឬជាស្នូល នៃចក្រវាល ។ នៅលើកំពូលភ្នំសុមេរុ គឺជាឋានទេវលោក ឬ ឋានរបស់ព្រះ អាទិទេព ព្រះព្រហ្ម ព្រះឥន្ទ្រ។ ម្យ៉ាងវិញ ទៀត ទេវឋាននេះ មានទិសប្រាំបី ដែល ទ្រទ្រង់បីបាច់ ថែរក្សាដោយទេពបន្ទាប់ បន្សំទាំង៨អង្គ ដែលជាឆ្មាំប្រកបដោយ ជ័យចេស្ដាដ៏ខ្លាំងពូកែអស្ចារ្យ។
ដូចនេះតាមការអធិប្បាយក្នុងលោក ធាតុវិទ្យាយើងដឹងថា ភ្នំដែលស្ថិតនៅ ចំកណ្ដាលចក្រវាល ឬពិភពលោកយើង នេះ មានឈ្មោះថាភ្នំសុមេរុ ឬសុមេរ ឬ ក៏សុមែរ៍ ម្យ៉ាងវិញទៀត តាមប្រភពសិលា ចារឹករាល់ប្រាង្គប្រាសាទខ្មែរដែលបុព្វការី ជនខ្មែរបានសាងសង់នោះ សុទ្ធសឹងតែ តំណាងឱ្យភ្នំសុមែរ៍ទាំងអស់ព្រះជាប្រាសាទ ភ្នំ តែត្រូវបានគេបំព្រួញឱ្យតូច។
ដូចករណីប្រាសាទសិលាយើងសង្កេត ឃើញថា ព្រះមេរុ ឬព្រះមេន ដែល សម្រាប់ប្រារឰពិធីបូជា ព្រះសពព្រះ មហាក្សត្រខ្មែរគ្រប់ ព្រះអង្គកើតចេញពី ភ្នំសុមេរុ ដែលតំណាងឱ្យភ្នំពិសិដ្ឋលំនៅ ឋានរបស់ពពួកទេវតា ទោះជាធ្វើអំពី ឈើក្ដី។ យើងក៏អាចនិយាយបានថា នៅ ក្នុងវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិ ខ្មែរ ទោះជាសព្វថ្ងៃជនជាតិខ្មែរកាន់លទ្ធ ព្រះពុទ្ធសាសនាក្ដីប្រពៃណីបែបព្រហ្មណ៍ និយមតែងតែត្រូវបានបន្ដគោរពប្រណិ ប័តន៍ដូចករណីព្រះមេរុខាងលើជាភស្ដុ តាងស្រាប់។
បានសេចក្ដីថា រាល់សំណង់ស្ថាបត្យ កម្មបុរាណខ្មែរ ជាពិសេសប្រាង្គប្រាសាទ ឬព្រះបរមមេរុ ត្រូវធ្វើតាមបញ្ញត្ដិកម្ម អំពីពិភពលោក ឬលោកធាតុវិទ្យាខាង លើ ដែលមានចារយ៉ាងត្រឹមត្រូវ ក្នុង លោកលោកធាតុវិទ្យានៃលទ្ធព្រហ្មញ្ញ សាសនា។ ម្យ៉ាងវិញទៀត ក្រៅពីសោ ភ័ណភាពដ៏កម្រ ដែលឆ្លុះបញ្ចាំងតាម រយៈគ្រឿងតុបតែងលម្អគួរឱ្យគយគន់ សំណង់ស្ថាបត្យកម្មខ្មែរគ្រប់ប្រភេទរួម មានព្រះមេរុផងដែរនោះ គឺបង្ហាញអំពី សម្ព័ន្ធយ៉ាងស្អិតរមួតខាងនិមិត្ដរូបរវាងទស្សនវិជ្ជាស្ដីពីលោក និងវិស័យស្ថា បត្យកម្មខ្មែរគ្រប់ប្រភេទរមែងតែផ្សា ភ្ជាប់មនុស្សទៅនឹងជំនឿសាសនា។ ព្រម ជាមួយនឹងលក្ខណសម្បត្ដិទាំងនោះពាក់ ព័ន្ធនឹងបុណ្យសពដែលជាកម្មវត្ថុនៃការ សាងសង់ក៏មានកត្ដា វិជ្ជមានមួយទៀត ដែលគេមិនត្រូវមើលរំលង គឺទេវភាព នៃមហាក្សត្រខ្មែរក្រោយពីទ្រង់សុគត។
សូមកត់សម្គាល់ថា លក្ខណៈវិសាល ភាពទាំងអស់ដែលរៀបរាប់ខាងលើនេះ ជាហេតុផលដែលកើតឡើងពីការវិភាគ ស៊ីជម្រៅនូវប្រព ទិន្នន័យខាងបុរាណ វិទ្យានិងជាតិពន្ធដែលគេពុំអាចបដិសេធ ភាពត្រឹមត្រូវនេះបានទេ។ ឧទាហរណ៍ ជាក់ស្ដែងដែលជាការបកស្រាយនៃលោក ធាតុវិទ្យាមកជារូបភាពស្ដែងដោយ សំណង់ស្ថាបត្យកម្មពិតនៅឋានមនុស្ស ឬលោកយើងនេះ គឺការសាងសង់ប្រា សាទរាជតាមលំនាំនៃភ្នំសុមេរុនៅចំ កណ្ដាលព្រះរាជធានីនសម័យអង្គរ។ បើ យើងលើខ្លឹមសារចារឹករបស់ព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ និមិត្ដរូបរបស់ភ្នំ សុមេរុនៅទីនេះ តំណាងដោយប្រាសាទ បាពួននៅសតវត្សរ៍ទី១១នាំឱ្យយើងដឹង ថាព្រះរាជាធានីរបស់ទ្រង់គឺជាផ្ចត់ នៃ សកលលោកកំណត់ដោយភ្នំសុមេរុ។ ដូចនេះព្រះរាជាធានីមានភ្នំព្រះសុមេរុ ជាចំណុចកណ្ដាល។
ដូចនេះក្នុងក្រសែភ្នែកខ្មែរបុរាណ ភ្នំកណ្ដាល ឬព្រះសុមេរុ គឺស្ថិតនៅចំ កណ្ដាលនៃព្រះរាជធានីដែលតំណាង ដោយប្រាសាទភ្នំមួយ គឺកន្លែងស័ក្ដិសិទ្ធិ បំផុតនៅលើលោកយើងនេះ ។ ព្រោះគឺ ជានិមិត្ដរូបនៃទេវឋានដែលមានព្រះ អាទិទេពដ៏មានហិទ្ធិឫទ្ធិគង់ប្រថាប់ដើម្បី បីបាច់ថែរក្សាព្រះនគរ។ ឧទាហរណ៍មួយ ទៀត តាមប្រសាសន៍របស់លោកហ្សក ស៊ីដេស អ្នកប្រាជ្ញាបារាំងប្រាសាទអង្គរ វត្ដ ដែលជាស្នាដៃឯកនៃស្ថាបត្យកម្ម ខ្មែរដែលតំណាងឱ្យភ្នំសុមេរុនោះ គឺសាង សង់ឡើងសម្រាប់ឧទ្ទិស ដល់ព្រះវិញ្ញាណ ក្ខន្ធ ព្រះបាទសុរិយាវរ្ម័នទី២ស្ដេចស្ថាប និកនៅពេលដែលទ្រង់យាងចូលទិវង្គត។ យ៉ាងណាមិញ ការសាងសង់ព្រះមេរុ របស់យើងសម្រាប់បូជាព្រះសពអង្គ សម្ដេចឪ ក៏ដូច្នេះដែរ ព្រះស្ថិតក្នុងបរិ បទដូចគ្នា។
ការបញ្ជាក់ឡើងខាងលើនេះ គឺសម ស្របនឹងអ្វីដែលយើងបានដឹងអំពីវប្ប ធម៌ខ្មែរ ហើយចំណុចសំខាន់នោះ គឺមុខ ងារនិងនាទីរបស់ភ្នំសុមេរុឬព្រះសុមែរ៍ ព្រមទាំងនិមិត្ដសញ្ញាដ៏ឆ្នើម ដែលយើង មិនត្រូវមើលរំលង។
បើនិយាយម្យ៉ាងទៀត ក្នុងក្របខ័ណ្ឌ វប្បធម៌ខ្មែរ ការសាងសង់ព្រះបរមមេរុ របស់យើងមិនមែនជាការចៃដន្យទេ ក៏ប៉ុន្ដែមានកំណត់ច្បាស់ដោយបទប្ប ញ្ញត្ដិសាសនា ហើយទិដ្ឋភាពមួយគួរ ឱ្យចាប់អារម្មណ៍ក្នុងវប្បធម៌ខ្មែរ គឺថា មនោគមន៍សាសនារមែងតែងជះឥទ្ធិ ពលលើសំណង់ ស្ថាបត្យកម្មដែលជា តម្លៃត្រូវបានជនជាតិខ្មែរទូទាំងប្រទេស ទទួលស្គាល់ស្គាល់តាំងពីបុរាណកាល ក៏ដូចបច្ចុប្បន្ន។
ដូច្នេះប្រាសាទបុរាណក៏ដូចជាសំណង់ ព្រះបរមមេរុនាសម័យទំនើបនេះដែរភាព ចាំបាច់តម្រូវឱ្យមានការសាងសង់ឡើង គឺជាកេរវប្ប ធម៌កាត់ថ្លៃពុំបានដែល បង្ហាញពីទេពកោសល្យ ដ៏ឧត្ដុង្គឧត្ដមនិង វឌ្ឍនភាពផ្នែកស្ថាបត្យកម្មគួរឱ្យគោរព ស្រឡាញ់កោតសរសើររបស់ជាតិខ្មែរ ឥត ក្លែងក្លាយ ។
ទាំងនេះមានន័យថា ព្រះមេរុខ្មែរ គឺជាសំណង់សាសនា ត្រូវបានធ្វើតាម ទស្សនាទានបុរាណស្ដីពីលោកបង្កប់នូវ អត្ថន័យស៊ីជម្រៅយ៉ាងក្រៃលែង។ គឺ ដោយសារសំខាន់នេះហើយ ដែលធ្វើឱ្យ ខ្មែររក្សាប្រពៃណីសាងសង់នេះជាប់ លាប់។ គំនិតនេះហើយ ដែលយើង ទើប តែវិភាគឱ្យយើងយល់ន័យនៃព្រះមេរុ ឬ ព្រះមេនខ្មែរនាសម័យទំនើប ។ បើ និយាយម្យ៉ាងទៀត បើយើងពិនិត្យលើ បញ្ញតិកម្មសាសនា និងប្លង់នៃព្រះមេន ឱ្យបានល្អិតល្អន់ដោយសំអាងលើទស្សន និមត្ដរូបនិយមយើងអាចពន្យល់នូវ ប្រភពនិងមូលហេតុនៃការសាង សង់ សមិទ្ធផលដ៏ល្អវិចិត្រនេះយ៉ាងប្រាកដ។
ម្យ៉ាងវិញទៀត សូមរំលឹងផងដែរថា តាមប្រពៃណីខ្មែរតាំងពីបរមបុរាណមកចាប់តាំងពីបុរេអង្គររហូតដល់បច្ចុប្បន្ន ក្រោយពីយាងចូលព្រះទិវង្គតព្រះមហា ក្សត្រខ្មែរតែងតែទទួលងារសក្ដិមច្ឆាម រណនាមមួយ ។ តើទង្វើនេះមានន័យ យ៉ាងដូចម្ដេច?
នៅក្នុងសង្គមខ្មែរបុរាណគេមាន ជំនឿថា ក្រោយពីសុគតព្រះមហាក្សត្រ នឹងយាងចាប់ព្រះ បដិសន្ធិជាថ្មីឡើងវិញ ជាព្រះអាទិទេពនៅ ឯព្រហ្មលោក (ឋាន ព្រះព្រហ្ម) ឬឋានព្រះឥន្ទ្រ (បែបទុឰ និយម) ឯណោះ។ ព្រោះថា ព្រះវិញ្ញាណ ក្ខន្ធរបស់ទ្រង់នៅស្ថិតស្ថិរជារាងរហូត មិនអាចសាបសូន្យទេ។ ដើម្បីឱ្យដំណើរ ការនេះ ប្រកបដោយភាពរលូនគេត្រូវ ការនូវធាតុមួយដ៏ពិសិដ្ឋ គឺព្រះអគ្គីដើម្បី ជម្រះភាពគ្រោកគ្រាតនៃព្រះកាយ ហើយញំនាំព្រះវិញ្ញាណក្ខន្ធព្រះមហា ក្សត្រទៅកាន់ព្រហ្មលោក។ គឺតាមរយៈ យន្ដការនេះហើយ ទើបព្រះមហក្សត្រ ទទួលបាននូវទេវភាពក្នុងន័យថា ក្លាយ ទៅជាវត្ថុស័ក្ដិសិទ្ធិព្រោះក្រោយពីសុគត ព្រះអង្គយាងទៅឋានសួគ៌ ។ តាមពិតទៅ ទេវភាពនៃព្រះមហាក្សត្រខ្មែរ ក៏អាច គូសបញ្ជាក់តាមពិធីព្រះរាជអភិសេក ផងដែរ ដែលធ្វើឱ្យព្រះអង្គសោយរាជ ដោយស្របច្បាប់និងប្រកបដោយអំណាច ពិសិដ្ឋសមស្រប។ អំណាចពិសិដ្ឋខណៈ ព្រះអង្គជាព្រះអាទិទេពត្រូវបង្ហាញតាម រយៈចម្លាក់ ព្រះទេវរូប ព្រះឥន្ទ្រ ឬក៏ព្រះ នារាយណ៍ ឬក៏ជួនកាលទាំងពីរព្រះអង្គ ដែលទ្រង់បានទទួលពីព្រះរាជគ្រូដែលជា ព្រាហ្មណ៍បុរោហិតក្នុង ព្រះបរមរាជ វាំងដូចករណីព្រះពិធីរាជាភិសេកព្រះ បាទសុរិយោពណ៌ និងព្រះបាទជ័យជេដ្ឋា ជាតឹកតាងស្រាប់។ នេះសឱ្យឃើញថា អំណឹះតទៅព្រះអង្គពិតជាតំណាងឱ្យព្រះ អាទិទេពនៅឋានក្រោមយ៉ាងជាក់ច្បាស់ ហើយក្រោយពីអស់ព្រះជន្មព្រះអង្គនឹង យាងទៅកាន់ឋានសួគ៌ ។ អ្នកដែលមាន ការចេះដឹងវប្បធម៌ខ្មែរ តែងតែដឹងថា ពិធីបូជាព្រះសពនេះ មិនមែនជាពិធី សាមញ្ញទេ ក៏ប៉ុន្ដែមានអាថ៌កំបាំងយ៉ាង ជ្រាលជ្រៅជាទីបំផុត។
សូមរំលឹកថា ក្នុងពិធីបូជាព្រះសព ចំពោះខ្មែរកាន់សាសនាព្រាហ្មណ៍ ព្រះ មហាក្សត្រនឹង ទទួលបានទេវភាព ដូច ទើបពោលនៅខាងលើ លុះត្រាតែយក ព្រះសពរបស់ព្រះអង្គបូជាព្រះភ្លើង ឬ ព្រះអគ្គីដែលជម្រះសពគ្រោតគ្រាតនៃ ធាតុទាំង៥នៃរូបរាងកាយឱ្យក្លាយទៅ ជាល្អបរិសុទ្ធ។ ព្រោះបើគ្មានព្រះភ្លើង រំលាយព្រះសពទេ វិញ្ញាណក្ខន្ធនៃព្រះ មហាក្សត្រ និងមិនអាចយាងទៅចាប់ បដិសន្ធិថ្មីឡើងវិញ នាឋានទេវលោក បានឡើយហើយដើម្បីមូលហេតុចម្បង នេះ តម្រូវឱ្យមានពិធីថ្វាយព្រះភ្លើង។
ដោយសារព្រះរាជប្រពៃណីនេះ យើង អាចដឹងថា សម្រាប់ខ្មែរ ការយាងចូល ព្រះទិវង្គតរបស់ព្រះមហាក្សត្រខ្មែរ មិន មែនជាការសាបសូន្យទេ ក៏ប៉ុន្ដែជាការ ផ្លាស់ប្ដូរនូវស្ថានភាពពីមនុស្សភាពទៅ ជាទេវតាតែប៉ុណ្ណោះ តាមពិធីកម្មថ្វាយ ព្រះភ្លើងពោល គឺភាពជាអាត្ម័នដែល ជាព្រឹលឹងតូច ឬមនុស្សនឹងវិលត្រឡប់ ទៅចូលក្នុងព្រលឹងធំវិញ ឬព្រហ្ម័នដែល តំណាងឱ្យភាពអមតៈនៃសកលឬក្លាយ ទៅជាអាទិទេពនៅឯឋានសួគ៌។
គឺដោយសារតែគំនិតចក្ខុវិស័យនេះ ហើយទើបគេប្រសិទ្ធព្រះបរមនាមថ្វាយ ព្រះមហាក្សត្រ នៅពេលដែលទ្រង់ចូល ព្រះទិវង្គត ។ ហើយជាការពិតណាស់បើ យោងពិនិត្យលើនិមិត្ដរូបនៃព្រះភ្លើងក្នុង សង្គមខ្មែរបុរណយើងពិតជាទទួលស្គាល់ ថា ព្រះភ្លើង គឺជាអាទិទេពញំនាំព្រះ វិញ្ញាណក្ខន្ធ ព្រះមហាក្សត្រទៅកាន់ ព្រហ្មលោកមែន។ បើផ្អែកលើប្រភព សិលាចារឹកយើងឃើញថា ក្រោយពី ថ្វាយព្រះភ្លើង ព្រះបរមសពព្រះកាយ របស់ព្រះមហាក្សត្រក៏បានក្លាយទៅជា អង្គជ័យធ៌ម្មកាយដ៏ពិសិដ្ឋមួយជាទីគោរព សក្ការ ដែលសំដៅទេវភាពរបស់ព្រះ អតីតព្រះមហាក្សត្រខ្មែរ ហើយភាព អមតៈនេះតំណាងដោយព្រះបដិមាដែល គេបូជាក្នុងប្រាសាទភ្នំ។ កុំភ្លេចថា ក្នុង ប្រព័ន្ធមនោគមវិជ្ជា សាសនាបុរណ ព្រះភ្លើងឬព្រះអគ្គី គឺជាទេវភាពតំណាង ឱ្យការទ្រទ្រង់មនុស្សលោកឱ្យមានជីវិតជីវ៉ាឬការបង្កើតលោក។
ដូច្នេះដោយផ្អែកលើការសិក្សាដ៏ លម្អិតអំពីប្រពៃណីបូជាសពបុរាណមួយចំនួនយើងអាច កត់សម្គាល់ផងដែរថា ក្រោយពីបូជាព្រះភ្លើងរួចដូចនៅប្រទេស ឥណ្ឌូណេស៊ី កាលពីសម័យដើមគេរើស ព្រះអដ្ឋិធាតុឬឆ្អឹង ឬក៏ផេះរបស់ព្រះ មហាក្សត្រដើម្បីបញ្ចុះ ឬតម្កល់ក្នុង ប្រាង្គប្រាសាទ ឬក្នុងព្រះស្ដូប ឬព្រះ ចេតិយ៍ដែលតំណាងឱ្យភ្នំសុមេរុ។ ពុំតែ ប៉ុណ្ណោះជួនកាលគេក៏យកមួយភាគតូច នៃព្រះអដ្ឋិធាតុយកទៅទម្លាក់ក្នុងទន្លេ ផងដែរ ដូចករណីព្រះអដ្ឋិធាតុព្រះបាទ នរោត្ដទី១ និងព្រះបាទ ស៊ីសុវត្ថិជាដើម។
នៅទីនេះយើងចង់និយាយថា ព្រះមេរុ គឺពិតជាប្រាង្គប្រាសាទខ្មែរ តំណាងឱ្យភ្នំ សុមេរុនៃទេវស្ថាន ដែលក្រោយពីសុគត ព្រះមហាក្សត្រខ្មែរដែលទទួលពិធីប្រសិទ្ធ នាមថា ទេវភាពត្រូវគង់សណ្ឋិត។ បើ និយាយមួយបែបទៀត ក្រោយពីសោយ ព្រះទិវង្គត ជាពិសេស ក្រោយពីពិធីបូជា ព្រះភ្លើង ដែលជាពិធីកម្មដ៏ចម្បងព្រះ មហាក្សត្រខ្មែរ នឹងក្លាយទៅជាព្រះអាទិ ទេពហើយការដែលព្រះអង្គមានបច្ឆាម រណនាម គឺជាសក្ខីស្រាប់។ គឺក្នុងបរិបទ នេះហើយ ដែលនាមនៃរូបព្រះបដិមា ក្លាយទៅជាទេវបុគ្គល ហើយបញ្ហានេះ មិនគួរឱ្យយើងសង្ស័យអ្វីឡើយ។
ម្យ៉ាងទៀត សូមរំលឹកបន្ថែមថា ការ បូជាព្រះភ្លើងព្រះបរមសពមានសារ សំខាន់ណាស់។ យើងត្រូវយល់អំពីរចនា សម្ព័ន្ធ ផ្នែកនិមិត្ដរូបទាំងនេះ ដោយ សារអានុភាពនៃជំនឿ ។ នៅត្រង់នេះ យើងចង់បញ្ជាក់ថា ក្រោយពីរើសព្រះ អដ្ឋិធាតុរួចក៏មានពិធីបង្វិលពពិល និង ប្រែរូបផងដែរ ដែលយើងមិនបរិយាយ នៅទីនេះ ក៏ប៉ុន្ដែជាព្រះរាជពិធីអត្ថន័យ ស៊ីជម្រៅដូចគ្នាទាំងអស់។
សូមបញ្ជាក់សារជាថ្មីឡើងវិញថា តាមជំនឿបុរាណ ក្រោយពីសោយព្រះ ទិវង្គត ពោលគឺយាងទៅឋានសួគ៌ ឬ សួគ៌ា ព្រលឹងព្រះរាជាត្រូវផ្ដាច់ចេញ ពី ខ្លួនប្រាណហើយចាកផុតពីភាពជាមនុស្ស ដើម្បីការចាប់កំណើតជាថ្មីឡើងវិញនេះ នៅឯឋានព្រហ្មលោក ឬឋានសួគ៌ ដែល ប្រកបដោយភាពបរិសុទ្ធ និងបរមសុខ គ្មានមន្ទិលសូម្បីតែបន្ដិចបន្ទួចក៏គ្មាន ឡើយ។ ឬជួនកាលព្រះវិញ្ញាណក្ខន្ធនៃ អតីត ព្រះមហាក្សត្រ នឹងយាងគង់ សណ្ឋិតនៅក្នុងលិង្គ ឬព្រះរូបដែលគេ តម្គល់នៅតាមប្រាសាទដូចភ្នំព្រះសុមេរុ ដ៏ពិសិដ្ឋដែលស្ថិតនៅចំកណ្ដាលពិភព លោកដែលគេគោរពបូជាសក្ការៈ។ បាន សេចក្ដីថា ព្រះបរមសុមេរុពាក់ព័ន្ធ ជាមួយនឹងពិធីបុណ្យព្រះសព ព្រះមហា ក្សត្រក៏មែនពិត ក៏ប៉ុន្ដែទន្ទឹមនឹងនេះ ទស្សនៈមនោគមន៍វិជ្ជាបែបព្រហ្មញ្ញសាសនាដែលបានដិតដាមរហូតដល់បច្ចុប្បន្ន ក្នុងមនោចិន្ដារបស់ប្រជាជន ខ្មែរយើង គ្រប់មជ្ឈដ្ឋាន។ ដោយសារហេតុនេះ គេសាងសង់ព្រះមេរុ ដែលបង្ហាញនូវ ឧត្ដមគតិដ៏ឧត្ដុង្គឧត្ដមនេះថ្វាយអតីត ព្រះមហាវីរក្សត្រខ្មែរ។
ចំពោះប្រភពខ្មែរនៃព្រះមេរុថៃវិញ ក្នុងសៀវភៅមួយ ដែលមានចំណងជើង ថា ឪអធិប្បាយរឿងរូបភាពសត្វហេម ពាន្ដ អ្នកស្រាវជ្រាវថៃ គឺលោក យឹម បញ្ញយ៉ងកូរ បានបញ្ជាក់ថា គ្រាជំនាន់ បុរាណជនជាតិខ្មែរកាន់លទ្ធិព្រហ្មញ្ញសាសនាតាមទស្សនគតិរបស់ព្រាហ្មណ៍ បុរោហិតចារ្យ ដោយចំពោះរឿងព្រះ មហាក្សត្រទ្រង់ព្រះសម្ភព ក៏ប្រកាន់ជាទេព្ដា។ លុះដល់វារៈចុង ក្រោយបំផុតនៃ ព្រះជន្មាយុ ក៏និយមប្រើពាក្យថា សុគត បានសេចក្ដីថា ធ្វើដំណើរទៅកាន់ទេវ ស្ថាននាភ្នំព្រះសុមេរុ។ ចំណែកព្រះ បរមសពនោះ ក៏បានអញ្ជើញទៅបូជា នៅព្រះមេរុដែលប្រុងចាត់ថ្វាយ។ ដោយ យោងលើកំណត់ហេតុរបស់ព្រះរាជវង្សានុវង្សថៃ នៅពុទ្ធសករាជ២៤៨១។ លោក ក៏បានបន្ដទៀតថា ព្រះមេរុថៃ ធ្វើតាម បែប្រាសាទខ្មែរ ហើយប្រាសាទខ្មែរក៏ធ្វើ តាមបែបមេរុ។ ហេតុដែលមានឈ្មោះ ថា មេរុ ក៏ព្រោះមានលក្ខណៈ ជាភ្នំព្រះ មេរុ ពោលគឺមានប្រាង្គប្រធានខ្ពស់នៅ កណ្ដាលហ៊ុមព័ទ្ធដោយសត្ដបរិពណ្ឌយ៉ាង ពាសពេញនៅជុំវិញ។
កាលពីមុនប្រហែលជាមាន៧ជាន់ ហើយអត្ថន័យក៏ក្លាយទៅជាមេរុបូជាព្រះសពទៅវិញ។ អ្នកនិពន្ធខាងលើក៏បញ្ចប់ សេចក្ដីថា វិធីការ ធ្វើមេរុ តាមសេចក្ដី បំណងចង់ឱ្យកើតជាភ្នំព្រះសុមេរុ ដែល មានភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំការវិក ភ្នំ សុទស្សនៈ ភ្នំនេមិន្ធ ភ្នំវិន្ដក និងភ្នំអ័ស្ស ក័ណ្ដ ភ្នំទាំង៧នេះ មានឈ្មោះរួមគ្នា ហៅថាភ្នំសត្ដបរិពណ្ឌ កាលបើមាន សភាពដូច្នេះ ក៏បានសេចក្ដីថា ស្ថានទី ដូច្នេះត្រូវមានសភាពជាទីលំនៅនៃព្រៃ ផ្សៃពាសពេញទៅដោយសព្វសត្វនានា អំបូរពូជអាស្រ័យទៅជាធម្មតា។ ព្រោះ ជាខ័ត្ដិយរាជប្រពៃណីរបស់ខ្មែរ ដែល មានមកយ៉ាងនេះ បើដូច្នេះកាលណា ធ្វើមេរុ ក៏ធ្វើតាមបែបប្រាសាទខ្មែរ ដូច ជាប្រាសាទថ្មពិមាយជាទីបូជាព្រះបរម សព ទើបបានក៏សាងសំណាកសូនរូប សត្វនានាអម្បូរស្មតិជាសត្វព្រៃហិម ពាន្ដនាំបញ្ចូលរួមក្បួនដង្ហែព្រះបរម សពទៅកាន់ព្រះមេរុ។ ប្រពៃណីបែប ព្រហ្មញ្ញ សាសនានេះបានប្រកាន់ខ្ជាប់ ជារាជប្រពៃណីតៗមកជាយូរអង្វែង។
សូមបញ្ជាក់បន្ថែមថា ទោះបីជាសព្វ ថ្ងៃនេះពាក្យមេរុ គឺជាស័ព្ទខ្មែរបុរាណ មិពីភាសាសំស្ក្រឹត ដែលជាពាក្យខ្មែរ បុរាណមានន័យថា សួគ៌ ឬសួគ៌ា ត្រូវ បានអានតាមនិរុត្ដិសាស្ដ្រ ដោយចេញ សំនៀងជាភាសាថៃមេនក្ដីព្រះថា អក្សរ រ ត្រូវចេញសំនៀងជា ន ក៏ប៉ុន្ដែដូចការ វិភាគខាងគ្មានហេតុផលអ្វីដែលថា ពាក្យនេះ គឺជាភាសាថៃ ហើយការសាង សង់ព្រះមេរុ ដ៏មហាស័ក្ដិសិទ្ធិតំណាងឱ្យ ភ្នំព្រះសុមេរុ ឬសិនេរុ គឺជាកម្ចីពីថៃ ឡើយ។ ដូចជនជាតិខ្មែរ ជនជាតិថៃ និង ឡាវក៏ប្រើពាក្យសុគត (សួគ៌ត) ដែល ជាពាក្យខ្មែរបុរាណ ដែលមានប្រភព ចេញពីភាសាសំស្ក្រឹតថា ស្វគ៌គត នៅ ពេលដែល ព្រះមហាក្សត្រអស់ជន្មាយុ។
សង្ខេបសេចក្ដីមក ដូចក្នុងន័យខាង លើតាមរយៈពិធីបូជាព្រះភ្លើង យើងដឹង ថា អាត្ម័នរបស់ព្រះមហាក្សត្រ ដែល តំណាងដោយព្រះកាយ ហើយដែលផ្សំ ផ្គុំឡើងដោយធាតុទាំង៥ គឺ ទឹក ដី ភ្លើង ខ្យល់ជាដើម ដែលទើបតែសម្អាតឱ្យ បរិសុទ្ធដោយព្រះភ្ហើង ឬព្រះអគ្គី និង មានលទ្ធភាពយាងទៅកាន់ព្រហ្មលោក ឬព្រហ្ម័នវិញ ដើម្បីសោយសម្បត្ដិសួគ៌ ជារៀងរហូត។ នេះគឺជាកម្មវត្ថុនៃពិធី បុណ្យថ្វាយព្រះភ្លើង។
សេចក្ដីសន្និដ្ឋានយើងអាចនិយាយ បានថា ការបូជាព្រះបរមសពដោយ ព្រះភ្លើង គឺជាពិធីកម្មមួយយ៉ាងសំខាន់ បំផុតដែលតម្រូវឱ្យមានការសាងសង់ ព្រះមេរុនោះ មិនគ្រាន់តែឱ្យមន្ទិលនៃ ព្រះកាយដែលគ្រោតគ្រាតរបស់មនុស្សលោកក្លាយទៅជាបរិសុទ្ធដ៏ថ្លៃថ្លា ហើយ ដែលប្រកប ដោយគុណសម្បត្ដិដ៏ឧត្ដុង្គ ឧត្ដមខាងលើនេះទេ។ ដូចពោលខាងលើ កិច្ចសាសនានេះ បានផ្ដល់លទ្ធភាពឱ្យ ព្រះវិញ្ញាណក្ខន្ធស្ថិតក្នុងស្ថានភាពថ្មី មួយយ៉ាងជាក់ច្បាស់ គឺការបង្កើតនូវរូប រាងកាយថ្មីមួយអមតៈ ដែលគេហៅថា អង្គជ័យ។ បើនិយាយម្យ៉ាងទៀត ស្ថាន ភាពថ្មីនេះ បានជំរុញឱ្យ ព្រះមហាក្សត្រ ឱ្យក្លាយទៅជាទេវនៅឋានព្រះឥន្ទ្រតាម ទ្រឹស្ដីព្រហ្មញ្ញសាសនា។
ក្រៅពីការបង្ហាញឱ្យឃើញថា ភាព អ៊ឹកធឹក ឬមហោឡារឹក និងវិសាលភាព នៃពិធីបុណ្យបូជាព្រះបរមសព ដើម្បីឱ្យ ស័ក្ដិសមទៅនឹងព្រះរាជឧបក្ការៈទិគុណ របស់ព្រះមហាវីរក្សត្រ ដែលព្រះបាទ នរោត្ដម សីហនុ អង្គសម្ដេចឪ សំណង់ ព្រះមេរុនៅវាលព្រះមេន(វាលមេរុ)នៅ ខាងកើតក្បែរព្រះបរមរាជវាំងបច្ចុប្បន្ន ដែលតំណាងឱ្យភ្នំសុមេរុ គឺជារូបភាព មួយតូចនៃចក្រវាលដែលគេបានចម្លង ចេញពីលោកធាតុវិទ្យា នៃលទ្ធិព្រហ្មញ្ញ សាសនានៅឋានមនុស្សលោកយើងនេះ។
ទោះបីជារបៀបប្រារឰពិធីបូជាព្រះ បរមសពមានលក្ខណៈខុសគ្នាខ្លះ ដោយ ការវិវត្ដន៍នៃសង្គមក៏ដោយ ក៏ន័យទូទៅ ពុំខុសគ្នាឡើយ គឺថា សំណង់ព្រះមេរុពិត ជាតំណាងឱ្យភ្នំសុមែរ៍យ៉ាងជាក់ច្បាស់។ រីឯអត្ថន័យនៃការតាំងព្រះបរមនាមថ្វាយ ព្រះមហាក្សត្រក៏ដូច្នេះដែរ។ ព្រោះថា ការភ្ជាប់ព្រះបរមនាមរបស់ព្រះអតីត ព្រះមហាក្សត្រខ្មែរ ជាមួយតួអង្គអាទិ ទេពណាមួយដែលទ្រង់គោរពសក្ការ នោះ គឺជាទំនៀមទម្លាប់ដ៏យូរលង់ណាស់ មកហើយ តែមានកិច្ចពិធីសំខាន់ជាង គេបំផុតបន្ថែមលើនេះទៀត គឺការធ្វើឱ្យ ព្រះសពព្រះមហាក្សត្រក្លាយទៅជាធាតុ មួយនៃទេវៈដើម្បីជីវិតអមតៈ។
ឧទាហរណ៍ជាក់ស្ដែងដើម្បីភ្ជាប់ព្រះ កាយទៅនឹងពិភពព្រះអាទិទេព ដែលព្រះ បាទរុទ្រវរ្ម័ននាសម័យនគរភ្នំ បានគោរព ប្រតិបត្ដិចៅអធិរាជអង្គនេះ បានយកព្រះ បរមនាមថា រុទ្រលោក។ រីឯព្រះបាទយ សោវរ្ម័នទី១ នាសម័យអង្គរ ទ្រង់មាន ព្រះបរមនាមថាសិវលោក។
កុំភ្លេចថា នាសម័យក្រោយអង្គរ ជាទូទៅព្រះអដ្ឋិធាតុព្រះមហាក្សត្រត្រូវ គេយកទៅបញ្ចុះក្នុងបរិវេណព្រះបរម រាជវាំង ឬក៏នៅលើជួរភ្នំព្រះរាជទ្រព្យ ឬក៏លើភ្នំសិប្បនិម្មិតវត្ដភ្នំដោយតំណាង ឱ្យភ្នំសុមេរុ ដូចករណីព្រះពញាយ៉ាតនៅ រាជធានីភ្នំពេញជាតឹកតាងស្រាប់។ ចំពោះយើងភ្នំព្រះសុមេរ៍ ឬមេរុ ប្រាង្គ ប្រាសាទ គឺជាអង្គធាតុតែមួយ។
គឺក្នុងបរិបទនេះហើយ ដែលព្រះ បច្ឆាមរណនាម ព្រះបរមរតនកោដ្ឋ របស់សម្ដេចឪ ព្រះបាទនរោត្ដម សីហនុ ត្រូវបានតែងតាំងឡើងតាមលំនាំព្រះ រាជប្រពៃណីបុរាណ ដោយមានអត្ថន័យ ស៊ីជម្រៅយ៉ាងក្រៃលែង។ ព្រះបច្ឆាមរណ នាមខាងលើនេះ គឺជាសញ្ញាបញ្ជាក់ពី និន្នាការសាសនា ឬនិកាយនៃលទ្ធិ សាសនា ដែលអតីតព្រះមហាក្សត្របាន គោរពបូជា កាលពីទ្រង់នៅមានព្រះ ជន្មាយុនៅឡើយ គឺលទ្ធិព្រះពុទ្ធសាសនា។ តាមពិតទៅការថ្វាយព្រះសិទ្ធព្រះនាមថ្មីខាងលើនេះ គឺជាការលើកតម្កើងឋានៈ ព្រះមហាក្សត្រព្រះបាទនរោត្ដម សីហនុ ពីស្ថានភាពជាមនុស្សទៅជាឋានៈទេវ។ ដោយហេតុថា តាមជំនឿដូនតាក្រោយ សុគត ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ នឹងត្រូវក្លាយទៅជាវត្ថុស័ក្ដិសិទ្ធិ ដើម្បី ថែរក្សាការពារពូជពង្សទឹកដីខ្មែរឱ្យស្ថិត ស្ថេរជារៀងរហូត។
ខាងលើនេះជាលក្ខណៈសំខាន់មួយនៃ ប្រព័ន្ធជំនឿសាសនាខ្មែរសម័យបុរាណ ដែលបានបន្ដដល់សព្វថ្ងៃយ៉ាងប្រាកដ ៕
