​មី​យ៉ា​ន់​ម៉ា​តែងតាំង​មន្ដ្រី​ប្រឆាំង​កាន់​តំណែង​គណៈរដ្ឋមន្ដ្រី​

Bởi : ថាច់ យ៉ាត|Ngày 07 កុម្ភះ 2013 Thời gian 14:34:01

​សារព័ត៌មាន​មី​យ៉ា​ន់​ម៉ា​បាន​ផ្សាយ​ ថ្ងៃ​ពុធ​នេះ​ថា​ ប្រធានាធិបតី​មី​យ៉ា​ម៉ា​បាន​តែង​ តាំង​តំណាងរាស្ដ្រ​មក​ពី​គណបក្សប្រឆាំង​មួយ​រូប​ឱ្យ​ចូល​កាន់​ការណ៍​នៅ​ក្នុង​ទី​ស្ដី​ ការ​គណៈរដ្ឋមន្ដ្រី​ធ្វើ​ឱ្យ​មាន​សំឡេង​ប្រកួតប្រជែង​ ក្នុង​គោលនយោបាយ​កែទម្រង់​ របស់​រដ្ឋាភិបាល​ ។​

​លោក​ ទិន​ ស្វេ​ (Tin​ Shwe)​ សមាជិក​សភា​ជាន់ខ្ពស់​មក​ពី​គណបក្ស​កម្លាំង​ប្រជា​ធិ​ប​តេ​យ្យ​ជាតិ​ (NDF) ​ត្រូវ​បាន​ប្រធានាធិបតី​ ថេ​ន​ សេន​ តែងតាំង​ជា​អនុរដ្ឋមន្ដ្រី​ ក្រសួងទេសចរណ៍​និង​សណ្ឋាគារ​ដែល​ការ​តែងតាំង​នេះ​ធ្វើ​ឱ្យ​មានការ​មិន​សប្បាយ​ ចិត្ដ​ពី​ប្រធាន​បក្ស​ NLF​ ផង​ដែរ​ ។​

​លោក​ Khin​ Maung​ Swe​ បាន​ប្រាប់​ប្រភព​AFP​ថា​ «​មិន​មានការ​ពិភាក្សា​ ជាមួយ​គណបក្ស​នោះ​ឡើយ​ ហើយ​យើង​ មិន​បានដឹង​ទេ​ថា​ វា​មាន​មាន​គោលបំណង​ អ្វី​ទេ​។​ យើង​នឹង​ជំទាស់​រាល់​អ្វី​ដែល​មិនមែន​ជា​ផលប្រយោជន៍​ចំពោះ​ប្រជាជន​»​ ។​

​លោក​ ទិន​ ស្វេ​ ជា​សាស្ដ្រា​ជើង​ចាស់​អាយុ​៦៧​ឆ្នាំ​នឹង​លាលែង​ពី​តំណែង​សមាជិក​ សភា​ដើម្បី​ទៅ​ចូលរួម​ការងារ​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ៕