ភូមា​ជំរុញ​ឱ្យ​ដំណើរ​ការ​សេ​វា​កម្ម​អាកាស​ចរ​ណ៍​ ​នៅ​ក្នុង​ខែ​មិ​ថុ​នា​ ​ខាង​មុខ​

ដោយ​ ៖ ម៉ៅ បុប្ផាមករា|ថ្ងៃទី 10 ឧសភា 2011 ម៉ោង 08:22:20

ប្រភព​ព័ត៌មាន​ថ្មី​មួយ​ពី​ទី​ក្រុង​យ៉ា​ហ្គន​ ​ប្រទេស​ភូមា​ ​បាន​ឱ្យ​ដឹង​ថា​ ​ភូមា​នឹង​បង្កើន​កម្លាំង​ច​លក​រ​មួយ​ ​ដោយ​ដាក់​ឱ្យ​ដំណើរ​ការ​ជើង​ហោះ​ហើរ​មួយ​ថ្មី​ទៀត​ ​នៅ​ក្នុង​ខែ​មិ​ថុ​នា​ ​ខាង​មុខ​នេះ​។​

បើ​តាម​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ ​អាកាស​ចរ​ណ៍​អ​ន្ដរ​ជាតិ​ភូមា​ ​ហៅ​កាត់​ថា​ ​“MAI​” នឹង​បង្កើត​ឱ្យ​មាន​សេ​វា​កម្ម​បម្រើ​ការ​លើ​ការ​ហោះ​ហើរ​ថ្មី​មួយ​ទៀត​ ​ដោយ​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពី​ក្រុង​យ៉ា​ហ្គន​ទៅ​កាន់​សាំង​ហ្គា​ពួរ​ ​និង​ហ្សា​កា​តា​ផង​ដែរ​ ​ហើយ​ដំណើរ​ការ​នៃ​ការ​បើ​ការ​ហោះ​ហើរ​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ក្នុង​ខែ​មិ​ថុ​នា​ ​ខាង​មុ​ខ​។​

គេ​បាន​ដឹង​ថា​ ​ការ​ផ្ដល់​សេ​វា​កម្ម​ហោះ​ហើរ​នេះ​ដែរ​ ​ជើង​ហោះ​ហើរ​ត្រូវ​បាន​គេ​ប្រើ​យ​ន្ដ​ហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ​ ​Airbus​ ​A​-៣២០ ដែល​មាន​១៦២ កៅអី​នឹង​ប្រតិបត្ដិ​ការ​នៃ​ការ​ហោះ​ហើរ​ ​រៀង​រាល់​ថ្ងៃ​តែ​ម្ដ​ង​។​

ទន្ទឹម​នឹង​នេះ​ដែរ​ ​MAI​ ​ក៏​មាន​គម្រោង​ការ​របស់​ខ្លួន​ដោយ​ដាក់​បញ្ចូល​នូវ​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​ផ្សេង​ទៀត​ ​ដោយ​ប្រតិបត្ដិ​ការ​ហោះ​ហើរ​ពី​យ៉ា​ហ្គន​ ​និង​ឌុ​យ​បៃ​ ​ដោយ​ប្រើ​យ​ន្ដ​ហោះ​ប្រភេទ​ ​A​-៣២០ ផង​ដែរ​ ​ហើយ​ដំណើរ​ការ​នៃ​ការ​ផ្ដល់​សេ​វា​កម្ម​នេះ​នឹង​ផ្ដើម​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​នេះ​។​

លើស​ពី​នេះ​ ​គម្រោង​ការ​នៃ​ការ​ផ្ដល់​សេ​វា​កម្ម​ហោះ​ហើរ​ជា​លក្ខ​ណៈ​អ​ន្ដរ​ជាតិ​នេះ​ក៏​នឹង​ត្រូវ​បាន​គេ​គ្រោង​ប្រតិបត្ដិ​ការ​ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​នោះ​ ​មាន​ការ​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​ ​ជប៉ុន​ ​សហ​ភាព​អា​រ៉ាប់​រួម​ ​និង​ក្វា​តា​ ​ផង​ដែ​រ​។​

MAI​ ​ក៏​មាន​គម្រោង​ការ​មួយ​ទៀត​ ​ដោយ​ប្រើ​ប្រាស់​យ​ន្ដ​ហោះ​ប្រភេទ​ខាង​លើ​ ​ដោយ​ប្រតិបត្ដិ​ការ​លើ​ការ​ហោះ​ ​ហើរ​ពី​ក្រុង​យ៉ា​ហ្គន​ ​និង​កូ​ឡា​ឡាំ​ពួរ​ ​សិង្ហ​បុរី​ ​បាងកក​ ​ហ្គង់​ហ្សូ​ ហ្គា​យ៉ា​ ​សៀម​​រាប​ ​និង​ពី​យ៉ា​ហ្គន​-បាង​កង​-សិង្ហ​បុរី​ ​ផង​ដែរ​ ​ដោយ​ប្រើ​ជើង​ហោះ​ហើរ​បួន​ខុ​សៗ​គ្នា​។

គេ​បាន​ដឹង​ថា​ ​ដំណើរ​ការ​នៃ​ការ​ផ្ដល់​សេ​វា​កម្ម​ហោះ​ហើរ​នេះ​ ​ជា​គម្រោង​ការ​ដែល​មាន​ការ​ចូល​រួម​ពី​អាកាស​ចរ​ណ៍​ ​ឯក​ជន​ផង​ ​និង​រដ្ឋ​ផង​ដែរ​ ​ហើយ​ដំណើរ​ការ​នៃ​ការ​ហោះ​ហើរ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​ប្រតិបត្ដិ​ពី​អាកាស​ចរ​ណ៍​ ​Jester​ ​Asia​ ​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​លើ​សេ​វា​កម្ម​នៃ​ការ​ហោះ​ហើរ​នានា​នៅ​ក្នុង​តំ​ប​ន់​។​ ​

ក្រៅ​ពី​នេះ​ ​បើ​តាម​តួ​លេខ​ច្បាស់​មួយ​ផ្ដោត​លើ​វិ​ស័​យ​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​ភូមា​បាន​ឱ្យ​ដឹង​ថា​ ​កា​រវិ​និ​យោគ​ទុន​បរទេស​ចូល​ក្នុង​ប្រទេស​មាន​ទឹក​ប្រាក់​ជាង​២០ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អា​មេ​រិ​ក​ឯ​ណោះ​ ​ដោយ​គម្រោង​វិ​និ​យោគ​នេះ​ចាប់​ផ្ដើម​ពី​២០១០-២០១១ និង​ប​ន្ដ​កា​រវិ​និ​យោគ​ទុន​បន្ថែម​រហូត​ដល់​២០ឆ្នាំ​ខាង​មុខ​ទៀត​ ​ក្នុង​នោះ​កា​រវិ​និ​យោគ​ទុន​លើ​វិ​ស័​យ​អាកាស​ចរ​ណ៍​ជា​ផ្នែក​មួយ​ដែល​ស្ថិត​ក្នុង​កា​រវិ​និ​យោគ​ទុន​ ​ដែល​មាន​វិ​និ​យោគិន​បរទេស​ចូល​រួម​ជា​ច្រើន​ដែ​រ​៕​

ព័ត៌មានផ្សេងៗទៀត
  •  បាក់​ផ្ទាំង​ទឹក​កក​ពី​លើ​កំពូល​ភ្នំ​សង្កត់​មនុស្ស​ស្លាប់​១១នាក់​ និងបាត់ខ្លួន៣នាក់នៅ​នេ​ប៉ា​ល់​ (ថ្ងៃទី18 មេសា ឆ្នាំ2014)
  •  នៅ​តែ​គ្មាន​ដំណឹង​ បើ​ទោះជា​ប្រើ​យន្ដ​ហោះ​គ្មាន​មនុស្ស​បើកបរ​ជួយ​រុករក​យន្ដ​ហោះ​ម៉ា​ឡេ​ស៊ី​នៅ​បាតសមុទ្រ​ក៏​ដោយ​ (ថ្ងៃទី18 មេសា ឆ្នាំ2014)
  •  អ៊ុយ​ក្រែ​ន​ហាម​បុរស​រុ​ស្ស៊ី​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ដល់​៦០​ឆ្នាំ​មិន​ឱ្យ​ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​ (ថ្ងៃទី18 មេសា ឆ្នាំ2014)
  •  នាវា​ដឹក​អ្នក​ដំណើរ​ក្រឡាប់​នៅ​កូ​រ៉េ​ខាង​ត្បូង​ស្លាប់​កើន​ដល់​២៥នាក់​ ​ខ​ណៈ​រាប់​​រយ​នាក់​មិន​ទាន់​ដឹង​ពី​ជោគវាសនា​ (ថ្ងៃទី18 មេសា ឆ្នាំ2014)
  •  កូនភ្លោះ​ជាប់​គ្នា​ក្នុង​ប្រទេស​ឥណ្ឌា​បដិសេធ​វះកាត់​ផ្តាច់​ចេញពី​គ្នា​ (ថ្ងៃទី11 មេសា ឆ្នាំ2014)
  •  ​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ធ្វើ​សមយុទ្ធ​កម្លាំង​ទ័ពអាកាស​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុនមក (ថ្ងៃទី11 មេសា ឆ្នាំ2014)
  •  ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ​សម្លាប់​មនុស្ស​២៥​នាក់​នៅ​ទីក្រុង​ហូ​ម​ ស៊ី​រី​ (ថ្ងៃទី11 មេសា ឆ្នាំ2014)
  •  ​អំពើ​ហិង្សា​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ស្លាប់​៣០​នាក់​ (ថ្ងៃទី11 មេសា ឆ្នាំ2014)
  •  ម៉ា​ឡេ​ស៊ីៈ​ ក្រុម​ចាប់ជំរិត​ទារប្រាក់​១១​លាន​ដុល្លារ​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ (ថ្ងៃទី11 មេសា ឆ្នាំ2014)
  •  ប្រតិបត្តិ​កា​រុករ​ក​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​២៣៩នាក់​របស់​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​ម៉ា​ឡេ​ស៊ី​ ​នៅ​តែ​បន្ត​រុករ​ក​ក្នុង​មហា​ស​មុ​ទ្រ​ឥណ្ឌា​ ​ដោយ​ពេល​នេះ​បាន​បញ្ជូន​យាន​មុជ​ទឹក​គ្មាន​មនុស្ស​បើក​ចូល (ថ្ងៃទី10 មេសា ឆ្នាំ2014)
  •  អ៊ី​តា​លី​ជួយ​រំដោះ​ជន​អន្តោ​ប្រវេ​ស​ន៍​ខុស​ច្បាប់​ចូល​តាម​ដែន​ស​មុ​ទ្រ​៤.០០០នាក់​ (ថ្ងៃទី10 មេសា ឆ្នាំ2014)
  •  អា​មេ​រិ​ក​មាន​យន្ត​ហោះ​ខូច​ខាត​ទុក​ចោល​ច្រើន​ជាង​គេ​បង្អស់​លើ​ពិភព​លោក​ ​ ​ ​ ​ (ថ្ងៃទី10 មេសា ឆ្នាំ2014)
  •  វិភាគអន្តរជាតិ ៖ អ៊ុយ​ក្រែ​នប​ញ្ចូ​ន​រថពាសដែក​ទៅ​កាន់​តំបន់​ Lugansk​ បំបែកហ្វូង​បាតុករ​ (ថ្ងៃទី10 មេសា ឆ្នាំ2014)
  •  វិ​ភាគ​អន្ដរជាតិ​ ៖​ អា​មេ​រិ​ក​ចោទប្រកាន់​អ៊ី​ស្រា​អែ​ល​រារាំង​ដល់​សន្ដិភាព​មជ្ឈិមបូព៌ា​ (ថ្ងៃទី09 មេសា ឆ្នាំ2014)
  •  អ៊ី​រ៉ា​ក់​អនុញ្ញាត​ឱ្យ​កុមារី​អាយុ​ក្រោម​៩​ឆ្នាំ​យក​ស្វាមី​ដោយ​ស្របច្បាប់​ (ថ្ងៃទី09 មេសា ឆ្នាំ2014)
  •  ​លោក ​គី​ម​ ជុង​អ៊ុ​ន​ បញ្ជា​ឱ្យ​ប្រហារជីវិត​មន្ដ្រី​សន្ដិសុខ​សាធារណៈ​ (ថ្ងៃទី09 មេសា ឆ្នាំ2014)
  •  ​ឥណ្ឌូ​នេ​ស៊ី​បោះ​ឆ្នោត​សភា​ដែល​ជ័យជម្នះ​ទំនង​បាន​លើ​ក្រុមប្រឆាំង​ (ថ្ងៃទី09 មេសា ឆ្នាំ2014)
  •  បំផ្ទុះ​គ្រាប់បែក​ក្នុង​ផ្សារ​លក់​ផ្លែ​ឈើ​ស្លាប់​និង​របួស​ជាង​៥០​នាក់​ (ថ្ងៃទី09 មេសា ឆ្នាំ2014)
  •  វាយប្រហារ​នៅ​អ៊ី​រ៉ា​ក់​ស្លាប់​ជាង​៤០​នាក់​ (ថ្ងៃទី09 មេសា ឆ្នាំ2014)
  •  ធនាគារអភិវឌ្ឍន៍អាស៊ី​ ៖​ សេដ្ឋ​កិច្ច​ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​កើន​៧,៨​ភាគរយ​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយ​ (ថ្ងៃទី09 មេសា ឆ្នាំ2014)