វិភាគ​៖ សេដ្ឋ​កិច្ច​ពិភព​លោក​ខាត​បង់​យ៉ាង​ដំណំ​ដោយសារ​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​

ដោយ​ ៖ ម៉ែវ សាធី ថ្ងៃទី 13 ឧសភា 2011ម៉ោង 11:11:08

        ភ្លៀង​ធ្លាក់​ ​ខ្យល់​ព្យុះ​ដើម​រ​ដូ​វ​វស្សា​ ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជិត​៣០នាក់​ ​នៅ​ចិន​ ​និង​ហ្វី​លី​ពី​ន​។​ ​នៅ​អា​មេ​រិ​ក​ ​គ្រោះ​ទឹក​ជំនន់​ដ៏​ធ្ងន់​បំផុត​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​ នៅ​តែ​ប​ន្ដ​គំរាម​កំហែង​រដ្ឋ​ជា​ច្រើ​ន​។​ ​តាម​ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រ​ គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​នៅ​ឆ្នាំ​២០១១នេះ​ ​នឹង​មាន​សភាព​ប្រែ​ប្រួល​កាន់តែ​ធ្ងន់​ខុស​ប្រក្រតី​ជាង​ឆ្នាំ​មុ​នៗ​។​

ខ្យល់​ព្យុះ​ ​ទឹក​ជំនន់​ខុស​ប្រក្រតី​

គ្រោះ​ទឹក​ជំនន់​នៅ​តំបន់​ទំនាប​ដង​ទន្លេ​មី​ស៊ី​ស៊ី​ពី​របស់​អា​មេ​រិ​ក​នៅ​សល់​តែ​ជាង​២សង់ទីម៉ែត្រ​ទៀត​ប៉ុណ្ណោះ​នឹង​បំបែក​ឯក​ទ​គ្គ​កម្ម​កាល​ពី​ឆ្នាំ​១៩៣៧។ ទី​តាំង​សំ​ខា​ន់ៗ​ជា​ច្រើន​ក៏​ត្រូវ​បិទ​ទ្វារ​ដោយសារ​ទឹក​ជំនន់​ ​កា​ស៊ី​ណូ​១៩កន្លែង​ ​នៅ​រដ្ឋ​មី​សូ​រី​ត្រូវ​បិទ​ទ្វារ​ ​ធ្វើ​ឱ្យ​ខាត​បង់​ប្រាក់​ពន្ធ​ចូល​រដ្ឋ​១៣លាន​ដុល្លារ​ ​ពី​កា​ស៊ី​ណូ​ទាំង​នោះ​ក្នុង​មួយ​ខែៗ​ ​និង​ធ្វើ​ឱ្យ​បុគ្គលិក​ម​ន្ដ្រី​រាជ​ការ​ជាង​១៣ពាន់​នាក់​ឈប់​ធ្វើ​ការ​ជា​បណ្ដោះ​អាស​ន្ន​។​ ​ក្រៅ​ពី​នេះ​ ​ធ្វើ​ឱ្យ​ខាត​បង់​ទឹក​ប្រាក់​សរុប​រាប់​រយ​ពាន់​លាន​ដុល្លា​រ​។​ ​នៅ​រដ្ឋ​តេ​នី​ស៊ី​ ​ទឹក​ជំនន់​បាន​ធ្វើ​ឱ្យ​ខាត​បង់​ទឹក​ប្រាក់​៣២០លាន​ដុល្លារ​, រដ្ឋ​មី​ស៊ី​ស៊ី​ពី​ក៏​ខាត​បង់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ ​ដោយសារ​ទឹក​ជំនន់​ឡើង​ខ្ព​ស់​។​ ​នៅ​រដ្ឋ​អា​កា​ណាស់​ផ្ទៃ​ដី​កសិកម្ម​៣,៨០០គីឡូម៉ែត្រ​ក្រឡា​ ​ដែល​ភាគ​ច្រើន​ដាំ​ស្រូ​វ​សាលី​លិច​លង់​ក្នុង​ទឹក​ជា​ច្រើន​ស​ប្ដា​ហ៍​កន្លង​មក​ ​ធ្វើ​ឱ្យ​ខាត​បង់​ទឹក​ប្រាក់​ជាង​៥០០លាន​ដុល្លា​រ​។​

ដោយ​ឡែក​នៅ​ប្រទេស​កា​ណា​ដា​ ​រ​ដ្ឋា​ភិ​បា​ល​ទី​ក្រុង​គេ​ប៊ិ​ច​បាន​បង្កើន​ប្រាក់​ជំនួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល​ឡើង​ដល់​១៥០ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ ​និង​បណ្ដា​ក្រុម​ហ៊ុន​អង្គ​ភាព​តូ​ចៗ​២០០ពាន់​ដុល្លា​រ​។​ ​គ្រោះ​ទឹក​ជំនន់​នៅ​ទី​នេះ​បាន​ពន្លិច​ផ្ទះ​៣.៥០០ ខ្នង​នៅ​ស្រុក​ចំនួន​២០ និង​ពលរដ្ឋ​ជាង​១ពាន់​នាក់​ត្រូវ​ជម្លៀស​ជា​ចាំ​បា​ច់​។​ ​

នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ​គិត​មក​ដល់​ថ្ងៃ​ទី​១២ ឧស​ភា​ ​ខ្យល់​ព្យុះ​ ​Aere​ ​បាន​សម្លាប់​មនុស្ស​២៤នា​ក់​។​ ​នេះ​ជា​ខ្យល់​ព្យុះ​ដំបូង​គេ​បង្អស់​ក្នុង​ចំណោម​ខ្យល់​ព្យុះ​ជាង​២០ ដែល​វាយ​ប្រហារ​ហ្វី​លី​ពី​ន​ជា​រៀង​រាល់​ឆ្នាំ​ ​ដែល​មាន​កម្លាំង​បំផ្លាញ​ខ្លាំង​ជាង​កាល​ពី​ឆ្នាំ​២០១០ទៅ​ទៀ​ត​។​ ​

ដោយ​ឡែក​នៅ​ប្រទេស​ចិន​ ​រ​ដូ​វ​វស្សា​ទើប​តែ​ចាប់​ផ្ដើម​ក៏​មាន​អ្នក​ស្លាប់​១៩នាក់​ ​និង​បាត់​ខ្លួន​៣នាក់​នៅ​តំបន់​ស្វ័​យ​ត​ហ្ស័​ង​ ​ខេ​ត្ដ​ក្វា​ង​តី​ ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ ​បាក់​ដី​គ្រប​ដណ្ដប់​លើ​ផ្ទះ​សម្បែង​របស់​ពួក​គេ​។​

ខាត​បង់​សេដ្ឋ​កិច្ច​យ៉ាង​ធំ​ធេង​ ​

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​វគ្គ​កិច្ច​ប្រជុំ​ពិភព​លោក​លើក​ទី​៣ស្ដី​អំពី​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​បណ្ដាល​មក​ពី​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ដែល​បាន​ប្រា​រ​ឰ​ឡើង​នៅ​ទី​ក្រុង​ជេ​ណឺ​វ៉ា​ ​ប្រទេស​ស្វី​ស​ ​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​បាន​ ​គី​មូ​ន​ ​មាន​ប្រសាសន៍​ថា​ ​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ត្រូវ​តែ​គិត​គូរ​ដល់​សោក​នាដកម្ម​ដែល​អាច​បង្ក​ឡើង​ដោយ​គ្រោះ​ធម្ម​ជាតិ​ក្នុង​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នា​ពេល​ប​ច្ចុ​ប្ប​ន្ន​។​ ​គ្រោះ​ធម្ម​ជាតិ​បាន​ឆ្លង​ផុត​ពី​សមត្ថ​ភាព​គ្រប់គ្រង​ទាំង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍ​កំពុង​អភិវឌ្ឍ​ ​និង​ក្រី​ក្រ​។​ ​លោក​ ​បាន​ ​គី​មូ​ន​ ​ចាត់​ទុក​ថា​ ​បណ្ដា​ប្រទេស​ជា​ច្រើន​ ​វិ​និ​យោគ​យ៉ាង​ធំ​ធេង​ទៅ​លើ​វិ​ស័​យ​ប្រកាស​អាសន្ន​ឱ្យ​បាន​មុន​ ​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​អ្នក​ស្លាប់​កាន់តែ​កើន​ច្រើន​ដោយសារ​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជា​តិ​។​ ​នៅ​ពេល​នេះ​ ​ដោយ​មាន​ការ​ទប់​ស្កាត់​ប​ង្កា​ជា​មុន​ ​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ ​ថយ​ចុះ​ក្នុង​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជា​តិ​។​ ​ផ្ទុយ​ទៅ​វិញ​ ​ការ​ខាត​បង់​សេដ្ឋ​កិច្ច​ ​ផ្ទះ​សម្បែង​ ​សាលា​រៀន​ ​មន្ទីរ​ពេទ្យ​ ​ផល​ដំណាំ​ ​កសិកម្ម​បាន​កើន​យ៉ាង​ខ្លាំ​ង​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​អ​ន្ដរ​ជាតិ​លើក​ទី​៣ ស្ដី​អំពី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​បណ្ដាល​មក​ពី​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ ​មាន​គ​ណៈ​ប្រតិភូ​១៧៥ប្រទេស​ ​និង​១៧៦អង្គ​ការ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ដែល​មាន​សមាជិក​សរុប​២,៣០០នា​ក់​។​ ​គ​ណៈ​ក​ម្មា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដី​អំពី​គោល​នយោបាយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​បណ្ដាល​មក​ពី​គ្រោះ​ធម្ម​ជាតិ​ ​UNISDR​ ​ដែល​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០០ គឺ​ជា​អង្គ​ការ​គ្រប់គ្រង​កិច្ច​ប្រជុំ​នេះ​បាន​ស្នើ​បណ្ដា​ប្រទេស​ ​អង្គ​ការ​នានា​ឱ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ស្លាប់​ ​បណ្ដាល​មក​ពី​គ្រោះ​ធម្ម​ជាតិ​ឱ្យ​មាន​ប្រសិទ្ធ​ភា​ព​។​

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១ មក​ទល់​ពេល​នេះ​ ​មាន​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ជា​ច្រើន​កើត​ឡើង​នៅ​ជុំ​វិញ​ពិភព​លោក​ ​ទាំង​ការ​រញ្ជួយ​ដី​ ​រលក​យ​ក្ស​ស៊ូ​ណា​មិ​ ​ខ្យល់​កួច​ ​បាន​ធ្វើ​ឱ្យ​ខាត​បង់​ទឹក​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លា​រ​។​ ​ជាក់​ស្ដែង​ដូច​ជា​ការ​រញ្ជួយ​ដី​នៅ​ជ​ប៉ុន​ជា​ដើម​ ​គឺ​ប្រទេស​អភិវឌ្ឍ​ក៏​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ពី​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ដែ​រ​។​

ដើម្បី​កាត់​បន្ថយ​សោក​នាដកម្ម​ ​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​បាន​ ​គី​មូ​ន​ ​បាន​ស្នើ​បណ្ដា​ប្រទេស​ ​អង្គ​ភាព​ផ្សេ​ងៗ​ត្រូវ​តែ​ដក​បទ​ពិសោធន៍​ ​ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះ​ដោយ​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​លើក​ឡើង​ ​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​ប្រចាំ​ដូច​ជា​ពេល​នេះ​។​

តាម​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ការ​ខាត​បង់​សេដ្ឋ​កិច្ច​បណ្ដាល​មក​ពី​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​នៅ​លើ​ពិភព​លោក​កើន​ឡើង​ចាប់​ពី​៥២៥.៧ពាន់​លាន​ដុល្លារ​ ​ជី​ឌី​ភី​ពិភព​លោក​មុន​នេះ​៤០ឆ្នាំ​ ​ឡើង​ដល់​១,៥៨០ពាន់​លាន​ដុល្លារ​ នា​ពេល​បច្ចុប្បន្ន​ ​គឺ​កើន​៣ដ​ង​។​ ​

ដោយ​ឡែក​បណ្ដា​ប្រទេស​អភិវឌ្ឍ​ ​ស្ថិត​នៅ​អង្គ​ការ​សហ​ប្រតិបត្ដិ​ការ​ ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ​(OECD​) បាន​បញ្ជាក់​ថា​ ​ការ​ខាត​បង់​បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់​កើន​១៦០ភាគ​រយ​ ​រ​យៈ​ពេល​៣០ឆ្នាំ​កន្លង​ម​ក​។​ ​ការ​ខាត​បង់​ដោយសារ​ខ្យល់​ព្យុះ​កើន​២៦២ភាគ​រ​យ​។​

ប​ម្រែ​ប​ម្រួ​ល​អាកាស​ធាតុ​ជា​មូល​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​ម​ហ​ន្ដ​រាយ​ធម្ម​ជាតិ​កើត​ឡើង​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​ ​ដែល​សូ​ម្បី​តែ​ប្រទេស​អភិវឌ្ឍ​ក៏​មិន​អាច​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​ដែ​រ​។​ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ​បណ្ដា​ប្រទេស​អភិវឌ្ឍ​បាន​ខក​ខាន​ផ្ដល់​ប្រាក់​ ​តាម​ការ​សន្យា​របស់​ខ្លួន​ចំនួន​៣០ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី​១ ឧស​ភា​ ​២០១១ ក្នុង​ការ​ផ្ដល់​ឱ្យ​ប្រទេស​ក្រី​ក្រ​ទប់​ស្កាត់​ប​ម្រែ​ប​ម្រួ​ល​អាកាស​ធា​តុ​៕​