តម្លៃ​ប្រេង​នាំ​ចូល​នៅ​ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​កើន​ឡើង​ខ្ពស់​១៩ភាគ​រយ​

ដោយ​ ៖ ម៉ៅ បុប្ផាមករា ថ្ងៃទី 16 ឧសភា 2011ម៉ោង 10:19:36

នៅ​ក្នុង​ខែ​មេ​សា​ ​ឆ្នាំ​២០១១ កន្លង​មក​នេះ​ ​តម្លៃ​ប្រេង​ដែល​នាំ​ចូល​ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​មាន​តម្លៃ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយ​មាន​កំណើន​រហូត​ដល់​១៩ភាគ​រយ​ឯ​ណោះ​។​

ធនាគារ​កណ្ដាល​របស់​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​បាន​លើក​ឡើង​ថា​ ​តម្លៃ​នៃ​ការ​នាំ​ចូល​ប្រេង​នៅ​ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​ ​បាន​កើន​ឡើង​ខ្ពស់​ ​ដែល​តម្លៃ​នេះ​មាន​រហូត​ដល់​១៩ភាគ​រយ​ ​បើ​ប្រៀប​ធៀប​នឹង​ស្ថិ​តិ​ឆ្នាំ​មុន​ ​ដែល​ស្ថិត​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នោះ​ចំនួន​នេះ​កើន​ឡើង​ខ្ព​ស់​។​

ធនាគារ​ខាង​លើ​ហៅ​កាត់​ថា​ ​“BOK​” បាន​លើក​ឡើង​ថា​ ​កាល​ពី​ខែ​មុន​ ​តម្លៃ​ប្រេង​ដែល​នាំ​ចូល​ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​មាន​កំណើន​ខ្ពស់​ ​ដោយ​កំណើន​នេះ​ ​បាន​កើន​ឡើង​ប្រមាណ​០.៧ភាគ​រយ​ ​បើ​ប្រៀប​ធៀប​នឹង​ខែ​មី​នា​ ​កន្លង​មក​នេះ​។​

គួរ​ឱ្យ​កត់​សម្គាល់​ឃើញ​ថា​ ​កំណើន​នេះ​បាន​កើន​ឡើង​គិត​មក​ដល់​ពេល​នេះ​ ​មាន​រ​យៈ​ពេល​២៧ខែ​ហើយ​ ​ហើយ​កំណើន​បាន​កើន​ឡើង​ខ្លាំង​ចាប់​ពី​ដើម​ឆ្នាំ​នេះ​ ​ដែល​មាន​វិបត្ដិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ផ​លិ​ត​ប្រេង​មិន​ទាន់​ដោះ​ ​ស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ​។​

ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ ​គ្រោះ​ធម្ម​ជាតិ​ ​និង​ការ​បង្កើត​ភ្លើ​ង​ស​ង្គ្រា​ម​សុទ្ធតែ​មិន​ផ្ដល់​ផល​ជា​វិជ្ជមាន​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​ក​ត្ដា​ទាំង​អស់​នេះ​ ​វា​សុទ្ធតែ​ជា​ហា​និ​ភ័យ​មួយ​ដែល​អាច​គំរាម​កំហែង​ដល់​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់​ ​និង​ពិភព​លោក​ទាំងមូល​តែ​ប៉ុណ្ណោះ​។ ជាក់​ស្ដែង​ ​ដូច​ជាស​ង្គ្រា​ម​នៅ​លី​ប៊ី​ ​និង​នៅ​បណ្ដា​ប្រទេស​នៅ​ឯ​មជ្ឈិម​បូ​ព៌ា​ដូ​ ​ច្នេះ​ដែ​រ​។​ ​លើស​ពី​នេះ​ ​ក៏​មាន​វិបត្ដិ​ថ្មី​ៗ ដែល​ទើប​តែ​បញ្ចប់​នៅ​ជប៉ុន​ ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ ​ដែល​វា​ជា​ហេតុ​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​ពិភព​លោក​ទាំងមូល​មួយ​ផ្នែក​ដែរ​ ​ថ្វិ​ត្បិត​តែ​របាយ​ការណ៍​នានា​ថា​ ​មិន​សូវ​រង​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជ​ប៉ុន​ធ្ងន់ធ្ងរ​ក៏​ដោយ​ ​តែ​វា​ក៏​ជា​ចំហាយ​អាច​គំរាម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​ ​ព្រោះ​ប្រទេស​ទាំង​នោះ​ទទួល​ជំនួយ​ដ៏​ច្រើន​គួរ​សម​ពីរ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុ​ន​។​ ​នៅ​ពេល​ដែល​មាន​វិបត្ដិ​បែប​នេះ​កើត​ឡើង​ ​អ្នក​ដែល​ខាត​បង់​មិន​មែន​ជ​ប៉ុន​តែ​ម្នាក់​នោះ​ទេ​ ​មាន​អ្នក​វិ​និ​យោគិន​ជា​ច្រើន​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ដែ​រ​។​

ធនាគារ​ខាង​លើ​បាន​ប​ន្ដ​ថា​ ​ថ្វី​ត្បិត​តែ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​បាន​កំណត់​គោល​ដៅ​ថា​ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ក្លាយ​ជា​ទី​ក្រុង​បៃតង​ក៏​ពិត​មែន​ ​តែ​តម្រូវ​ការ​ប្រើ​ប្រាស់​ប្រេង​វា​ជា​តម្រូវ​ការ​ជាក់​ស្ដែង​មួយ​នៅ​ឡើយ​ ​ហើយ​ស្រប​ពេល​ពិភព​លោក​មាន​បញ្ហា​នេះ​ ​បញ្ហា​នោះ​មិន​ទាន់​ដោះ​ស្រាយ​ចប់​ ​ជា​ផល​មួយ​ដែល​ធ្វើ​ឱ្យ​វិ​ស័​យ​សេដ្ឋ​កិច្ច​ ​ពិសេស​ការ​នាំ​ចូល​ប្រេង​នៅ​តែ​ប​ន្ដ​កើន​ឡើង​តម្លៃ​ដ​ដែ​ល​។​

ធនាគារ​មួយ​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ថា​ ​មិន​ត្រឹម​តែ​តម្លៃ​ប្រេង​តែ​មួយ​មុខ​នោះ​ ​ទេ​ដែល​នាំ​ចូល​ក្នុង​តម្លៃ​ខ្ពស់​ ​សូ​ម្បី​តែ​វត្ថុ​ធាតុ​ដើម​ជា​ច្រើន​ប្រភេទ​ដែល​បាន​នាំ​ចូល​ក្នុង​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​កើន​ឡើង​ដែរ​ ​ដោយ​តួ​លេខ​បាន​បង្ហាញ​ថា​ ​បាន​កើន​ឡើង​៣៦.៨ភាគ​រយ​ ​កាល​ពី​ខែ​មុ​ន​៕​